Category: ព័ត៌មានសង្គម

  • រដ្ឋបាលខេត្តបាត់ដំបងផ្តោតការពង្រឹងសន្តិសុខក្នុងព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ២០២៤

    រដ្ឋបាលខេត្តបាត់ដំបងផ្តោតការពង្រឹងសន្តិសុខក្នុងព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ២០២៤

    បាត់ដំបង៖​ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឆ្នាំ២០២៤ បានដាក់ការណែនាំដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ឳ្យពង្រឹងការត្រួតពិនិត្យបន្ថែម ទៅលើការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាព ជូនប្រជាពល រដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ដែលមកកម្សាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្ត បាត់ដំបងឆ្នាំ២០២៤ ដើម្បីធានាថា ពិធីនេះប្រព្រឹត្តទៅដោយរលូនប្រកបដោយសុខ សុវត្ថិភាព មានរបៀបរៀបរយ និងផ្តល់នូវភាពសប្បាយរីករាយ។ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានប្រាប់កិច្ចប្រជុំកាលពីថ្ងៃអង្គារថា ខេត្តបាត់ដំបងបានត្រៀមខ្លួនរួចជាស្រេចការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២៤ ចាប់ពីថ្ងៃ១២ ខែមេសាដល់ថ្ងៃទី១៦ ខែមេសា នៅលើវិថីសម្តេចក្រឡាហោម ស ខេង ចាប់ពីរង្វង់មូលលោកតាដំបង ក្រញូងរហូតដល់បរិវេណមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្ត(អតីតអគារសាលាខេត្តចាស់)។ លោកបន្តថា មកដល់ពេលនេះ ទីតាំងរៀបចំសង្ក្រាន្តបាត់ដំបង បាននិងកំពុងតែពន្លឿនការកែលម្អសោភណភាពតាមដងផ្លូវ ទីប្រជុំជនក្នុងទីក្រុងបាត់ដំបង ។បណ្តាគោលដៅកន្លែងកម្សាន្ត មាននៅក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ,តាមដងផ្លូវ ,គល់ស្ពានតោថ្មរំលេចភ្លើង”រូបនាគ”,តំបន់សាសនាមុខសាលាខេត្ត ។មានកាតុបតែងលម្អភ្លើង ចម្រុះព៌តាមដើមឈើសងខាងប្របដងផ្លូវនានា និង ស្ពានឆ្លងស្ទឹងសង្កែ។បន្ថែមពីនេះនៅតាមដងវិថីសម្តេចក្រឡាហោម ក៏មានរៀបចំ”ជាតំបន់ត្រជាក់”លំអដោយពាងទឹកនិងទឹកសម្រាប់លេងកម្សាន្តចាក់ទឹកតាមបែបទំនៀមទម្លាប់វប្បធម៌ប្រពៃណីខ្មែរ។មានការប្រគំតន្រ្តីខ្នាតយក្ស , ការប្រកួតប្រដាល់គុនខ្មែរ ផងដែរ ។ដោយឡែកនៅតាមបណ្តាស្រុកទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សប្បាយរីករាយដូចនៅក្រុងបាត់ដំបងដែរ។ ជាមួយគម្រោងរៀបចំដ៏ធំសម្បើមនេះ…

  • រដ្ឋបាលរាជធានីភ្នំពេញ រៀបចំតុបតែងលម្អសោភ័ណភាព រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ និងទីតាំងសាធារណៈមួយចំនួនជិតរួចរាល់ហើយ

    រដ្ឋបាលរាជធានីភ្នំពេញ រៀបចំតុបតែងលម្អសោភ័ណភាព រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ និងទីតាំងសាធារណៈមួយចំនួនជិតរួចរាល់ហើយ

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការរៀបចំតុបតែងលម្អសោភ័ណភាពនៅ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងទីតាំងសាធារណៈមួយចំនួនជិតរួចរាល់ហើយ ដើម្បីត្រៀមរៀបចំសង្ក្រាន្តវត្តភ្នំ អបអរ សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ។ មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖ អនុវត្តតាមការណែនាំរបស់ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្នែកជំនាញរដ្ឋបាលរាជធានី បានរៀបចំតុបតែងលម្អនៅជុំវិញបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាទីតាំងរៀបចំសង្ក្រាន្តវត្តភ្នំ សម្រាប់ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាផ្តល់ភាពសប្បាយ រីករាយជូនបងប្អូនប្រជាពលរដ្ឋសម្រេចបាន៧០ភាគរយហើយ ខណៈនៅសេសសល់ប្រមាណជា ៣០ភាគរយទៀត នឹងពន្លឿនឱ្យរួចរាល់នៅថ្ងៃទី១២ ឬយ៉ាងយូរត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ មុនទទួលទេវតាឆ្នាំថ្មី ។ នៅក្នុងទីតាំងនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានរៀបចំស្តង់ចំនួន៤ ដើម្បីបង្ហាញ អំពីអត្តសញ្ញាណជាតិ ក៏ដូចជាការបង្ហាញអំពីវប្បធម៌ខ្មែរ និងសមិទ្ធ ផលការងាររបស់មន្ទីរវប្បធម៌ ដែលសម្រេចបាន នាពេលកន្លងមក ទៅកាន់ប្រជាជនខ្មែរ ដែលគាត់បានមកលេងកម្សាន្ត នៅក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តនេះ នឹងបានជ្រួតជ្រាបកាន់តែច្បាស់អំពីសិល្ប: វប្បធម៌ខ្មែរ ។ ក្នុងឱកាសនោះដែរមន្ត្រីជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន អាចមកចូលរួមលេងកម្សាន្តក្នុងសង្ក្រាន្ដវត្តភ្នំ…

  • កែប្រែសេវាសុរិយោដី និងសំណង់ទៅជាឌីជីថល លឿន និងគ្មានសំណូក

    កែប្រែសេវាសុរិយោដី និងសំណង់ទៅជាឌីជីថល លឿន និងគ្មានសំណូក

     ភ្នំពេញៈចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋ ក្រុមហ៊ុន និងគ្រប់ស្ថាប័នទាំងអស់នៅទូទាំងប្រទេសអាចស្វែងរកព័ត៌មាន និងស្នើសុំសេវាសុរិយោដី និងសំណង់ នៅតាមប្រព័ន្ធឌីជីថល បានគ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង ដោយមិនបាច់បារម្ភពីការសូកប៉ាន់ដើម្បីដោះដូរនឹងសេវាកម្មឡើយ។ សេវាថ្មីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទើបដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃអង្គារនេះ រួមបញ្ចូលទាំងការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្មសាង់សង់ អាជ្ញាបណ្ណសិក្សាគម្រោងប្លង់ ត្រួតពិនិត្យ និងបញ្ជាក់ការសាងសង់ និងការផ្តល់ទិន្និ័យវាស់វែងតាមរយៈផ្កាយរណប ជាដើម។ សេវាទាំងនេះសុទ្ធតែអាចស្នើបានតាមអនឡាយដោយមិនចំបាច់ទៅក្រសួងផ្ទាល់។ លើសពីនេះ តម្លៃសម្រាប់សេវាកម្មនីមួយៗ គឺមានបញ្ជាក់ច្បាស់នៅលើគេហទំព័រ ដែលនឹងបញ្ចៀសសេវាក្រៅផ្លូវការ ឬអំពើពុករលួយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានហៅ សេវាសាធារណៈតាមប្រព័ន្ធឌីជីថលនេះថា សេវាគាប់ចិត្ត។ គាប់ចិត្តដោយសារតែលឿន រហ័ស និងចំណេញពេលដោយ មិនចាំបាច់មកច្រកចេញ-ចូលរបស់ក្រសួងឡើយ។ កាលពីឆ្នាំ ២០២៣កន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ដំណើរការសេវាត្រួតពិនិត្យព័ត៌មានសុរិយោដីតាមអនឡាញ និងសេវាផ្ដល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបដោយអាជីវកម្មសាងសង់ រួចមកហើយ។ នៅក្នុងឆ្នាំ ២០២៥ ប្រជាជន និងស្ថាប័ននឹងអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ បើកនិងបិទការដ្ឋាន រុះរើ និងជួសជុល ជាដើមតាមប្រព័ន្ធអនឡាញដែរ។ការស្នើសុំអាចធ្វើបានតាមរយៈគេហទំព័ររបស់ក្រសួង…

  • អាស៊ីដស៊ុលផួរិច៣០តោនក្រឡាប់ចូលទន្លេមេគង្គ៖ កម្ពុជាស្នើតាមដានដើម្បីបញ្ចៀសគ្រោះថ្នាក់

    អាស៊ីដស៊ុលផួរិច៣០តោនក្រឡាប់ចូលទន្លេមេគង្គ៖ កម្ពុជាស្នើតាមដានដើម្បីបញ្ចៀសគ្រោះថ្នាក់

    ភ្នំពេញ:អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឬហៅកាត់ថា CNMC បានស្នើឲ្យលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គដែលមានមូលដ្ឋាននៅក្រុងវៀងច័ន្ទន៍ និងរដ្ឋាភិបាលឡាវ ត្រូវបន្តពិនិត្យតាមដានដោយមានការយកចិត្តទុកដាក់បំផុត ចំពោះអាស៊ីដស៊ុលផួរិចប្រមាណ៣០តោន ដែលបានក្រឡាប់ហូរចាក់ចូលដៃទន្លេមេគង្គ ដែលស្ថិតនៅក្នុងដែនទឹករបស់ឡាវ។ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ CNMC បានប្រាប់ទូរទស្សអប្សរាថ្ងៃអង្គារ៍នេះថា គណៈកម្មការទន្លេមេគង្គ និងភាគីឡាវត្រូវផ្តល់ដំណឹងមកប្រទេសជាសមាជិកជាបន្ទាន់ និងឲ្យបានទាន់ពេលវេលា ក្នុងករណីមានផលប៉ះពាល់មកលើគុណភាពទឹកទន្លេមេគង្គនៅប៉ែកខាងក្រោម ដែលរួមមានកម្ពុជាផងដែរ។ ឯកឧត្តមថា វាអាចប៉ះពាល់ដល់សុខភាពមនុស្សដែលប្រើទឹកទន្លេផ្ទាល់ និងសុខភាពអេកូឡូស៊ីទន្លេមេគង្គផងដែរ។ ឧបទ្ទវហេតុក្រឡាប់រថយន្តដឹកអាស៊ីដស៊ុលផួរិចនេះកើតឡើងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ អាស៊ីតទាំងអស់ហូរចាក់ចូលក្នុងស្ទឹង ណាម ខាន់ ដែលជាដៃទន្លេមេគង្គ ស្ថិតក្នុងក្រុងហ្លួងប្រាបាង ប្រទេសឡាវ ដែលមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវប្រមាណ ១ ៣០០គីឡូម៉ែត្រ។តាមសេចក្តីប្រកាសរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ចេញផ្សាយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា អាស៊ីដស៊ុលផួរិចមួយចំនួនធំបានហូរបន្តទៅផ្នែកខាងលើនៃក្រុងប៉ាក់សេ និងរដ្ឋធានីវៀងចន្ទន៍។ ចំណែកផ្នែកខាងក្រោម អាចនឹងហូរបន្តពីទីក្រុងហ្លួងប្រាបាង ចូលទៅលើដងទន្លេមេគង្គតែម្តង ដែលមានចម្ងាយជាង ១០០គម ពីទំនប់វារីអគ្គិសនី សាយ៉ាបូរី ប្រទេសថៃ និងស្ថានីយស្ទឹងត្រែងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ ស្ថាប័នពាក់ព័ន្ធរបស់ឡាវបានចាត់វិធានការទាន់ពេលវេលា និងបានធ្វើតេស្តគុណភាពទឹកដែលបញ្ជាក់ថា ពុំមានផលប៉ះពាល់ដល់គុណភាពនៃស្ទឹងណាម ខាន់ និងទន្លេមេគង្គនោះទេ ប៉ុន្តែ នឹងបន្តតាមដាន។ជាមួយគ្នានេះពុំមានព័ត៌មានថា…

