Category: ព័ត៌មានសង្គម

  • ជនសង្ស័យ ៦៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀ ន ទូទាំងប្រទេសចំនួន ៣២ករណី ថ្ងៃទី២៨ ខែមីនា

    ជនសង្ស័យ ៦៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀ ន ទូទាំងប្រទេសចំនួន ៣២ករណី ថ្ងៃទី២៨ ខែមីនា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៦៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៤នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ១៨ករណី ឃាត់ ២៨នាក់ស្រី ០នាក់ ដាំដុះ ១ករណី ឃាត់ ០នាក់ស្រី ០នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ៣២នាក់ស្រី ៤នាក់ វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី២៨ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៦៨២,៦៣ក្រាម។ កេតាមីន (Ke) ស្មើ ៣,៥១ក្រាម។ អុិចស្តាសុី(mdma) ស្មើ ៤៥៦៥,៥៦ក្រាម។ កញ្ឆា ស្មើ ៤០០ដើម។លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព…

  • ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤

    ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤

    ភ្នំពេញ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈនៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤ បាន ចេញសេចក្តីជូនដំណឹងមួយស្តីពីការរៀបចំប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យទី៧ ខែមេសា ឆ្នាំ២០២៤ខាងមុខ។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត កំពង់ស្ពឺ បានសហការជាមួយសហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាល ស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធ ពិធីប្រណាំង រទេះសាឡីគោលឿន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៧ ខែមេសា ឆ្នាំ២០២៤ វេលា ម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាពិធីនេះ ប្រារព្ធឡើង ក្នុងគោលបំណងចូល រួម អភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃ សង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែល បុព្វបុរសខ្មែរបានបន្សល់ ទុកជាយូរណាស់មកហើយ។ ជាមួយគ្នានេះមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា នឹងមានបងប្អូនចូលរួមទស្សនាពិធី ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤នេះ…

  • អ្នកស្រុកអង្គរ នៅតែជាអ្នកថែរក្សា ,អ្នកការពារអង្គរ និង ចូលរួមជួសជុលប្រាសាទជានិច្ច

    អ្នកស្រុកអង្គរ នៅតែជាអ្នកថែរក្សា ,អ្នកការពារអង្គរ និង ចូលរួមជួសជុលប្រាសាទជានិច្ច

    ភ្នំពេញ៖ អ្នកស្រុកអង្គរនាពេលបច្ចុប្បន្ននេះគឺ នៅតែជាអ្នកជាអ្នកថែរក្សា និងការពារ អង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញ តាមផ្នែកផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ២៨ ខែ មីនាឆ្នាំ ២០២៤ថា ក្នុងនេះជាក់ស្តែង លោក ព្រាន ដូរ អាយុ៣២ឆ្នាំ និងលោក តប់ តង អាយុ៥៨ឆ្នាំ ក្នុងចំណោមកម្មករជំនាញជាច្រើន កំពុងបំពេញតួនាទីរបស់ខ្លួនជាអ្នកស្វែងរកថ្ម ដែលរលុះធ្លាក់ចល័តខុសពីទីតាំងដើម នៅការដ្ឋានជួសជុលខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្ម ដែលទទួលរងការខូចខាត បាក់ស្រុតរលុះថ្មស្ទើរ តែទាំងស្រុង ជាយូរមកហើយឱ្យរឹងមាំឡើងវិញ។ ទាក់ទិនក្នុងរឿងនេះលោក ព្រាន ដូរ ឱ្យដឹងថា នៅការដ្ឋានជួសជុលខ្លោងទ្វារ ខាងត្បូង របស់ប្រាសាទតាព្រហ្ម មានចំនួន២នាក់ ហើយការស្វែងរកថ្មប្រាសាទដែលរលុះធ្លាក់ និងចល័តខុសពីទីតាំងដើមយកមករៀបផ្គុំឱ្យត្រូវឡើងវិញចួបការលំបាកច្រើន ដោយ ចំនួនថ្មនៃតួខ្លោងទ្វារមានរាប់រយដុំ ថ្មខ្លះបានបែកបាក់ និងនៅរាយប៉ាយ។ ការស្វែងរកថ្ម ដែលរលុះធ្លាក់ទាំងនោះបានទាល់តែមានចិត្តព្យាយាមរកឱ្យឃើញផ្នែកណាមួយជាមុនសិន ទើបមានមូលដ្ឋានស្វែងរកថ្មទៅតាមល្បាក់ជាបន្តបន្ទាប់។ លោក ព្រាន…

