-
ខេត្តកែបក៏មិនធម្មតា មានភ្ញៀវជាង ១៥ម៉ឺននាក់មកកម្សាន្ត

កែប៖ មន្រ្តីជាន់ខ្ពស់នៃមន្ទីរទេសចរណ៍ខេត្តកែប បានអះអាង ដោយ មោទនភាពថារយៈពេលបួនថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិ ខេត្តជាប់ឆ្នេរសមុទ្រមួយនេះទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ចំនួនជាង១៥ម៉ឺននាក់ឱ្យមកទស្សនា និងកម្សាន្តនៅបណ្ដារមណី យដ្ឋាននានារបស់ខេត្ត។ ឆ្នេរសមុទ្រគឺជាចំណុចទាក់ ទាញ ច្រើនជាងគេ។ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរខេត្តកែប បានប្រាប់ ទូរទស្សន៍អប្សរាថា រយ:ពេលបួនថ្ងៃនៃពិធីបុណ្យ ចូលឆ្នាំថ្មី គិត ចាប់ពី ថ្ងៃទី១៣ខែមេសាដល់ថ្ងៃទី១៦ខែមេសាមានទេស ចរ ជាតិនិងអន្តរជាតិចំនួន១៥៩,៧៨៨នាក់បានមកកម្សាន្ត។ក្នុងនោះភ្ញៀវជាតិចំនួន១៥៨,៧៩៦នាក់,ភ្ញៀវអន្តរជាតិចំនួន៨៩២នាក់។បើធៀបនឹងឆ្នាំ២០២៣ភ្ញៀវជាតិកើនឡើង៦.៨២ ភាគរយ និងភ្ញៀវបរទេសកើនឡើង៣៤.៧៤ភាគរយ។ ឆ្នាំនេះអ្វីដែលជាការទាក់ទាញប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជា ទេសចរ ផ្ទៃក្នុង និងទេសចរបរទេសគឺដោយសារខេត្តកែបមានការ រៀបចំបានយ៉ាងល្អ។លោកប្រធានមន្ទីរទេសចរណ៍រំលេចថាក្រៅសមិទ្ធផលនានា អាជ្ញាធរខេត្តបានរៀបចំធ្វើសង្ក្រាន្តដែលមានលក្ខណៈទាក់ទាញនិងប្លែកភ្នែក។បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានភាពល្អ ប្រសើរ ។ពុំមានការកកស្ទះចរាចរណ៍។ ចំពោះកន្លែងស្នាក់នៅ និងអាហារហូបចុក ក៏ពុំមានការដំឡើងថ្លៃដែរ ដែលភ្ញៀវ អាច ទទួលយកបាន ។ លោកប្រធានមន្ទីរបានសង្ខេបថា ជារួមក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិបួនថ្ងៃខេត្តកែបបានបំពេញតួនាទីរបស់ខ្លួន ជា ខេត្តតារារះនៃទិសនិរតីបានយ៉ាងល្អប្រសើរ និងបានបញ្ចប់ ទៅ ដោយភាពសប្បាយរីករាយនិងចងចាំជានិច្ចចំពោះ អនុស្សាវរីយ៍…
-
ពលរដ្ឋកម្ពុជា ទោះទៅកម្សាន្តនៅទឹកដីអង្គរវត្តប៉ុន្មានដងក៏មិនចេះនឿយណាយ ទៅហើយចង់ទៅទៀត

