-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួស ២២នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២២នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០២នាក់ ស្រាល ០៦នាក់ មិនគោរពសិទិ្ឋ ០៣លើក ស្លាប់ ០១នាក់ ធ្ងន់ ០៧នាក់ ស្រាល ០៣នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ និងកត្តាយាន ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់…
-
ជនសង្ស័យ ៣៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី២៣ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៣៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៣៥នាក់ រួមមាន ជួញដូរ ០ករណី ឃាត់ ០នាក់ស្រី ០នាក់ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៦នាក់ស្រី ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៧នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ១៨,៨៨ក្រាម។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
កុមារជួបការលំបាកជាង ៦០០នាក់ នៃអង្គការផ្ទះបាយកុមារ ទទួលអំណោយមនុស្សធម៌ជាលើកទី៤ ពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៤ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនដល់ អង្គការផ្ទះបាយកុមារ ដែលមានបន្ទុកជួយផ្គត់ផ្គង់ការហូបចុក និងការសិក្សារៀនសូត្រដល់កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមារផ្ទុកមេរោគអេដស៍ កុមាររើសអេតចាយចំនួន ៦៣៦នាក់ ស្ថិតនៅបរិវេណសាលាបឋមសិក្សាជ័យជំនះ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ។ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការផ្ទះបាយកុមារ ដែលបានជួយមើលថែទាំ ផ្តល់ការសិក្សាអប់រំ និងផ្តល់ការហូបចុកដល់កុមារ ដែលនេះជាការជួយសម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់កុមារទាំងនេះ។ ជាមួយគ្នានេះ…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអញ្ជើញសួរសុខទុក្ខ និងនាំអំណោយទៅជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែល ជាជួបការលំបាក

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិ ការសឹករងកំពង់ធំ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា បាន អញ្ជើញ សួរសុខទុក្ខនិងនាំយកស្បៀងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅ ចែក ជូនគ្រួសារកងទ័ពនិងប្រជាពលរដ្ឋ ចំនួន ២០គ្រួសារដែលរស់នៅជិតទីតាំងបន្ទាយមានជីវភាពលំបាកខ្វះខាត ។ពិធីប្រព្រឹត្តទៅនៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិ តាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទ បល្ល័ង្ក ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរ គុណចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ នៃកងវរសេនាតូចលេខ១ ដែលបានខិតខំបំពេញ ភារកិច្ច នឹងត្រៀមបម្រុងកម្លាំងគ្រប់គ្រាន់ តាមបទបញ្ជា ក្នុង កិច្ចសហប្រតិបត្តិ ការ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពល រដ្ឋ សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ នាពេល កន្លងមកថ្មីៗនេះ ។…
-
ក្រុមហ៊ុនធំៗចំនួនបី បង្ហាញសក្ដានុពលដល់ រដ្ឋបាល ខេត្ត សៀមរាប

សៀមរាប៖លោក MICHEAL TAN SGYUE JING ប្រធាន គណៈប្រតិភូនៃក្រុមហ៊ុនចំនួនបី គឺក្រុមហ៊ុន Management Venture Asia (Cambodia).Ltd. (MVA), ក្រុមហ៊ុន China Energy Engineering Cooperation (CEEC) នៃសាធារណរដ្ឋ ប្រជា មានិត ចិន និងក្រុមហ៊ុន Toyo Ventures Holdings Berhard (TOYO)របស់ប្រទេស ម៉ាឡេស៊ី បានជួបពិភាក្សាការងារនិងធ្វើបទបង្ហាញជូ ន លោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម អភិបាល ខេត្ត ។ ជំនួបដែលបានកើតឡើងកាលពីថ្ងៃចន្ទទី២២ ខែមេសា ឆ្នាំ ២០២៤ នាសាលាខេត្តក៏មានមន្រ្តីចូលរួមពីតំណាង ទីចាត់ ការ ចំណុះ សាលាខេត្តខេត្ត មន្ទីរបរិស្ថានខេត្ត ,មន្ទីររ៉ែ និងថាមពល ខេត្ត ,រដ្ឋបាលក្រុងសៀមរាប និងរដ្ឋបាលស្រុកប្រាសាទ…
-
មេបញ្ជាការសឹករងខេត្តកំពង់ធំ ដាក់បទបញ្ជាដល់គ្រប់ បណ្ដាកងឯកភាព ប្រើកម្លាំង និងវិធានការសរុប ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាដល់មេ បញ្ជាការ គ្រប់បណ្ដា កងឯកភាព ប្រើកម្លាំង និងវិធានការសរុប ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្ត ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងដូច្នេះក្នុងឱកាសផ្សព្វ ផ្សាយ បទបញ្ជាលេខ ០១៣/២០២៤ ប.ជ ស្ដីពីការចាត់តាំងកម្លាំង ចូលរួមថែរក្សាការពារ តំបន់អភិរក្សព្រៃឈើធម្មជាតិនៅទូទាំង ប្រទេស របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ យោធភូមិភាគទី៤ បានធ្វើនៅនៃ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ។ លោកវរសេនីយ៍ទោ នួន គឹមអាង នាយផ្នែកលេខាធិការដ្ឋាន អានបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជា ការ នៃកងយោធពលខេមរភូមិន្ទ ដោយបានគូសបញ្ជាក់ថា មេបញ្ជាការគ្រប់ស្ថាប័ន ត្រូវចាត់តាំងកម្លាំងសហការជាមួយ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួង រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ព្រមទាំង អាជ្ញាធរដែនដី…
-
កូនផ្សោតកើតថ្មីមួយក្បាលទៀតត្រូវបានប្រទះឃើញនៅអន្លង់កាំពី ខេត្តក្រចេះ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផលបានបង្ហាញក្តីរីករាយចំពោះវត្តមានកូនផ្សោតទើបកើតថ្មីមួយក្បាលទៀតនៅអន្លង់កាំពី ខេត្តក្រចេះ។ ក្រសួងក្រសួងកសិកម្មឳ្យដឹងថា កូនផ្សោតដែលទើបនឹងកើតនេះ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១៥:១០រសៀលចន្ទថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។ កូនផ្សោតនេះ ស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួនបីក្បាលផ្សេងទៀត។ តាមកំណត់ត្រា នេះគឺជាកូនផ្សោតទី៧ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម បានថ្លែងអំណរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ជាមួយគ្នានេះក្រសួងកសិកម្មក៏បានអំពាវនាវដល់ប្រជានេសាទ នៅពេលបានប្រទះឃើញវត្តមានសត្វផ្សោត ត្រូវផ្តល់ព័ត៌មានមកសមត្ថកិច្ច ជលផល ដែលមានលេខទូរសព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕ដោយ៖ម៉ាដេប៉ូ
-
សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្តាល និងខេត្តរតនគិរី រួមគ្នាបណ្តុះបណ្តាលសុខភាពសហគន៍ និង លើកកម្ពស់បរិស្ថានបៃតង

ភ្នំពេញ៖ ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាង សាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្តាល និងសាខាកាកបាទក្រហមកម្ពុជាខេត្ដរតនគិរី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បាននៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា កោតសរសើរ សាខាទាំងពីរ ដែលមានគំនិតផ្ដួចផ្ដើម ព្រមព្រៀងគ្នារៀបចំឱ្យមានជាអនុស្សរណៈនេះ ដើម្បីបង្ហាញពីភាពចេះជួយគ្នាទៅវិញទៅមក ចំណងមិត្តភាព សាមគ្គីភាព សហប្រតិបតិ្តការ និងជួយគាំទ្របច្ចេកទេស ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ការបណ្តុះបណ្តាល ការងារសុខភាពសហគន៍ ការលើកកម្ពស់បរិស្ថានបៃតង ការប្រែប្រួលអាកាសធាតុ និងជួយគ្នាទៅវិញទៅមកក្នុងពេលមានគ្រោះមហន្តរាយនានា ។ លោកជំទាវបន្ដថា “ សម្រាប់ឆ្នាំ២០២៤នេះ មានពិធីចុះអនុស្សារណៈចំនួន២លើក ក្នុងលើកទី១គឺមានសាខាខេត្តព្រះសីហនុ និងសាខាខេត្តស្ទឹងត្រែង ហើយលើកទីពីរនេះ គឺមានសាខារខេត្តកណ្តាល និងសាខាខេត្តរតនគិរី ហើយទីស្នាក់ការកណ្តាលក៏មានអនុស្សារណៈលើកទី៣ នាពេលខាងមុខ រវាងសាខាខេត្តត្បូងឃ្មុំ និងសាខាខេត្តក្រចេះ ។ លោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់ថា “នេះគឺជាការចែករំលែកក្នុងសមាគមជាតិយើងរវាងសាខាដែលមានលទ្ធភាពច្រើន ជួយដល់សាខាដែលមានលទ្ធភាពតិច ហើយការចុះហត្ថលេខាលើអនុស្សារណៈ ទោះបីជាសាខាទាំងពីបានចុះហត្ថលេខានុស្សារណៈជាមួយគ្នាក៏ដោយ ក៏ទីស្នាក់ការកណ្ដាលកាកបាទ្រហមកម្ពុជា នៅតែបន្តយកចិត្ដទុកដាក់ ជួយធ្វើអន្ដរាគមដដែល នៅពេលដែលមានតម្រូវការចំបាច់…
-
បួនស្ថាប័នរួមគ្នាប្រែក្លាយក្រុងរុនតាឯក និងពាក់ស្នែង ទៅជាបុរីជនបទគំរូ

