-
យានយន្តល្មើសចំនួន ៣៤៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១០ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៩៦គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៨៩គ្រឿង ម៉ូតូ ៣០៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៤៧គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូច ៩០ គ្រឿង និងម៉ូតូចំនួន ២៥៤ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែមេសា បណ្តាលឱ្យមនុស្សស្លាប់ ០៥នាក់ និងរងរបួស ១១នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១១នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០១នាក់ មិនគោរពសិទិ្ឋ ០៦លើក ស្លាប់ ០២នាក់ ធ្ងន់ ០៦នាក់ ស្រាល ០នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ ស្រវឹង ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់…
-
អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មីនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងសប្ដាហ៍នេះបានរៀបចំសង្ក្រាន្តឆ្នាំថ្មីឆ្នាំរោងដោយមានការលេងល្បែងរបាំប្រជាប្រិយ ការរាំម៉ាឌីហ្សុនកងទ័ព និងការរៀបចំអាហារសាមគ្គីជូនដល់នាយទាហាន នាយទាហាន រង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ។ មុនចាប់ផ្តើមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍ជូនឯកឧត្តមងួន រតនៈ អំពីកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ ឯកឧត្តម ងួន រតនៈ បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនាយទាហាននាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងសហប្រតិបត្តិការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងការចូលរួមអនុវត្តនគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព និងភារកិច្ចមួយចំនួនទៀតដែលថ្នាក់លើបានប្រគល់ជូនកន្លងមកទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។ ឯកឧត្តមក៏បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានជូនពរក្នុងឱកាសឆ្នាំថ្មី ឆ្នាំរោងផងដែរ៕ដោយៈ ប៊ុន រដ្ឋា
-
អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ព-នគរបាល នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ

ស្ទឹងត្រែង៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានដឹកនាំគណៈប្រតិភូថ្នាក់ខេត្ត អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ បរិក្ខា និងថវិកាមួយចំនួនធំទៅឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ (យោធា-នគរបាល) ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។សកម្មភាពនាដើមសប្ដាហ៍នេះ ក៏ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកនៅប៉ុន្មានថ្ងៃទៀត ខាងមុខនេះដែរ។ ក្នុងឳកាសនេះឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់កងកម្លាំងការពារព្រំដែន ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត រួមទាំង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ឯកឧត្តម ស្វាយ សំអ៊ាង បានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់កងទ័ព នគបាល ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជននៃយើង។ លោកបានផ្តាំផ្ញើដល់កងកម្លាំងគ្រប់កងឯកភាព ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាឳ្យបានល្អ ជាមួយកងកម្លាំងប្រទេសជាមិត្ត…
-
ជួយគ្នាក្នុងគ្រាលំបាក: គ្រួសារអតីតយុទ្ធជនបួនគ្រួសារបានទទួលអំណោយ

កំពង់ធំ៖ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និង លោកស្រី ហៀវ ចាន់រី អនុប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ធំបាននាំយកអំណោយ ជូនដល់គ្រួសារអតីតយុទ្ធជនដែលដែលស្ថិតនៅលើដីសម្បទានសង្គមកិច្ចចំនួនបួនគ្រួសារ នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០២៤។ ឆ្លៀតក្នុងឱកាសនេះ លោកស្រី ង៉ែត ណារីន បានសាកសួរសុខទុក្ខ ដល់អតីតយុទ្ធជន និងកោតសសេីរដល់ការលះបង់សាច់ស្រស់ ឈាមស្រស់តស៊ូការពារទឹកដីតាំងតែពីមានសង្រ្គាមរហូតមានសុខសន្តិភាព ។បេីគ្មានបងប្អូនទេប្រទេសយេីងក៏គ្មានសុខសន្តិភាពដូចពេលនេះដែរ។ ចំណែកលោកស្រី ហៀវ ចាន់រី បានលេីកទឹកចិត្តដល់អតីតយុទ្ធជន ដែលបានធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ៕ដោយ:ប៊ុន រដ្ឋា
-
បុរីទារក និងកុមារជាតិ ទទួលអំណោយមនុស្សធម៌ជាលើកទី១០ ពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់អ្នកងាយរងគ្រោះបំផុតនៅតាមបណ្តា អង្គការ សមាគម មណ្ឌល ចំនួន ៥ នៅរាជធានីភ្នំពេញ ។ ជាក់ស្តែង សម្រាប់មណ្ឌលទី៥ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយយុវជនកាកបាទក្រហមកម្ពុជា និងសប្បុរសជន បានចុះសួរសុខទុក្ខ និងផ្តល់អំណោយជាលើកទី១០ (គិតចាប់តាំងពីឆ្នាំ២០១៦) ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា និងគ្រូ-បុគ្គលិក ព្រមទាំងអ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន…
-
របាយការណ៍ WPR ៖ ប្រជាជនខ្មែរផឹកគ្រឿងស្រវឹងច្រើនលំដាប់ទី៤ នៅអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ របាយការណ៍ World Population Review ឬ WPR ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបង្ហាញថា ប្រជាជនខ្មែរ សេពគ្រឿងស្រវឹងច្រើនលំដាប់ទី៤ក្នុងចំណោម១១ប្រទេសនៅអាស៊ីអាគ្នេយ៍។ របាយការណ៍ឆ្នាំ ២០២៤ដែលផ្អែកលើទិន្នន័យពីប្រទេសចំនួន១៨៨ នេះបានលាតត្រដាងថា ពលរដ្ឋកម្ពុជាអាយុចាប់ពី១៥ឆ្នាំឡើងទទួលទានគ្រឿងស្រវឹងយ៉ាងហោចណាស់ជិត៨ លីត្រក្នុងមួយឆ្នាំ ។ក្នុងនោះបុរសខ្មែរផឹកជិត១៣ លីត្រ ក្នុងមួយឆ្នាំ ឈរក្នុងលំដាប់ទី២ បើធៀបនឹងបុរសនៃបណ្តាប្រទេសនានាក្នុងប្លុកនេះ និងស្ត្រីខ្មែរបរិភោគជាង ៣ លីត្រ ឈរលំដាប់លេខ៣នៅអាស៊ាន។ លោក ប៉ា ច័ន្ទរឿន អ្នកស្រាវជ្រាវ និងជាប្រធាន វិទ្យា ស្ថានប្រជា ធិបតេយ្យ កម្ពុជា និយាយថា នេះមិនមែនជាចំណាត់ថ្នាក់ដែលកម្ពុជាគួរមានមោទនភាពទេ។លោក បានបញ្ជក់ថា៖«ការដាក់ចំណាត់ថ្នាក់ ខ្មែរ ជាប់ចំណាត់ថ្នាក់ទី៣ ខាងផឹកគ្រឿងស្រវឹងនេះ នៅអាស៊ីអាគ្នេហ៍នេះ សម្រាប់ខ្ញុំផ្ទាល់ គឺជាចំណាត់ថ្នាក់ដែលខ្មែរយើង មិនគួរមានមោទន ភាពទេ។ ការសេពគ្រឿងស្រវឹងច្រើន វាផ្តល់នូវ ទោស ឬគុណ វិបត្តិនេះច្រើនទាំងស្ត្រីខ្លូនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមផងដែរ»។ លោក ច័ន្ទរឿន បន្ថែមថា ការឃោសនាច្រើនលើសលុប និងការងាយរកទិញបាននៃគ្រឿងស្រវឹងនៅគ្រប់ទីកន្លែង…
-
១ថ្ងៃ! មេរោគរលាកថ្លើមសម្លាប់មនុស្ស ៣៥០០នាក់

អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានអះអាង កាលពីថ្ងៃអង្គារថា មនុស្សជាង ៣៥០០នាក់បានស្លាប់ ដោយសារមេរោគរលាកថ្លើម ជារៀងរាល់ថ្ងៃ។ ទិន្នន័យថ្មីពីប្រទេសចំនួន ១៨៧ បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺវីរុសរលាកថ្លើម បានកើន ដល់១.៣លាននាក់ ក្នុងឆ្នាំ២០២២។ ៨៣ ភាគរយនៃអ្នកស្លាប់ គឺមានផ្ទុកជំងឺរលាកថ្លើមប្រភេទ B ហើយ ១៧ភាគរយ គឺផ្ទុកជំងឺរលាកថ្លើមប្រភេទ C ។ លោកស្រី Meg Doherty ប្រធានកម្មវិធីមេរោគអេដស៍ ជំងឺរលាកថ្លើម និងជំងឺឆ្លងតាមផ្លូវភេទ របស់ WHO បានប្រាប់សន្និសីទសារព័ត៌មានថា នេះគឺជានិន្នាការគួរឱ្យព្រួយបារម្ភ។ ប្រធាន WHO និយាយថា ថា ការស្លាប់កំពុងកើនឡើង ដោយសារតែមានមនុស្សតិចតួចពេក ដែលមានជំងឺរលាកថ្លើមហើយ ត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេល។ ការលើកឡើងនេះស្របនឹងការរកឃើញរបស់នាយកដ្ឋានបង្ការជំងឺឆ្លង CDC របស់អាមេរិកដែលថា មនុស្សជាច្រើននាក់ដែលមានជំងឺរលាកថ្លើម មិនមានរោគសញ្ញា និងមិនដឹងថា ពួកគេឆ្លងមេរោគនោះទេ។ ប្រភពបាបន្តថា ការសេពគ្រឿងស្រវឹងច្រើន ការលេបថ្នាំ និងលក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួន…
-
អភិបាលស្រុកស្ទោង ជួបសំណេះសំណាលជូនពរឆ្នាំថ្មី ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ

កំពង់ធំៈលោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ស្រុកស្ទោង កាលពីរសៀលថ្ងៃទី១០ ខែមេសា បានអញ្ជើញជួបសំណេះសំណាលនិងជូនពរឲ្យឆ្នាំថ្មី ដល់បងប្អូន សមាជិក សមាជិកា សមាគមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ស្រុកស្ទោង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលនឹងឈានមកដល់នៅថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ ២០២៤ ខាងមុខ។ លោក សាយ គឹមឡម តែងតែគិតគូរដល់សុខទុក្ខ ជីវភាព សមាជិកសមាគមគ្រប់ៗគ្នា ចាប់តាំងពីលោកបានបង្កើតឡើងតាំងពីជាងពីរឆ្នាំកន្លងមក ។ទន្ទឹមនឹងនេះលោកប្រធានកិត្តិយសសមាគមតែងតែអញ្ជើញចុះសួរសុខទុក្ខ និងបានឧបត្ថម្ភ នូវគ្រឿងឧបភោគបរិភោគ សម្ភារៈ ថវិកា ដល់សមាជិក សមាជិកា ដែលបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកក៏ដូចជាសួរសុខទុក្ខដល់គេហដ្ឋានផងដែរ។ ក្នុងឳកាសនេះដែរបលោក សាយ គឹមឡម ក៏បានឧបត្ថម្ភដល់សមាជិក សមាជិកាសមាគមទាំងអស់ចំនួន២១២ ។ក្នុងនេះមាន កម្មករសំណង់ចំនួន៩០នាក់ ម៉ូតូឌុប និង ផាសអាប់ ៨២នាក់ នារីខារ៉ាអូខេ៤០នាក់ ថវិកា ស្រាបៀរ និងភេសជ្ជៈមួយចំនួនសម្រាប់អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ក្នុងនោះ ក៏មានថវិកា ៣លានរៀល ដែលឧបត្ថម្ភដោយលោកឈឹម ចន្ទកុសល អគ្គបេឡារងធនាគារជាតិនៃកម្ពុជាផងដែរ៕ដោយ: ប៊ុន រដ្ឋា
-
រូបសេះសមុទ្របាញ់ទឹកខេត្តកំពត កំពុងក្លាយជាទីចំណាប់អារម្មណ៍របស់ភ្ញៀវ

កំពត ៖ រូបសំណាកសេះសមុទ្រកម្ពស់ប្រាំបីម៉ែត្រ ព្រួសទឹកចេញពីមាត់នៅលើដងព្រែកកំពង់បាយ នៃក្រុងកំពតដែលទើបតែកសាងរួចរាល់ ត្រូវបានដាក់សម្ពោធនៅថ្ងៃទី១០ ខែមេសា ។ បន្ទាប់ពីរូបសំណាកសេះសមុទ្រលេចចេញរូបរាង ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានមកទស្សនា។ ក្នុងនោះក្រុមយុវជនមកពីខេត្តសៀមរាប បានសរសេីរចំពោះការអភិវឌ្ឍខេត្តកំពត ។ពិសេសការចេះច្នៃប្រឌិតបង្កើតជារូបសេះសមុទ្របាញ់ទឹកថាពិតថ្មីប្លែក ស្អាតទាក់ទាញ មិនចាញ់ប្រទេសរីកចម្រើនខ្លាំងឡើយ។(រាយការណ៍ដោយ សុខ ណេត) អាន: ក្រុមយុវជនមកពីខេត្តសៀមរាប បានបង្ហាញនូវការភ្ញាក់ផ្អើល និងមានមោទកភាពយ៉ាងខ្លាំងចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ខេត្តកំពត។ ពួកគេនិយាយថា នៅសៀមរាមសម្បូរប្រាសាទបុរាណ តែនៅខេត្តកំពតដែលជាខេត្តមួយក្នុងចំណោមខេត្តបួនដែលជាប់មាត់សមុទ្ររបស់កម្ពុជា គឺមានកន្លែងស្អាតទាក់ទាញ សព្វគ្រប់ទាំងអស់ មានទាំងភ្នំបូកគោ ព្រែក ឆ្នេរសមុទ្រ ឆ្នេរព្រែក រីសត និងកន្លែងស្អាតជាច្រើនទៀត។ ពិសេសក្រុងកំពត ការរៀបចំតុបតែងបានស្អាត មានឆ្នេរខ្សាច់កម្សាន្ត សួនច្បារ និងរូបសំណាក់សេះសមុទ្រធំ ស្អាតទាក់ទាញខ្លាំងបំផុត ហើយជនបរទេសជាច្រើនក៏កំពុងចាប់អារម្មណ៍ដែរ។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានឱ្យដឹងថា ខេត្តកំពតជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់របស់កម្ពុជា ដោយសារខេត្តនេះសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ដែលបម្រើឱ្យវិស័យទេសចណ៍ ។ដូច្នេះក្នុងនាមអាជ្ញាធរខេត្តត្រូវតែមានការកែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិ និងសក្តានុពលទេសចរណ៍ទាំងនោះ ឱ្យមានដំណើរការកាន់តែប្រសើរ ក្នុងន័យជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រោះពេលណាដែលមានទេសចរមកកម្សាន្តច្រើន ពលរដ្ឋនឹងទទួលបានចំណូលពីវិស័យទេសចរណ៍ច្រើនដែរ។ ម្យ៉ាងទៀត…