Category: ព័ត៌មានសង្គម

  • ក្រសួងសុខាភិបាល ក្រើនរំលឹកពីការការពារការចម្លងជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រា ស នាឱកាសបុណ្យចូលឆ្នាំថ្មី

    ក្រសួងសុខាភិបាល ក្រើនរំលឹកពីការការពារការចម្លងជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រា ស នាឱកាសបុណ្យចូលឆ្នាំថ្មី

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានស្តីពីការការពារការចម្លងជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ ដោយអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម៖ វិធានការបង្ការការចម្លងជំងឺផ្តាសាយបក្សី ការពុលចំណីអាហារ និង ពុលស្រា ដោយប្រកាន់ខ្ជាប់អនាម័យ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល មុន ចាប់កាន់អាហារ ឬប៉ះពាល់សត្វ បោចសម្អាតសត្វស្លាប លាងសម្អាតសាច់ និងវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ ។ កុំប៉ះពាល់ឬបរិភោគមាន់ទា ដែលឈឺនិងងាប់។ ពាក់ស្រោមដៃ និងម៉ាស់ ឬក្រមាចងបិតច្រមុះមុនពេលសម្លាប់មាន់ទា រួចហើយស្រុះវាក្នុងទឹកដាំពុះមុន នឹងបោចរោម។ ចុងភៅត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូប អាហារឱ្យបានត្រឹមត្រូវ…

  • យានយន្តល្មើសចំនួន ១៦៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១២ ខែមេសា

    យានយន្តល្មើសចំនួន ១៦៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១២ ខែមេសា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៤២គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៧៩គ្រឿង រថយន្តធំ០២គ្រឿង រថយន្តតូច ២៧គ្រឿង ម៉ូតូ ១៤៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៦៨គ្រឿងមានរថយន្តធំ ០២គ្រឿង រថយន្តតូច ២៩គ្រឿង និងម៉ូតូចំនួន ១៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អ ន ក្រ ប ក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ១៤នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ១៤នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្តាលអោយមនុស្សស្លាប់ ០៥ នឹងរងរបួសធ្ងន់ស្រាលចំនួន ១៤នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ មិនគោរពសិទិ្ឋ ០៣លើក ស្លាប់ ០០នាក់ ធ្ងន់ ០៣នាក់ ស្រាល ០២នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០១នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ស្រវឹង ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់…

  • ជនសង្ស័យ ៣៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៣ករណី ថ្ងៃទី១២ ខែមេសា

    ជនសង្ស័យ ៣៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៣ករណី ថ្ងៃទី១២ ខែមេសា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៣៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេស នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៩នាក់ស្រី ៤នាក់ ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៣នាក់ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៤១២,៣២ក្រាម។ កេតាមីន(Ke) ស្មើ ១,៦០ក្រាម។ លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

  • រដ្ឋមន្រ្តីក្រសួងការងារអំពាវនាវឱ្យមានការយោគយល់ដល់អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    រដ្ឋមន្រ្តីក្រសួងការងារអំពាវនាវឱ្យមានការយោគយល់ដល់អ្នកផ្តល់សេវា និងម្ចាស់អាជីវកម្ម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករ និយោជិត និង សាធារណជន ដែលបានឈប់សម្រាក និងធ្វើដំណើរកម្សាន្ត ឬទៅទទួលសេវា នៅ តាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និង ផ្ទះ សំណាក់នានា សូមមានការយោគយល់អធ្យាស្រ័យដល់អ្នកផ្តល់ សេវា និងម្ចាស់អាជីវកម្មប្រសិនមានករណីយឺតយ៉ាវ ឬខ្វះខាតដោយ ប្រការណាមួយក្នុងអំឡុងពេលនេះ។ ក្នុងសេចក្តីអំពាវនាវនិងជូនព័ត៌មាននៅថ្ងៃសុក្រនេះឯកឧត្តម ហេង សួរ បានរំលេចថា ខណៈពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិបាន ខិតជិតមកដល់ បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជា ពលរដ្ឋ នៅទូទាំងប្រទេសភាគច្រើន បាននិងកំពុងធ្វើដំណើរទៅ ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងប្រារព្ធពិធីផ្សេងៗតាម ទំនៀមទម្លាប់ ប្រពៃណី សាសនា និងមានការធ្វើដំណើរកម្សាន្ត ទៅកាន់រមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា ប្រកបដោយភាពសប្បាយរីករាយក្រោម ម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។ ជាមួយគ្នានេះ បងប្អូនកម្មករ និយោជិតមួយចំនួន ដែលបម្រើការងារនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពរបងប្អូន អុំពូមីង តាយាយ ធ្វើដំណើរទៅកាន់ស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយសុខសុវត្ថិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពរបងប្អូន អុំពូមីង តាយាយ ធ្វើដំណើរទៅកាន់ស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយសុខសុវត្ថិភាព

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនពរបងប្អូន អុំពូមីង តាយាយ ធ្វើដំណើរទៅកាន់ស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវសេចក្តីសុខជានិច្ច ពិសេសបានសប្បាយនឹងការជួបជុំជាមួយក្រុមគ្រួសារ ក្រោមម្លប់នៃសុខសន្តិភាព ស្ថេរភាព ។ នេះបើតាមការលើកឡើងនៅលើបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា បងប្អូន អុំពូមីង តាយាយ បានកំពុងធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីទៅកាន់ស្រុកកំណើតរៀងៗខ្លួនតាមរយៈរថយន្តក្រុង ដែលរៀបចំដោយសាលារាជធានីភ្នំពេញ ប្រកបដោយទឹកមុខរីករាយ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ ។ តាមរយៈការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់បងប្អូន អុំពូមីង តាយាយ ទៅកាន់ភូមិដ្ឋានរបស់ខ្លួន ដើម្បីជួបជុំក្រុមគ្រួសារ រីករាយសាទរទទួលទេវតាឆ្នាំថ្មី ចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយបានរៀបចំនៅរថយន្តក្រុងជាច្រើនរយគ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូន អ៊ំពូមីង តាយាយប្រកបដោយការយកចិត្តទុកដាក់ ស្នាមញញឹម និងសុខសុវត្ថិភាពជានិច្ចទាំងទៅ និងត្រឡប់មកវិញ។ សម្ដេចធិបតី បានបន្តថា ក្រោមការដឹកនាំ និងសម្របសម្រួលពីគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារ…

  • កម្លាំងសមត្ថកិច្ចខេត្តកំពតជាង៩០០នាក់ នឹងដាក់ ពង្រាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    កម្លាំងសមត្ថកិច្ចខេត្តកំពតជាង៩០០នាក់ នឹងដាក់ ពង្រាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

    កំពត៖ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូន ដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងឱកាសនៃពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររយៈពេលបួនថ្ងៃខាងមុខនេះ ស្នងការដ្ឋាន នគរបាលខេត្តកំពតបានត្រៀមកម្លាំងជាង៩០០នាក់ ដោយ បែង ចែកទៅតាមបណ្តាស្រុក ពិសេសក្រុងកំពត។ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនរគបាល ខេត្តកំពត កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចំនួន ៩៣១នាក់ នឹងត្រូវបាន ដាក់ពង្រាយនៅតាមបណ្តាក្រុង-ស្រុក និងគោលដៅ សំខាន់ៗ មួយចំនួន ដើម្បីរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូន ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្ត។ កម្លាំង ទាំងនេះត្រូវបានផ្តោតសំខាន់នៅ តំបន់ទេសចរណ៍មានប្រជា ប្រិយ ភាព។ ការសម្រួលការកកស្ទះចរាចរណ៍ក្នុងក្រុងក៏ ត្រូវបានគិតគូរផងដែរ។ ទន្ទឹមនេះ ការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ក៏នឹង ត្រូវ ធ្វើឡើងនៅតាមបណ្តាក្រុង-ស្រុកទាំង៩។ចំណែក ការត្រួត ពិនិត្យ ល្បឿន យាន យន្តលើដងផ្លូវជាតិលេខ៣ នឹងធ្វើឡើង នៅតាមគោលដៅនៃស្រុកទាំងបី។ ឧត្តមសេនីយ៍ទោស្នងការបន្តថា ចំពោះការអនុវត្តច្បាប់ ចរាចរណ៍ ត្រួតពិនិត្យល្បឿនយានយន្តស្នង…

  • ពលករខ្មែរជាង៥ម៉ឺននាក់បានត្រឡប់មកចូលឆ្នាំថ្មីនៅស្រុកកំណើត តាមច្រកទ្វារព្រំដែនអន្តរជាតិនៃខេត្តបាត់ដំបង

    ពលករខ្មែរជាង៥ម៉ឺននាក់បានត្រឡប់មកចូលឆ្នាំថ្មីនៅស្រុកកំណើត តាមច្រកទ្វារព្រំដែនអន្តរជាតិនៃខេត្តបាត់ដំបង

    បាត់ដំបង៖ រយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៤ ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស ចំនួន ជាង ៥ម៉ឺននាក់បានវិលត្រឡប់មកលេងស្រុកកំណើតជួប ជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ តាមច្រក ព្រំដែន អន្តរជាតិទាំងពីររបស់ខេត្តបាត់ដំបងជាប់នឹង ប្រទេសថៃ ។គឺច្រកទ្វារព្រំដែនអន្តរជាតិដូងនៃស្រុកកំរៀងនិង ច្រកទ្វារ អន្តរជាតិ គីឡូ ១៣(ភ្នំដី)ស្រុកសំពៅលូន។ លោក មាស ដារ៉ា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរា ថា ពលករខ្មែរជាង ៥៦ ០០០នាក់ ហើយ ដែលបានវិលត្រឡប់ មកពី ប្រទេសថៃចូលតាមច្រកទ្វារព្រំដែនអន្តរជាតិចំនួនពីរ ស្ថិតក្នុងភូមិសាស្រ្តស្រុកខាងលើ របស់ ខេត្តបាត់ដំបង។លោកបន្ថែមថា ការវិលត្រឡប់របស់ពួកគេត្រូវបានទទួល ស្វាគមន៍និងមានការយកចិត្តទុកដាក់ខ្ពស់ពី អាជ្ញាធរ មន្រ្តី ជំនាញ និងកងកម្លាំងដែលប្រចាំការនៅតាមបណ្ដា ច្រក ទ្វារព្រំដែនទាំងនោះ ។ពលករខ្មែរទាំងនោះ ក៏បានថ្លែង អំណរគុណដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី…

  • យានយន្តល្មើសចំនួន ២៣៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១១ ខែមេសា

    យានយន្តល្មើសចំនួន ២៣៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១១ ខែមេសា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៤៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៥០គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៤៥គ្រឿង ម៉ូតូ ៣០៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៣៦គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូច ៤៥ គ្រឿង និងម៉ូតូចំនួន ១៨៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ១៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ១៨នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៨នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០៣នាក់ មិនគោរពសិទ្ធ ០៤លើក ស្លាប់ ០១នាក់ ធ្ងន់ ០៥នាក់ ស្រាល ០៣នាក់ បត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០៣នាក់ ស្រវឹង ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ និងកត្តាយាន ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០០នាក់ ស្រាល…