-
ជនសង្ស័យ ៦០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី១១ ខែមេសា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន ជួញដូរ ០ករណី ឃាត់ ០នាក់ស្រី ០នាក់ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ២៧នាក់ស្រី ២នាក់ប្រើប្រាស់ ៨ករណី ឃាត់ ៣១នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៥,៤៩ក្រាម។កេតាមីន(Ke) ស្មើ ១,៣៣ក្រាម ។ លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
អ្នកស្រុកពញាក្រែក អបអរសាទរសង្រ្កាន្តឆ្នាំថ្មី សប្បាយរីករាយក្រោមម្លប់សន្តិភាព

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋ បានចូលរួមយ៉ាងរីករាយ ក្រោមដំបូលសន្តិភាព ដែលនាំមកដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គោរពប្រតិបត្តិ និងបន្តជំរុញបើកសិទ្ធិសេរីភាព និងធានាសិទ្ធិសេរីភាព ថែរក្សាការពារសុខសន្តិភាព ឱ្យល្អស្ថិតស្ថេរជានិច្ចនិរន្តរ៍ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅក្នុងឱកាសអញ្ជើញបើកពិធីសង្រ្កាន្តពញាក្រែក នៅក្នុងវិទ្យាល័យក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងយកចិត្ត និងចាត់ទុកដាក់ លើវិប្រជាពលរដ្ឋគ្រប់រូប គ្រប់ពេលវេលា និងចូលរួមអបអរសាទរ សប្បាយរីករាយជាមួយប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ក្នុងឱកាសនោះ…
-
ហ្វូង កុក ដ៏ច្រើនហោះហើរពេញផ្ទៃទឹកនៅតំបន់រ៉ាមសារស្ទឹងសែន

(ភ្នំពេញ)៖ នេះជារូបភាពដែលត្រូវគេថតបាន ពីទិដ្ឋភាពសត្វកុកដ៏ច្រើនលើសលុប កំពុង ហើរ យ៉ាងសក្បុស ពាសពេញផ្ទៃទឹកនៅតំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងថារូបភាពនេះ ថតបានដោយមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំក្នុងពេលចុះល្បាត។គួរបញ្ជាក់ថា តំបន់រ៉ាមសារស្ទឹងសែនស្ថិតក្នុងខេត្តកំពង់ធំ ជាតំបន់មានសក្តា នុពលមិនចាញ់ តំបន់រ៉ាមសារក្នុងខេត្តផ្សេងទៀតទេ។ តំបន់នេះ មានផ្ទៃដីទំហំ ៩២៩៣ហិកតា និងត្រូវបានចុះបញ្ជីនៅអំឡុង ឆ្នាំ ២០១៨។ តំបន់រ៉ាមស្ទឹងសែន មានព្រៃលិចទឹកដែលផ្ដល់ទីជម្រកសម្រាប់ពពួកសត្វស្លាបជាង ៧៩ប្រភេទ ដូចជាស្មោញ ត្រដក់តូច ត្រដក់ធំ ទុងប្រផេះ អង្កត់ខ្មៅ អកត្រីក្បាល ប្រផេះ និងថនិកសត្វប្រមាណ៩ប្រភេទ។ លើសពីនេះ តំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹកដែលមានអំណោយផលដល់អេកូទេសចរណ៍ ធម្មជាតិ។ សូមជំរាបថាតំបន់រ៉ាមសារ (តំបន់ដីសើម) នីមួយៗ សម្បូរដោយធនធានធម្មជាតិ សត្វប្រភេទកម្រ ជីវៈចម្រុះ ដែលជាសក្តានុពលសម្រាប់ការអភិរក្ស និងវិស័យទេសចរណ៍ ៕ ដោយ ៖ ម៉ាដេប៉ូ
-
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង៣០លានដុល្លារ នៅខេត្តស្វាយរៀងត្រូវបានបើកការដ្ឋានសាងសង់

ស្វាយរៀង៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែមេសាឆ្នាំ២០២៤បានអញ្ជើញបើកការដ្ឋានសាងសង់ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀងដែលមានតម្លៃជាង ៣០លានដុល្លារ។ប្រព័ន្ធនេះអាចផ្គត់ផ្គង់ទឹកស្អាតបាន៦.៨០០ ម៉ែត្រគូបក្នុងថ្ងៃ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, ឯកឧត្តម អ៊ុអ៊ីណូ អាតស៊ូស៊ី (UENO Atsushi )ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាផងដែរ។ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនសរុបចំនួន ៣.៩៨ ពាន់លានយ៉េនជប៉ុន ដែលស្មើនឹងប្រមាណ ៣០.៦០ លានដុល្លារអាមេរិក។ ឯកឧត្តមរាជទូតជប៉ុន បានបញ្ជាក់ថា ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការរស់នៅរបស់ប្រជាជន។ នេះជាការពិតជាពិសេសទាក់ទងនឹងគម្រោងជោគជ័យក្នុងទីក្រុងភ្នំពេញដែលត្រូវបានគេចងចាំថាជា “ភ្នំពេញអច្ឆិយៈ”។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន សង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីក្នុងខេត្តស្វាយរៀងនេះដែលបានកំណត់យកខែធ្នូ ឆ្នាំ២០២៥ជាកាលបរិច្ឆេទបញ្ចប់ការសាងសង់ នឹងត្រូវបានអនុវត្តយ៉ាងរលូន និងជោគជ័យ ហើយនឹងរួមចំណែកដល់ការរស់នៅឳ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង។ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង ប្រជាពលរដ្ឋនៅក្រុងស្វាយរៀង សូមសម្តែងការដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាល…
-
អភិបាលស្រុកស្ទោង អញ្ជើញប្រគល់ផ្ទះថ្មីជូនគ្រួសារដែលត្រូវអគ្គិភ័យឆេះផ្ទះកាលពីខែមុន

កំពង់ធំៈនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង បានអញ្ជើញនិងនិមន្តប្រគល់ផ្ទះថ្មីមួយខ្នងជូនគ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យកាលពីខែមីនាកន្លងទៅនៅភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ និងគ្រប់អ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ សុខុមាលភាព ជីវភាព គ្រួសារដែលបានរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ជាពិសេសអ្នកដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះសម្បែងត្រូវនាំគ្នាជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។ លោកតា គួន ដែក និងលោកយាយ ទុំ នឿន ដែលទទួលបានផ្ទះថ្មីនៅពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក សាយ គឹមឡម និងសហការី ព្រមទាំងព្រះមន្ត្រីសង្ឃ ស្រុក និងសប្បុរសជន ដែលបានមកសួរសុខទុក្ខ និងធ្វើផ្ទះជូនគាត់នៅក្នុងរដូវការឆ្នាំថ្មីនេះ ដើម្បីបានជ្រកកោន ឡើងវិញ។ សូមបញ្ជាក់ថា ផ្ទះដែលប្រគល់ជូននៅពេលនេះមានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ធ្វើពីឈើប្រក់ និងជញ្ជាំងស័ង្កសី ជាអំណោយផ្ទាល់របស់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ,សប្បុរសជន ។អមជាមួយផ្ទះលោកអភិបាលស្រុកក៏បានជូននូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ព្រមទាំងថវិកាចំនួន ៤៥០.០០០រៀលផងដែរ៕ដោយៈប៊ុន រដ្ឋា
-
អនុប្រធានប្រតិបត្តិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់ជូនភូមិកុមារកំព្រា

រតនគិរីៈក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស ២០២៤ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ នៅរសៀលថ្ងៃព្រហស្បតិ៍ទី១១ ខែមេសាឆ្នាំ២០២៤ លោកជំទាវ ឃឹម សុខឃាង ញ៉ែម សំអឿន អនុប្រធានប្រតិបត្តិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី បានដឹកនាំសមាជិកសមាជិកា ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់របស់លោកជំទាវជូនដល់កូនៗ នៅភូមិកុមារកំព្រា(SOS)ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ អំណោយមានអង្ករ,មីត្រីខ,ទឹកក្រូច,ប៊ីចេង ,ស្ករ ,អំបិល, ប្រេងឆា៕ ដោយ:គតិ យុត្ត
-
យុទ្ធនាការអប់រំផ្សព្វផ្សាយដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឱកាសចូលឆ្នាំថ្មី

បាត់ដំបង: ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខិតជិតចូលមកដល់គណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្នុងនោះ ក៏មានយុវជនកាយរិទ្ធិខេត្តផងបានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ “ស្ដីពី៖ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក” ដល់ប្រជាពលរដ្ឋ ដែលកំពុងតែបើកបរ លើដងផ្លូវសំខាន់ៗ មួយចំនួនក្នុងខេត្ត។យុទ្ធនាការនេះ បានធ្វើឡើងនៅលើដងផ្លូវបរិវេណខាងមុខរូបសំណាកលោកតាដំបងគ្រញូងក្រុង-ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែមេសា ឆ្នាំ២០២៤ដែលដឹកនាំផ្ទាល់ដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។ សកម្មភាពក្នុងកាលៈទេសៈនេះ ក្នុងគោលដៅចូលរួមការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយឲ្យបាន នូវ អត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ខណៈដែលបុណ្យចូលឆ្នាំប្រពៃណីជាតិចរារណ៍កាន់តែមមាញឹកណែនណាន់តាន់តាប់ ដូចនេះករណីគ្រោះថ្នាក់ចរាចរណ៍ក៏មានហានិភ័យខ្ពស់ប្រសិនជាការបើកបរមិនគោរពច្បាប់ឬបើកបរក្រោមឥទ្ធិពលស្រវឹង។ យុទ្ធនាការខាងលើនេះ ក្រៅពីការពន្យល់អំពីចំណុចសំខាន់ៗនៃច្បាប់ ក្រុមការងារក៏បានរៀបចំជាសំណួរចម្លើយសម្រាប់អ្នកបើកបរទោចក្រយានយន្តនព្រមទាំងបានចែកជូននូវមួកសុវត្ថិភាព និងឯកសារពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ជាច្រើន ព្រមទាំងបិទស្ទិកឃ័រចំណាំងផ្លាតលើយានជំនិះ ដែលកំពុងបើកបរនៅលើដងផ្លូវនៅទីនោះផងដែរ។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង តាមរយៈទូរទស្សន៍អប្សរា បានអំពាវនាវដល់ប្រជាពលរដ្ឋបើកបរយានជំនិះនៅតាមដងផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីការពារអាយុជីវិតខ្លួនឯងផង និងអ្នកដទៃផង។លោកប្រធានមន្ទីសាធារណការខេត្តបានបង្ហាញនូវការកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តបាត់ដំបង បានថមថយចុះច្រើន ដោយសារមន្ទីរបានសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា ចុះរៀបចំយុទ្ធនាការផ្សព្វផ្សាយនិងចុះអប់រំប្រជាពលរដ្ឋលនៅតាមគោលដៅនានាបានជាប់ជាប្រចាំផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )
-
កូកា-កូឡា កម្ពុជា ចាប់ផ្តើមយុទ្ធនាបំផុសយុវជនសម័យថ្មី បង្កើនភាពស្និទ្ធស្នាល និងបង្កើតបរិយាកាសរីករាយក្នុងក្រុមគ្រួសារ

ភ្នំពេញ៖ តារាលើបណ្ដាញសង្គមល្បីៗ ដូចជា កញ្ញា រាជនី, សេង ហួរ, កញ្ញា សាលីនដា និង លោក ហេង វាសនា ដែលល្បីថាសំបូរក្ដីស្រលាញ់ក្នុងគ្រួសារ និងសំបូរអ្នកតាមដានរាប់សែននាក់នៅលើបណ្តាញសង្គម បានបង្ហើបរូបមន្ដបង្កើតភាពផ្អែមល្ហែមក្នុងគ្រួសារ នៅក្នុងវីដេអូភាគនៅលើបណ្តាញសង្គមថ្មីៗនេះ។ បវរកញ្ញាពិភពលោកកម្ពុជា (Miss World Cambodia) ឆ្នាំ ២០២១ កញ្ញា សារី សុវត្តី គឺជាពិធីការនីនៃវីដេអូភាគទាំងនោះ។ តារាបណ្ដាញសង្គមទាំងនោះ និងអ្នកម៉ាក់ពួកគេបានរៀបរាប់អំពីចំណងគ្រួសារដ៏ពិសេសរបស់ពួកគាត់ អំពី អាហារប្រចាំត្រកូល និងល្បែងប្រពៃណីខ្មែរ។ អ្នកអាចមើលវីដេអូនេះតាមរយៈបណ្ដាញសង្គមរបស់ពួកគេ លើគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា https://www.facebook.com/CocaColaKH និងទំព័រ Instagram: https://www.instagram.com/cocacola_kh។ តារាលើបណ្ដាញសង្គម ដូចជា កញ្ញា រាជនី, សេង ហួរ, កញ្ញា សាលីនដា និង លោក ហេង វាសនា ដែលល្បីថាប៉ិនប្រសប់ផ្នែក ម៉ូដសម្លៀកបំពាក់ ជីវិតស៊ីវីល័យ…
-
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា៖ ប្រទេសលោកខាងលិចកំពុងធ្វើសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងរុស្ស៊ី

ភ្នំពេញ៖ ឯកឧត្តម អាណាតូលី បូរ៉ូវីក បានគូសបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិច កំពុងធ្វើសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងរុស្ស៊ី។ វិធានការទណ្ឌកម្មជាង ១៨ពាន់ប្រឆាំងនឹងរុស្ស៊ី ត្រូវបានអនុម័ត។ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានប្រាប់អ្នកកាសែតកម្ពុជាបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា សកម្មភាពបែបនេះ ប្រឆាំងទៅនឹងផលប្រយោជន៍សេដ្ឋកិច្ចរបស់សហគមន៍ពិភពលោក ហើយបណ្តាលអោយមានបញ្ហារចនាសម្ព័ន្ធកាន់តែច្រើននៅក្នុងសេដ្ឋកិច្ចពិភពលោក អតុល្យភាពនៃទីផ្សារស្បៀងអាហារទូទៅ និងការកើនឡើងតម្លៃអគ្គិសនី ផលិតផលកសិកម្ម និងទំនិញសំខាន់ៗផ្សេងទៀតនៅទូទាំងពិភពលោក។ ឯកឧត្តមបន្ថែមថា នៅក្នុងបរិបទនេះ ការចោទប្រកាន់ចំពោះយើង គឺជាការប៉ុនប៉ងគ្មានមូលដ្ឋាន ដើម្បីទម្លាក់ទោសលើរុស្ស៊ី សម្រាប់គោលនយោបាយបំផ្លិចបំផ្លាញរបស់លោកខាងលិច។ នៅពេលជាមួយគ្នានេះ ប្រទេសរបស់យើងមិនត្រឹមតែទប់ទល់នឹងសម្ពាធដ៏ធំធេងនោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសក្ដានុពលសេដ្ឋកិច្ចវិជ្ជមានផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងពេលជាមួយគ្នា នៅខែកក្កដា ឆ្នាំ២០២៣ ទីក្រុងម៉ូស្គូត្រូវបានបង្ខំឱ្យផ្អាកការចូលរួមរបស់ខ្លួននៅក្នុងគំនិតផ្តួចផ្តើមសមុទ្រខ្មៅ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិនិងជីរបស់រុស្ស៊ីក៏ដូចជាគ្រាប់ធញ្ញជាតិអ៊ុយក្រែនផងដែរ។ ហេតុផលនៃសេចក្តីសម្រេចនោះ គឺជាការមិនគោរពដោយលោកខាងលិច នូវការអនុវត្តកិច្ចព្រមព្រៀងផ្នែករុស្ស៊ី និងការប្រើប្រាស់ដោយរបបទីក្រុងគៀវ នូវច្រករបៀងដឹកជញ្ជូនក្នុងគោលបំណងភេរវកម្ម។ បើតាមឯកឧត្តម អាណាតូលី បូរ៉ូវីក ប្រទេសរុស្ស៊ីបានសម្តែងការត្រៀមខ្លួន ដើម្បីធានាការនាំចេញស្បៀងរុស្ស៊ី…
-
ជនសង្ស័យ ៣០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀន ទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី១០ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន ៣០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៣០នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ២នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៩នាក់(ស្រី ១នាក់ប្រើប្រាស់ ៤ករណី ឃាត់ ១៨នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៦២,៨៨ក្រាម។ លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