Category: ព័ត៌មានសង្គម

  • អភិបាលខេត្តបានចុះពិនិត្យរំហូរពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិដូង

    អភិបាលខេត្តបានចុះពិនិត្យរំហូរពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិដូង

    បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យទី៧ ខែ មេសា ឆ្នាំ២០២៤ និងសហការីបានអញ្ជើញពិនិត្យស្ថានភាពនៃការធ្វើដំណើរចេញ ចូល របស់អ្នកដំណើរ ជាពិសេសរំហូរនៃពលករខ្មែរធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីមកចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅស្រុកកំណើត ។ ក្នុងឱកាសពិនិត្យជាក់ស្តែង ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ, មន្រ្តីជំនាញពាក់ព័ន្ធ និងកងកម្លាំងប្រចាំការនៅច្រកព្រំដែនដូង ត្រូវធ្វើយ៉ាងណាជួយសម្របសម្រួល ,ជួយពន្លឿនដល់ភាគីថៃក្នុងការបំពេញបែបបទនីតិវិធីដល់ប្រជាពលរដ្ឋនិងពលករ ដែលធ្វើដំណើរត្រឡប់មកលេងស្រុកកំណើត ។ ទាក់ទងនឹងវត្តមានយ៉ាងច្រើនកុះកររបស់ពលករខ្មែរនេះ រដ្ឋបាលខេត្តបាត់ដំបងបានចាត់តាំងក្រុមការងារខេត្តជាច្រើនក្រុមចុះប្រចាំការជួយសម្របសម្រួលលើការធ្វើដំណើរចេញ ចូល របស់ពលករនៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិ នានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ក្រុមការងារនេះ ដឹកនាំដោយអភិបាលរងខេត្តមួយរូបជាប្រធាន ដោយមានអនុប្រធាន និង សមាជិកចូលរួមពីកងកម្លាំងទាំងបីប្រភេទ និងមន្ទីរជំនាញពាក់ព័ន្ធផងដែរ។ តាមរបាយការណ៍របស់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបាត់ដំបង បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នេះមានពលករខ្មែរជាង ៣៦ ០០០នាក់ ហបានវិលត្រឡប់មកកាន់ស្រុកកំណើតរៀងៗខ្លួនរបស់ពួកគេក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ តាមច្រកទ្វារព្រំដែនអន្តរជាតិដូងនិងច្រកព្រំដែនអន្តរជាតិភ្នំដី(គីឡូ១៣)។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ នឹងប្រព្រឹត្តរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕( អត្ថបទ-រូបភាព៖ អ៊ុក…

  • ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រជិត ៣០គ្រួសារ

    ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រជិត ៣០គ្រួសារ

    ព្រះវិហារ៖ គ្រួសារអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋក្រីក្រ ២៨គ្រួសារ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារកាលពីថ្ងៃអាទិត្យបានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានិងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី តាមរយៈលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដព្រះវិហារ ។ អំណោយមាន អង្ករ ,មី ,ទឹកត្រី ,ត្រីខកំប៉ុងនិងថវិកាមួយចំនួន៕ ដោយ:ឡុង សំបូរ

  • អតីតយុទ្ធជនពិការ  គ្រួសារអតីតយុទ្ធជនពលី  និងចាស់ជរាគ្មានទីពឹង បានទទួលអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី 

    អតីតយុទ្ធជនពិការ  គ្រួសារអតីតយុទ្ធជនពលី  និងចាស់ជរាគ្មានទីពឹង បានទទួលអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី 

    កំពង់ធំ:នៅរសៀលថ្ងៃអាទិត្យឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងសហការីបានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនអតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលី និងចាស់ជរាគ្មានទីពឹងចំនួន១៦គ្រួសារ ដែលស់នៅជុំវិញទីតាំងបន្ទាយ ស្ថិតក្នុងនៅឃុំត្រពាំងឬស្សី  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ  ។ ក្នុងឳកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ  ចន្ទ មុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយបានសំណូមពរដល់បងប្អូនទាំងអស់ ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងត្រូវខិតខំប្រកបរបររកទទួលទានដោយសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃឲ្យបានល្អ ប្រសើរ ។ ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគរបស់សម្តេចធិបតី ហ៊ុន…

  • ជនសង្ស័យ ១៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី៧ ខែមេសា

    ជនសង្ស័យ ១៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី៧ ខែមេសា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ១៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេស នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ១៤នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៥នាក់ស្រី ០នាក់ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៦នាក់ស្រី ០នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យក សរុប ក្នុងថ្ងៃទី០៧ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៧២,០៩ក្រាម។ លទ្ធផលខាងលើ ០៦អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

  • យានយន្តល្មើសចំនួន ២៦៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៧ ខែមេសា

    យានយន្តល្មើសចំនួន ២៦៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៧ ខែមេសា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ ធ្នាប់ សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៧ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៦៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៨១គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៤៦គ្រឿង ម៉ូតូ ២៣៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៦៦គ្រឿងមានរថយន្តធំ ០២គ្រឿង រថយន្តតូច ៤៦ គ្រឿង និងម៉ូតូចំនួន ២១៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៧ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួស ៤នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៧ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួស ៤នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃ ទី៧ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រ ទេស កើតឡើង ចំនួន ៤លើក បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ ។ របាយ ការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០១នាក់ ស្រវឹង ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់  និងងងុយ ០១លើក ស្លាប់ ០០នាក ធ្ងន់ ០១នាក់ ស្រាល ០០នាក់៕ ប្រភព…

  • គ្រោះចៃដន្យ: ចងខ្សែមេក្រូសម្រាប់ព្រះសង្ឃសូត្រមន្ត តែឆក់ខ្សែភ្លើងស្លាប់ទាំងឪពុកនិងកូន

    គ្រោះចៃដន្យ: ចងខ្សែមេក្រូសម្រាប់ព្រះសង្ឃសូត្រមន្ត តែឆក់ខ្សែភ្លើងស្លាប់ទាំងឪពុកនិងកូន

    កំពង់ធំ:បុរសជាឪពុក និងកូនប្រុសម្នាក់បានបាត់បង់ជីវិតកាលពីព្រឹកថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២៤ដោយសារខ្សែភ្លើងឆក់ក្នុងពេលកំពុងចងមេក្រូដងដែកនៅជិតខ្សែភ្លើងក្នុងពេលរៀបចំនិមន្តព្រះសង្ឃឆាន់ពេលព្រឹកនិងសូត្រត្រៀមបុណ្យចូលឆ្នាំថ្មី។ករណីនេះកើតឡើងនៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ លោក ចីវ គឹមអុន មេឃុំអូរកន្ធរបានឱ្យដឹងថាជនរងគ្រោះឈ្មោះ យុន យាត ភេទប្រុស អាយុ៧៥ឆ្នាំជាឪពុកនិងកូនប្រុស យាត យ៉ន ភេទប្រុស អាយុ៤១ឆ្នាំ ។ក្រុមគ្រួសារតែងនិមន្តព្រះសង្ឃសូត្រមន្តនិងបង្សុកូលជារៀងរាល់ឆ្នាំ។ ជាអកុសលឪពុកនិងកូនបានប្តូរទីតាំងមេក្រូ ចៃដន្យខ្វះការប្រុងប្រយ័ត្ន យកដែកទីបចងមេក្រូ លើកឡើងប៉ះនឹងខ្សែភ្លើងបណ្ដាលឱ្យឆក់ភ្លាមៗស្លាប់នៅកន្លែង។ លោក ខាត់ ព្រំ មេប៉ុស្តិ៍សង្កាត់អូរកន្ធរ បានបានបញ្ជាក់ថា ឪពុកនិងកូននេះ បានមរណភាពដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន៕ដោយ:ប៊ុន រដ្ឋា

  • អភិបាលខេត្តកំពង់ស្ពឺ នាំអំណោយសម្តេចតេជោ ហ៊ុន សែន និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនាវីកងការពារកោះពូលូវៃ

    អភិបាលខេត្តកំពង់ស្ពឺ នាំអំណោយសម្តេចតេជោ ហ៊ុន សែន និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនាវីកងការពារកោះពូលូវៃ

    កំពង់ស្ពឺ៖ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃអាទិត្យ បានដឹកប្រតិភូនៃរដ្ឋបាលខេត្ត អញ្ជើញសាកសួរសុខទុក្ខកងកម្លាំងនាវី ដែលឈរជើងនៅកងការពារកោះពូលូវៃលេខ៥ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។ ក្នុងឳកាសនេះឯកឧត្តមអភិបាលខេត្តនាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ២០២៤នេះ សម្តេចទាំងទ្វេដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំងខេមរភូមិន្ទប្រចាំទិសកោះពូលូវ៉ៃ ដែលបានលះបង់អាយុជីវិតកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងការការពារបូរណភាពទឹកដី។ឯកឧត្តមក៏នាំនូវការសាកសួរសុខទុក្ខផងដែរពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិតជាមួយការប្រសិទ្ធពរជ័យឆ្នាំថ្មីសូមសុខភាពរឹងមាំ។ ក្នុងឳកាសនេះប្រតិភូរដ្ឋបាលខេត្តបាននាំយកទៅជាមួយនូវសម្ភារមាន១. ស៊ីម៉ង់ត៍ ១០០ តោន,២. អង្ករ៤តោន,៣.ភេសជ្ជៈ ១០០ កេស,៤.ឧបករណ៍ Drone ១គ្រឿង,៥.កុំព្យូទ័រ មួយគ្រឿង,៦. ម៉ាស៊ីនព្រីនធ័រមួយគ្រឿងនិង៧.ថវិកាមួយចំនួន៕ដោយ:ម៉ុន សំអាត

  • ក្រសួងអធិការកិច្ច រៀបចំពិធីចម្រើនព្រះបរិត្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    ក្រសួងអធិការកិច្ច រៀបចំពិធីចម្រើនព្រះបរិត្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    (ភ្នំពេញ)៖ រសៀលថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះក្រសួងអធិការកិច្ច បានរៀបចំពិធីចម្រើនព្រះបរិត្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រោះព្រំថ្វាយព្រះពរជ័យ លើករាសី និងអបអរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខ ទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ ចំនួន ៥អង្គ សូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល និងទទួលយកនូវសិរីសួស្តីឆ្នាំថ្មី និងសូមទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី សូមជួយប្រោះព្រំពរជ័យ សិរីសួស្តី វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងអធិការកិច្ចទាំងអស់ ក្នុងស្មារតីមហាសាមគ្គី គ្រួសារក្រសួងអធិការកិច្ច សរុបចំនួន ៣៧៥នាក់។ ក្នុងឱកាសនោះដែរ ក៍មានការសម្តែងនូវរបាំជូនពរ ឆៃយ៉ាំ និងរបាំត្រុដិ ដើម្បីជាកិច្ចបណេ្ដញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តី…

  • ពលរដ្ឋ និងពលករខ្មែរ ធ្វើដំណើរពីថៃ មកកម្ពុជា តាមច្រកព្រំដែនយ៉ាងរលូន

    ពលរដ្ឋ និងពលករខ្មែរ ធ្វើដំណើរពីថៃ មកកម្ពុជា តាមច្រកព្រំដែនយ៉ាងរលូន

    (ភ្នំពេញ)៖ ពលរដ្ឋ និងពលករខ្មែរ ធ្វើដំណើរពីថៃ មកកម្ពុជា តាមច្រកព្រំដែនយ៉ាងរលូន ខណៈនៅថ្ងៃទី៤ ខែមេសា មានពលរដ្ឋ និងពលករខ្មែរជាង២ម៉ឺននាក់ បានវិលត្រលប់មកវិញតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ។ បើតាម ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹ បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ថា មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តសម្រមសម្រួលពលករខ្មែរ ដែលបានត្រលប់មកស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈអជ្ញាធរ ក៏បន្តសម្របសម្រួលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនៃការលើកលែងតម្លៃទិដ្ឋាការ ។ ឯកឧត្តម សាន គីមហុង បានលើកឡើងថា ៖ «ក្រុមការងារច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក បន្តសហការយ៉ាងស្អិតល្មួតជាមួយនឹងស្ថាប័នពាក់ព័ន្ធដើម្បីបន្តទទួលស្វាគមន៏បងប្អូនពលករចេញចូលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤» ។ ឯកឧត្តមបន្ថែមថា ភាគីពាក់ព័ន្ធ ក៏ដូចជាក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តផ្សព្វផ្សាយជូនដំណឹង និងសុំឲ្យពលករជួយផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិបងប្អូនពលករផ្សេងទៀតអំពីការលើកលែងថ្លៃសេវា និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋភិបាលកម្ពុជាដែលមានសម្ដេចធិបតីជាប្រមុខដឹកនាំតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក ។ អនុរដ្ឋលេខាធិការរូបនេះ បានបន្ថែមថា បងប្អូនពលករស្ទើរតែ ១០០%បានដឹងពីអនុសាសន៍របស់សម្ដេចធិបតីអំពីការលើកលែងថ្លៃសេវា ចេញ-ចូល…