-
ល្មើសល្បឿន និងមិនគោរពសិទ្ធិ នៅតែជាឃាតករលើដងផ្លូវក្នុងថ្ងៃចូលឆ្នាំ

ភ្នំពេញ៖ បួនថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ពោលគឺពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានមនុស្ស ៣៩នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ និងរបួសជិត១០០នាក់។ យោងតាមទិន្នន័យរបស់នាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ការបើកបរលើសល្បឿនកំណត់ និងការមិនគោរពសិទ្ធិនៅតែជាមូលហេតុចម្បងនៅពីក្រោយសោដនាដកម្មដ៏អាក្រក់នេះ។ របាយការណ៍នេះបានបង្ហាញថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំង៦០ករណីនោះ មានល្មើសល្បឿនចំនួន ២២ករណី, មិនគោរពសិទ្ធិចំនួន ២៥ករណី, មិនប្រកាន់ស្តាំ បួនករណី, ជែងបីករណី, បត់គ្រោះថ្នាក់មួយករណី, ស្រវឹងបួនករណី និងកត្តាយានយន្តមួយករណី។ លោក គឹម បញ្ញា នាយកប្រចាំប្រទេស នៃអង្គការមូលនិធិបង្ការរបួសអាស៊ី និយាយថា តួលេខនៃគ្រោះថ្នាក់ចរាចរណ៍អំឡុងពិធីបុណ្យចូលឆ្នាំនេះ គឺជាតួលេខខ្ពស់។ លោកកត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំ២០២៤មក ឃើញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាចាប់ផ្តើមកើន បើធៀបនឹងឆ្នាំមុនៗ។ លោកថា ការអប់រំ និងក្រើនរំលឹកត្រូវតែធ្វើឱ្យបានជាប់ជាប្រចាំ។ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១៥០០នាក់បានស្លាប់នៅលើដងផ្លូវដោយគ្រោះថ្នាក់ចរាចរ។ ដើម្បីរឹតបណ្តឹងការអនុវត្តច្បាប់ និងទោសទណ្ឌ ក្រសួងមហាផ្ទៃកំពុងបង្កើតប្រព័ន្ឋផ្ទុកទិន្នន័យបញ្ជីខ្មៅ ឬ Black List សម្រាប់កត់ត្រាអ្នកបើកបរដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នករងរបួសឬស្លាប់៕ ដោយ៖ទួន សុផល
-
អំពើហិង្សាក្នុងគ្រួសារនាំមុខនៅប្រាំឆ្នាំចុងក្រោយ ស្ត្រីខ្មែរបន្តរងគ្រោះ

ភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សានៅក្នុងប្រទេសកម្ពុជាមានជាហូរហែ ប៉ុន្តែក្រសួងកិច្ចការនារីបានរាយការណ៍ថា បញ្ហាប្រឈមនៅតែគួរឱ្យព្រួយបារម្ភ។ ជាង ៣ ៦០០ ករណីហិង្សាត្រូវបានរកឃើញរវាងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ហើយជិតពាក់កណ្តាលគឺជាអំពើហិង្សាក្នុងគ្រួសារ ,៣៥ភាគរយទៀតជាករណីរំលោភសេពសន្ថវៈ និងមានតិចតួចជាករណីជួញដូរមនុស្ស។ ក្នុងចំណោមអំពើហិង្សាទាំងនេះ ស្ត្រីនៅតែជាជនរងគ្រោះ។ នេះបើយោងតាមរបាយការណ៍ក្នុងផែនការយុទ្ឋសាស្រ្តនារីរតនៈទី៦របស់ក្រសួងកិច្ចការនារីដែលទើបចេញផ្សាយនាពេលថ្មីៗនេះ។ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី បានប្រាប់ទូរទស្សន៍អប្សរាថា មានការលេចឡើងនូវរូបភាពថ្មីៗនៃអំពើហិង្សា និងការកេងប្រវញ្ចលើស្ត្រីនិងកុមារ។ លោកជំទាវថា បញ្ហានេះបានដាក់បន្ទុកផ្នែកសេដ្ឋកិច្ច និងសង្គមដល់គ្រួសារ និងបានជះឥទ្ធិពលអវិជ្ជមានទៅដល់សីលធម៌សង្គម តម្លៃស្រ្តី និង គ្រួសារខ្មែរ។ របាយការណ៍របស់ក្រសួងកិច្ចការនារីដដែលបង្ហាញផងដែរថា ស្ត្រីនិងក្មេងស្រីរងគ្រោះពីករណីហិង្សាចំនួន ៣០៤៥ ករណីទទួលបានការគាំពារ និងសេវាផ្នែកច្បាប់។ ក្នុងយុទ្ធសាស្ត្រថ្មីសម្រាប់អនុវត្តពីឆ្នាំនេះដល់ឆ្នាំ ២០២៨ ក្រសួងកិច្ចការនារីរំពឹងថានឹងលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនៅកម្ពុជា។ សេវាជួយសង្គ្រោះស្ត្រីក្នុងអំពើហិង្សា មានសេវាជួយសង្គ្រោះផ្ទាល់នៅហ្នឹងកន្លែង និង សេវាជំនួយតាមតាមទូរស័ព្ទ (Help Line ) ផងដែរ ។ ប៉ុន្តែ លោកស្រី ស្ដើង ភារ៉ុង នាយិកាអង្គការបន្ទាយស្រីមើលឃើញថា នៅមិនទាន់ឆ្លើយតបបានគ្រប់គ្រាន់។…
-
នៅកម្ពុជា អ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរបន្តរងទារុណកម្មពីគ្រួសារដោយការដាក់ច្រវាក់

ភ្នំពេញ៖ បើទោះបីជាការព្យាបាលកាន់តែទំនើប ការដាក់ច្រវាក់នៅតែជាជម្រើសក្នុងចំណោមគ្រួសារដែលមានសមាជិកកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ឬជំងឺចិត្តវិកល។ គិតត្រឹមដើមខែមេសា ឆ្នាំ២០២៤ អង្គការចិត្តសង្គមអន្តរវប្បធម៌ ឬ TPO បានរកឃើញអ្នកជំងឺផ្លូវចិត្តជាង១៣០ នាក់ត្រូវបានក្រុមគ្រួសាររបស់ពួកគេចាក់ច្រវាក់ជាប់ជើង។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានបុរស ៨០ នាក់ និងស្ត្រី ៥៣ នាក់។ ជើងរបស់ពួកគេត្រូវចាក់ដោយច្រវាក់ដែកភ្ជាប់នឹងរបង ឬសសរផ្ទះដើម្បីបង្ខាំងមិនឱ្យទៅរំខានអ្នកស្រុក ជាពិសេសនៅពេលជំងឺវិកលរើឡើង។ លោក ស៊ាង លាប អ្នកផ្តល់ប្រឹក្សាផ្នែកផ្លូវចិត្ត និងអ្នកសម្របសម្រួលគម្រោងនៃអង្គការ TPO បានប្រាប់ទូរទស្សន៍អប្សរាថា ការដាក់ច្រវាក់ជាទារុណកម្មដែលធ្វើឲ្យអ្នកជំងឺផ្លូវចិត្តរងគ្រោះពីរត្រួត។ «ការចង់បង្ខាំងអ្នកជំងឺទុកចោលនេះ គឺទាមទារឱ្យមានការជួយ ដើម្បីធ្វើឱ្យគាត់ បានធូស្បើយ ហើយមានសេរីភាព ហើយចូលមករួមរស់មកជុំគ្រួសារ។ ប្រសិនជាមិនមានការជួយទេ ពួកគាត់ ត្រូវបានបង្ខំាំងរហូតទៅដល់ថ្ងៃស្លាប់»។ សម្រាប់ក្រុមគ្រួសារឬអាណាព្យាបាលរបស់អ្នកជំងឺផ្លូវចិត្តវិញ និយាយថា ទារុណកម្មនេះជាការបង្ខំចិត្តត្បិតគ្មានជម្រើស។ ស្ត្រីជាម្តាយវ័យ៧០ឆ្នាំ រស់នៅខេត្តព្រៃវែង បានចាក់ច្រាវាក់ជើងកូនប្រុសរបស់គាត់អស់ពេលជាង២០ឆ្នាំ។ ដោយសុំមិនបញ្ចេញឈ្មោះ លោកយាយលើកឡើងថា ប្រសិនបើលោកយាយមិនធ្វើបែបនេះទេ កូនប្រុសរបស់លោកយាយអាចដើររំខានគេ។ នៅបាត់ដំបងឯណោះវិញ អាណាព្យាបាលម្នាក់ ដាក់ច្រវាក់កូនស្រីដែលមានជំងឺផ្លូវចិត្ត១៩ឆ្នាំមកហើយ។ អ្នកស្រីថា ខ្លាចនាងលួចចេញក្រៅផ្ទះ និងរងការរំលោភបំពាន។ លើសពីការបាត់បង់សេរីភាព…
-
ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិជាង ១,៧ លាននាក់ បានមកលេងខេត្តបាត់ដំបងក្នុងពេលចូលឆ្នាំថ្មី

បាត់ដំបង៖ មន្រ្តីជាន់ខ្ពស់នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេលបួនថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ ខ្មែរខេត្តបាត់ដំបង មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ អន្តរជាតិសរុបជាង ១,៧លាននាក់ បានមកកម្សាន្ត សប្បាយនៅខណៈដែលទូទាំងប្រទេសមានអ្នកដើរ កម្សាន្ត ជាង២១លាននាក់។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ប្រាប់ទូរទស្សន៍អប្សរាកាលពីថ្ងៃពុធទី១៧ ខែមេសាថា ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈបួនថ្ងៃចាប់ពីថ្ងៃទី១៣-១៦ ខែមេសាឆ្នាំ២០២៤ ខេត្តបាត់ដំបងទទួលបានប្រជា ពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ១ ៧៣៤ ៦២៩នាក់ កើនឡើងប្រមាណ ១៥,៦៣ ភាគរយ បើប្រៀប ធៀបនឹង ឆ្នាំ២០២៣ដែលមាន ១ ៥០០ ១៦៨ នាក់ ។ ក្នុងនោះភ្ញៀវជាតិ ១ ៧៣១ ៤៣២នាក់ កើនឡើង១៥,៦៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣មានតែ ១ ៤៩៧ ៤២១នាក់និងភ្ញៀវទេសចរអន្តរជាតិ ៣ ១៩៧នាក់កើនឡើង១៦,៣៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ មានតែ…
-
ជនសង្ស័យ ១៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀន ទូទាំងប្រទេសចំនួន ៩ករណី ថ្ងៃទី១៧ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន១៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វេីការ ឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៧នាក់ស្រី ៣នាក់ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៥នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់) វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី១៧ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៦៣,៦០ក្រាម។ កេតាមីន(Ke) ស្មើ ១២០,៥០ក្រាម។ អុិចស្តាសុី(mdma) ស្មើ ៦៧៣,៥០ក្រាម ។ កញ្ឆា ស្មើ ១៦,៣០ក្រាម។ លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
យានយន្តល្មើសចំនួន ១២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៧ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ១៧ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៦គោលដៅ មានយានយន្តចូលគោលដៅចំនួន១២គ្រឿង រថយន្តធំ០គ្រឿង រថយន្តតូច ១២គ្រឿង ម៉ូតូ ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១២គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច ១២គ្រឿង និងម៉ូតូចំនួន ០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និងរងរបួស ២៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រទេសកើតឡើងចំនួន ១៤លើក បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៣នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៦លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៨នាក់ ស្រាល ០០នាក់ មិនគោរពសិទិ្ឋ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០៣លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៥នាក់ស្រាល ០០នាក់ ប្រជែង ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០៦នាក់ ស្រាល ០០នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល…
-
ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ប្រភេទនៅក្នុងតំបន់ ព្រៃកោងកាង នៃប្រទេសកម្ពុជា

ភ្នំពេញ៖ ក្នុងការសិក្សាស្រាវជ្រាវថ្មីៗមកនេះបានបង្ហាញថា គេបានរកឃើញស ត្វ ចំនួន ជាង ៧០០ ប្រភេទដែលកំពុងរស់នៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា។ ការសិក្សានេះធ្វើឡើងដោយអង្គការសត្វព្រៃ និង រុក្ខជាតិកម្ពុជា(Fauna & Flora – Cambodia Programme) និងសហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើ ប្រាយ ខូ អ៊ិល ធី ឌី ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថានដោយ ក្នុងនេះ បានចងក្រង នូវរបាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូងស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា ដែលគេបានរកឃើញនូវប្រភេទសត្វជាច្រើនប្រភេទ ដូចជាសត្វស្វាក្តាម ជាប្រភេទជិតផុតពូជ សំពោចធំ ភេរោមច្រមុះ និងខ្លាត្រីជាប្រភេទងាយរងគ្រោះ ។ បើយោងតាមអង្គការសត្វព្រៃ និង រុក្ខជាតិកម្ពុជាបានឱ្យដឹងថា៖ក្នុងការសិក្សា ស្រាវ ជ្រាវនេះគេបានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប (២៣.៧៥០ ហិកតា) និងតំបន់រ៉ាមសារកោះកាពិ(១២.០០០ ហិកតា) ។ ជាមួយនឹងការ រកឃើញនេះដែរគេរំពឹងថានឹងផ្តល់ជាចំណេះដឹងមូលដ្ឋានអំពីជីវៈចម្រុះក្នុងតំបន់នោះ ហើយក៏គេជឿជាក់ផងថា នឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀត ក្នុងការ សិក្សាស្រាវជ្រាវនាពេលអនាគត៕ ដោយ ៖ ម៉ាដេប៉ូ
-
ពលរដ្ឋខេត្តបាត់ដំបងជាងមួយម៉ឺននាក់ បានធ្វើដំណើរតាម រថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ជូន

បាត់ដំបង៖លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបងបានអះអាងថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង ប្រមាណជាងមួយម៉ឺនប្រាំពាន់នាក់ បានធ្វើដំណើរទៅមក ភ្នំពេញ-បាត់ដំបងនិងបាត់ដំបង-ភ្នំពេញ តាមរយៈរថយន្ត ក្រុងដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្ដល់ជូនដើម្បីដឹក ជញ្ជូន ការធ្វើដំណើរដោយមិនគិតបាច់បង់ ប្រាក់នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបតែបញ្ចប់នេះ។ កាលពីព្រឹកថ្ងៃពុធទី១៧ ខែមេសា លោក ព្រួញ រិទ្ធថា ប្រធាន មន្ទីរសាធារណការបានអញ្ជើញចុះសាកសួរសុខ ទុក្ខ និងជូន ដំណើរប្រជាពលរដ្ឋឡើងឡានក្រុងចេញពីបាត់ដំបងត្រឡប់ទៅភ្នំពេញវិញបន្ទាប់ពីបញ្ចប់ការមកចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅស្រុកកំណើត។ ខណៈនោះលោក ព្រួញ រិទ្ធថា បានថ្លែងអំណរគុណដល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែល តែងតែគិតគូរដល់ បងប្អូន ប្រជាពលរដ្ឋ តាមរយៈនៃការផ្ដល់ឱ្យ ពលរដ្ឋបានធ្វើដំណើតាម រថយន្តក្រុងដោយឥតគិត ថ្លៃដើម្បី បានវិលទៅ កាន់ស្រុក កំណើតនៅក្នុងឱកាសនៃបុណ្យ ចូលឆ្នាំខ្មែរ។ លោកប្រធានមន្ទីរ ក៏បានផ្តល់ការលើកទឹកចិត្តនិងដាស់ តឿនក្រើន…
-
ព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ ទទួលបានភ្ញៀវចូលរួមកម្សាន្តជាង ១០ម៉ឺននាក់

ខេត្តត្បូងឃ្មុំ៖ ព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ រៀបចំឡើងនៅឧទ្យានទន្លេស្ងួត រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាប់ទៅដោយបរិកាសសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ គ.ស២០២៤ ។ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចំនួន ១០៥,០០០នាក់ អញ្ជើញមកពីគ្រប់ទិសទី មកកម្សាន្តសប្បាយព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៤នេះ ជាមួយកម្មវិធីសប្បាយជាច្រើន ដូចជាការលេងល្បែងប្រជាប្រិយខ្មែរ ពិធីសាសនា ការសំដែងសិល្បះបុរាណ ពិព័រណ៍សមិទ្ធផលមូលដ្ឋាន សួនផ្កាស្បៃរឿងចំនួន ១លានគុម្ព ការជិះទោងកម្សាន្ត ការប្រកួតកីឡាបាល់ទះ ការប្រគំតន្រ្តីសម័យនិងការរាំលេងកម្សាន្តក្រោមតំណក់ទឹកត្រជាក់ ។ អ្នកចូលរួមបានលើកឡើងថាសង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៤នេះ បានដំណើរការយ៉ាងអធឹកអធម ខុសប្លែកពីឆ្នាំមុនៗ ហើយជាពិសេសបានដំណើរការក្នុងតំបន់ឧទ្យានទន្លេស្ងួត ដែលជាតំបន់ធម្មជាតិនិងប្រវត្តិសាស្រ្ត មានទេសភាពស្រស់ស្អាត ខុសពិពេលមុនតំបន់នេះ មានភាពស្ងប់ស្ងាត់ មិនដែលមានមនុស្សច្រើនបានស្គាល់ ។ ប្រជាពលរដ្ឋ ប្រុស ស្រី ក្មេង ចាស់ បានសប្បាយរីករាយក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយសាមគ្គីភាព រស់នៅក្រោមម្លប់សន្តិភាព និងជាមួយសមិទ្ធផលថ្មីកើតមានលើទឹកដីស្រុកអូររាំងឪ…