-
ជំនឿ និងការនិយមចូលចិត្តទៅលើ «របាំត្រុដិ» នាពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ភ្នំពេញ៖ អស់កាលដ៏យូរលង់ ពោលគឺចាប់តាំងតែពីសម័យបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ន ពលរដ្ឋខ្មែរ នៅតែមានជំនឿទៅលើការសម្តែងរបាំត្រុដិ ដែលគេជឿជាក់ថា នៅពេលណាបានមកសម្តែងនឹងជួយបណ្តេញរាល់ចង្រៃឧបទ្រព បណ្តេញខ្មោចព្រាយបិសាចឱ្យចាកចេញឆ្ងាយ ហើយជួយឱ្យឆ្នាំថ្មីនាំមកជោគសិរីសួស្តីទាំងក្នុងក្រុមគ្រួសារ,ស្ថាប័ន មន្ទីរ ក្រសួង និងរហូតដល់ប្រទសជាតិថែមទៀត ។ លោក ស៊ូ សាវ៉ាង ហៅ ហ៊្វុយសូ ប្រធានសមាគមន៍ចលនាវប្បធម៌ជាតិដើម្បីកុមារក្រីក្រ និងជាអតីតតារាកំប្លែងជើងចាស់ដែលបានដឹកនាំក្រុមសិល្បៈរបស់លោកមកសម្តែងក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល នៅក្រសួងព័ត៌មានកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ បានឱ្យដឹងថា៖ «របាំត្រុដិ» ត្រូវបានគេជឿជាក់ថា អាចជួយបណ្តេញនូវរាល់ចង្រៃឧបទ្រព ហើយក្នុងចំណោមនេះតំណាងឱ្យ របាំត្រុដិក្នុងនេះដូចជាតួអង្គជាសត្វប្រើសដែលអ្នកស្រុកភូមិផងហ្នឹងគេយល់ឃើញថាជាសត្វចង្រៃបើកាលណាចូលក្នុងភូមិរបស់ពួកគេ។អញ្ចឹងទៅអ្នកស្រុកគេនាំគ្នាដេញព័ទ្ធកំចាត់ចេញដើម្បីកុំឱ្យចូលភូមិរបស់គេ។ក្រៅពីនេះក៏នៅមានតួអង្គជាច្រើនទៀតដូចជាព្រានព្រៃ យក្ស ក្ងោក ព្រាយជាដើម។ តួអង្គនីមួយៗបានបង្ហាញពីតំណាងល្អ និងអាក្រក់របស់ខ្មែរយើង”។ បច្ចុប្បន្នវ័យ ៨១ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិត្រាំកក់ ឃុំញេញ៉ង ស្រុក ត្រាំកក់ ខេត្ត តាកែវ លោកតា ហ៊្វុយសូ បានបញ្ជាក់ប្រាប់ថាតាមរយៈការបណ្តុះបណ្តាលយុវជនជាច្រើនលោកឃើញថាយុវជនបានចាប់អារម្មណ៍ទៅលើផ្នែកសិល្បៈ និងមានការគាំទ្រទៅលើសិល្បៈនោះក៏ច្រើន។ ជាក់ស្តែងដូចជារបាំត្រុដិគឺស្ថិតក្នុងចំណោមដែលយុវជន និងក៏ដូចជាពលរដ្ឋនិយមចូលចិត្ត។រៀងរាល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្រុមសិល្បៈរបស់លោកតែងដើរសម្តែងស្ទើរគ្រប់ទីកន្លែង។ ដោយឡែកលោក ស៊ូ វណ្ណថានី…
-
បង្កើតកម្មវិធីឌីជីថលគ្រប់គ្រងបទល្មើសទូទាំងប្រទេស

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ កំពុងបង្កើត កម្មវិធីឌីជីថលថ្មីមិនធ្លាប់មានពីមុនដើម្បី គ្រប់ គ្រង បទល្មើសនៅទូទាំង ប្រទេស ឲ្យ មាន ប្រសិទ្ធភាព។ កម្មវិធី -CRIMINAL MANAGEMENT SYSTEM» អាចកត់ត្រា គ្រប់បទល្មើសរួមទាំងបទល្មើស ព្រហ្មទណ្ឌ ជួញដូរមនុស្ស គ្រឿងញៀន និងបទល្មើស ចរាចរណ៍ជាដើម បានយ៉ាងសុក្រិត។ឯកឧត្តម ទូច សុឃៈ អ្នក នាំពាក្យ រង ក្រសួង មហាផ្ទៃ ប្រាប់ ទូរទស្សន៍ អប្សរាថា ប្រព័ន្ធនេះនឹងអនុញ្ញាតឲ្យក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធគ្រប់គ្រងបទល្មើសមានប្រសិទ្ធភាពជាងពេលបច្ចុប្បន្ន។ «កម្មវិធីនេះគឺគ្រប់គ្រង ព័ត៌មានជន ល្មើស ដែល មុខ សញ្ញា ឬ ជនអនុវត្ត ទោស ហើយ ជន នៅក្រៅឃុំ ជនសង្ស័យ គឺ យើង បញ្ជូលក្នុង ប្រព័ន្ធនេះ ។ ប្រព័ន្ឋ នឹង…
-
យុវជនវឹកវរ បង្កអនាធិបតេយ្យមុនចូលឆ្នាំ

ភ្នំពេញ៖ ចំពេលដែលប្រជាជនខ្មែរកំពុងត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ យុវជនមួយចំនួនរំជើបរំជួល ប្រែការសប្បាយទៅជាភាពអនាធិបតេយ្យនៅកណ្តាលរាជធានីភ្នំពេញដ៏អ៊ូអរ។ ខ្សែអាត់វិឌីអូជាច្រើនដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមបានបង្ហាញសកម្មភាពយុវជនប្រុសស្រីវ័យក្មេងប្រដេញគ្នាតាមដងផ្លូវ បើកម៉ូតូឆ្វេចឆ្វាច ស៊ីប្លេរលាន់កងរំពង។ ធ្ងន់ជាងនេះ ក្មេងៗមួយចំនួនស្ទាក់ម៉ូតូអ្នកដំណើរផ្សេងទៀត ដើម្បីប៉ាតម៉្សៅ ជះទឹក និងខ្លះឆ្លៀតបៀតបៀតរាងកាយផង ដែលខុសពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ។ ក្រសួងវប្បធម៌អំពាវនាវឲ្យបញ្ឈប់សកម្មភាពនេះ ខណៈដែលក្រសួងមហាផ្ទៃចាប់ផ្តើមដាក់កម្លាំងពង្រាយតាមគោលដៅពេញទីក្រុង។ គេឃើញមានបាតុភាពនេះតាំងពីរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ មក ជាពិសេសនៅក្បែរសាលារៀនមួយចំនួននៅក្រុងភ្នំពេញដែលបានប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំថ្មី។ លោក Sopheak Ok Serei អ្នកវិភាគបញ្ហានយោបាយ និងសង្គម បានចាត់ទុកសកម្មភាពនេះថាពាលាអាវាសែ។ ក្នុងកិច្ចសន្ទនាជាមួយទូរទស្សន៍អប្សរា លោកបានចោទសួរពីសមត្ថភាពគ្រប់គ្រងរបស់អាជ្ញាធរមានសមត្ថកិច្ច ហើយសួរថា តើនេះ ជាជំងឺមហារីករបស់សង្គមយើង ដែលមើលលែងជា ហើយឬយ៉ាងណា? លោក ថា វាជារឿងគួរឲ្យអាម៉ាស់។ ចំណែកលោក ប៉ា ច័ន្ទរឿន អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានជួបប្រទះហេតុការណ៍ទាំងនោះដោយផ្ទាល់។ លោកថា វាទាមទារឱ្យមានការគ្រប់គ្រងឱ្យល្អ មិនថាពេលនេះ ឬក្នុងពេលប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខនោះទេ។ ឆ្លើយតបនឹងក្តីបាម្ភខាងលើ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន…
-
យានយន្តល្មើសចំនួន ៥០៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៩៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៣៣គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ១៥២គ្រឿង ម៉ូតូ ៣៨០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥០៥គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូច ១៥២ គ្រឿង និងម៉ូតូចំនួន ៣៥២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី២ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ៧នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៧នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០៤លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ មិនគោរពសិទិ្ឋ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ បត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ និងភ្លើងសញ្ញា ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០៥នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ២១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៩ករណី ថ្ងៃទី២ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៩ករណី ទូទាំងប្រទេស នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ២១នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ២នាក់ស្រី ០នាក់ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៧នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១១នាក់ស្រី ១នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៩,៥៣ក្រាម។ លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
កម្ពុជាទាត់ចោលព័ត៌មានជនជាតិឥណ្ឌាជាង ៥ ០០០នាក់ ឆបោកតាមអ៊ីនធឺណិត

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរបស់កម្ពុជា ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អប្សរានៅថ្ងៃអង្គារនេះ បានទាត់ចោលការផ្សព្វផ្សាយយ៉ាងទូលំទូលាយរបស់កាសែតឥណ្ឌា ដែលថា មានជនជាតិឥណ្ឌាជាង៥ ០០០នាក់ត្រូវបានបង្ខំឲ្យប្រព្រឹត្តិអំពើឆបោកតាមអ៊ីនធឺណិតនៅប្រទេសកម្ពុជា។ សារព័ត៌មាន The Indian Express បានផ្សាយថា រដ្ឋាភិបាលឥណ្ឌាប៉ាន់ប្រមាណថា ពួកគេបានឆបោកប្រាក់របស់ជនជាតិឥណ្ឌាដូចគ្នាសរុបប្រមាណ ១,២លានដុល្លារអាមេរិក ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានច្រានចោលយ៉ាងដាច់អហង្ការ។ លោកជំទាវថា គិតចាប់ពីខែសីហាឆ្នាំ២០២២មក អាជ្ញាធរឥណ្ឌា និងកម្ពុជាបានសហការគ្នាក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសចំនួន ១ ៦៤១ករណី និងបានរកឃើញមានករណីឆបោកតែ៥ករណីប៉ុណ្ណោះក្នុងចំណោមករណីសង្ស័យ៦០ករណី។ ដូច្នេះលោកជំទាវថា ការផ្សព្វផ្សាយរបស់ឥណ្ឌាផ្ទុយពីទិន្នន័យពិត។ លោកជំទាវ បានបញ្ជាក់ថា៖«ឥណ្ឌាគួរណាស់តែជួបគ្នា ដើម្បីភាក្សាគ្នា ពីព្រោះអ្វីដែលយើងបានឃើញនៅក្នុងប្រតិបត្តិការពេលកន្លងមកនេះ គឺទូតឥណ្ឌាខ្លួនឯង ក៏បានដឹងដែរថា យើងមានតែ ៦០ ករណី ដែលខាងឥណ្ឌាបានរកឃើញ។ បានន័យថា មានទិន្នន័យស្នើសុំឱ្យស្រាវជ្រាវរកពលរដ្ឋគាត់ជាដើម។ ក្នុងហ្នឹងយើងឃើញមានករណីពិតតែ៥ទេ ហើយក្រៅពីហ្នឹង គឺជាករណីដែលប្រជាពលរដ្ឋគាត់ មកធ្វើការជាមួយគេ ហើយចង់ផ្លាស់ប្តូរទីកន្លែងធ្វើជាបណ្តឹង ដើម្បីឱ្យថា គាត់ជាជនរងគ្រោះ តាមពិតគាត់មិនមែនជាជនរងគ្រោះទេ»។ ដូចគ្នាដែរ ឯកឧត្តម ទូច សុខៈ…
-
រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចេញរថយន្តក្រុង ៤៥៥គ្រឿង សម្រាប់ជូនពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ដោយក្នុងនោះ៖ ១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។ ២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រលប់មករាជធានីភ្នំពេញវិញ។ ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅលេងស្រុកកំណើតរបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាល រាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរ។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានី…
-
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតី ប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញជាអធិបតី ប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ នាពេលខាងមុខ ដែលបានរៀបចំនៅ សួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ។ សមាសភាពដែលបានចូលរួមក្នុងថ្ងៃនេះ រួមមាន មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជុំ ហាត ប្រធាន ក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណ:អភិបាលខេត្ត ស្វាយរៀង និងលោកជំទាវ ឯកឧត្តម ម៉ែន វិបុល ប្រធានគណ:កម្មាធិការបក្សខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ ខេត្តឡុងអាន…
-
រដ្ឋលេខាធិការ៖សារៈសំខាន់នៃការងារអភិវឌ្ឍន៍ជនបទ

កំពត៖ការងារអភិវឌ្ឍន៍ជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដើម្បីឆ្លើយតបបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំង កំណត់អាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យាឌីជីថល ដែលជាមូលដ្ឋានសម្រាប់ការ រៀបចំ គោលនយោបាយនិងផែនការ យុទ្ធសាស្ត្រតាមវិស័យ ក្នុង គោលបំណងអភិវឌ្ឍន៍កម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។នេះជាការលើករបស់ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ ជនបទបានលើក ឡើង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូក សរុបលទ្ធ ផលការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទកាលពីថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ ២០២៤ នាសាលាខេត្តកំពត។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ផ្អែកតាមចក្ខុវិស័យរបស់រាជ រដ្ឋាភិបាលក្រសួងអភិវឌ្ឍន៍ជនបទក៏បានដាក់ចុះនូវផែនការ យុទ្ធសាស្ត្ររយៈពេល៥ឆ្នាំចំនួន៤សំខាន់គឺ១.អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍,២.លើកកម្ពស់លក្ខខណ្ឌនៃ ការរស់នៅរបស់សហគមន៍ជនបទ ,៣.ធ្វើពិពិធកម្ម…