ភ្នំពេញ៖ តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដែលស្ថិតនៅចំងាយប្រមាណ ២០គីឡូម៉ែត្រពីតំបន់អង្គរ ខេត្តសៀមរាប នឹងក្លាយជាបុរីជនបទដំបូងគេដែលបណ្តាខេត្តផ្សេងៗអាចយកគំរូតាមដើម្បីប្រែក្លាយតំបន់ជាយទីប្រជុំជន ទៅជាទីដែលអំណោយផលដល់ការរស់នៅជាងមុន។ នៅពេលនេះ ស្ថាប័នរដ្ឋចំនួនបួន រួមមាន ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប កំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅតំបន់ទាំងពីរ ដើម្បីធ្វើឲ្យការរស់នៅល្អប្រសើរ បើទោះបីជានៅដាច់ឆ្ងាយពីទីប្រជុំជន។ នេះបើយោងតាមការប្រកាសរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កាលពីថ្ងៃចុងសប្តាហ៍នេះ។ ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានប្រាប់ទូរទស្សន៍អប្សរាបន្ថែមថា បុរីជនបទសំដៅលើការរៀបចំភូមិឋានដែលមានបណ្តាញផ្លូវខ្វាត់ខ្វែង ប្រព័ន្ធទឹកស្អាតដល់ផ្ទះ មានសាលារៀន និងមន្ទីរពេទ្យ ជាដើម ដើម្បីកាត់បន្ថយបញ្ហាគម្លាតរវាងទីក្រុងនិងជនបទ។ ឯកឧត្តមថា ខុសពីបុរីតាមទីក្រុងដែលមានសំណង់លំនៅដ្ឋាន និងលំហសាធារណៈលើក្បាលដីតែមួយ ផ្ទះនីមួយៗក្នុងបុរីជនបទមានសួនសម្រាប់ដំាដំណាំជុំវិញផ្ទះប្រមាណ១ភាគ៤នៃផ្ទៃដី មានទីធ្លាចិញ្ចឹមសត្វ និងស្រះទឹក ដែលផ្តល់ផាសុកភាពក្នុងការរស់នៅ។ បុរីជនបទក៏ផ្តោតផងដែរលើសណ្តាប់ធ្នាប់ និងសុវត្ថិភាព ដែលបន្តជាបញ្ហាដែលកម្ពុជាមិនទាន់អាចដោះស្រាយបានទាំងស្រុងនៅឡើយ។ គួររំលឹកថា តំបន់រុនតាឯក និងពាក់ស្នែង ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២២ ជាទីសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើផ្ទះ និងសំណង់ពីតំបន់រមណីយដ្ឋានអង្គរ។ មកដល់ពេលនេះមានប្រជាជនជាង៤ ០០០គ្រួសារកំពុងរស់នៅជាអចិន្ត្រៃយ៍នៅរុនតាឯក និងជាង២…
-
មួយខែទៀតបើគ្មានភ្លៀង កម្ពុជានឹងខ្វះទឹកធ្ងន់ធ្ងរ ស្ទឹង បឹង ដៃទន្លេផ្តើមរីងខះ

ភ្នំពេញ៖ ចាប់ពីព្រែក ស្ទឹង បឹងបួរ រហូតដល់ដៃទន្លេ នៅទូទាំងប្រទេសកម្ពុជា ផ្តើមរីងខះបណ្តើរៗ ដោយសារតែអាកាសធាតុក្តៅហួតហែង គ្មានភ្លៀងធ្លាក់។ ទេសរដ្ឋមន្រ្តី ឯកឧត្តម គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ទូរទស្សន៍អប្សរាថា មួយខែទៅមុខទៀត បើនៅតែគ្មានភ្លៀងកក់ខែ កម្ពុជាអាចប្រឈមនឹងកង្វះទឹកធ្ងន់ធ្ងរ ទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រព។ ឯកឧត្តម គន់ គីម បញ្ជាក់ថា ភូមិសាស្ត្រភាគខាងជើង ភាគឦសាន និងភាគពាយ័ព្យ ជាតំបន់ប្រឈមខ្លាំងជាងគេ។ ការណ៍នេះដោយសារតែ ចាប់ពីខែមីនា មកដល់ពេលបច្ចុប្បន្ននេះ ធាតុអាកាសមានការប្រែប្រួលខ្លាំង បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ជាក់ស្តែង សីតុណ្ហភាព មានការកើនឡើងជាលំដាប់ក្នុងកម្រិតចាប់ពី៣៨ ដល់ ៤២ អង្សាសេ។ ខេត្តតាកែវស្ថិតក្នុងចំណោមខេត្តរងគ្រោះ។ បឹងបត់រកា ដែលជាប្រភពផ្គត់ផ្គង់ទឹកនៅក្នុងស្រុកសំរោង និងបឹងអូរតុំ ស្ថិតក្នុងស្រុកទ្រាំង ដែលជាប្រភពផ្គត់ផ្គង់ទឹកនៃផ្នែកមួយចំនួននៃខេត្តតាកែវ បានចាប់ផ្តើមរីងស្ងួតដោយកន្លែង ទោះមិនទាន់ធ្ងន់ធ្ងរខ្លាំង។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានប្រាប់ទូរទស្សន៍អប្សរាថា បើសិនជានៅតែគ្មានភ្លៀវធ្លាក់ ប្រភពទឹកដែលនៅសេសសល់…