Category: ព័ត៌មានសង្គម

  • ប្រទានកម្មដីរបស់រដ្ឋ ជូនបងប្អូនពលរដ្ឋដែលរស់នៅ អាស្រ័យ ផលចំនួន២៧គ្រួសារ

    ប្រទានកម្មដីរបស់រដ្ឋ ជូនបងប្អូនពលរដ្ឋដែលរស់នៅ អាស្រ័យ ផលចំនួន២៧គ្រួសារ

    បាត់ដំបង៖ដោយការសន្ដោសប្រណី ដល់ប្រជាពលរដ្ឋរស់នៅ និង អាស្រ័យផលលើដីរដ្ឋដែលស្ថិតក្នុងបញ្ជីសារពើ ភណ្ឌនៃ ទ្រព្យសម្បត្តិមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តបាត់ដំបងចំនួន២៧គ្រួសារ រាជរដ្ឋាភិបាល បានសម្រេចប្រគល់ បណ្ណកម្មសិទ្ធិស្របច្បាប់ តាមរយៈការធ្វើ ប្រទានកម្មរបស់រាជរដ្ឋាភិបាល។ ថ្លែងក្នុងពិធីប្រគល់-ទទួលបណ្ណកម្មសិទ្ធដីធ្លី ដែល ជា”ដីប្រទាន កម្ម” ស្ថិតនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបងនាចុង សប្ដាហ៍កន្លងទៅ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានលើកឡើងថា អាជ្ញាធរ មន្ទីរសាមី និងមន្ទីរជំនាញពាក់ព័ន្ធតែងតែផ្សារភ្ជាប់ក្នុងការជួយដោះស្រាយ និងពន្លឿន ដើម្បីធ្វើយ៉ាងណា ដើម្បីឱ្យបងប្អូនទទួលបាន នូវសិទ្ធិអាស្រ័យផលដោយ ស្របច្បាប់។ ថ្ងៃនេះអ្វីដែល បងប្អូន ទន្ទឹងរង់ចាំនោះគឺបានចេញជាផ្លែផ្កាហើយ។ លោក លាង វាសនា បន្តថា ការធ្វើប្រទានកម្មផ្ដល់ទីតាំងដីនេះ គឺជាការគិតគូរដល់ប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីកម្ពុជា។ ឯកឧត្តម អ៊ុត ក្លឹង ជាអគ្គ នាយក…

  • ពលករខ្មែរ២០ម៉ឺននាក់សម្រុកចូលស្រុក ត្រៀមជួបគ្នាថ្ងៃសង្ក្រាន្ត

    ពលករខ្មែរ២០ម៉ឺននាក់សម្រុកចូលស្រុក ត្រៀមជួបគ្នាថ្ងៃសង្ក្រាន្ត

    ភ្នំពេញ៖ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាឆ្នាំនេះ នឹងស្វាគមន៍ពលករខ្មែររាប់ម៉ឺននាក់ដែលខ្លះកំពុងធ្វើដំណើរ និងខ្លះត្រៀមខ្លួនវិលចូលស្រុកវិញដើម្បីជួបជុំគ្រួសារដ៏ធំបំផុតប្រចាំឆ្នាំ។ ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ទូរទស្សន៍អប្សរាថា អាចមានពលករខ្មែររហូតដល់២០ម៉ឺននាក់ ឬយ៉ាងហោចណាស់ជាង១០ម៉ឺននាក់ត្រឡប់ពីប្រទេសថៃ ,កូរ៉េខាងត្បូង និងជប៉ុនចូលមកខ្មែរវិញនៅសប្តាហ៍នេះ មុនថ្ងៃមហាសង្ក្រាន្ត ទី១៣ ដល់១៦ ខែមេសា។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា កាលពីឆ្នាំមុនៗ ពលករខ្មែរនៅបរទេសដែលមកប្រារព្ធពិធីប្រពៃណីនេះនៅស្រុកខ្មែរ មានចំនួនប្រហែល៦ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែ កំណើនទ្វេដងនៅឆ្នាំនេះ មួយផ្នែកដោយសារតែមានការលើកលែងការបង់ថ្លៃទិដ្ឋាការចេញ-ចូល មានការសម្របសម្រួលឯកសារបានល្អប្រសើរ និងមានមធ្យោបាយដឹកជញ្ជូនទៅតាមបណ្តាខេត្តក្រុងនានាដោយឥតគិតថ្លៃទៅទៀត។ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃកំពុងនាំមុខគេក្នុងចំណោមអ្នកវិលចូលស្រុក។ របាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមេសា​ ឆ្នាំ ២០២៤ មានពលករកម្ពុជា វិលត្រឡប់មកស្រុកតាមច្រកទ្វារព្រំដែនកម្ពុជា ថៃ ក្នុងមួយថ្ងៃមានប្រមាណមួយម៉ឺននាក់ ច្រើនជាងពលករមកពីប្រទេសផ្សេងៗ។ លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យទូរទស្សន៍អប្សរាដឹង ខេត្តបន្ទាយមានជ័យ មានច្រកទ្វារឆ្លងដែនចំនួន ៤ ហើយច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានពលករខ្មែរចូលមកច្រើនជាងគេ។ ការចំណាយលើថ្លៃទិដ្ឋាការត្រូវបានលើកលែងសម្រាប់ពលករខ្មែរ ប៉ុន្តែ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ មានការបង្ហោះនៅលើបណ្តាញសង្គមថា ពលករត្រូវចាយលុយ ១០០បាត…

  • ផ្លូវទៅមណ្ឌលគិរីដែលបាក់ចូលជ្រោះ និងផ្លូវកំពត-វាលរេញ រួចរាល់សម្រាប់ការធ្វើដំណើរនៅថ្ងៃចូលឆ្នាំ

    ផ្លូវទៅមណ្ឌលគិរីដែលបាក់ចូលជ្រោះ និងផ្លូវកំពត-វាលរេញ រួចរាល់សម្រាប់ការធ្វើដំណើរនៅថ្ងៃចូលឆ្នាំ

    ភ្នំពេញ៖កំណាត់ផ្លូវនៃផ្លូវជាតិលេខ៧៦ឆ្ពោះទៅខេត្តមណ្ឌលគិរី ដែលបានបាក់ស្រុតចូលជ្រលងជ្រោះ ត្រូវបានជួសជុលរាល់រួចរាល់ ល្មមទាន់ពេលសម្រាប់ការធ្វើដំណើរនៅអំលុងចូលឆ្នាំប្រពៃណីខ្មែរ។ ដូចគ្នាដែរ ផ្លូវពីកំពតទៅវាលរញនៃខេត្តព្រះសីហនុដែលខូចខាតធ្ងន់ធ្ងរ អាចបើកបរបានហើយក្នុងល្បឿនធម្យម។ ឯកឧត្តម ប៉េង ពោធិ៍នា  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រំពឹងថា នឹងមានរំហូរចរាចរច្រើននាពេលចូលឆ្នាំ ចំថ្ងៃទី១៣ដល់ទី១៦ ខែមេសាខាងមុខនេះ។ សូមរំលឹកថា ផ្លូវជាតិលេខ៧៦ពីស្នួល ទៅសែនមនោរម្យ មានប្រវែង១២៧គ.ម បានបើកឲ្យធ្វើដំណើរកាលពីខែមករាឆ្នាំ២០១២ បន្ទាប់ពីចាយប្រាក់សាងសង់៤ឆ្នាំ និងអស់ប្រាក់ជាង៥០លានដុល្លារ។ កាលពីខែសីហាឆ្នាំ២០២៣ កំណាត់ផ្លូវប្រវែង ១៦៦ម៉ែត្របានបាក់ស្រុតដោយសារការរអិលបាក់ដី នៅត្រង់ចំណុច ស្រុកអូររាំង និងត្រូវចាយពេលជាងប្រាំមួយខែក្នុងការកែលម្អឡើងវិញ។ ចំណែក កំណាត់ផ្លូវប្រវែង២០គីឡូម៉ែត្រ ពីចំណុចត្រពាំងរពៅ ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ បានកែលម្អរួចរាល់កាលពីថ្ងៃទី៥ ខែមេសា ប៉ុន្តែការបើកបរបានត្រឹមល្បឿនធម្យមប្រមាណ៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារនៅជាផ្លូវគ្រោះនៅឡើយ ដែលត្រូវបានកិន កៀរ និងបង្ហាប់ដើម្បីអាចធ្វើដំណើរបានបណ្តោះអាសន្ន។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម។ ក្រសួងសាធារណការគ្រោងចាយ៥០លានដុល្លារ ដើម្បីធ្វើផ្លូវឡើងនេះឡើងវិញ។ចាយប្រាក់អស់ច្រើនដោយសារតែស្ថានភាពដីនៅតំបន់នេះ ជាប្រភេទដីបៀមទឹកខ្លាំង ដែលត្រូវបានជួលជុលច្រើនលើកមកហើយ។ ឯកឧត្តម ផន រឹម…

  • ជនសង្ស័យ ៥៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៨ ខែមេសា

    ជនសង្ស័យ ៥៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៨ ខែមេសា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៥៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ៧នាក់ស្រី ០នាក់ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៦នាក់ស្រី ០នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ២៨នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់ យកសរុបក្នុងថ្ងៃទី០៨ ខែមេសា រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ១៦២,៨៨ក្រាម។លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

  • យានយន្តល្មើសចំនួន ២៨៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៨ ខែមេសា

    យានយន្តល្មើសចំនួន ២៨៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៨ ខែមេសា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៨ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៦១គោលដៅ មានយាន យន្តចូលគោលដៅចំនួន ៣១០គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៦៦គ្រឿង ម៉ូតូ ២៤៣គ្រឿង ក្នុងនោះរក ឃើញ យានយន្តល្មើសសរុបចំនួន ២៨៧គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូច ៦៦ គ្រឿង និងម៉ូតូចំនួន ២២០គ្រឿង ត្រូវបានផាក ពិន័យ តាម អនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យាន យន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ ផ្លូវ ទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ៩នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃ ទី៨ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើង ចំ នួន ៧លើក បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៩នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០៣នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០៤នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០៤នាក់ កត្តាយាន្ត ០១លើក…

  • ជនមានពិការភាព ៣៥០នាក់ ទទួលអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    ជនមានពិការភាព ៣៥០នាក់ ទទួលអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ កាលពីថ្ងៃចន្ទទី៨ ខែមេសា ឆ្នាំ២០២៤ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះជួបសំណេះសំណាលសួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ លើកទី១៧ (ចាប់តាំងពីឆ្នាំ២០១៤) រួមជាមួយការរៀបចំអាហារសាមគ្គីដ៏ឆ្ងាញ់ពិសា ១ពេល ជូនដល់ជនមានពិការភាពចំនួន ៣៥០នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ឯកឧត្តម ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់កូនៗចៅៗមានពិការភាពទាំងអស់ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព…

  • ក្រសួងប្រៃសណីយ៍ ចេញសេក្តីជូនដំណឹងស្តីពីលទ្ធផលដំណាក់កាលទី១ ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆាំ្ន២០២៤

    ក្រសួងប្រៃសណីយ៍ ចេញសេក្តីជូនដំណឹងស្តីពីលទ្ធផលដំណាក់កាលទី១ ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆាំ្ន២០២៤

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាប ជូន សាធារណជន និងសិស្សានុសិស្សដែល បានចូលរួមប្រកួតប្រជែងក្នុង កម្មវិធីសរសេរ សំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ មេត្តាជ្រាបថា ក្រោយពីគណៈកម្មការ បានវាយ តម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនចំនួន ១៤៧រូប ដែលបាន ចូលរួម ប្រកួតប្រជែងរួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ជាបេក្ខជនជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរ ទាំងនេះ មានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។ បេក្ខជនជ័យលាភីទាំង ១០រូប នឹងត្រូវឆ្លងកាត់ដំណាក់កាលទី២ ដោយ មានការ សម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើអត្ថន័យនៃសំបុត្ររបស់ខ្លួន ដើម្បីជ្រើសរើស យកបេក្ខជនឆ្នើម ១រូប ប៉ុណ្ណោះ ឱ្យចូលរួមជាតំណាង របស់ កម្ពុជានៅក្នុងកម្មវិធី ប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាព ប្រៃសណីយ៍សកល (Universal Postal Union)។ ការសម្ភាសន៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធវីដេអូ Zoom ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • រដ្ឋបាលខេត្តសៀមរាបចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពឈរជើងនៅស្រុកបន្ទាយអំពិល

    រដ្ឋបាលខេត្តសៀមរាបចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពឈរជើងនៅស្រុកបន្ទាយអំពិល

    សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបកាលពីថ្ងៃចន្ទទី៨ ខែមេសា បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគ របស់រដ្ឋបាលខេត្ត ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៥ ចំណុះឳ្យកងពលធំអន្តរាគមន៍លេខ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីឈរជើងនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ ក្នុងឳកាសនេះ លោក សំកុល សុចិត្ត្រា អភិបាលរងខេត្តសៀមរាបបានកោតសរសើរដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ដែលចិត្តទុកដាក់ ហ្វឹកហាត់ជាប្រចាំ និងបានលះបង់យ៉ាងធំធេងក្នុងការ ការពារបូរណ៌ភាពទឹកដី។ ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៥ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាបបាននាំយកនូវ អំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន២៩មុខ និង មី ១៥០កេស , ស្រាបៀរ ៥០កេស ,ទឹកក្រូច ៥០កេស , គោ ២ក្បាល , ជ្រូក ៤ក្បាល , ប្រេងម៉ាស៊ូត ២ពាន់លីត្រ,ស័ង្កសី ២ពាន់សន្លឹក ,តង់ ០១ផ្ទាំង  ,ហ្វុយដាក់ប្រេង ១០ និង ថវិកា២០លានរៀល ។ក៏ចែកជូនដល់កងទ័ពម្នាក់ៗនូវថវិកាមួយចំនួនព្រមទាំងឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ នូវថវិកា៦លានរៀល , ស្រាបៀរ៥០កេស និង…

  • រដ្ឋបាលក្រុងបាវិតប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មីដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ

    រដ្ឋបាលក្រុងបាវិតប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មីដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ

    ស្វាយរៀង៖ លោកណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោកលឹម សៀងហេង អភិបាលក្រុងបាវិតនារសៀលថ្ងៃចន្ទទី៨ ខែមេសាឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាពជាមួយស្រុកជាប់ព្រំដែនរវាងក្រុងបាវិត ប្រទេសកម្ពុជា និងស្រុកបេនកូវ និងទីរួមខេត្តត្រាងបាង ប្រទេសវៀតណាម ។ពិធីនេះក៏បានរៀបចំឡើងដើម្បីចូលរួម អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស២០២៤ផងដែរ។ លោក លឹម សៀងហេង អភិបាលក្រុងបាវិតជំនួសមុខឳ្យក្រុមប្រឹក្សាក្រុង និងអាជ្ញាធរក្រុងបាវិត និងក្នុងនាមរូបលោកផ្ទាល់បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន គណៈប្រតិភូស្រុកបេនកូវ និងទីរួមខេត្តត្រាងបាង ដែលបានចំណាយពេលវេលាដ៏មានតម្លៃមមាញឹកផ្តល់ កិត្តិយសអញ្ជើញចូលរួម ញ៉ាំងឳ្យបរិយាកាសនៃពិធីទាំងមូល កាន់តែមានភាពអធឹកអធម ប្រកបដោយ ស្មារតីសាមគ្គីភាព មិត្តភាព និងពោពេញដោយស្នាមញញឹម និងក្តីសង្ឃឹម ត្រៀមទទួលអំណរសាទរឆ្នាំថ្មី ដែលឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ លោកបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឳ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងមានការរីកចម្រើនឡើងគួរជាទីមោទនៈ ដែលធ្វើឳ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរជាងមុន ។ជាក់ស្តែងក្នុងក្រុងបាវិត មានក្រុមហ៊ុនពាណិជ្ជកម្ម…