ខេត្តសៀមរាប៖ ប្រាសាទអង្គរវត្ត ជានិមិត្តរូបដ៏អស្ចារ្យនៃព្រលឹងជាតិរបស់ប្រជាជនពលរដ្ឋកម្ពុជា ។ ទឹកដីដែលគេចាត់ទុកថា ជាអច្ឆរិយវត្ថុមួយនេះ គឺដោយសារកើតចេញពីស្នាដៃដ៏កម្រមួយរបស់មនុស្សជាតិ ហើយវាកើតចេញពីស្ថាបត្យកម្មរបស់ជនជាតិខ្មែរសម័យដើមដោយផ្ទាល់ដែរ ។ ជាមួយភាពអស្ចារ្យនេះត្រូវបានពលរដ្ឋកម្ពុជាដែលបានចូលទស្សនាប្រាសាទអង្គរវត្តនាឱកាសបុណ្យចូលឆ្នាំថ្មីនេះលើកឡើងថា៖អង្គរវត្តជាទឹកដីប្រកបដោយភាពទាក់ទាញ និងចូលទស្សនាមិនចេះនឿយណាយ ។ ពួកគាត់ចូលទស្សនាច្រើនដងនៅតែចង់ទស្សនា ។ លើទឹកដីអង្គរវត្ត ក៏ដូចជាខេត្តសៀមរាបនេះមានប្រាសាទជាច្រើនកន្លែង សម្រាប់ទស្សនា ហើយមួយកន្លែងៗសុទ្ធតែអស្ចារ្យរកស្មានមិនដល់ដែលមនុស្សជំនាន់មុនអាចធ្វើបាន ។ លោក យ៉ត រៀម ដែលរស់នៅក្នុងខេត្ត សៀមរាប បានលើកឡើងថា ៖ ចាប់តាំងតែពីក្មេងៗមកគាត់តែងត្រូវបានឪពុកម្តាយនាំមកទស្សនា ប្រាសាទ អង្គរវត្ត និងប្រាសាទដទៃទៀតជាច្រើនដងណាស់ តែតំបន់ទឹកដីដ៏អស្ចារ្យមួយនេះនៅតែបានអន្ទងចិត្តលោកចូលទស្សនាមិនចេះធុញទ្រាន់សោះឡើយ ។ ចូលឆ្នាំនេះក៏ដូចជាថ្ងៃបុណ្យជាតិសំខាន់ៗដទៃទៀតដែរគឺជាញឹកញាប់លោកតែងមកកម្សាន្តអង្គរវត្ត និងប្រាសាទដទៃទៀតពុំសូវខកខាន ។ ជាមួយការលើកឡើងបែបនេះយុវជនដែលមានវ័យជាង ២០ឆ្នាំរូបនេះ បានឱ្យដឹងដែរថា”ខ្ញុំមកហើយមកទៀតមិនចេះឆ្អែតទេ ។ ប្រាសាទអង្គរវត្តរបស់ខ្មែរយើងល្អផូរផង់រកអ្វីមកប្រៀបផ្ទឹមមិនបានសោះឡើយ ។ មានកន្លែងជាច្រើនបង្កប់ទៅដោយអាថ៌កំបាំង និងជំនឿសាសនាដ៏ធំមួយរបស់មនុស្សជំនាន់មុន” ។ យុវនារី បញ្ញា រស្មី រស់នៅខេត្តកំពង់ស្ពឺ ដែលបានមកទស្សនាប្រាសាទអង្គរវត្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានលើកឡើងថា ៖ ភាពអស្ចារ្យនៃទឹកដីអច្ឆរិយៈរបស់ខ្មែរមួយនេះបានធ្វើឱ្យកញ្ញាតែងចង់មកទស្សនា ។ ប្រាសាទខ្មែរទាំងអស់សុទ្ធតែស្រស់ស្អាតបង្កប់ទៅដោយក្បូរក្បាច់គ្មានពីរក្នុងលោក ។ វាជាមរតករបស់ខ្មែរយើង…
-
ថ្ងៃបញ្ចប់បុណ្យចូលឆ្នាំថ្មី អភិបាលខេត្តកំពត ចូលរួម ប្រារព្ធ ពិធីនៅវត្តត្រើយកោះ

កំពត៖ នៅថ្ងៃអង្គារជាថ្ងៃវារៈឡើងស័កនិងជាថ្ងៃបញ្ចប់ពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ឯកឧត្តមអភិបាលខេត្តកំពតនិង លោកជំទាវ ព្រមទាំងមន្ត្រី បានអញ្ជើញចូលរួមជាមួយប្រជាពលរដ្ឋ ភ្ញៀវជាតិ នាំយកចង្ហាន់ប្រគេនព្រះសង្ឃនិងស្រង់ព្រះ នៅវត្តត្រើយកោះ សង្កាត់ត្រើយកោះ ក្រុងកំពត ។នៅពេលនោះដែរក៏មានកម្មវិធី កម្សាន្តនានាដូចជា ការលេងល្បែងរបាំប្រជាប្រិយជាដើម។ ក្នុងឱកាសនេះដែរឯកឧត្តមអភិបាលខេត្តបានពិនិត្យមើលទីតាំងបរិវេណវត្តដើម្បីចូលរួមយោបល់រៀបចំវត្តឱ្យកាន់តែមានសោភណភាពស័ក្តិសមជាទីសក្ការៈបូជា គោរពប្រណិបតន៍សាសនាផង និងជារមណីយដ្ឋានទេសចរណ៍ផងដែរ។ សូមជម្រាបថា កន្លងមកក៏ដូចជាបច្ចុប្បន្ន ឯកឧត្តមអភិបាលខេត្ត តែងតែបំផុសយុវជនឱ្យមានស្មារតីស្រឡាញ់ ថែរក្សាប្រពៃណី ទំនៀម ទម្លាប់ វប្បធម៌ សាសនា ដែលជាដួងព្រលឹងរបស់ជាតិ និងជាជីវិតទី២របស់យើងគ្រប់ៗគ្នា ៕ដោយ៖សិលា សារិន
-
រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាង ១លាននាក់ ដើរលេងកម្សាន្តក្នុងខេត្តសៀមរាប

សៀមរាប៖ ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្ត រយៈពេល៤ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សរុប ១,២៣៩,៨០៨ នាក់ ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ។ លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ចំពោះភ្ញៀវទេសចរណ៍ទាំងអស់ដែលមកលេងកំសាន្តក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត រួមមាន ៖ ភ្ញៀវទេសចរណ៍បរទេសមានចំនួន ១៦,៨០៨ នាក់និង ភ្ញៀវទេសចរណ៍ជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ១,២២៣,០០០ នាក់ ក្នុងនោះ ភ្ញៀវទេសចរណ៍ជាតិ មានចំនួនប្រមាណ ៦៦០,០០០ នាក់ និង បងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៥៦៣,០០០ នាក់ ។ លោក ធិម សេរីវុឌ្ឍ បានបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ គឺយើងមានភ្ញៀវទេសចរណ៍សរុបមានចំនួនប្រមាណ ២៨៣,៨១៧ នាក់ ក្នុងនោះ មានភ្ញៀវទេសចរណ៍បរទេសមានចំនួន ៣,៨១៧ នាក់ និងភ្ញៀវទេសចរណ៍ជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ…
-
រយៈពេលបីថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរណ៍ សរុប ជិត ២លាននាក់

ខេត្តកំពង់ចាម៖ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ រយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃអាទិត្យ ០៦ កេីត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន 1,918,073នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 1,912,722នាក់ និងភ្ញៀវបរទេសមានចំនួន 158នាក់ ។ សូមបញ្ជាក់ថា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននីមួយៗមានចំនួន ៖-រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន 13,775នាក់ ភ្ញៀវបរទេសគ្មាន។-រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិមានចំនួន 1,120នាក់ ភ្ញៀវបរទេសគ្មាន ។-រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិមានចំនួន 2,964នាក់ ភ្ញៀវបរទេសគ្មាន ។-រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន 100នាក់ ភ្ញៀវបរទេសចំនួន 16នាក់ ។-រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន 650នាក់ ភ្ញៀវបរទេសគ្មាន ។-រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរជាតិមានចំនួន 420នាក់ ភ្ញៀវបរទេសគ្មាន ។-រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ…
-
រយៈពេល ៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៤ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តជាង ១៣មុឺននាក់

រតនគិរី៖ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងស័ក ព.ស ២៥៦៨ គ.ស ២០២៤នេះ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរមកទស្សនាកម្សាន្ដតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ដមានចំនួន ១៣៤,២៩១នាក់ កើនឡើង ១៧.៥៥% ។ លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ គឺភ្ញៀវជាតិមានចំនួន ៤៨,៩៧៤នាក់ កើនឡើង ១.៩% ភ្ញៀវទេសចរអន្តរជាតិ ចំនួន ៦៣២នាក់ កើនឡើង ៥៨.៣១% និងប្រជាពលរដ្ឋក្នុងខេត្តចូលរួមក្នុងកម្មវិធីសង្ក្រាន្តរតនគិរី និងសង្រ្កាន្តនៅតាមបណ្តាក្រុងស្រុកទាំង ៩មានចំនួន ៨៤,៧៨៥នាក់ កើនឡើង ២៨.៦១% ។ ដូច្នេះសរុបភ្ញៀវទាំងបីប្រភេទនេះមានចំនួន ១៣៤,២៩១នាក កើនឡើង ១៧.៥៥% បើប្រៀបធៀបទៅនឹងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៣ មាចំនួន ១១៤,២៤៥នាក់ ប៉ុណ្ណោះ ។ លោក ង៉ែត ពិទូ បន្តថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២៤នេះ…
-
រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំពិធីស្រង់ព្រះនៅក្បែរព្រះអង្គចេកព្រះអង្គចម

សៀមរាប៖ ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី ៣ ដែលជាថ្ងៃចុងក្រោយ នៃពិធីចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃឡើងស័ក។ យ៉ាងណាម៉ិញ នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៧ ឈានចូល ២៥៦៨ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងលោកជំទាវ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ អង្គភាពមន្ទីរស្ថាប័ន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បាននិមន្តព្រះសង្ឃសូត្រជ័យន្តោធ្វើពិធីស្រង់ព្រះដែលរៀបចំឡើងនៅប៉ែកខាងជើងព្រះវិហារព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ។ តាមប្រសាសន៍ លោក អាចារ្យក្នុងពិធីបានលើកឡើងថា ពិធីនេះប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលចូលឆ្នាំខ្មែរម្ដងៗ និង មានជំនឿតៗគ្នាមកយូរហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំ។ លោក អាចារ្យរៀបរាប់ទៀតថា ថ្ងៃសង្ក្រាន្តថ្មីជិតមកដល់ព្រះបាទ បសេនទិកោសល បាន រៀបចំជាបារាំយ៉ាងល្អវិចិត្រនៅឆ្នេរស្ទឹងមួយ ហើយក៏និមន្តព្រះពុទ្ធ…
-
កំពង់ឆ្នាំងសង្ក្រាន្តឆ្នាំថ្មី២០២៤ រយៈពេល ៤ថ្ងៃ ទទួលភ្ញៀវទេសចរណ៍ជាង ៣៤ម៉ឺននាក់

កំពង់ឆ្នាំង៖ ក្នុងរយៈពេល ៤ថ្ងៃ នៃ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិអន្តរជាតិចូលរួមលេងកំសាន្តជាង ៣៤ម៉ឺននាក់ នេះជារបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ។ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកំពង់ឆ្នាំងសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៤ គិតចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍កំពង់ឆ្នាំងសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ មានភ្ញៀវទេសចរណ៍មកលេងកម្សាន្តចំនួន ៣៤០ ៤៧១នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១៨២នាក់ ។ ភ្ញៀវដែលមកលេងកម្សាន្តច្រើនជាងគេគឺក្នុងក្រុងកំពង់ឆ្នាំង ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំឲ្យមានទីកម្សាន្តចំនួន 3 កន្លែង គឺ១.សួនច្បារ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន នៅមុខសាលាខេត្ត ២. រង្វង់មូល ៣នាក់ជិតស្ថានីយ៍តេលា និងទី៣.តំបន់ត្រជាក់ចិត្ត ពីផ្សារលើទៅផ្សារក្រោម មួយកន្លែងផងដែរ ។ ដោយឡែកនៅតាមរមណីយដ្ឋាននានាដូចជាទឹកធ្លាក់ស្រែអំពិល ទឹកធ្លាក់ថ្មក្រាល និង ទឹកធ្លាក់អន្លង់ស្វាយ ស្រុកទឹកផុស ក៏មានភ្ញៀវច្រើនបង្គួរ ផងដែរ ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាការរៀបចំសង្ក្រាន្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងឆ្នាំនេះមានភ្ញៀវទេសចរណ៍ចូលរួមលេងកម្សាន្តច្រើនជាងឆ្នាំកន្លងទៅ…
-
សួន«រុក្ខជាតិអង្គរកំពុង ទាក់ទាញភ្ញៀវទេសចរ ចូលកម្សាន្ត នៅក្នុងអំឡុងចូលឆ្នាំ២០២៤នេះ

