Category: ព័ត៌មានសង្គម

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០៧នាក់ និងរងរបួស ១៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០៧នាក់ និងរងរបួស ១៣នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រ ទេស កើតឡើងចំនួន ១៣លើក បណ្តាលអោយមនុស្សស្លាប់ ០៧នាក់ និងរងរបួស ធ្ងន់ស្រាលចំនួន ១៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៨លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៧នាក់ ស្រាល ០៤នាក់ មិនគោរពសិទ្ឋិ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០២នាក ធ្ងន់ ០១នាក់ ស្រាល ០០នាក់ និងកត្តាយាន ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • សម្តេច ម៉ែន សំអន អញ្ជើញចូលរួមពិធីបុណ្យអភិសេកសាមគ្គី នាគម្គី នាគម្គា នៅខេត្តកំពង់ធំ

    សម្តេច ម៉ែន សំអន អញ្ជើញចូលរួមពិធីបុណ្យអភិសេកសាមគ្គី នាគម្គី នាគម្គា នៅខេត្តកំពង់ធំ

    កំពង់ធំ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃអាទិត្យទី២៤ ខែមីនា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យអភិសេកសាមគ្គី នាគម្គី នាគម្គា នាបរិវេណ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍ ស្ថិតនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ សូមរំលឹកថា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៣ មជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។បន្តមកទៀតនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានបេតុង មួយខ្សែឆ្លងកាត់ស្ទឹងសែន ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ដែលតភ្ជាប់ទៅកាន់ ឃុំព្រៃគុយ…

  • រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងត្រៀមដាំស្តារព្រៃឈើឡើងវិញ នៅក្នុងខេត្តពោធិ៍សាត់

    រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងត្រៀមដាំស្តារព្រៃឈើឡើងវិញ នៅក្នុងខេត្តពោធិ៍សាត់

    ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញពិនិត្យដោយផ្ទាល់ទីតាំងក្រុមហ៊ុនវិនិយោគចំនួន៥ ។ក្នុងនេះ មាន៣ទីតាំងស្ថិតតំបន់ស្នូល និង២ទីតាំងនៅក្រៅតំបន់ សរុបទំហំជាង៤៣ហិកតា ត្រង់ចំណុចភ្នំ១៥០០ នៃភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិស្រុកវាលវែង ខេត្តពោធិ៏សាត់ ។ទីតាំងទាំងនេះសម្រាប់ដាំស្តារព្រៃឈើឡើងវិញ បន្ទាប់ពីបានវាយតម្លៃថាគម្រោងមិនបានអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងមិនបានដំណើរការជាច្រើនឆ្នាំកន្លងមក ព្រមទាំងការដាំស្តារព្រៃដែលរិចរឹលនៅកន្លែងមួយចំនួនទៀត នៅក្នុងតំបន់ការពារធម្មជាតិនោះផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាន៍នៅថ្ងៃអាទិត្យទី២៤ ខែមីនាឆ្នាំ២០២៤នេះថា ការដាំស្តារព្រៃឈើឡើងវិញនេះ គឺស្របទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតម្រូវឲ្យក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លើការគ្រប់គ្រងធនធានធម្មជាតិ ឲ្យបានម៉ឺងម៉ាត់នៅទូទាំងប្រទេស។ សូមជម្រាបជូនថា កន្លងមកនេះ ក្រសួងបរិស្ថាន ត្រៀមលក្ខណៈ ក្នុងការដាំស្តារព្រៃឈើជាងមួយលានដើម ចាប់ពីរដូវវស្សា ឆ្នាំ២០២៤នេះតទៅ។ គិតមកដល់ពេលនេះ មន្ទីររាជធានី-ខេត្ត បានរៀបចំបណ្តុះកូនឈើ បានគ្រប់ផែនការ មានចំនួនជាងមួយលានដើមក្នុងការដាំស្តារព្រៃឈើ នៅរដូវវស្សាឆ្នាំ២០២៤នេះ ។ក្នុងនោះ មន្ទីរបរិស្ថានរាជធានីខេត្តនានា បានបណ្តុះកូនឈើ បានចំនួនជាង៧០ម៉ឺនដើម និងបានចែកជូនប្រជាពលរដ្ឋជាបណ្តើរៗយកទៅដាំតាមផ្ទះ សាលារៀន…

  • នំបាយក្តាំង និងគ្រឿងសមុទ្របង្កក ដែលជាផលិតផលស្ទុបទុកចំនួន ២កន្លែង សមត្ថកិច្ច រកឃើញថា ពុំស្របតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន

    នំបាយក្តាំង និងគ្រឿងសមុទ្របង្កក ដែលជាផលិតផលស្ទុបទុកចំនួន ២កន្លែង សមត្ថកិច្ច រកឃើញថា ពុំស្របតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាន

    (ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ សាខា ក.ប.ប. រាជធានីភ្នំពេញ បានឱ្យដឹងថា ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ ដឹកនាំដោយ លោក ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ កម្លាំងមន្ត្រីជំនាញបានខិតខំអនុវត្តតួនាទី របស់ ខ្លួនស្របតាមច្បាប់ជាធរមាន ដោយបានចុះត្រួតពិនិត្យជាក់ស្តែងនៅតាមបណ្តាទីផ្សារ និងតាមទីតាំងឬសិប្បកម្មផលិតផលិតផលម្ហូបអាហារចំនួន ១ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌ ទួលគោក និងទីតាំងផលិត ស្តុកទុក នំបាយក្តាំង និងគ្រឿងសមុទ្របង្កក ចំនួន២កន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។ ជាលទ្ធផល តាមការបញ្ជាក់របស់មន្ត្រីជំនាញ ទីតាំងផលិត ស្តុកទុក និងចែកចាយ ទាំង ៣ខាងលើ ត្រូវបានមន្ត្រីយើងរកឃើញពុំអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ ហើយការផលិត ស្តុកទុក ចែកចាយ ពុំស្របតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិ ជាធរមាននោះទេ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានដកយកសំណាក គំរូមួយ ចំនួនពី ទីតាំងទាំង៣នោះ រួចបញ្ជូនទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតបន្ថែម ក្រែងមានវត្តមានសារធាតុគីមីហាមឃាត់លើទំនិញ…

  • មហាកុដិ និងសមិ្មទ្ធិផលនានា តម្លៃ ៦០ម៉ឺនដុល្លារ នៅក្នុងវត្តសន្លុងក្រោម ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    មហាកុដិ និងសមិ្មទ្ធិផលនានា តម្លៃ ៦០ម៉ឺនដុល្លារ នៅក្នុងវត្តសន្លុងក្រោម ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    (តាកែវ)៖ មហាកុដិ និងសមិ្មទ្ធិផលនានា នៅក្នុងវត្តសន្លុងក្រោម ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ ចំណាយថវិកាសាង់អស់៦០ម៉ឺនដុល្លារ ដែលជាការចូលរួមកម្លាំងសទ្ធាជ្រះថ្លាពីព្រះគ្រូចៅអធិការ គណកម្មាការអាចារ្យ រួមជាមួយសប្បុរសជន ជិតឆ្ងាយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ។ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា រាជរដ្ឋភិបាលនៅពីមួយអាណត្តិ អាណត្តិដែលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលលោកបានចាក់គ្រឹះយ៉ារឹងមាំ និងកសាងសន្តិភាពជូនប្រជនយើង ។ រាជរដ្ឋភិបាលនៅក្នុងអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរាជរដ្ឋាភិបាលដោយស្វាហាប់បំផុត នៅក្នុងរយៈពេល ៧ទៅ៨ខែនេះវិធានការភ្លាមៗ ដែលបានដាក់ចេញ ក្នុងនោះរបបសន្តិសុខសង្គមជាដើម ដែលជាគោលនយោបាយធំ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ទាំងអស់គ្នា ។ រាជរដ្ឋាភិបាល ក៏បានខិតខំគ្រប់បែបយ៉ាងណានៅក្នុងការពង្រឹងសេដ្ឋិកច្ច ការអភិវឌ្ឍន៍ប្រទេសបន្តពីអណ្តតិមុនៗ ហើយក្នុងពេលដែលប្រទេសជាតិកំពុងទទួលបានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចំរើនជាបន្តបន្ទាប់ពីមួយអាណត្តិទៅមួយអាណត្តិ ប្រទេសកម្ពុជាយើង កំពុងតែដើរផ្លូវត្រូវហើយ និងមានការអភិវឌ្ឍន៍នាពេលអនាគតជាបន្តបន្ទាប់ទៅទៀត។ នៅក្នុងឱកាសនេះ ឯកឧត្តម…

  • មន្ទីររៀបចំដែនដីខេត្តសៀមរាប ប្រកាសបិទផ្សាយឯកសារ នៃ ការវិនិច្ឆ័យក្នុងឃុំចំនួនពីរជាប់បឹងទន្លេសាប

    មន្ទីររៀបចំដែនដីខេត្តសៀមរាប ប្រកាសបិទផ្សាយឯកសារ នៃ ការវិនិច្ឆ័យក្នុងឃុំចំនួនពីរជាប់បឹងទន្លេសាប

    សៀមរាប៖មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តសៀមរាប រួមជាមួយរដ្ឋបាលស្រុក ប្រាសាទ បាគង កាលពីព្រហស្បតិ៍ទី២១ ខែមីនា បានប្រកាសបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងឃុំចំនួនពីរដែលនៅជាប់បឹង ទន្លេសាប គឺឃុំកំពង់ភ្លុក និងឃុំកណ្តែក ស្រុក ប្រាសាទ បាគង ដែលមានក្បាលដីតំបន់៣។ការបិទផ្សាយ ប្រព្រឹត្ត ទៅនៅក្នុងបរិវេណវត្តកំពង់ភ្លុក ឃុំកំពង់ភ្លុក សម្រាប់ រយៈ ពេល១៥ថ្ងៃ។ យោងតាមផែនទីឧបសម្ព័ន្ធផ្ទៃដីតំបន់៣ ដែលបានកែ សម្រួល មកជាតំបន់១ មានចំនួន ១៣៥,៤១ហិកតានិងផ្ទៃដីដែលបាន កាត់ឆ្វៀលពីតំបន់៣ មកតំបន់២ មានចំនួន ១៥៤៧,៤៧ ហិកតាក្បាលដី។ អភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង បានលើក ឡើងថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) នេះមានរយៈពេល ១៥ថ្ងៃ។ ក្នុងអំឡុងពេលនេះតម្រូវឱ្យបងប្អូនប្រជា ពលរដ្ឋ ជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និងអង្គភាព ពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យនេះឱ្យបានគ្រប់ៗគ្នា…

  • ស្រុកជាំក្សាន្តមានអភិបាលស្រុកថ្មី

    ស្រុកជាំក្សាន្តមានអភិបាលស្រុកថ្មី

    ព្រះវិហារ៖ លោក ចិន ខន្តី ត្រូវបានប្រកាសចូលកាន់តំណែង ជាអភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារជំនួសលោក វុធ តារ៉ា ដែលទទួលមរណភាព ។ ក្នុងពិធីប្រកាសជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា ឆ្នាំ ២០២៤ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានរំលឹក ដល់ លោកអភិបាលស្រុកជាំក្សាន្តថ្មី ត្រូវយកចិត្តទុក ដាក់ ពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ។ពង្រឹងរបៀបរបប ការ ងារ ។រក្សាសាមគ្គីផ្ទៃក្នុងរវាងគណៈអភិបាលស្រុក ជាមួយក្រុម ប្រឹក្សាស្រុក ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ, អង្គភាពនានានិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីអនុវត្តការងារបានទទួលជោគជ័យ ។ ឯកឧត្តម គីម រិទ្ធី ក៏បានផ្តាំផ្ញើលើចំណុចសំខាន់មួយទៀតនោះ ឱ្យយកចិត្តទុកដាក់លើការងារដីធ្លី ,ទប់ស្កាត់ការ ចូលកាន់ កាប់ ទន្ទ្រានដីរដ្ឋខុសច្បាប់រួមទាំងទីតាំងដី សម្បទានសេដ្ឋកិច្ច និងទី តាំងដីសម្បទានសង្គមកិច្ច៕ ដោយ៖សួន លីណា

  • អ្នកនាំពាក្យ៖ ក្រសួងការងារ ចាប់ផ្តើមបើកប្រាក់ឈ្នួលឱ្យកម្មករ Y & W ចាប់ពីម៉ោង ១រសៀលនេះ

    អ្នកនាំពាក្យ៖ ក្រសួងការងារ ចាប់ផ្តើមបើកប្រាក់ឈ្នួលឱ្យកម្មករ Y & W ចាប់ពីម៉ោង ១រសៀលនេះ

    (ភ្នំពេញ)៖ ចាប់ពីម៉ោង ១រសៀល ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤តទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករ និយោជិតនៅរោងចក្រ Y & W ដោយធ្វើឡើង នៅសាលាខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ។ បើតាមការបញ្ជាក់ពីឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីទទួលបន្ទុកសម្របសម្រួលបើកប្រាក់ឈ្នួល និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំបិទបញ្ជីឈ្មោះ សណ្តាប់ធ្នាប់ និងរបៀបរៀបរយដើម្បីសម្រួលដល់កម្មករនិយោជិតបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗឱ្យបានរលូន។នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែយកចិត្តទុកដាក់ដល់កម្មករនិយោជិត។ អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវសូមឱ្យបងប្អូនកម្មករ និយោជិត យកមកជាមួយនូវឯកសារដូចជា៖ ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែ របស់កម្មករនិយោជិតម្នាក់ៗ (បើមាន) សម្រាប់បើកប្រាក់ឈ្នួល ៕ ដោយ ៖ វណ្ណលុក(ប្រភព ៖…

  • ត្រពាំងទឹកក្នុងតំបន់ការពារធម្មជាតិដើរតួនាទីយ៉ាងសំខាន់សម្រាប់ចិញ្ចឹមសត្វព្រៃ និងសកម្មភាពស្តារត្រពាំងទឹកកំពុងរីងស្ងួតជារឿងសំខាន់ចាំបាច់

    ត្រពាំងទឹកក្នុងតំបន់ការពារធម្មជាតិដើរតួនាទីយ៉ាងសំខាន់សម្រាប់ចិញ្ចឹមសត្វព្រៃ និងសកម្មភាពស្តារត្រពាំងទឹកកំពុងរីងស្ងួតជារឿងសំខាន់ចាំបាច់

    (ភ្នំពេញ)៖ សព្វថ្ងៃនេះ ការរីងស្ងួត និង ការបាត់បង់ត្រពាំងទឹកបានផ្ដល់ផលប៉ះពាល់ដល់សត្វព្រៃ ដោយសារពួកវាពឹងផ្អែកប្រភពទឹកទាំងនេះ ដើម្បីចិញ្ចឹមជីវិតរបស់ពួកវា។ មូលហេតុចម្បងនៃការបាត់បង់ប្រភពទឹកទាំងនេះ គឺដោយសារតែសំណឹកដីដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ គួបផ្សំនឹងការបាត់បង់នៃសត្វធំៗដូចជា ទន្សោង និងដំរីជាដើម ដែលការននៀលខ្លួនរបស់សត្វទាំងនោះតែងជួយថែរក្សាជម្រៅ និងជួយពង្រីកត្រពាំងឱ្យធំជាងមុនបាន។ ពិតហើយត្រពាំងទឹកនៅតាមតំបន់ការពារធម្មជាតិទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹម សត្វព្រៃពេញមួយរដូវប្រាំង។ ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ត្រពាំងជាច្រើនត្រូវបានបំពេញដោយល្បាប់ថ្មីៗ និងរុក្ខជាតិដុះពាសពេញ ដែលធ្វើឱ្យលទ្ធភាពនៃការផ្ទុកទឹករបស់វាមានការថយចុះ។ក្នុងរយៈពេលច្រើនឆ្នាំត្រពាំងទាំងនោះក៏លែងអាចដើរតួជាប្រភពទឹកសម្រាប់ទ្រទ្រង់ជីវិតជីវៈចម្រុះនៅក្នុងព្រៃទៀតបាន។ ទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៤នេះថា៖ ដោយមានការសហការជាមួយ ក្រុមហ៊ុន រ៉ាយហ្ស៉ីង ហ្វីនិក និងសហគមន៍ក្នុងតំបន់ USAID មរតកបៃតង បាននឹងកំពុងគាំទ្រសកម្មភាពស្ដារត្រពាំងទឹកដែលកំពុងរីងស្ងួត នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងរបស់ប្រទេសកម្ពុជា។ USAIDបានលើកឡើងថា “យើងបានរួមគ្នាស្តារត្រពាំងចំនួន ៨ នៅឆ្នាំ ២០២៣ ហើយមានគោលបំណងស្ដារត្រពាំងចំនួន ៨ បន្ថែមទៀតនៅឆ្នាំនេះ និងពង្រីកសកម្មភាពស្ដារឡើងវិញនេះទៅដល់ដែនជម្រកសត្វព្រៃលំផាត់ជាមួយអង្គការជីវិតធម្មជាតិកម្ពុជា និងសហគមន៍ក្នុងតំបន់នោះផងដែរ”។ USAIDបានលើកឡើងដែរថាក្នុងការប្រារពទិវាទឹកពិភពលោកក្នុងឆ្នាំនេះ យើងសូមនាំចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នា មកស្គាល់ពីតួនាទីដ៏សំខាន់របស់ទឹកក្នុងការទ្រទ្រង់ជីវិតមនុស្ស សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីរបស់យើង”។ គួរបញ្ជាក់ថាត្រពាំងទឺកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជាកន្លែងសម្រាក ផ្តល់ទឹក និងចំណី និងកន្លែង…

  • មន្ទីរធម្មការ និងសាសនា ចុះណែនាំគ្រូចាប់សរសៃ និងកូនស្រី កុសល្យ សុខមីល (គ្រូក្មេងមើលឃើញបីភព) ឱ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ

    មន្ទីរធម្មការ និងសាសនា ចុះណែនាំគ្រូចាប់សរសៃ និងកូនស្រី កុសល្យ សុខមីល (គ្រូក្មេងមើលឃើញបីភព) ឱ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ

    ភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួលដល់ទីតាំងផ្ទះ លោកគ្រូចាប់សរសៃ ឈ្មោះ សុត កុសល្យ និងកូនស្រីឈ្មោះ កុសល្យ សុខមីល ហៅគ្រូក្មេងមើលឃើញបីភព ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានធ្វើកំណត់ហេតុណែនាំឱ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ សម្ដែងអភិនីហារ ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា។ លោក សុត កុសល្យ (គ្រូចាប់សរសៃ) និងកូនស្រី កុសល្យ សុខមីល (គ្រូក្មេងមើលឃើញបីភព) បានយល់ព្រមចុះកិច្ចសន្យាជាមួយលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងសូមអំពាវនាវដល់មហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមបញ្ឈប់ការយកវីដេអូទាំងចាស់ ទាំងថ្មីរបស់លោក និងកូនស្រីកន្លងមកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គមបន្តទៀត ប្រសិនបើមិនបញ្ឈប់ទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕ ដោយ ៖ ហេង សម្បត្តិ