-
យានយន្តល្មើសចំនួន ៤២៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៦ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែមីនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១០៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៨៦គ្រឿង រថយន្តធំ ០៦គ្រឿង រថយន្តតូច ១០៣គ្រឿង ម៉ូតូ ៥៧៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤២៤គ្រឿងមានរថយន្តធំ ០៦គ្រឿង រថយន្តតូច ៩០គ្រឿង និងម៉ូតូចំនួន ៣២៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០២នាក់ និងរងរបួស ១២នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៦លើក បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើស ល្បឿន ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ មិនគោរពសិទិ្ឋ ០៣លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០៥នាក់ និង មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០០នាក់ ធ្ងន់ ០៣នាក់ ស្រាល ០៣នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រចំនួន ២៤២ គ្រឿង ជូនក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ នៅថ្ងៃទី២៦ មីនា ២០២៤ នេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រចំនួន២៤២ គ្រឿង ជូនក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួងមុខងារសាធារណៈ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
Sabay និង Major Cineplex រួមគ្នា បង្កើតកម្មវិធីសប្បុរសធម៌ផ្តល់ឈាម ក្រោមប្រធានបទ «បរិច្ចាគឈាមសង្គ្រោះជីវិត»

(ភ្នំពេញ)៖ ក្រុមហ៊ុន Sabay digital សហការគ្នាជាមួយ Major Cineplex by smart បានបង្កើតនូវកម្មវិធីសប្បុរសធម៌ផ្តល់ឈាមជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងត្រូវការឈាមដើម្បីសង្រ្គោះជីវិត ក្រោមប្រធានបទ «បរិច្ចាគឈាមសង្គ្រោះជីវិត»។ កម្មវិធី បរិច្ចាគឈាម ធ្វើឡើង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤នេះ នៅ រោងភាពយន្ត Major Cineplex សាខាអ៊ីអន១ ដោយ នឹងមានការចូលរួម ពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនទាំង២ ដែល តែងតែធ្វើឡើង ជារៀងរាល់ឆ្នាំ។ លោកស្រី Karen Castaneda នាយកគ្រប់គ្រង ក្រុមហ៊ុនមេជើរ ស៊ីនេផ្លិច ខេមបូឌា បានលើកឡើងថា កម្មវិធីបរិច្ចាកឈាមនេះ ធ្វើឡើងជាលើកទី៣ ដើម្បីចូលរួមជួយការងារសង្គម ជាមួយនិងបុគ្គលិក ដៃគូពាណិជ្ជកម្ម ក៏ដូចជាសប្បុរសជន អតិថិជន តាមរយៈការបរិច្ចាកឈាម ដើម្បីចែករំលែកការស្រលាញ់ទៅមនុស្សគ្រប់គ្នា។ លោកស្រី គូសបញ្ជាក់បន្តថា ការបរិច្ចាកឈាម មានអត្ថប្រយោជន៍ច្រើន ដោយបន្ទាប់ពីការបរិច្ចាក ឈាមហើយ ចរន្តឈាម…
-
បញ្ជាការដ្ឋានសឹករងខេត្តកំពង់ធំ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

កំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាស បែងចែកកងកម្លាំងការពារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពេលខាងមុខ ។ពិធីប្រព្រឹត្តទៅក្រោមវត្តមានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីព្រឹក អង្គារទី២៦ ខែមីនា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរំលឹកថា កងទ័ពជាកូនចៅរបស់ ប្រជាជន ត្រូវបម្រើប្រជាជន ដោយអស់ពីចិត្តពីថ្លើម នៅពេលដែល ប្រជា ជនសប្បាយរីករាយ កងទ័ពរួមជាមួយអាជ្ញាធរដែនដី និងកង កម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ មានភារកិច្ចការពារសន្តិសុខសុវត្ថិភាព ដើម្បីជូនប្រជាពលរដ្ឋយើងសប្បាយរីករាយអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និង ពិធី បុណ្យ ផ្សេងៗ ប្រកបដោយសុខសុវត្ថិភាព។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំនៃ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹងមេបញ្ជា ការ គ្រប់បណ្ដាកងឯកភាព ត្រូវបែងចែកកងកម្លាំងប្រចាំការ ប្រចាំបញ្ជា២៤ ម៉ោងលើ២៤ម៉ោង នៅនឹងកន្លែង និងត្រៀមបម្រុងកម្លាំងអន្តរាគមន៍ ព្រមទាំងមធ្យោបាយ គ្រឿងបំពាក់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ គ្រប់ លំដាប់ថ្នាក់ឱ្្យបានគ្រប់គ្រាន់ ដើម្បីអន្តរាគមន៍ដោះស្រាយ យថា…
-
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ បើកកិច្ចប្រជុំប្រចាំត្រីមាសទី១

កំពង់ធំ៖កាលពីព្រឹកថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ បានបើកកិច្ច ប្រជុំ ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី លំ គន្ធារី អភិបាលរងខេត្ត។ ក្នុងឱកាសនេះលោកស្រី លំ គន្ធារី ណែនាំដល់អាជ្ញាធរមូលដ្ឋាន កង កម្លាំងសមត្ថកិច្ចត្រូវ គ្រប់គ្រងឱ្យ បាននូវជនខិលខូចទាំង ឡាយ ដែល ធ្វើសកម្មភាព ឃោសនាអូសទាញប្រជាពលរដ្ឋឱ្យធ្វើចំណាកស្រុកទៅ ក្រៅប្រទេសដោយខុសច្បាប់ និងសកម្មភាព ជួញដូរ មនុស្ស អំពើរហិង្សា ផ្សេងៗ ទៅលើជនងាយរងគ្រោះ ជាពិសេសគឺកុមារតូចៗ។ លោកស្រីបាន ជំរុញដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តការងារ ប្រកបដោយស្មារតីសាមគ្គីខ្ពស់ និងរួមគ្នាផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សឱ្យទទួលបាននូវចំណេះដឹងពាក់ព័ន្ធ ទៅនឹងការ ទប់ស្កាត់ ការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការទប់ស្កាត់អំពើ ហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះជាដើម៕ដោយ៖ប៊ុន រដ្ឋា
-
អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវអញ្ជើញចូលរួម សម្ពោធ ឆ្លងសមិទ្ធផលនានា នៅវត្តក្រពើច័ន្ទរង្សី

កំពង់ធំ៖ ព្រះទេពសេត្ថាបារមី សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះមេគណខេត្តកំពង់ធំ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្ត កំពង់ធំ ជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានស្រុកប្រាសាទ បល្ល័ង្ក និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល័្លង្ក បានអញ្ជើញចូលរួម សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តក្រពើច័ន្ទរង្សី ហៅវត្តក្រពើថ្មី ស្ថិតនៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ។ សមិទ្ធផលនានាដែលសម្ពោធឆ្លងព្រះវិហារបណ្តោយប្រវែង២០.៤០ម៉ែត្រ ទទឹងប្រវែង ១០.៧០ម៉ែត្រ កម្ពស់២៣ ៨០ម៉ែត្រ , មាន ខឿនព័ទ្ធ ជុំវិញ ជាបីថ្នាក់ ដោយចំណាយថវិកាក្នុងការសាងសង់ចំនួន ជាង៦៩ ម៉ឺន ដុល្លារអាមេរិក។ព្រះវិហារ ថ្មីដ៏ល្អស្កឹមស្កៃ នេះ បានកសាងឡើងចាប់…
-
ប្រជាពលរដ្ឋជួបការលំបាកចំនួន១៥៣គ្រួសារនៅស្រុកអណ្តូងមាស បានទទួលអំណោយរបស់រាជរដ្ឋាភិបាល

រតនគិរី៖ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ រួមលោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្ត លោក លោក ស្រី ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំង ទាំងបី បាននាំយកអំណោយជាស្បៀងអាហារ របស់ រាជរដ្ឋាភិបាលចែក ជូនគ្រួសារមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារ កំព្រា ចំនួន១៥៣គ្រួសារនៅ ស្រុក អណ្តូង មាស។ លោកក មាស សារ៉េត អភិបាលស្រុកអណ្តូងមាសបានបញ្ជាក់ក្នុង ពិធីផ្តល់ អំណោយកាលពីថ្ងៃចន្ទថា ប្រជាពលរដ្ឋដែលទទួលបាន អំណោយគឺមកពីភូមិមួយចំនួនក្នុងឃុំ ទាំងបី របស់ស្រុក គឺឃុំម៉ាកិក ឃុំញ៉ាង និងឃុំតាឡាវ។ជំនួសមុខឱ្យប្រជាពលរដ្ឋ លោក អភិបាល ស្រុកបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ឯកឧត្តមអភិបាល ខេត្តរតនគិរី និងថ្នាក់ដឹកនាំ គ្រប់លំដាប់ ថ្នាក់ដែលបានគិតគូរ យក ចិត្តទុកដាក់ចំពោះសុខទុក្ខប្រជា ពលរដ្ឋស្រុកអណ្តូងមាស ដែលមាន…
-
HERBALIFE កម្ពុជារៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម

ភ្នំពេញ៖ Herbalife បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត នាថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤ ដែលសកម្មភាពនេះមិនត្រឹមតែជាការងារសង្គម តែជាការសង្រ្គោះជីវិតមនុស្សផងដែរ មានការចូលរួមពីបុគ្គលិកក្រុមហ៊ុន និងសមាជិកឯករាជ្យ Herbalife ប្រមាណជាង ១០០ នាក់ ចូលរួមធ្វើការបរិច្ចាគឈាមដោយការស្មគ្រ័ចិត្ត។ ឈាមដែលត្រូវបានបរិច្ចាគ នឹងត្រូវរក្សាទុកនៅ NBTC ដើម្បីសង្គ្រោះជីវិតជនរងគ្រោះដែលមានតម្រូវការ។ អ្នកស្រី ឈុន ណៃឈីវ ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife មានប្រសាសន៍ថា៖ “នេះជាឆ្នាំទី ៦របស់យើង ក្នុងភាពជាដៃគូជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ដែលពួកយើងចែករំលែកតម្លៃដូចគ្នាក្នុងការជួយអ្នកដទៃ។ ថ្ងៃនេះ បុគ្គលិក និងសមាជិកក្រុមហ៊ុន Herbalife កម្ពុជា កំពុងជួបជុំគ្នាក្នុងការគាំទ្របេសកកម្មរួមរបស់យើងម្តងទៀត។ យើងទាំងអស់គ្នាមានមោទនភាព ក្នុងការក្លាយជាអ្នកបរិច្ចាគឈាម និងបន្តបេសកកម្មសង្គ្រោះជីវិតរបស់យើង។ យើងទាំងអស់គ្នាអាចបង្កើតភាពខុសប្លែកគ្នានៅក្នុងសហគមន៍របស់យើង ហើយការបរិច្ចាកឈាមគឺជាមធ្យោបាយងាយស្រួលមួយក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរដ៏មានអត្ថន័យ។” លោកស្រី ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ដែរថា៖ ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល និងបុគ្គលិកទាំងអស់ នាងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសប្បុរសជនទាំងអស់ពីបុគ្គលិក និងសមាជិកក្រុមហ៊ុន Herbalife កម្ពុជា ដែលបានធ្វើអំណោយទានសម្រាប់ជីវិត…
-
កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយស្តីពីខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ខ្លឹមសារគន្លឹះ អំពីជំងឺ្លឆ្លង និងជំងឺមិនឆ្លង ក៏ដូចជាអំពីសុខភាពមាតា ទារក និងកុមារ ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ នាំឱ្យមានវិបត្តិសុខភាពផ្លូវកាយ ផ្លូវចិត្ត អសន្តិសុខស្បៀង ចំណាកស្រុក ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ការបាត់បង់ជីវៈចម្រុះ កង្វះប្រភពទឹក និង កង្វះទឹកស្អាត ការសន្សំសំចៃថាមពល ព្រមទាំងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាដើម ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម យូ ណាឡា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ក្នុងយុទ្ធនាការផ្សព្វផ្សាយស្តីពី ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ នៅ ខេត្តត្បូងឃ្មុំ ។ អំពីភាពធន់នឹងអាកាសធាតុ ឯកឧត្តម យូ ឡាណា បានបង្ហាញអំពីការគោរពវិធានការអនុវត្ត ពេលអាកាសធាតុក្តៅខ្លាំង ជៀសវាងការពិសាគ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីនច្រើនពេក ស្លៀកពាក់ឱ្យបានសមរម្យ ជៀសវាងការប្រឈមនឹងកម្ដៅខ្លាំង ប្រើសម្ភារៈការពារកំដៅ តាមដានបុគ្គល…