( ខេត្តសៀមរាប)៖ សួន«រុក្ខជាតិអង្គរ»ជាទីរមណីយដ្ឋានកែច្នៃមួយ ក្នុងក្រុងសៀមរាបខេត្តសៀមរាប ដែលមានទំហំ ជាង ១៥ហិកតាបានក្លាយជាទីកន្លែងគោលដៅទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ប្រាង្គប្រាសាទ ក្នុងទឹកដី ខេត្តសៀមរាបនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាឆ្នាំ២០២៤នេះ ។ រយៈពេល ៣ថ្ងៃមកនេះពោលគឺចាប់ពីថ្ងៃទី ១៣ដល់ព្រឹកថ្ងៃទី ១៥ ខែ មេសា ឆ្នាំ២០២៤ បានទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនរាប់សិបនាក់បានចូលទស្សនា ។ សួនរុក្ខជាតិមួយកន្លែងនេះមិនមានលក់សំបុត្រឬតម្រូវឱ្យបង់ប្រាក់កាសសម្រាប់ចូលទស្សនាឡើយ ។ សួនរុក្ខជាតិអង្គរស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ដែលនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត។សួនកន្លែងថ្មីនេះបានរៀបចំកែលម្អដោយមានដាំរុក្ខជាតិរាប់ម៉ឺនដើម និងផ្កាចម្រុះជាង៥០០ប្រភេទ ។ ក្រៅពីនេះក៏មានសួនសត្វ ហាងកាហ្វេសម្រាប់ភ្ញៀវទេសចរកម្សាន្ត និងឈប់សម្រាកលំហែកាយថែមទៀត ។ «សួនរុក្ខជាតិអង្គរ» មានផ្កាដ៏ស្រស់ស្អាតរង់ចាំឱ្យទស្សនារៀងរាល់ថ្ងៃ និងក្រៅពីនេះក៏មានសត្វជាច្រើនប្រភេទសម្រាប់ទស្សនាថែមទៀត ។ សួន ផ្កាស្មៅ ដើមឈើហូបផ្លែ និងបន្លែចម្រុះពូជជាច្រើន ត្រូវបានដាំជា ៥ផ្នែកផ្សេងគ្នា សម្រាប់ទទួលភ្ញៀវទេសចរចូលកម្សាន្ត និងថតរូប ។ សួនរុក្ខជាតិអង្គរ ជារមណីយដ្ឋានទេសចរណ៍កែច្នៃមួយដែល មានទំហំជាង១៥ហិកតា ដោយជួយឱ្យភ្ញៀវទេសចរចូលកម្សាន្តមិនចេះនឿយណាយ និងអមជាមួយទេសភាពស្រស់ត្រកាល ពីដើមឈើ ផ្កា ដ៏ស្រស់ស្អាតនិងថតរូបភាពជាអនុស្សាវរីយ៍មិនចេះឆ្អែត ។…
-
ទេសចរបរទេសម្នាក់ពេញចិត្តសង្ក្រាន្តឆ្នាំថ្មី និងដំណើរ កម្សាន្ត ដ៏គួរឱ្យចាប់អារម្មណ៍

កំពត៖ ខណៈដែលរដ្ឋបាលខេត្តកំពតកំពុងប្រារព្ធកំពតសង្រ្កាន្ត ទេសចរបរទេសម្នាក់ មកពីប្រទេសម៉ូណាកូបានបង្ហាញ ចំណាប់ អារម្មណ៍សប្បាយរីករាយ ជាមួយកម្មវិធីសង្ក្រាន្តឆ្នាំថ្មី និង ទេស ភាព ខេត្តកំពត ពិសេសរូបសំណាកសេះសមុទ្របាញ់ទឹក ដែល ពួកគេបានបង្ហោះលើបណ្តាយសង្គមតិកតុកបីថ្ងៃមានអ្នកចូលមើលជាងមួយលាននាក់។ភ្ញៀវរូបនេះបានបញ្ជាក់ថា ដោយសារ ស្រឡាញ់កម្ពុជា ពិសេសខេត្តកំពត ពួកគេបានសម្រេចចិត្តពន្យា ពេល ស្នាក់នៅបន្ត។ លោក អាយូ ម៉ាម៉ា មកពីប្រទេសម៉ូណាកូ បានប្រាប់ថា លោក បានមកកម្ពុជាពីរខែហើយ។តាមគម្រោងត្រូវស្នាក់ នៅ តែមួយសប្តាហ៍ទេប៉ុន្តែលោកបានសម្រេចចិត្តពន្យាពេល ដោយសារលោកស្រឡាញ់កម្ពុជា។លោកបានទៅកម្សាន្តនៅខេត្ត សៀមរាប ចំនួនពីរសប្តាហ៍ ។នៅកោះរ៉ុងខេត្តព្រះសីហនុ ពីរ សប្តាហ៍។ នៅបាត់ដំបងមួយសប្តាហ៍ ។នៅភ្នំពេញ មួយ សប្តាហ៍ និងខេត្តកំពតនេះពីរសប្តាហ៍ ។ អ្នកទេសចររូបនេះបន្តថា តាមពិតទៅលោកត្រូវចាកចេញពី កម្ពុជាកាលពីបីថ្ងៃមុន ។ ប៉ុន្តែមិត្តភក្តិជនជាតិខ្មែរម្នាក់ បាន ប្រាប់ថា ពិធីបុណ្យចូលឆ្នាំថ្មីនឹងចាប់ផ្តើមពីថ្ងៃទី១៣ ខែ មេសា នេះ។ដូច្នេះលោកក៏សម្រេចចិត្តចំណាយពេលចូល ឆ្នាំ នៅខេត្ត កំពតព្រោះនេះជារដូវកាលល្អបំផុតនៅក្នុងឆាកជីវិតរបស់លោក ។ខេត្តកំពតសប្បាយខ្លាំងណាស់ ។ពិសេសនៅរង្វង់មូល ទុរេន…