Category: ព័ត៌មានសង្គម

  • យានយន្តល្មើសចំនួន ២២៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២២ ខែមេសា

    យានយន្តល្មើសចំនួន ២២៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២២ ខែមេសា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៣០គោលដៅ មានយានយន្តចូលគោលដៅចំនួន ២២៤គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៦៥គ្រឿង ម៉ូតូ ១៥៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២២៤គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច ៦៥ គ្រឿង និងម៉ូតូចំនួន ១៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • ផ្សោតក្បាលត្រឡោក ជារតនសម្បត្តិជាតិ និងជាសត្វដ៏កម្រកំពុងមានវត្តមាននៅកម្ពុជា

    ផ្សោតក្បាលត្រឡោក ជារតនសម្បត្តិជាតិ និងជាសត្វដ៏កម្រកំពុងមានវត្តមាននៅកម្ពុជា

    (ភ្នំពេញ)៖ សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ ៣ឆ្នាំ ហើយផ្សោតញីត្រូវពពោះរយៈពេល ១៤ខែ ដោយកើតម្តង បានកូនតែ ១ក្បាលប៉ុណ្ណោះ។ ក្រសួងកសិកម្មបានឱ្យដឹងថា ផ្សោតក្បាលត្រឡោកត្រូវបានអ្នកជំនាញ រកឃើញថាមានទីជម្រកពីរខុសគ្នារវាងដែនទឹកសមុទ្រ និងទឹកសាបហើយមានរូបរាងដូចគ្នា។ ប្រវែងដងខ្លួនរបស់វាទើបកើតមកមានប្រវែង ៩០-១០០ស.ម ពេញវ័យ ២,៣២-២,៧៥ម និងកូនទើបកើតមានទម្ងន់ ១០-១២គ.ក ពេញវ័យ ១៣០គ.ក។ ផ្សោតក្បាលត្រឡោក វាគ្មានចំពុះទេ ក្បាលមាំរាងមូល រីឯព្រុយខ្នងមានទំរង់ផ្សេងៗគ្នា។ផ្នែកខាងខ្នង និងចំហៀងសង្ខាងមានពណ៌ប្រផេះចាស់ ឯពោះមានពណ៌ប្រផេះស្រាល។ ព្រុយចំហៀងមានទំហំធំវែងរាងដូចច្រវ៉ា។ ការរស់នៅ ផ្សោតប្រភេទនេះ តែងហែល និងក្រឡាប់ខ្លួនលើផ្ទៃទឹកយឺតៗ ហើយងើបដកដង្ហើមក្នុងបរិយាកាស រយៈពេលពី៧០-១៥០ វិនាទីម្តង។ ផ្សោតក្បាលត្រឡោកញីអាចបន្តពូជបានចាប់ពីអាយុ ៧ឆ្នាំឡើងទៅ និងរយៈពេលពពោះគឺ ១៤ខែ។ សត្វផ្សោតប្រភេទនេះ វាត្រូវបានឃើញមាននៅរស់នៅក្នុងក្រុងព្រះសីហនុ បណ្តោយឆ្នេរខេត្តកោះកុង (ចំណុចប្រសព្វរវាងទឹកប្រៃ-សាប)។ ស្ថានភាពអភិរក្ស ផ្សោតមេគង្គជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (LR) ជាប្រភេទរងគ្រោះតិចតួច ប៉ុន្តែវាត្រូវបានចាត់ថ្នាក់នៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញា CITES…