  • ស្ពានអាកាស “មរតកតេជោ” ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះតទៅ

    ស្ពានអាកាស “មរតកតេជោ” ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះតទៅ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៤ បានចេញសេចក្តី ជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ពានអាកាស “មរតកតេជោ” កម្ពស់ពីរជាន់ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ជាអ្នកទទួលការសាងសង់ ។ បច្ចុប្បន្ន ការសាងសង់ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស បានសម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ។ ចំពោះមុខ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី…

  • មេបញ្ជាការសឹករងខេត្តកំពង់ធំ ណែនាំដល់កងកម្លាំងគ្រប់អង្គភាព សហការជួយដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការក្តាប់ និងបង្ក្រាបមុខសញ្ញាបទល្មើសនានា

    មេបញ្ជាការសឹករងខេត្តកំពង់ធំ ណែនាំដល់កងកម្លាំងគ្រប់អង្គភាព សហការជួយដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការក្តាប់ និងបង្ក្រាបមុខសញ្ញាបទល្មើសនានា

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងគ្រប់អង្គភាពចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជួយដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការក្តាប់ និងបង្ក្រាបមុខសញ្ញាបទល្មើសនានា ដូចជា បទល្មើសបំផ្លាញធនធានធម្មជាតិ ពិសេសបទល្មើសនៃការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ដើម្បីរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ និង អាជ្ញា ធរ ដែន ដី មានវិធានការ តាមផ្លូវច្បាប់បានទាន់ពេលវេលា ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្លែងដូចនេះនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤  ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារការិយាល័យទី២ ប្រចាំត្រីមាសទី១ និងដាក់ចេញនូវទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៤ ។ លោកអនុសេនីយ៍ឯក ហោម សាំង នាយការិយាល័យទី២ ស្តីទី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីលទ្ធផលការងារ ដែលសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កន្លងទៅនេះ ហើយនិងបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមមួយចំនួន ក្នុងភារកិច្ចដែលបានអនុវត្តន៍កន្លងមក ជូនអង្គប្រជុំ ដើម្បីពិភាក្សានិងបំពេញបន្ថែម ។ បន្ទាប់មកអង្គប្រជុំ បានពិភាក្សា និងលើកឡើងបញ្ជាក់អំពីបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្ត ភារកិច្ចកន្លងមក នឹងបានសំណូមពរការងារមួយចំនួនដាក់ជូនថ្នាក់លើ ដើម្បីពិនិត្យ និងដោះស្រាយ។…

  • យានយន្តល្មើសចំនួន ៤០៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៧ ខែមីនា

    យានយន្តល្មើសចំនួន ៤០៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៧ ខែមីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែមីនា ធ្ឆ្នាំ២០២៤ បានឱ្យដឹងថា មានគោលដៅចំនួនសរុប ៩៧គោលដៅ មានយានយន្ត ចូលគោលដៅចំនួន ៥២៤គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៨២គ្រឿង ម៉ូតូ ៤៤០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤០៥គ្រឿង មានរថយន្តធំ ០២គ្រឿង រថយន្តតូច ៦៣គ្រឿង និងម៉ូតូចំនួន ៣៤០គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ១នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ១នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រទេស កើតឡើងចំនួន៣លើក បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ ស្រាល ចំនួន ១នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ មិនគោរព សិទ្ឋិ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់និង ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០២នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • បារាំង និងប្រេស៊ីលបញ្ចេញផែនការ ១.១ពាន់លានដុល្លារការពារព្រៃអាម៉ាហ្សូន

    បារាំង និងប្រេស៊ីលបញ្ចេញផែនការ ១.១ពាន់លានដុល្លារការពារព្រៃអាម៉ាហ្សូន

    ប្រាស៊ីលីយ៉ា៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃអង្គារ ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសប្រេស៊ីល បានប្រកាសពីការចាប់ផ្តើមផែនការវិនិយោគរាប់ពាន់លានអឺរ៉ូ លើការការពារព្រៃអាម៉ាហ្សូន ជាមួយសមភាគីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា។ ប្រេស៊ីល និងបារាំង នៅថ្ងៃអង្គារ បានចាប់ផ្តើមកម្មវិធីវិនិយោគដ៏ធំមួយដើម្បីការពារព្រៃអាម៉ាហ្សូនរបស់ប្រេស៊ីល និងហ្គីយ៉ាណេ ដែលពាក់ព័ន្ធនឹងមូលនិធិឯកជន និងសាធារណៈមានទំហំចំនួន ១ពាន់លានអឺរ៉ូ ឬប្រហែល ១.១ពាន់លានដុល្លារ ក្នុងរយៈពេល ៤ឆ្នាំខាងមុខ នេះបើយោងតាមផែនទីបង្ហាញផ្លូវដែលចេញផ្សាយដោយប្រធានាធិបតីបារាំង នៅមុនកិច្ចប្រជុំកំពូល COP30 នៅឆ្នាំក្រោយក្នុងប្រទេសប្រេស៊ីល។ យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា មេដឹកនាំបារាំង-ប្រេស៊ីលកំពុងស្វែងរកការលើកកម្ពស់ផែនការវិនិយោគសកលសាធារណៈ និងឯកជនដ៏អស្ចារ្យមួយទៅក្នុងជីវសេដ្ឋកិច្ចនៅប្រេស៊ីល និងហ្គីយ៉ាណេ ជាពិសេសនៅពេលដែលប្រេស៊ីលធ្វើជាប្រធានក្រុមប្រទេស G20 នៅឆ្នាំ២០២៤នេះ។ បារាំងដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៥ និង ប្រេស៊ីលជាប្រទេសធំជាងគេទី៩ របស់ពិភពលោក ត្រូវបានគេចាត់ទុកថា ជាតួអង្គសំខាន់នៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ចំពេលមានការប្រជែងគ្នារវាងចិន និងសហរដ្ឋអាមេរិក។ បារាំងបានមើលឃើញប្រេស៊ីល ជាស្ពានមួយទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនធំៗ ដែលសំឡេងរបស់ប្រេស៊ីលកំពុងព្យាយាមពង្រីកតាមរយៈតំណែងជាប្រធាន G20 និងសមាជិកភាពនៃក្រុមប្រទេស BRICS+៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • មន្រ្តីខេត្ត៖រៀនបានទាំងជំនាញ មានទាំងប្រាក់ខែ, សូមក្ដាប់ឱកាសនេះ ឱ្យបាន

    មន្រ្តីខេត្ត៖រៀនបានទាំងជំនាញ មានទាំងប្រាក់ខែ, សូមក្ដាប់ឱកាសនេះ ឱ្យបាន

    ស្វាយរៀង៖ប្រជាពលរដ្ឋ ៣៤ ០០០នាក់ក្នុងខេត្តស្វាយរៀង នឹងមានឱកាស បានចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនស្វាយរៀង «រៀនមានប្រាក់ខែ»។ដូចនេះត្រូវតែក្តាប់ឱកាសនេះឱ្យបាន ដើម្បីអាជីពផ្ទាល់ ខ្លួន និងដើម្បីលើកកម្ពស់ជីវភាពគ្រួសារផងដែរ។ អ្វីដែលសំខាន់ថែមទៀត គឺតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រសហគ្រាសរាប់រយ កំពុងត្រូវ ការអ្នកមានចំណេះជំនាញ ចូលបម្រើការងារ ដោយទទួលបានប្រាក់ខែ ខ្ពស់ថែមទៀតផង។ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានអធិប្បាយយ៉ាងដូច្នេះ ក្នុងឱកាសលោកធ្វើតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ យុវជន យុវនារី ជាសិស្ស មកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យ ក្នុងកម្មវិធីបណ្តុះបណ្តាល វិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី១ នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក កាលពីថ្ងៃអង្គារទី២៦ ខែមីនា ឆ្នាំ២០២៤។លោកអភិបាលរងខេត្តស្វាយរៀងបានបន្ថែមថា ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស គឺជាគន្លឹះសំខាន់បំផុត ដែលអាចបង្កើនផលិតភាព ការងារ បំពេញក្តីស្រមៃរបស់អ្នកវិនិយោគ និងបង្កើនប្រាក់កម្រៃសម្រាប់ និយោជិក កម្មករផងដែរ។ លោក មុត ចិន្តា…

  • មនុស្សយន្តឆុងកាហ្វេតម្លៃ ៨ម៉ឺនដុល្លារ បង្ហាញខ្លួននៅកម្ពុជា

    មនុស្សយន្តឆុងកាហ្វេតម្លៃ ៨ម៉ឺនដុល្លារ បង្ហាញខ្លួននៅកម្ពុជា

    ភ្នំពេញៈមនុស្សយន្តឆុងកាហ្វេ ដែលមានតម្លៃប្រហែល៨ ម៉ឺនដុល្លាអាមេរិក បានបង្ហាញខ្លួនលើកដំបូងនៅកម្ពុជា។ បង្អួតរាងក្នុងទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២៤ នៅរាជធានីភ្នំពេញកាលពីថ្ងៃចន្ទមមនុស្សយន្តដែលអាចឆុងកាហ្វេនេះ បានទាក់ទាញមនុស្សម្នាឲ្យចោមរោមមើល និងភ្លក់រសជាតិកាហ្វេចេញពីស្នាដៃមនុស្សយន្ត។ មនុស្សយន្តនេះត្រូវគ្រប់គ្រងដោយប្រព័ន្ធបញ្ជាបញ្ញាសិប្បនិម្មិត ឬ AI។ វាមានឈ្មោះថា Café Robot។ វាប្រើដៃយន្តមួយចំហៀងដែលមានសមត្ថភាពឆុងកាហ្វេមួយកែវ មិនដល់មួយនាទីផង។ នេះជាផលិតផលរបស់ក្រុមហ៊ុន STS Robotech របស់ប្រទេសកូរ៉េខាងត្បូង និងត្រូវបាននាំចូលដោយក្រុមហ៊ុន AI Farm ក្នុងគោលបំណងដាក់បង្ហាញអំពីបច្ចេកវិទ្យាចុងក្រោយ ដែលពិភពលោកបានបង្កើតឡើង និងជំរុញឲ្យមានការរួមគ្នាសិក្សាស្រាវជ្រាវបន្ថែម។ នេះបើយោងតាមលោក ទេព សុវិជ្ជា ប្រធានក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យារ៉ូបូតនៃក្រុមហ៊ុន AI Farm។ AI Farm ជាក្រុមហ៊ុនក្នុងស្រុកឈានមុខគេមួយក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា។លោក បានបញ្ជាក់ថា៖«បច្ចុប្បន្ន មនុស្សយន្តឆុងកាហ្វេ ពេលតាំងបង្ហាញហើយ យើងយកទៅដាក់នៅក្រុមហ៊ុនយើងវិញ។ ប៉ុន្តែគ្រាន់តែថា មិនមែនបានន័យយើងដាក់ចោលទេ។ ដូចខ្ញុំបានបញ្ជាក់អ៊ីចឹង គឺដោយសារប្រព័ន្ធនេះ គឺរបស់កូរ៉េ ដែលដំណើរការខាងក្នុង។ អ៊ីចឹងមានន័យថា គឺនៅពេលយើងយកទៅក្រុមហ៊ុនហើយ យើងនឹងអភិវឌ្ឍបន្ត យើងកែប្រែមុខងារនានាឱ្យទៅជាភាសារខ្មែរវិញ យើងនឹងបញ្ចូលប្រព័ន្ធទូទាត់ជា QR…