-
អាជ្ញាធរខេត្ត៖ វិស័យទឹកស្អាតនិងអនាម័យជនបទ ខេត្តកំពង់ស្ពឺកាន់តែប្រសើរ

កំពង់ស្ពឺ៖ វិស័យទឹកស្អាត និងអនាម័យជនបទ បាននិងកំពុងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពិសេសស្រ្តី និងកុមារឱ្យមានកាយសម្បទាមាំមួន និងប្រាជ្ញាស្មារតីភ្លឺថ្លា។នេះជាការបញ្ជាក់របស់លោក ព្រំ វណ្ណៈ អភិបាលរងខេត្តកំពង់ស្ពឺកាលព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែមេសា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំការងារបច្ចេកទេសស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទត្រីមាសទី១និងលើកទិសដៅត្រីមាសទី២ឆ្នាំ២០២៤នៅមន្ទីរអភិវឌ្ឍន៍ជនបទ។ លោកអភិបាលរងក៏បានវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារបច្ចេកទេស ផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូ អនុវត្តការងារមួយនេះឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺរស់នៅស្អាត ហូបស្អាត និង ផឹកស្អាត។ ជាមួយនោះដែរលោក ព្រំ វណ្ណៈ អភិបាលរងខេត្តនិងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត បានថ្លែងអំណរគុណដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលបានយកចិត្តទុកដាក់លើវិស័យមួយនេះ ដើម្បីលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើង និងសម្រេចឱ្យបានតាមគោលដៅដែលបានគ្រោងទុក ៕អត្ថបទ កំពង់ស្ពឺ
-
ប្រែក្លាយសាលាមតេ្តយ្យ និងបឋមទៅជាសាលារៀនបៃតង

ភ្នំពេញ: សាលាមតេ្តយ្យ និងបឋមសិក្សា នៅប្រទេសកម្ពុជា កំពុងកែប្រែមុខមាត់ឲ្យទៅជាសាលារៀនបៃតង ពោលគឺការលាយបញ្ចូលគ្នារវាងថ្នាក់រៀន និងសួនសហគមន៍ ទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែង និងភ្ជាប់ការសិក្សាជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ក្រសួងអប់រំថា វិធីសាស្ត្រនេះបង្កើនចំណង់សិក្សា ពង្រឹងសាមគ្គី និងបណ្តុះការស្រលាញ់និងគាំពារបរិស្ថាន។ សាលាបឋមសិក្សាសាមគ្គីមានជ័យ ដែលស្ថិតនៅក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ជាឧទាហរណ៍។ សាលានៅជាប់ជាយដែនថៃមួយនេះ បានដឹកនាំសិស្សានុសិស្ស និងប្រជាជនក្នុងសហគមន៍ បង្កើតរោងដំណាំកសិកម្ម និងដាំដើមឈើចម្រុះប្រភេទ ដែលបានផ្លាស់ប្តូរពីសាលារៀនមួយដែលធ្លាប់តែសោះកក្រោះគ្មានសម្រស់ធម្មជាតិ មកជាទីដែលសិស្សចង់ជួបប្រមូលផ្តុំ។លោកស្រី តាប់ សាវី នាយិកាសាលាបឋមសិក្សាសាមគ្គីមានជ័យ បានប្រាប់ទូរទស្សន៍អប្សរាថា ភាពបៃតងនៃធម្មជាតិ និងសោភ័ណភាពថ្មីនៃសាលារបស់លោកស្រី បានញុំាងឲ្យសិស្សចង់មករៀនជាងមុន។ ជាក់ស្តែងអត្រាអវត្តមានបានថយចុះពាក់កណ្តាល។ លើសពីនេះ សិស្សចេះសហការគ្នាជាងមុន និងស្រលាញ់ធម្មជាតិជុំវិញខ្លួន។ ក្រៅពីសាលាសាមគ្គីមានជ័យ នៅមានសាលាជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសដែលបានប្រែក្លាយទៅជាសាលាសហគមន៍បៃតង។ តួយ៉ាង សាលារៀនស្វា យជ្រុំ នៅខេត្តស្វាយរៀង សាលាសម្តេច ជា ស៊ីម នៅខេត្តបាត់ដំបង សាលាក្រវ៉ាន់ នៅខេត្តសៀមរាប និងសាលាសំរោង នៅខេត្តឧត្តរមានជ័យជាដើម។ សាលាទាំងនេះបានជាប់ចំណាត់ថ្នាក់ជាសាលារៀនគំរូក្នុងចំណោមសាលាគំរូទាំង១០ប្រចាំឆ្នាំ២០២៣។ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា…
-
រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញសួរសុខមន្រ្តីក្រោមឳវាត នៅខេត្តភាគឦសាន

រតនគិរី ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញសួរសុខមន្រ្តីក្រោមឳវាតនៅខេត្តរតនគិរី ដែលជាខេត្តភាគឦសាន។ ក្នុងឳកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងផែនការអាទិភាពចម្បងចំនួន បួនរបស់ក្រសួងរួមមាន៖ (១)ការពង្រឹងប្រសិទ្ធភាពអភិបាលកិច្ចផ្ទៃក្នុងរបស់ក្រសួង និង អភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងនឹង ដាក់ចេញនូវយន្តការគន្លឹះក្នុងពេល ខាងមុខនេះ ,(២) ការធ្វើពិពិធកម្មនៃប្រភពធនធានថវិកា និងការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយពង្រីកការគ្រប់គ្រង និងប្រសិទ្ធភាពនៃការ ប្រើប្រាស់ថវិកា ,(៣) ការពង្រឹងការងារនីតិកម្ម និងកសាងបទដ្ឋានបច្ចេកទេស និង (៤) ការពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថល ក្នុងការគ្រប់គ្រងស្ថាប័ន និងការផ្តល់សេវារដ្ឋបាលសាធារណៈ។ ជក្រសួងក៏បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំ “ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការ ប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល”។ ជារួម ក្រសួងនឹងផ្តោតទៅលើការលើកកម្ពស់ទាំងផ្នែក ទន់ និងផ្នែករឹង ដែលគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី បន្តខិតខំប្រឹងប្រែងបំពេញការងារ ដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែម នៅក្នុងអាណត្តិទី៧នេះ។…
-
ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុ ចំនួនបួនខ្នងត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ នៅភូមិអូរដូង

កែប៖ ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុចំនួនបួនខ្នង ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋរស់នៅភូមិអូរដូង ឃុំពងទឹក និងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខា ធិការក្រសួងបរិស្ថាន លោកស្រី ទិត សុខា អភិបាលរងខេត្តកែប និងលោក សុខ វណ្ណា តំណាងអង្គការ UN-Habitat ។ លោកស្រីអភិបាលរងខេត្តកែបបានបង្ហាញនូវក្តីត្រេកអរដែលប្រជាពលរដ្ឋនៅភូមិអូរដូង និងភូមិអំពេងដែលទទួល បានផ្ទះ គំរូ ធន់ នឹងការប្រែប្រួលអាកាសធាតុរបស់គម្រោង UN-Habitat ។នេះក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ដ៏ធំធេង មួយផ្នែកទៀត របស់ រដ្ឋបាលខេត្តកែប។ លោក សុខ វណ្ណា តំណាងអង្គការ UN-Habitat បាននិយាយថា ការសម្រេចបានជាសមិទ្ធផលផ្ទះគំរូជូនប្រជាពលរដ្ឋ នាថ្ងៃ នេះគឺដោយបានកិច្ចសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក អាជ្ញាធរ ឃុំ សង្កាត់ ដែលជួយជ្រោម ជ្រែងរហូត សម្រេចបានជាលទ្ធផល១០០ភាគរយ។ លោកបញ្ជាក់ថា…
-
ជនសង្ស័យ ៤១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៣ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ១៦នាក់ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៥នាក់ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែមេសា រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ២២៣,៧៥ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ០,៤០ក្រាម ។ កេតាមីន(Ke) ស្មើ ១៤៣៦,៩៩ក្រាម។ អុិចស្តាសុី(mdma) ស្មើ ១៧៥,២៥ក្រាម។ លទ្ធផលខាងលើ ០៩ អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ…
-
យានយន្តល្មើសចំនួន ៣២០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៣៣០គ្រឿង រថយន្តធំ ០៤គ្រឿង រថយន្តតូច ៤៨គ្រឿង ម៉ូតូ ២៧៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣២០គ្រឿងមានរថយន្តធំ ០៤គ្រឿង រថយន្តតូច ៤៦ គ្រឿង និងម៉ូតូចំនួន ២៧០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ៨នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន៩លើក បណ្តាលអោយមនុស្សស្លាប់០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៨នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើស ល្បឿន ០៤លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០១នាក់ មិនគោរពសិទិ្ឋ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០៣នាក់ និងបត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
សាលា ២ ០០០កន្លែងថ្មីទៀតនឹងផ្តល់អាហារពេលព្រឹក និងថ្ងៃដល់សិស្សតូចៗ

ភ្នំពេញ៖ ចាប់ពីឆ្នាំ ២០២៤នេះតទៅ ក្រសួងអប់រំយុវជន និងកីឡា នឹងចាប់ផ្តើមពង្រីកការផ្តល់អាហារពេលព្រឹក និងថ្ងៃ ទៅដល់សិស្សមតេ្តយ្យនិងបឋម នៅតាមសាលារៀនចំនួន ២ ០០០ កន្លែងបន្ថែមទៀតនៅទូទាំងប្រទេស។ នៅពេលនេះ មានជាង១ ០០០ សាលាហើយដែលកំពុងផ្តល់អាហារដល់សិស្សជាង៣សែននាក់ដោយឥតគិតថ្លៃ។ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួង អប់រំ យុវជន និង កីឡា បានថ្លែងថា ការពង្រីកកម្មវិធីផ្តល់អាហារនេះនឹងផ្តោតលើកុមារក្នុងតំបន់ដែលមានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់។ «កម្មវិធីផ្តល់ អាហារ តាម សាលារៀន គឺ ការ ជួយ ដល់ គ្រួសារ ក្រីក្រ អ្នក ខ្លះ គឺ អត់យល់ទេ គាត់ ស្មាន តែ បង្រៀន ឲ្យ តែ គ្រូ ល្អ សិស្ស ម៉េច ក៏ អាច ទៅរួចដែរ តាម…
-
កូនខ្មែរប្រើបច្ចេកវិទ្យាទំនើប ដកជាតិពុលពីទឹកកខ្វក់ មុនបង្ហូរចូលសមុទ្រ

ភ្នំពេញ៖ បុរសជនជាតិខ្មែរម្នាក់បានប្រើបច្ចេកវិទ្យាទំនើបដើម្បីបន្សុទ្ធ និងដកជាតិពុលចេញពីទឹកកខ្វក់ ជាង ៣ម៉ឺន ម៉ែត្រគូបជារៀងរាល់ថ្ងៃមុនបង្ហូរទឹកនោះចូលទៅក្នុងផ្ទៃសមុទ្រនាខេត្តព្រះសីហនុ។ បច្ចេកវិទ្យានវានុវត្តន៍បែបជីវសាស្រ្តហៅកាត់ជាភាសាអង់គ្លេសថា MABR ត្រូវបានបំពាក់នៅក្នុងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ នៅក្រុងព្រះសីហនុ ដែលមានតម្លៃសរុបប្រមាណ៣០លានដុល្លារ។ បច្ចេកវិទ្យានេះ គ្មានក្លិនស្អុយភាយចេញក្រៅបង្កផលប៉ះពាល់ និងគ្មានសំឡេងរំខាន ហើយបំបែកសារធាតុពុលត្រឹមរយៈពេលខ្លី និងសន្សំសំចៃថាមពលអគ្គិសនី។លោក លី រិទ្ធ អគ្គនាយកក្រុមហ៊ុន XWATER TECHNOLOGY ដែលនៅពីក្រោយការច្នៃប្រឌិតនេះ បានប្រាប់ទូរទស្សន៍អប្សរាថា កន្លងមកការប្រើប្រាស់បច្ចេកវិទ្យានេះត្រូវបានគ្រប់គ្រងដោយជនបរទេស និងមានតម្លៃថ្លៃ។ លោកបានផ្តួចផ្តើមផ្គុំឧបករណ៍ស្តង់ដាអឺរ៉ុប អាមេរិក និងជប៉ុន និងចាប់ផ្តើមគ្រប់គ្រងប្រព័ន្ធបន្សុទ្ធដោយខ្លួនឯងរហូតទទួលបានសិទ្ធិគ្រប់គ្រងប្រព័ន្ធនេះនៅស្ថានីយដកជាតិពុលពីទឹកកខ្វក់ទាំង៣របស់ខេត្តព្រះសីហនុ។ ទឹកកខ្វក់ជាង៣ម៉ឺនម៉ែត្រគូបដែលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បន្សុទ្ធជារៀងរាល់ថ្ងៃមានប្រភពចេញពីលំនៅឋាន ភោជនីយដ្ឋាន និងអគារពាណិជ្ជកម្មផ្សេងៗនៅទូទាំងខេត្តព្រះសីហនុ។ ក្រៅពីស្ថានីយដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបនេះ ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តកម្មមួយទៀតដែលដើរដោយឧកស៊ីសែន និងកំដៅថ្ងៃ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងនៅក្នុងពិធីសម្ពោធស្ថា នីយ ប្រព្រឹត្តកម្ម ទឹក កខ្វក់នាពេលថ្មីៗនេះថា ស្ថា នីយ ប្រព្រឹត្ត កម្ម ទាំងអស់នេះ បាន និង កំពុង ឆ្លើយ…
-
អនុសាសន៍៖ប្រែក្លាយតំបន់ជនបទ ទៅជាបុរីជនបទ

បន្ទាយមានជ័យ៖ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣និងលើកទិសដៅបន្តរបស់មន្ទីរអភិវឌ្ឍជនខេត្តបន្ទាយមានជ័យកាលពីថ្ងៃអង្គារ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងនូវអនុសាសន៍របស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្នុងការប្រែក្លាយតំបន់ជនបទជាបុរីជនបទ ឬតំបន់ ជនបទស៊ីវិល័យ ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបន្តថា ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាបានដាក់ ចេញនូវគោលនយោ បាយ អភិវឌ្ឍន៍ជនបទប្រកបដោយ គុណតម្លៃជីវិត ប្រ ជាពល រដ្ឋ ធានាបានសុខមាលភាព មានអនាម័យបរិស្ថាន ការកសាង បានហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនមុខរបរការងារ ក្នុងជីវភាព អ្នករស់នៅជនបទ ។នេះក្នុងគោលបំណង ប្រែក្លាយ តំបន់ជនបទជាបុរីជនបទ ឬតំបន់ជនបទស៊ីវិល័យ។ ដើម្បីឆ្លើយតបគោលនយោបាយអភិវឌ្ឍន៍ជនបទ មន្ទីរត្រូវ សហការជាមួយអាជ្ញាធរមូលដ្ឋានពិនិត្យមើលលទ្ធភាពភូមិឃុំដែល ត្រូវរៀបចំជាភូមិ ឃុំ គំរូ ។ពិសេស មន្ទីរអភិវឌ្ឍន៍ ជនបទក៏ត្រូវខិតខំជួយធ្វើឱ្យសហគមន៍ក្លាយជាតំបន់ជនបទស៊ីវិល័យ ដោយភូមិឃុំ ផ្លូវល្អខ្វាត់ខ្វែង ,មានអណ្ដូងទឹក ស្រះទឹក ជាមួយប្រព័ន្ធទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់និង បង្គន់អនាម័យជាដើម។ តំបន់ជនបទនេះទៀតសោត ក៏ ត្រូវមានភ្លើងអគ្គិសនីប្រើគ្រប់ៗផ្ទះនិងមានមណ្ឌលសុខភាព។នេះជាការរំលឹកបន្ថែមរបស់ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ…