Category: ព័ត៌មានសង្គម

  • សម្ពោធអគារការិយាល័យថ្មី និងពិធីអបអរសាទរខួប ៣០ឆ្នាំ នៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និង ខួប៣ឆ្នាំ នៃក្រុមហ៊ុនអប្សរាមេឌាសឺវ៉ីស AMS

    សម្ពោធអគារការិយាល័យថ្មី និងពិធីអបអរសាទរខួប ៣០ឆ្នាំ នៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និង ខួប៣ឆ្នាំ នៃក្រុមហ៊ុនអប្សរាមេឌាសឺវ៉ីស AMS

    (ភ្នំពេញ)៖ ក្រុមហ៊ុន អប្សរា ព័ត៌មាន (AMG)បានបើក“ពិធីសម្ពោធអគារការិយាល័យថ្មី ពិធីអបអរសាទរខួប ៣០ឆ្នាំ នៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងខួប ៣ឆ្នាំ នៃក្រុមហ៊ុនអប្សរា មេឌា សឺវីស AMS” ដែលមានទីតាំងស្ថិតនៅអគារ C21 វិថីវិមានអាហារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។គួរបញ្ជាក់ថា ពិធីនេះបានរៀបចំឡើងនៅរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាក្រុមហ៊ុន អប្សរា ព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន បុគ្គលិកក្រុមហ៊ុន ដៃគូសហការ អ្នកគាំទ្រ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ក្នុងពិធីសម្ពោធអគារការិយាល័យថ្មី ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS)ការិយាល័យថ្មីរបស់ AMS និង ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ដែលមានកម្ពស់ ១៣ជាន់ គឺជាសមិទ្ធផលថ្មីកើតឡើងពីការគិតគូរដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ…

  • ឯកឧត្ដម ហ៊ុន ម៉ានិត ៖ ការផ្សារភ្ជាប់រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយកងពលតូចអន្តរាគមន៍លេខ៨ គឺជាការបោះជំហានមួយថែមទៀត ដើម្បីចូលរួមជួយគាំទ្រ ទៅដល់កងទ័ពជួរមុខរបស់យើង

    ឯកឧត្ដម ហ៊ុន ម៉ានិត ៖ ការផ្សារភ្ជាប់រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយកងពលតូចអន្តរាគមន៍លេខ៨ គឺជាការបោះជំហានមួយថែមទៀត ដើម្បីចូលរួមជួយគាំទ្រ ទៅដល់កងទ័ពជួរមុខរបស់យើង

    (ភ្នំពេញ)៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត មានប្រសាសន៍ថាការផ្សារភ្ជាប់នាថ្ងៃនេះ គឺជាការបោះជំហានមួយថែមទៀត ដើម្បីចូលរួមជួយគាំទ្រ ទៅដល់កងទ័ពជួរមុខរបស់យើង ។ ឯកឧត្ដម មានប្រសាសន៍បន្តថា ការងារចងសម្ព័ន្ធមេត្រីភាព បានបង្ហាញពីសិល្បៈនៃវប្បធម៌ចែករំលែកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសអង្គភាពស្ថាប័នស៊ីវិល និងក្រុមហ៊ុនឯកជន នៅសមរភូមិក្រោយ ដើម្បីគាំទ្រលើកទឹកចិត្តទាំងសម្ភារៈ និងកម្លាំងកាយចិត្ត ដល់កងទ័ពជួរមុខ ដែលបានលះបង់ពលី និងបូជាសព្វសារពើ ការពារបូរណភាពដែនដី ជាតិមាតុភូមិរបស់យើង។ ហើយនេះជាការពង្រឹងស្មារតីសាមគ្គីភាព ជាពិសេសស្នេហាជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាល កសាងពង្រឹងលើខឿនការពារជាតិ និងការអភិវឌ្ឍកងយោធពលខេមរភូមិន្ទ ។ ប្រសាសន៍ លើកឡើង របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅលើទំព័រហ្វេសបុុកផ្លូវការ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីចងសម្ព័ន្ធមេត្រីភាព រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅខេត្តព្រះវិហារ ។ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត…

  • អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូអាមេរិក ស៊ើបអង្កេត និងចាប់ខ្លួនឧក្រិដ្ឋជនម្នាក់ជាជនជាតិអាមេរិក បញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីផ្តន្ទាទោស

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូអាមេរិក ស៊ើបអង្កេត និងចាប់ខ្លួនឧក្រិដ្ឋជនម្នាក់ជាជនជាតិអាមេរិក បញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីផ្តន្ទាទោស

    (ភ្នំពេញ)៖ តាមការបញ្ជាក់ពីមន្ត្រី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ ឧក្រិដ្ឋជនម្នាក់ជាជនជាតិអាមេរិក ត្រូវបានមន្ត្រីស៊ើបអង្កេតរបស់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន បញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីផ្តន្ទាទោស ។ ការចាប់ខ្លួននេះ ធ្វើឡើងតាមដីការស្វែងរកចាប់ខ្លួន របស់តុលាការទីក្រុង Washington រដ្ឋ Utah សហរដ្ឋអាមេរិក។ ឧក្រិដ្ឋជនខាងលើមានឈ្មោះ Philip Alan Rogers អាយុ ៥៨ឆ្នាំ ជាអតីតមន្ត្រីប៉ូលីសសហរដ្ឋអាមេរិក ត្រូវបានតុលាការអាមេរិកចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈលើអនីតិជន កាន់កាប់សារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់ ។ មន្ត្រីដដែលបានបន្តថា ការស្រាវជ្រាវឈានដល់ការចាប់ខ្លួន ឧក្រិដ្ឋជនខាងលើនេះ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងកម្ពុជា និងសហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថា ឧក្រិដ្ឋជននេះ ត្រូវបានចាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា…

  • រដ្ឋមន្ត្រីការងារ ចង់ឃើញជ័យលាភីនៃសាលាបច្ចេកទេសដុនបូស្កូ ធ្វើជាអ្នកនាំសារ ផ្សព្វផ្សាយពីជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ

    រដ្ឋមន្ត្រីការងារ ចង់ឃើញជ័យលាភីនៃសាលាបច្ចេកទេសដុនបូស្កូ ធ្វើជាអ្នកនាំសារ ផ្សព្វផ្សាយពីជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ

    ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សនិស្សិត សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ ទួលគោក នៃអង្គការមូលនិធិដុនបូស្កូកម្ពុជាអន្តរជាតិ ចំនួន១ ១២៨នាក់ ដែលបានសិក្សាពីឆ្នាំ២០១៣ដល់ឆ្នាំ២០២០កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ជ័យលាភី នៃសាលាបច្ចេកទេសដុនបូស្កូ ឱ្យធ្វើជាអ្នកនាំសារ ផ្សព្វផ្សាយពីវគ្គជំនាញបច្ចេកទេសវិជ្ជាជីវៈទៅដល់យុវជនកម្ពុជាដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅតាមភូមិស្រុក ឱ្យចូលសិក្សាជំនាញទាំងនេះ ដើម្បីឆាប់ទទួលបានការងារធ្វើ និងទទួលបានការងារសមរម្យ ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អតីតសិស្ស និស្សិត ឬសិក្ខាកាមដែលជាអ្នកបញ្ចប់ការសិក្សា និងកំពុងបម្រើការងារឬប្រកបមុខរបរផ្សេងៗ ដោយសារតែជំនាញបច្ចេកទេសវិជ្ជាជីវៈទាំងជាង១០០០នាក់នេះ នឹងអាចក្លាយជាអ្នកនាំសារ និងជាអ្នកផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធិភាពបំផុត ដើម្បីបំផុសឱ្យយុវជនមកពីគ្រួសារក្រីក្រ ឬងាយរងគ្រោះ ចាប់អារម្មណ៍សិក្សាជំនាញបច្ចេកទេស។ ជំនាញបច្ចេកទេសដែលជាយន្តការផ្លូវការត់ឱ្យមានជំនាញជាក់លាក់រយៈពេលខ្លី និងឆាប់ទទួលបានការងារធ្វើ ដើម្បីជួយផ្គត់ផ្គង់ជីវភាពខ្លួនឯង និងក្រុមគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការជួយផ្សព្វផ្សាយ គឺជាកិច្ចការគុណធម៌មួយ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលជួយផ្សព្វផ្សាយឱ្យយុវជនដែលមកពីគ្រួសារក្រីក្រ ឬងាយរងហានិភ័យ មានជំនាញបច្ចេកទេសដែលជាឈ្នាន់ ឱ្យមានជីវភាពកាន់តែប្រសើរតាមរយៈជំនាញបច្ចេកទេស បើទោះបីសិក្សានៅសាលាបច្ចេកទេសរបស់រដ្ឋាភិបាល ឬអង្គការនានាក៏ដោយ។…

  • មេបញ្ជាការសឹករងខេត្តកំពង់ធំ ផ្ដាំផ្ញើដល់ក្រុមកីឡាចំនួនពីរ ឳ្យខិតខំបន្តប្រកួតយកជ័យជម្នះនៅថ្នាក់ជាតិ ជូនខេត្ត និងសាលាបឋមសិក្សាក្រចាប់

    មេបញ្ជាការសឹករងខេត្តកំពង់ធំ ផ្ដាំផ្ញើដល់ក្រុមកីឡាចំនួនពីរ ឳ្យខិតខំបន្តប្រកួតយកជ័យជម្នះនៅថ្នាក់ជាតិ ជូនខេត្ត និងសាលាបឋមសិក្សាក្រចាប់

    កំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្ដាំផ្ញើដល់ក្រុមកីឡាចំនួនពីរ ឳ្យខិតខំបន្តប្រកួតយកជ័យជម្នះ នៅថ្នាក់ជាតិ ជូនខេត្ត និងសាលាបឋមសិក្សាក្រចាប់ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដូច្នេះ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំសហការី យោធិននារីនៃក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាល និងឧបត្ថម្ភថវិកា ភេសជ្ជៈ ជូនដល់កុមារា កុមារី នៃក្រុមកីឡាបាល់ទះ នឹងវាយសី នៅសាលាបឋមសិក្សាក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ដែលបានចូលរួមប្រកួត ទទួលបានចំណាត់ថ្នាក់លេខ១ នៅថ្នាក់ខេត្ត  នឹងត្រូវត្រៀមទៅប្រកួតនៅថ្នាក់ជាតិ នារាជធានីភ្នំពេញ ក្នុងពេលខាងមុខ ។ លោកស្រី នង  ចន្ធី  នាយិកាសាលាបឋមសិក្សាក្រចាប់ សង្កាត់អាចារ្យលាក់ បានជម្រាបអំពីលទ្ធផលនៃការប្រកួត នៅថ្នាក់ខេត្តរបស់ក្រុមកុមារា កុមារី ដែលមានចំនួនពីរក្រុម គឺក្រុមកីឡាវាយសី និងក្រុមកីឡាបាល់ទះ ដោយការប្រកួត នាពេលកន្លងមក បានទទួលពានរង្វាន់ជាបន្តបន្ទាប់ ហើយនៅពេលថ្មីៗនេះ បានទទួលចំណាត់ថ្នាក់លេខ១ នៅថ្នាក់ខេត្ត ដើម្បីត្រៀមទៅប្រកួតនៅថ្នាក់ជាតិ នៅទីក្រុងភ្នំពេញ។ ក្រុមកីឡាទាំងពីរ មានការខ្វះខាត…

  • ការិយាល័យទី២ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ បូកសរុបការងារត្រីមាសទី១

    ការិយាល័យទី២ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ បូកសរុបការងារត្រីមាសទី១

    កំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធ ភូមិភាគទី៤ កាលពីថ្ងៃទី២៧ ខែមីនា បានបើកកិច្ច ប្រជុំបូក សរុប លទ្ធផល ការងារការិយាល័យទី២ ប្រចាំត្រីមាស ទី១  និង ដាក់ចេញនូវទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៤ ។កិច្ចប្រជុំប្រព្រឹត្ត ទៅ អធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការ កោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរ បស់ នាយ ទាហាននាយទាហានរង និងពលទាហាន នៅក្នុង ការិយាល័យទី២ និងនៅតាមបណ្ដាកងឯកភាពចំណុះនៃ បញ្ជាការ ដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិត ខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងអនុវត្តផែនការដែល ថ្នាក់ លើបានដាក់ ចេញ ដោយ ជោគជ័យ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ មួយចំនួនជូនដល់ការិយាល័យទី២…

  • ប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច កួយ នៅស្រុកពីរនៃខេត្ត កំពង់ធំ

    ប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច កួយ នៅស្រុកពីរនៃខេត្ត កំពង់ធំ

    កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ និងក្រសួងអភិវឌ្ឍន៍ជនបទ បានប្រារព្ធ ពិធីប្រកាសទទួលស្គាល់អត្តសញ្ញាណសហគមន៍ ជនជាតិ ដើម ភាគតិច កួយ រស់នៅភូមិអណ្តាស ឃុំសាលា វិស័យ ស្រុកប្រាសាទបល្ល័ង្ក និងភូមិវាលវែង ឃុំឈូក ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ ជនបទ ។ តាមការបញ្ជាក់របស់លោក ជិន ហ៊ីន មេឃុំសាលាវិស័យ ក្នុង ពិធី កាលពីថ្ងៃទី២៧ ខែមីនា ជនជាតិកួយគឺជាជនជាតិ ភាគតិច ខ្មែរមួយប្រភេទ ដែល ចូលចិត្តរស់នៅតំបន់ ដែលដាច់ ឆ្ងាយពី ជនជាតិខ្មែរ ។ប៉ុន្តែវប្បធម៌ និងប្រពៃណី ការរស់នៅ គឺមាន លក្ខណៈ ស្រដៀង នឹងជនជាតិ ខ្មែរច្រើន។ កាលពី សម័យ បុរាណជនជាតិនេះចូលចិត្តរស់នៅក្នុងព្រៃជ្រៅ ប្រកបមុខរបរ…

  • មន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ធំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

    មន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ធំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

    កំពង់ធំ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ កាលពីថ្ងៃពុធ បាន ប្រជុំផ្សព្វផ្សាយស្ដីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផល ការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត ចំនួន១៣ចំណុច ក្រោម អធិបតី ភាព ឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ ជនបទ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយដែលចូលរួមដោយថ្នាក់ដឹកនាំ នាយករង រដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងក្រុង/ស្រុក និងអង្គការដៃគូក្នុងខេត្តជាច្រើន នាក់, ឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ បានរំលេចថា រាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១(កំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព)ដោយ បាន កំណត់អាទិភាព គន្លឹះចំនួនប្រាំគឺ មនុស្ស…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរងរបួស ១៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរងរបួស ១៣នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃ ទី២៨ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើត ឡើង ចំនួន ៩លើក បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៣នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៤លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៤នាក់ ស្រាល ០១នាក់ មិនគោរពសិទ្ឋិ ០២លើក ស្លាប់ ០០នាក់ ធ្ងន់ ០៤នាក់ ស្រាល ០០នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០១នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០៣នាក់ ស្រាល ០០នាក់ និងកត្តាយាន ០១លើក ស្លាប់ ០០នាក់…

  • យានយន្តល្មើសចំនួន ៣៦២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែមីនា

    យានយន្តល្មើសចំនួន ៣៦២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែមីនា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែមីនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១០៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៥២គ្រឿង រថយន្តធំ ១៩គ្រឿង រថយន្តតូច ១៦៣គ្រឿង ម៉ូតូ ៣៧០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៦២គ្រឿង មានរថយន្តធំ ០៦គ្រឿង រថយន្តតូច ៩៩គ្រឿង និងម៉ូតូចំនួន ២៥៧គ្រឿង ត្រូវបាន ផាក ពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