  • យានយន្តល្មើសចំនួន ៣០៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៩ ខែមេសា

    យានយន្តល្មើសចំនួន ៣០៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៩ ខែមេសា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែមេសាឆ្នាំឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៦០គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៤២គ្រឿង ម៉ូតូ ៣១៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣០៤គ្រឿងមានរថយន្តធំ ០២គ្រឿង រថយន្តតូច ៤២គ្រឿង និងម៉ូតូចំនួន ២៦០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៩ ខែមេសា បណ្តាលឱ្យមនុស្សស្លាប់ ០២នាក់ និងរងរបួស ៥នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៩ ខែមេសា បណ្តាលឱ្យមនុស្សស្លាប់ ០២នាក់ និងរងរបួស ៥នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៩នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០១នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ ភ្លើងសញ្ញា ០១លើក ស្លាប់ ០០នាក់ធ្ងន់ ០១នាក់ ស្រាល ០០នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល…

  • ក្រសួងទេសចរណ៍ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យសិរីមង្គល ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ

    ក្រសួងទេសចរណ៍ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យសិរីមង្គល ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ

    ភ្នំពេញ៖ ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦ ជាពិសេសដើម្បីទទួលស្វាគមន៍ទេវធីតាឆ្នាំថ្មី ព្រះនាម «មហោទរាទេវី» ក្រោមអធិបតីភាពលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ពិធីសូត្រមន្តចម្រើនព្រះបរិត្តនាឱកាសនោះ មានការចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួងទេសចរណ៍។ កម្មវិធីនេះបានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការបូជាផ្កាភ្ញី គ្រឿងសក្ការ:នានាថ្វាយព្រះរតនត្រ័យ ដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបាននិមន្តព្រះសង្ឃចំនួន៨ព្រះអង្គចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ចម្រើនសិរីសួស្ដី។ ក្នុងឱកាសដ៏នក្ខត្តឫក្សនោះ លោករដ្ឋមន្ដ្រី ថ្នាក់ដឹកនាំ ក៏ដូចជាមន្ដ្រីរាជការក្រោមឱវាទក្រសួងបានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យថ្វាយចំពោះព្រះសង្ឃជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារក្រសួងទេសចរណ៍ទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបជានិច្ចនិរន្តរ៍។ ក៏មានការសម្ដែងរបាំត្រុដិ និងរបាំជូនពរផងដែរ ដើម្បីជម្រះនូវភាពសៅហ្មងទាំងពួងដូចទៅនឹងការក្សិណក្ស័យសត្វប្រើសក្នុងរបាំត្រុដិ ជំនួសមកវិញនូវពរជ័យសិរីសួស្ដីក្នុងឱកាសឆ្នាំថ្មីដូចនឹងរបាំជូនពរ ខណៈបរិយាកាសពោរពេញដោយភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាល៕អត្ថបទ:ចាន់…

  • ក្រសួងប្រៃសណីយ៍ប្រារព្ធពិធីចម្រើនព្រះបរិត្តអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    ក្រសួងប្រៃសណីយ៍ប្រារព្ធពិធីចម្រើនព្រះបរិត្តអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខដោយបាននិមន្តព្រះសង្ឃចំនួន ៧អង្គ សូត្រមន្តចម្រើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី សូមជួយប្រោះព្រំពរជ័យ សិរីសួស្តី វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងទាំងអស់ ។ ក្នុងឱកាសនោះដែរ ក៏មានការសម្តែងនូវរបាំត្រុដិ ដើម្បីជាកិច្ចបណេ្ដញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តី ជ័យមង្គល និងវិបុលសុខក្នុងឆ្នាំថ្មី ជូនដល់ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕ដោយ: ង៉ាន់ ទិត្យ

  • សៀមរាបសង្ក្រាន្ត មានកម្មវិធីធំៗចំនួនប្រាំ

    សៀមរាបសង្ក្រាន្ត មានកម្មវិធីធំៗចំនួនប្រាំ

    សៀមរាប៖ តាមអ្វីដែលបានគ្រោងទុកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីដែលនឹងចូលមកដល់នៅថ្ងៃទី១៣ ខែមេសា ខាងមុខរដ្ឋបាលខេត្តសៀមរាប បានគ្រោងនូវកម្មវិធីធំៗចំនួនប្រាំ ។នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំរបស់អនុគណ:កម្មការខ្លឹមសារព័ត៌មាន និងពិធីការសម្រាប់ពិធីសៀមរាបសង្ក្រាន្ត នៅថ្ងៃអង្គារក្រោមការដឹកនាំរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងមន្រ្តីនៃមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើននាក់។ តាមការបញ្ជាក់របស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបបានបង្ហាញថា នៅក្នុងកម្មវិធីសៀមរាបសង្ក្រាន្តរមានកម្មវិធីធំៗ ចំនួនប្រាំសំខាន់ៗ ។ក្នុងនោះទី១ ពិធីក្រុងពាលីបើកសៀមរាបសង្ក្រាន្តនៅព្រឹកថ្ងៃទិ១២ ខែមេសា។ ទី២ នៅព្រឹកថ្ងៃទី១៣ ខែមេសា ពិធីបើកព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តក្រោមអធិបតីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី មន្ត្រីក្រសួងការពារជាតិ។ ទី៣ នៅថ្ងៃទី១៤ ខែមេសា ដំណើរការកម្មវិធីក្នុងភូមិ និងសកម្មភាពតាមតំបន់នានា ដោយមានការលេងល្បែង របាំប្រជាប្រិយខ្មែរ ការសម្ដែងរបាំប្រពៃណី។ល។ ទី៤ នៅថ្ងៃទី១៥ កម្មវិធីប្រកួតវាយកូនគោលសៀមរាបសង្ក្រាន្ត២០២៤ កម្មវិធីសាសនា ពូនភ្នំខ្សាច់ ។ល។ និងទី៥ នៅថ្ងៃទី១៦ ខែមេសា កម្មវិធីសាសនា ពិធីស្រង់ព្រះជាដើម។ សៀមរាបសង្ក្រានឆ្នាំថ្មីមានរយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា នឹងប្រារព្ធដែលធ្វើឡើងនៅបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាបនិងប្របតាមដងស្ទឹងខេត្តសៀមរាបរហូដល់ស្ពានវត្តដំណាក់…

  • សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងមន្ទីរ សាធារណការ ផ្សព្វផ្សាយស្តីពីច្បាប់ចរាចណ៍ផ្លូវគោក

    សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងមន្ទីរ សាធារណការ ផ្សព្វផ្សាយស្តីពីច្បាប់ចរាចណ៍ផ្លូវគោក

     កំពង់ធំ៖លោកស្រី លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍ គណៈ កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កាលពី ព្រឹកថ្ងៃទី៩ ខែមេសា បានអញ្ជើញចូលរួមពិធីបើកយុទ្ធនាការ ស្តីពី(យុវជន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក)ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រុម ប្រតិបត្តិសាខា មន្រ្តី អនុសាខា មន្រ្តីសាធារណការនិងដឺកជញ្ជូនខេត្ត   យុវជន វិទ្យាល័យកំពង់ធំ យុវជនសហភាព សហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) និងកង កម្លាំងសមត្ថកិច្ច។ យុទ្ធនាការនេះរៀបចំឡើងក្នុងបរិវេណសួនច្បារដាវដែកកំពង់ស្វាយ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ  ខណៈដែលថ្ងៃចូល ឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់ឆាប់ៗនេះ។ពិធីនេះក៏មាន សំណួរ-ចម្លើយ ដើម្បីដាស់ស្មារតីដល់ប្រជាពលរដ្ឋឱ្យចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីសុវត្ថិភាព របស់ ខ្លួន ផងដែរ៕ដោយ៖ប៊ុន រដ្ឋា