  • សមាជិកព្រឹទ្ធសភា៖ ការមានសាមគ្គីគ្នា និងកត្តាសន្តិភាព ទើបមានសមិទ្ធផលទាំងអស់

    សមាជិកព្រឹទ្ធសភា៖ ការមានសាមគ្គីគ្នា និងកត្តាសន្តិភាព ទើបមានសមិទ្ធផលទាំងអស់

    កំពង់ធំ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា មានប្រសាសន៍ថាសមិទ្ធផលទាំងអស់មិនមែនកើតឡើងដោយឯងៗនោះទេ តែបានកើតឡើងដោយសារការមានសាមគ្គីភាពនិងកត្តាសន្តិភាព ។លោកជំទាវថ្លែងដូចនេះក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តឬសីជះ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃអាទិត្យថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ។ សំដៅលើសមិទ្ធិក្នុងវិស័យពុទ្ធិចក្រដដែលនេះ លោកជំទាវ ឃួន ឃុនឌី បានរំលេចថា ជំនឿ, ការសាមគ្គីដែលកើតចេញមកពីសុខសន្តិភាព បានអនុញ្ញាតឱ្យើងទាំងអស់គ្នាចូលរួមកសាងនូវសមិទ្ធផលដែលដាក់សម្ពោធឆ្លងនាថ្ងៃនេះ និងបាន ចូលរួមចំណែកឳ្យមានការអភិវឌ្ឍ។ លោកជំទាវបន្តថា វិស័យយពុទ្ធចក្រនិងអាណាចក្រត្រូវពឹងផ្អែកលើកត្តាសន្តិភាពស្ថិរភាពនយោបាយនិងសុវត្ថិភាពសង្គមចាំបាច់មិនអាចខ្វះបាន ។ជាក់ស្តែងសមិទ្ធផលនានាមានតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិក ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះបានបង្ហាញឳ្យឃើញស្រាប់។ លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី សប្បុរសជន និងប្រជាពល រដ្ឋដែលបានខិតខំជ្រោមជ្រែងសហការសាមគ្គីគ្នាកសាងសមិទ្ធផលដ៏ច្រើនក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងនាំការសាកសួរសុខទុក្ខពីសម្តេចអគ្គតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។ ទាក់ទងនឹងពិធីបញ្ចុះខណ្ឌសីមា លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយឳ្យដឹងថាព្រះវិហារដែលកាត់ឫសសីមាកសាងអស់ទឹកប្រាក់ចំនួន ៣៣,៨៥៨.៤ ដុល្លារ។ព្រះវិហារមានខឿនក្រោមបណ្តោយប្រវែង៥០ម៉ែត្រនិងទទឹង៣០,៥០ ម៉ែត្រនិងកម្ពស់២ម៉ែត្រ។តួព្រះវិហារមានបណ្តោយប្រវែង២៤ម៉ែត្រនិងទទឹងប្រវែង១២ម៉ែត្រ ,កម្ពស់ជើងរៀង៨ម៉ែត្រ ,កម្ពស់ពីដីដល់កំពូលត្រីសូល៍ ២១ ម៉ែត្រ ,កម្ពស់ពីដីដល់កំពូល១៧ម៉ែត្រ…

  • អាជ្ញាធរ និងព្រះសង្ឃប្រារព្ធពិធីបុណ្យឆ្លងរូបបដិមាព្រះអង្គប្រសូត្រ និងរូបសំណាកដ៏សំខាន់ចំនួនបី

    អាជ្ញាធរ និងព្រះសង្ឃប្រារព្ធពិធីបុណ្យឆ្លងរូបបដិមាព្រះអង្គប្រសូត្រ និងរូបសំណាកដ៏សំខាន់ចំនួនបី

    សៀមរាប៖ អាជ្ញាធរស្រុកក្រឡាញ់ និងព្រះសង្ឃបានរៀបចំពិធី បុណ្យ ឆ្លងរូបបដិមាព្រះអង្គប្រសូត្រ រូបសំណាកសម្តេចព្រះ សង្ឃរាជ ជួន ណាត ,ព្រះករុណាព្រះបាទជ័យវរ្ម័នទី៧ និង រូបសំណាកភិរម្យ ក្រម ង៉ុយ ស្ថិតនៅក្នុងបរិវេណសាលាបឋម សិក្សាមានជ័យ ភូមិមានជ័យ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ពិធីកាលពីថ្ងៃអាទិត្យទី២១ ខែមេសា មានការនិមន្ត និង អញ្ជើញ ចូលរួមពីព្រះយសោធរញាណ ឡោម សុឈាត ព្រះរាជា គណៈ កិត្តិយស និងជាព្រះចៅអធិការវត្តព្រះសិអារ្យ ឧត្តមសេនីយ៍ទោបណ្ឌិត សាយ រឹទ្ធីសក្តិ នាយកសាលា នគរបាល ជាតិភូមិភាគ៤ ខេត្តសៀមរាប និងឯកឧត្តម ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន ព្រមទាំងសហការីលោក មេឃុំស្រណាលនិងសហការី គណៈកម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្សានុសិស្សជាច្រើននាក់។សូមជម្រាបថា បដិមា និងរូបសំណាកទាំងបីនេះកសាង អស់ទឹកប្រាក់ជាង១១ លានរៀល៕ ដោយ៖…

  • ជនសង្ស័យ ២១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀន ទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី២១ ខែមេសា

    ជនសង្ស័យ ២១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀន ទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី២១ ខែមេសា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បាន ឲ្យដឹងថា ជនសង្ស័យចំនួន២១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេស នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ២១នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៥នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់ស្រី ១នាក់ប្រើប្រាស់ ០ករណី ឃាត់ ០នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យក សរុប ក្នុងថ្ងៃទី២១ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៤៣០,៤១ក្រាម។អុិចស្តាសុី(mdma) ស្មើ ៧០៩,៥៥ក្រាម ។ លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៕ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ០៥នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ០៥នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹង ថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ០៥នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះ ថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០៣នាក់ ធ្ងន់ ០១នាក់ ស្រាល ០៣នាក់ មិនគោរពសិទិ្ឋ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ និងស្រវឹង ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ស្រាល ០០នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • កន្លែងវិបស្សនានៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ជាគោលដៅទេសចរណ៍លំហែបៃតង និងសាកសមសម្រាប់អ្នកប្រតិបត្តិសាសនា និងកន្លែងអ្នកទេសចរណ៍

    កន្លែងវិបស្សនានៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ជាគោលដៅទេសចរណ៍លំហែបៃតង និងសាកសមសម្រាប់អ្នកប្រតិបត្តិសាសនា និងកន្លែងអ្នកទេសចរណ៍

    ភ្នំពេញ៖ កន្លែងវិបស្សនាថ្មីជាគោលដៅទេសចរណ៍លំហែបៃតង និងសាកសមសម្រាប់អ្នកប្រតិបត្តិសាសនា និងកន្លែងអ្នកទេសចរណ៍ ដែលត្រូវបានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបែបនេះ នៅក្នុឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការសាសសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» នៅព្រឹកថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ។ គម្រោងទេសចរណ៍លំហែរបៃតង ជាយុទ្ធសាស្រ្តចម្បងមួយរបស់ក្រសួងបរិស្ថាន កើតចេញពីការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានផ្តោលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព។ យុទ្ធសាស្រ្តបានយកចិត្តទុកដាក់លើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមតំបន់ការពារធម្មជាតិ ពីព្រោះថា ការសាងសង់នេះ គឺទុកសម្រាប់ជាប្រយោជន៍ជូនពួកគាត់ ឱ្យរកប្រាក់ចំណូលបន្ថែម ព្រមទាំងរក្សាភាពថ្លៃថ្នូរដែលជាទំនៀមទម្លាប់ របស់ប្រជាជាតិពីដូនតាខ្មែរ។…

  • មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានទទួលជោគជ័យក្នុងការបង្កាត់ អណ្តើកសង្កល់

    មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានទទួលជោគជ័យក្នុងការបង្កាត់ អណ្តើកសង្កល់

    ភ្នំពេញ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)បានបញ្ជាក់ពីភាពជោគជ័យក្នុងការបង្កាត់ពូជអណ្តើកសង្កល់/អណ្តើកក្របីក្បាលលឿង ដែលជាប្រភេទពូជកម្របំផុតមួយក្នុងពិភពលោក។ ប្រភពមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តខ្ពស់ក្នុងការបង្កាត់ពូជអណ្តើកសង្កល់រួចមកពេលនេះគេបានរកឃើញថាក្នុងចំណោមអណ្តើកដែលគេដាក់ក្នុងការបង្កាត់ពូជមានបញ្ចេញពងរួចហើយ។វាជាក្តីរីករាយមួយដោយសារអណ្តើកទាំងនេះជាប្រភេទជិតផុតពូជនិងកំពុងរងគ្រោះថ្នាក់ខ្លាំងផងដែរ។ អ្នកជំនាញចាត់ទុកថានេះជាលើកដំបូងរបស់មជ្ឈមណ្ឌល ដែលក្នុងចំណោមអណ្តើកទាំងនេះមានអណ្តើកញីសង្កល់ចំនួនបីក្បាលបានដោយឈ្មោល (បន្តពូជ)ហើយបានពង ដោយជោគជ័យ។ សំបុកនីមួយៗមានពងចន្លោះពីប្រាំគ្រាប់ ទៅប្រាំបួនគ្រាប់។កាលពីចុងខែមីនាកន្លងទៅ ក្រុមការងារបានប្រទះឃើញកូនញាស់ដំបូងគេវារចេញពីសំបុករបស់ពួកវា ជាមួយនឹងការរំពឹងទុកថានឹងមានកូនញាស់ជាបន្តបន្ទាប់ច្រើនទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខ។ គួរបញ្ជាក់ថា អណ្តើកសង្កល់ ជាប្រភេទជិតផុតពូជ/កំពុងរងគ្រោះថ្នាក់ខ្លាំង នៅប្រទេសកម្ពុជា ពួកវាងាយរងគ្រោះខ្លាំងដោយសារការជួញដូរសត្វព្រៃខុសច្បាប់ ជាពិសេសសម្រាប់ធ្វើជាអាហាររបស់មនុស្ស ឱសថបុរាណ និងការប្រើប្រាស់ពួកវាដើម្បីធ្វើបុណ្យកុសលតាមរយៈការទិញសត្វលែង “ទិញសត្វលែង” ជាការបដិបត្តិបែបប្រពៃណីតាមទ្រឹស្ដីដែលបង្ហាញពីសេចក្ដីអាណិតអាសូរចំពោះសត្វ ប៉ុន្តែជារឿយៗត្រូវបញ្ចប់ជាមួយនឹងការរងទុក្ខវេទនារបស់សត្វព្រៃដែលត្រូវបានគេយកមកប្រើប្រាស់ក្នុងការបដិបត្តិទាំងនេះ។ ដើម្បីគាំទ្រដល់ការលែងកូនអណ្តើកដែលបានបង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌល ទៅក្នុងជម្រកធម្មជាតិរបស់ពួកវាវិញ ACCB បានរក្សាទុកចំនួនប្រជាសាស្រ្តសត្វអណ្តើកសង្កល់ដែលត្រូវបានធានាការថែទាំនៅក្នុងមជ្ឈមណ្ឌល គឺជាប្រភេទដែលចំនួនប្រជាសាស្ត្រមានការថយចុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ សម្រាប់ការបង្កាត់ពូជអណ្តើកប្រភេទនេះដោយជោគជ័យនៅ ACCB គឺមានសារៈសំខាន់សម្រាប់និរន្តរភាពនៃចំនួនប្រជាសាស្រ្តដែលត្រូវបានធានាការថែទាំនៅក្នុងមជ្ឈមណ្ឌល ៕ដោយ៖ម៉ាដេប៉ូ

  • ចលនាកាយឫទ្ធិនារីកម្ពុជាផ្តល់ឱកាសឱ្យកុមារី និងយុវតី សាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ

    ចលនាកាយឫទ្ធិនារីកម្ពុជាផ្តល់ឱកាសឱ្យកុមារី និងយុវតី សាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ

    ភ្នំពេញ៖ ចលនាកាយឫទ្ធិនារីកម្ពុជា មិនត្រឹមតែមានគោលដៅផ្ដល់ភាពសប្បាយ រីករាយសម្រាប់កុមារី និងយុវតីប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័ន្ធមួយ ដែលផ្តល់ឱកាសឱ្យកុមារី និងយុវតី សាកល្បងចូលរួមសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងការចាប់អារម្មណ៍របស់ពួកគេលើបញ្ហាសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយពីចលនា និងសកម្មភាពសមាគមកាយឫទ្ធិនារីកម្ពុជា នៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។ ថ្លែងទៅកាន់អ្នកចូលរួមជាងមួយពាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ទៀតថា ចលនាកាយឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល ដែលមិនប្រកាន់បក្ខពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្តផ្ទាល់ខ្លួនរបស់សមាជិកាម្នាក់ៗ ដោយមិនមានការបង្ខិតបង្ខំ និងមិនមានការប៉ះពាល់ដល់ការសិក្សា ឬការបំពេញការងារទ្បើយ ។ លោកជំទាវបណ្ឌិតបានបន្តថា សមាគមកាយឫទ្ធិនារីកម្ពុជា ទទួលបានប្រកាសនីយបត្រ និងផ្លាកសញ្ញា ពីមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW) និងបានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើន ដោយប្រកាន់ខ្ជាប់នូវបេសកកម្មរបស់សមាគម ស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិនារីពិភពលោក គឺការជួយអភិវឌ្ឍថាមពលកុមារី យុវតី ដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវចំពោះខ្លួនឯង…

  • សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាផ្ញើសាររំលែក ទុក្ខ ជូនភរិយាឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា

    សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាផ្ញើសាររំលែក ទុក្ខ ជូនភរិយាឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា

    ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានរំលេចថាមរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ជាការបាត់បង់នូវ ធនធានមនុស្សដ៏សំខាន់របស់ជាតិ ដែលបានលះបង់កម្លាំង កាយ ចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុង សាររំលែកទុក្ខផ្ញើជូន លោកជំទាវ អ៊ុ ផារ៉ាន់ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីការទទួលបានព័ត៌មានភ្លាមនៃ មរណភាពរបស់លោកសាស្រ្តា សំបូរ ម៉ាណ្ណារ៉ា ។ ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំ និងភរិយាមានសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពី បានទទួល ដំណឹងដ៏ក្រៀមក្រំ ថា ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់ សម្តេចមហាបវរធិបតីនាយក រដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលត្រូវជាស្វាមីលោក ជំទាវ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ…