Category: ព័ត៌មានសង្គម

  • បុរសខ្មែរម្នាក់កែច្នៃសំបកកង់អេតចាយទៅជារូបសត្វ តម្លៃដល់៣០០០ដុល្លារ

    បុរសខ្មែរម្នាក់កែច្នៃសំបកកង់អេតចាយទៅជារូបសត្វ តម្លៃដល់៣០០០ដុល្លារ

    ភ្នំពេញ៖​ ផ្តើមចេញពីចិត្តស្រលាញ់បរិស្ថាន បុរសខ្មែរម្នាក់បានច្នៃសំបកកង់ម៉ូតូដែលគេបោះចោលរាយប៉ាយ ទៅជារូបសត្វធំៗ រួមទាំង ដំរី សេះ និងស្វាឪ ជាដើម ដែលមានតម្លៃរហូតដល់ ១២លានរៀល ឬ៣ ០០០ ដុល្លារអាមេរិក។ ស្ថិតក្នុងវ័យ ៣៧ឆ្នាំ លោក មាន ទិដ្ឋភាព ដែលជាអ្នកផ្តួចផ្តើមការច្នៃប្រឌិតនេះ បាននិយាយថា រូបចម្លាក់ទាំងនេះមិនត្រឹមតែលម្អសួនច្បារ និងរមណីយដ្ឋានប៉ុណ្ណោះទេ តែក៏ជានិមិត្តសញ្ញានៃស្មារតីជួយគាំពារបរិស្ថានផងដែរ។ សំបកកង់ម៉ូតូដែលបោះចោលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពដីទឹក និងជីវិតរបស់នៅ ដោយសារវាផ្ទុកសារជាតិដែលមិនរលាយ ហើយថែមទាំងបញ្ចេញសារធាតុគីមីពុលនៅពេលវាខូចគុណភាពថែមទៀតផង។ លោក មាន ទិដ្ឋភាព និយាយថា លោកចំណាយពេលប្រហែលមួយខែក្នុងការច្នៃរូបសត្វមួយ ដោយផ្តើមពីការ ចៀរ កាត់ បិទ រុំ និងឆ្លាក់ពត់ពែនទៅតាមរូបរាងនៃសត្វ។ តម្លៃទាបបំផុតសម្រាប់រូបសត្វដែលលោកច្នៃគឺ ៣លាន២សែនរៀល ឬប្រហែល៨០០ដុល្លារ។ ចាប់តាំងពីឆ្នាំ ២០១៩នៃការចាប់របរច្នៃសត្វពីកង់ម៉ូតូនេះ ស្នាដៃនិងគំនិតច្នៃប្រឌិតរបស់ លោក ទិដ្ឋភាព ទទួលបានការគាំទ្រច្រើនគួរសម។ លោកប្រាប់ថា មានអតិថិនជនច្រើនពី ខេត្តកោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ និងសៀមរាប ដែលគេទិញយកទៅដាក់តាំងលម្អតាមសួន…

  • ប្រតិបត្តិការក្តៅរយៈពេល២៥ថ្ងៃនៅខេត្តពោធិ៍សាត់ឃ្លុំដីបានមួយម៉ឺនហិកតា ឃាត់ខ្លួនមនុស្សបាន ៣២នាក់

    ប្រតិបត្តិការក្តៅរយៈពេល២៥ថ្ងៃនៅខេត្តពោធិ៍សាត់ឃ្លុំដីបានមួយម៉ឺនហិកតា ឃាត់ខ្លួនមនុស្សបាន ៣២នាក់

    ភ្នំពេញ៖ប្រតិបត្តិការរយៈពេល២៥ថ្ងៃគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដោយសម្រេចឃ្លុំដីបានចំនួន ៩,៩៤៤.៤៤ហិកតា ព្រមទាំងរកឃើញជនសង្ស័យចំនួន ៣២នាក់ និងបញ្ជូនកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៦ករណី។ក្នុងសកម្មភាពខាងលើក្រុមការងារចម្រុះក៏បានអប់រំប្រជាពលរដ្ឋដែលបានជួយដាំដុះដំណាំឱ្យជនល្មើសចំនួន ៩០នាក់ផងដែរ។ក្រសួងបរិស្ថានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះក្រុមចម្រុះ បានរុះរើខ្ទមបណ្តោះ អាសន្ននៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៥២០ខ្ទម និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាងរួមមាន៖ រណាយន្ត៣៥ គ្រឿង ម៉ូតូ១៦គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២៣គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ០៩គ្រឿង កាំភ្លើងកែច្នៃចំនួន១១ដើម អង្គប់ចំនួន៧៥ កាំបិតចំនួន២៨ បង្គោលរបងចំនួន ៣,៦៥២ បង្គោល និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់។ដោយឡែកក្នុងប្រតិបត្តិការកាលពីថ្ងៃទី៤ ខែមេសាកម្លាំងចម្រុះបានចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់រុនរានដីព្រៃធ្វើជាកម្មសិទ្ធិ បានឃ្លុំដីទុកបានចំនួន ១២,៦២ហិកតា ឃាត់ខ្លួនមនុស្សចំនួន២នាក់ អប់រំប្រជាពលរដ្ឋចំនួន ៥នាក់ និងរឹបអូសបានវត្ថុតាងនៅហ្នឹងកន្លែងមួយចំនួន។គួររំលឹកថា ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត និងបានដាក់ចេញវិធានការចំនួន៤ ក្នុងនោះជំរុញការអនុវត្តច្បាប់១០០ភាគរយ មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ការសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី…

  • មូលនិធិសានអុីចូលរួមបង្កើនសកម្មភាពបោសសម្អាតមីន នៅកម្ពុជា

    មូលនិធិសានអុីចូលរួមបង្កើនសកម្មភាពបោសសម្អាតមីន នៅកម្ពុជា

    (ភ្នំពេញ)៖ ក្នុងស្មារតីរួមចំណែកជាមួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្នុងការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ការបង្កើន និងបំពាក់បច្ចេកវិទ្យាថ្មីៗ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានCMAC លោកស្រី Song Ximei តំណាងមូលនិធិ SAN YI បានដឹកនាំគណៈប្រតិភូរបស់ក្រុមហ៊ុនចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ។ តំណាងមូលនិធិ SAN YI លោកស្រី Song Ximei បានថ្លែងនូវការកោតសរសើរចំពោះសមិទ្ធផលរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះដែលCMACសម្រេចបាន ហើយលោកស្រីក៏បានរំលេចពីមូលនិធិ San Yi ដែលបានចូលរួមជាមួយបណ្តាសង្គមស៊ីវិលនានាក្នុងបណ្តាប្រទេសជាច្រើនដើម្បីចែករំលែកនូវសេចក្តីស្រឡាញ់ពីប្រជាជនចិនដល់ប្រជាជននានានៅលើពិភពលោក។ បន្ថែមពីលើនេះ ក្រោយពីបានទស្សនកិច្ចនៅប្រតិបត្តិការរបស់ក្រុមការងារCMACនៅចំការមីនស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោកស្រីក៏បានថ្លែងនូវសេចក្តីរំភើបចំពោះវីរភាពក្នុងការបោសសម្អាតមីន និងរួមចំណែករំដោះដីធ្លីជូនដល់ប្រជាជនកម្ពុជាយកមកប្រើប្រាស់ជាប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមក្នុងការអភិវឌ្ឍជាតិ។ ក្នុងនាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមូលនិធិមូលនិធិ San Yi ដែលបានស្ម័គ្រចិត្តក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ បន្ថែមពីលេីនេះ ឯកឧត្ដម…

  • អភិបាលខេត្តកំពង់ស្ពឺរំលឹកដល់មន្ត្រីឱ្យបន្តពង្រឹងការងារបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរ

    អភិបាលខេត្តកំពង់ស្ពឺរំលឹកដល់មន្ត្រីឱ្យបន្តពង្រឹងការងារបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរ

    កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម វ៉ី សំណាង នៅព្រឹកថ្ងៃសុក្រទី៥ ខែមេសា ឆ្នាំ២០២៤បានក្រើនរំលឹកដល់មន្ត្រីទាំងអស់នៃរដ្ឋបាលខេត្តត្រូវបន្តពង្រឹងសមត្ថភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត។ លោកអភិបាលខេត្តបន្តថា ឆ្នាំចាស់កន្លងទៅនេះ រដ្ឋបាលខេត្តបានខិតខំរួមសាមគ្គីគ្នា ក្នុងការងារអភិវឌ្ឍន៍ និងកិច្ចការបម្រើសេវាជូនប្រជាពលរដ្ឋ បន្សល់ទុកនូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កិច្ចការបន្ត នៅក្នុងឆ្នាំថ្មីនេះ មន្ត្រីរាជការនៃរដ្ឋបាលខេត្តទាំងអស់ ត្រូវរួបរួមគ្នាបន្តការងារទៅមុខទៀត គឺត្រូវប្រកាន់នូវគោលការណ៍ ពង្រឹងនូវគុណភាពនៃស្ថាប័នមួយនេះ ឱ្យកាន់តែមានភាពរឹងមាំ ឱ្យកាន់តែមានជំនឿទុកចិត្ត ហើយនិងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ស្ថាប័នរដ្ឋបាលខេត្ត គឺជាចំណុចស្នូល ដែលដាក់ចេញជាទិសដៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្ត្រីរាជការគ្រប់ ក្រុង ស្រុក ឃុំ សង្កាត់ ទទួលបានគោលការណ៍ យកទៅអនុវត្ត ធ្វើយ៉ាងណា កសាងនូវ ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ សូមជម្រាបថា ឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ បានដាស់តឿនបែបនេះក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការរដ្ឋបាលខេត្ត៕អត្ថបទកំពង់ស្ពឺ

  • ជនសង្ស័យ ៦៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន ៣១ករណី ថ្ងៃទី៤ ខែមេសា

    ជនសង្ស័យ ៦៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន ៣១ករណី ថ្ងៃទី៤ ខែមេសា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣១ករណី ទូទាំងប្រទេស នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ១០នាក់ ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ៣២នាក់ស្រី ៥នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ២១នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែមេសា រួមមាន មេតំហ្វេតា មីន (Ice) ស្មើ ២៧៥,៨៦ក្រាម។ លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួម បង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

  • យានយន្តល្មើសចំនួន ៣១៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៤ ខែមេសា

    យានយន្តល្មើសចំនួន ៣១៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៤ ខែមេសា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៤ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤២៨គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ១៣៥គ្រឿង ម៉ូតូ ២៩២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣១៦គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូច ១០៥ គ្រឿង និងម៉ូតូចំនួន ២១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ នឹងរងរបួស ៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ នឹងរងរបួស ៩នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៧លើក បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៩នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៤លើក ស្លាប់ ០២នាក់ ធ្ងន់ ០២នាក់ ស្រាល ០៣នាក់ មិនគោរពសិទិ្ឋ ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០០នាក់ ស្រាល ០២នាក់ និងមិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ ៕ ប្រភព ៖ ស្នងការដ្ឋាននគរបាលជាតិ

  • អង្គការលើកស្ទួយប្រជាពលរដ្ឋ ទទួលអំណោយមនុស្សធម៌ ជាលើកទី១២ ពីកាកបាទក្រហមកម្ពុជា

    អង្គការលើកស្ទួយប្រជាពលរដ្ឋ ទទួលអំណោយមនុស្សធម៌ ជាលើកទី១២ ពីកាកបាទក្រហមកម្ពុជា

    ភ្នំពេញ៖ ដោយក្តីនឹករលឹក និងគិតគូរពីសុខទុក្ខរបស់ចៅៗក្មួយៗសិស្សានុសិស្ស និងដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់ឆាប់ៗនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី រួមជាមួយសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ជាលើកទី១២ (គិតចាប់តាំងពីឆ្នាំ២០១៤) និងរៀបចំអាហារថ្ងៃត្រង់មួយពេល ជូនដល់កុមារ និងសិស្សានុសិស្សចំនួន ១.២២០នាក់ នៃអង្គការលើកស្ទួយប្រជាពលដ្ឋ ដែលស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកជំទាវ នួន ភីមាន ស្ថាបនិកអង្គការ បានថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តមេត្តា ករុណា យកចិត្តទុកដាក់ គិតគូរ ជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹមដល់កុមារទាំងអស់ ឱ្យខិតខំតស៊ូក្នុងជីវិត ជម្នះរាល់ការលំបាក ដើម្បីប្រែក្លាយជីវភាពគ្រួសារឱ្យមានការរីកចម្រើន។…

  • ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ចូលរួម កម្មវិធីកុមាររីករាយ “រួមគ្នាដើម្បីការរីកចម្រើនរបស់កុមារ”

    ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ចូលរួម កម្មវិធីកុមាររីករាយ “រួមគ្នាដើម្បីការរីកចម្រើនរបស់កុមារ”

    ភ្នំពេញ៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌទួលគោក និងឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី កម្ពុជា ព្រមជាមួយលោកជំទាវ ឈីវ ភិរម្យ ស្ថាបនិកនៃកម្មវិធីកុមាររីករាយបានដឹកនាំក្រុមការងារសរុប ១៥០នាក់ រៀបចំកម្មវិធីកុមាររីករាយ ក្រោមប្រធានបទ “រួមគ្នាដើម្បីការរីកចម្រើនរបស់កុមារ” សម្រាប់កុមារាកុមារីទាំងអស់ចំនួន ៣២០ នាក់ នៃសាលាបឋមសិក្សាមិត្តភាព ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទីទី ៣ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។ ជាមួយបរិយាកាសប្រកបដោយភាពរីករាយ ឯកឧត្ដម លី ច័ន្ទតុលា បានលើកឡើងពីគោលបំណងសំខាន់ៗនៃកម្មវិធីដែលមានដូចជា៖(១) ផ្តល់អារម្មណ៌រីករាយមិនអាចបំភ្លេចបានពេញមួយជីវិតជូនកុមារនៅសាលាបឋមសិក្សាមិត្តភាពទាំងមូល តាមរយៈសកម្មភាពប្រកួតប្រជែងពានរង្វាន់ទាំង២ គឺ ពានរង្វាន់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង និង ពានរង្វាន់ឯកឧត្តម លី ច័ន្ទតុលា ដែលពាននីមួយៗ សុទ្ធតែបានឆ្លុះបញ្ចាំងនូវសារៈសំខាន់នៃសកម្មភាពទាំងអស់សម្រាប់ជីវិតរស់នៅរបស់កុមារនៅថ្ងៃនេះនិងនៅថ្ងៃអនាគត ។ (២) ផ្តល់អារម្មណ៌កក់ក្តៅជូនដល់មាតាបិតាសិស្ស ថា”សាលារដ្ឋនៅតែជាទីមោទនភាព”របស់កម្ពុជា…

  • រាជពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត

    រាជពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត

    សៀមរាប៖ ក្រោមគំនិតផ្តួចផ្តើម ពីសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ   គណៈមហានិកាយ, ឧត្តមទីប្រឹក្សា គណៈសង្ឃនាយក, សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា សម្តេចព្រះចៅអធិការវត្តរាជបូណ៌ ដោយមានព្រះវត្តមាន និងវត្តមាននិមន្ត និងអញ្ជើញចូលរួមពី ព្រះមន្ត្រីសង្ឃខេត្តទាំងពីរគណៈ ព្រះគ្រូចៅអធិការវត្តមួយចំនួន រដ្ឋបាលខេត្ត អាជ្ញាធរខេត្ត ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានមកជួបជុំគ្នាក្នុងបរិវេណវត្តរាជបូណ៌ ភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីរំលឹកនូវគុណូបការៈគុណដល់សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកនិងវចនានុក្រមខ្មែរ។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តថ្លែងថា សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ពិតជាព្រះមហាវីរបុព្វជិតដ៏ឆ្នើមដែលបានបូជាអ្វីៗ ដើម្បីជាតិ សាសនា ដែលប្រវត្តិសាស្ត្រទទួលស្គាល់ថាជាព្រះបិតាអក្សរសាស្ត្រជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានចំណាយពេលវេលា ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីសេចក្តីសុខ សេចក្តីចម្រើនក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រទាំងមូល។ លោក អភិបាលរងខេត្តបន្តថា ដោយស្នាព្រះហត្ថដ៏ធំធេងរបស់ព្រះអង្គ ទើបរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយម និងប្រជារាស្រ្តខ្មែរបាន ព្រះរាជទាន និងផ្ដល់ឋានៈព្រះអង្គ ជាព្រះរាជអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ…