Category: ព័ត៌មានសង្គម

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០២នាក់ និងរងរបួស ១៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០២នាក់ និងរងរបួស ១៣នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និង រងរបួសធ្ងន់ស្រាលចំនួន ១៣នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០១នាក់ ធ្ងន់ ០៦នាក់ ស្រាល ០១នាក់ មិនគោរពសិទ្ឋិ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០១នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • ជនសង្ស័យ ៥៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី២០ ខែមីនា

    ជនសង្ស័យ ៥៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី២០ ខែមីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៤នាក់ស្រី ០នាក់ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ១៩នាក់ស្រី ១នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ៣០នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៥៩,៣៨ក្រាម ។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

  • ឯកឧត្តម ឃួងស្រេង ៖ បំណុលសំរាមនៅរាជធានីភ្នំពេញនៅសល់ជាង ៤០លានដុល្លារ អាមេរិក ដែល ពលរដ្ឋមិនទាន់បានបង់

    ឯកឧត្តម ឃួងស្រេង ៖ បំណុលសំរាមនៅរាជធានីភ្នំពេញនៅសល់ជាង ៤០លានដុល្លារ អាមេរិក ដែល ពលរដ្ឋមិនទាន់បានបង់

    ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថាចាប់តាំងតែមានការកំណែទម្រង់នៃការប្រមូលសំរាមដែលស្ថិតនៅអំឡុងឆ្នាំ២០១៩រហូតមកដល់ពេលនេះមានប្រជាពលរដ្ឋមិនទាន់បានបង់នៅឡើយចំនួនជាង៤០លានដុល្លារអាមេរិក។ គួរបញ្ជាក់ថាការថ្លែងឱ្យដឹងពីសំណាក់ ឯកឧត្តម ឃួងស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីសម្ពោធផ្លូវការបេសកម្មសំអាតទន្លេរយៈពេល៥ឆ្នាំ២០២៣ដល់២០២៨នាសណ្ឋានគារ Hyatt Regencyរាជធានីភ្នំពេញនៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៤។ ទាក់ទិនក្នុងរឿងនេះឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖អំឡុងពេលនោះដោយសារអំឡុងឆ្នាំ២០១៩មានការលូកដៃពីអ្នកនយោបាយធ្វើឱ្យកម្មករឈប់ប្រមូលសំរាមដោយក្នុងនោះការកកស្ទះសំរាមនៅរាជធានីភ្នំពេញគរដូចភ្នំ តែក្រោយមកដោយការដោះស្រាយការកកស្ទះសំរាមបានថយចុះមកត្រឹម៥០០តោនក្នុងមួយថ្ងៃ និង ដោយកម្មករមើលឃើញពីផលលំបាក និងមានការភ្ញាក់រលឹកក៏បានងាកមកចរចាហើយទីបំផុតពួកគាត់បានធ្វើការងារឡើងវិញ។ ឯកឧត្តម ឃួង ស្រេង បានថ្លែងដោយបញ្ជាក់ដែរថា”សម្រាប់ការជំពាក់របស់ប្រជាពលរដ្ឋនេះគឺភាគច្រើនកើតឡើងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ដោយក្នុងនេះមានក្រុមហ៊ុនមួយចំនួនបានធ្វើចំណាកស្រុកវិលត្រឡប់ទៅប្រទេសរបស់គេវិញ ហើយផ្ទះជួលមួយចំនួនបានបិទទ្វារ”។ ទោះបីយ៉ាងណាទាក់ទិនក្នុងបំណុលដែលពលរដ្ឋខកខានមិនបានបង់ និងនៅជំពាក់ថវិការរបស់រដ្ឋនេះដែរសាលារាជធានីភ្នំពេញកំពុងពិចារណា និងការពិនិត្យជាក់ស្តែងដើម្បីវាយតម្លៃផងដែរ។ ដោយឡែកទាក់ទិនទៅនឹងបញ្ហាសំរាមដែលពលរដ្ឋជួបការលំបាក ឬត្រូវបានគេពិន័យដោយសារការខកខានមិនបានបង់ណាមួយវិញនោះត្រូវបានឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អំពាវនាវឱ្យទំនាក់ទំនងទៅសាលារាជធានីភ្នំពេញដែលមានទីចាត់ការសំណល់រឹងមួយបានកំពុងធ្វើកិច្ចការមួយនេះ។ជាមួយគ្នាឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋមើលពីការផ្សព្វផ្សាយរបស់ទីចាត់ការសំណល់រឹង។ ឯកឧត្តម ឃួងស្រេង បានថ្លែងដែរថាក្នុងពិភពលោកនេះគ្មានពលរដ្ឋរស់នៅទីក្រុងណាមួយមិនបានបង់ថ្លៃសំរាមនោះទេ ហើយប្រទេសគេមួយចំនួនក៏មានតម្លៃលើសពីនេះទៅទៀត។ជាមួយគ្នាដើម្បីទីក្រុងស្អាតយើងត្រូវតែចូលរួមបង់ថ្លៃសំរាមគ្រប់គ្នា។ការបង់ថ្លៃសំរាមគឺជាការតព្វកិច្ច ហើយបើយើងចង់បានទីក្រុងស្អាតក៏មិនអាចទៅរួចដែរបើយើងមិនបង់ថ្លៃសំរាមនោះ។បើពលរដ្ឋមិនបង់ថ្លៃសំរាមមានតែដឹកទៅកាន់ទីលានចាក់សំរាមខ្លួនឯង ហើយបើដឹកទៅខ្លួនឯងនឹងដឹងថាតើវាត្រូវចំណាយប្រាក់កាសច្រើនជាងក្រុមហ៊ុនឯកជនដឹកទៅទៀត។ ជាមួយគ្នានេះ ឯកឧត្តមអំពាវនាវឱ្យពលរដ្ឋត្រូវទៅបង់ថ្លៃសំរាមឱ្យបានទៀងទាត់ទៅតាមការកំណត់។បើករណីមានបញ្ហាជួបប្រទះដូចជាការក្ស័យទុនក្រុមហ៊ុនត្រូវដាក់ពាក្យជាបន្ទាន់នៅទីចាត់ការសំណល់រឹងនៅសាលារាជធានីភ្នំពេញដើម្បីយើងធ្វើការលុបបំណុលរបស់គាត់។យើងនឹងធ្វើកិច្ចការនេះដើម្បីកុំឱ្យមានការជំពាក់បំណុលកើនឡើងបន្តទៀត។ ជុំវិញបញ្ហាប្រមូលសំរាមនៅរាជធានីភ្នំពេញនេះដែរត្រូវបានឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថាបច្ចុប្បន្នមានក្រុមហ៊ុនឯកជនចំនួន៣កំពុងប្រមូលសំរាមនៅរាជធានីភ្នំពេញ។ដោយសារក្រុមហ៊ុនមានចំនួន៣នេះដែរធ្វើឱ្យការប្រមូលសំរាមបានទៀងទាត់និងទាន់ពេលវេលា។ ឯកឧត្ដម ឃួង ស្រេង…

  • ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ កាកសំណល់ជាង ៨០តោន ត្រូវបានប្រមូលចេញពីទន្លេ ក្នុងរាជធានីភ្នំពេញ

    ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ កាកសំណល់ជាង ៨០តោន ត្រូវបានប្រមូលចេញពីទន្លេ ក្នុងរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ក្នុងរយៈពេលដ៏ខ្លីពោលគឺ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤ កាកសំណល់ជាង ៨០តោន ត្រូវបានប្រមូលចេញពីទន្លេក្នុងរាជធានីភ្នំពេញ ដោយទូកកំចាត់សំរាម ដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានតាមដងទន្លេ ជាភ្នាក់ងារប្រមូលសំរាមរបស់អង្គការ ។ នេះបើតាមការឱ្យដឹងពីសំណាក់អង្គការសំអាតសំរាមទន្លេសមុទ្រ ។ ក្រុមហ៊ុន Leader Energy និងអង្គការ សំអាតទន្លេ សមុទ្រ សម្ពោធបេសកកម្មសំអាតទន្លេ រយៈពេល ៥ឆ្នាំ ចាប់ពី២០២៣ ដល់ ឆ្នាំ២០២៨ នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានាព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹងថា “បេសកកម្មនេះ ស្របតាមយុទ្ធសាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី០៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ…

  • ទប់ស្កាត់ទុកជាមុន៖ រដ្ឋបាលខេត្តដាក់បំរាមតឹងរ៉ឺងការ លេងផ្តេសផ្ដាសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ

    ទប់ស្កាត់ទុកជាមុន៖ រដ្ឋបាលខេត្តដាក់បំរាមតឹងរ៉ឺងការ លេងផ្តេសផ្ដាសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ

    បន្ទាយមានជ័យ៖ ជាសកម្មភាពទប់ស្កាត់ទុកជាមុនក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់បំរាមយ៉ាងតឹងរ៉ឹង ដល់ជនណាដែលលេងប៉ាត ម្សៅ,បាញ់ទឹក ,គប់ទឹក ,ប៉ះពាល់ ស្ទាបអង្អែលកេរខ្មាស់, កេងចំណេញ ដោយទុច្ចរិតជាដើម។ជនប្រព្រឹត្តបទល្មើស នោះនឹងឃាត់ខ្លួនដាក់ពន្ធនាគារពី១ឆ្នាំទៅដល់៣ឆ្នាំនិងផាកពិន័យជាប្រាក់ពី២សែនរៀលទៅ ៦លានរៀល ។នេះបើតាម ស្មារតីនៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកាលពីព្រឹកថ្ងៃអង្គារទី១៩ ខែមីនា ឆ្នាំ ២០២៤ ក្នុងសាលប្រជុំសាលាខេត្ត។ សូមជម្រាបថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងប្រព្រឹត្តពីថ្ងៃទី១៤.១៥.១៦ខែមេសាខាងមុខ។ជាទូទៅក្នុងពិធីបុណ្យ ប្រចាំ ឆ្នាំដ៏ធំនេះខេត្តបន្ទាយមានជ័យ រមែងមាន យុវជន យុវនារី និងប្រជាពលរដ្ឋមកពីស្រុកជនបទ ក្នុងនោះមាន អ្នកជិះម៉ូតូ រថយន្ត មកលេងកម្សាន្តនៅសួនមានជ័យ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ដោយឡែកនៅតាមដងផ្លូវ សាធារណៈក៏មានយុវជន យុវនារីលេងបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅពាសពេញផ្លូវ។ ក្នុងន័យតម្រង់ទិសឱ្យការកម្សាន្តប្រកបដោយភាពរីករាយនិងមានសេចក្តីថ្លែថ្នូរផងទើបគណៈបញ្ជាការខេត្តបានលើកឡើងនូវវិធានការបង្ការជាច្រើន។ឯកឧត្ដម អ៊ុ រាត្រីអភិបាល ខេត្តនិង ជាគណៈបញ្ជាការឯកភាពខេត្តបានដាក់បទបញ្ជាជាច្រើនចំណុច។ក្នុងនេះហាមដល់ក្រុមយុវជនយុវនារីមិនឱ្យ លេងគប់ ទឹកនៅតាមផ្លូវសាធារណៈជាដាច់ខាត,ហាមចាក់ធុងបាស់ផឹកស្រាស្រែកឡូឡាពេញទីសាធារណៈនៅពេលយប់ ជនណា ចាក់ធុងបាស់ ផឹកស្រា ស្រែកឡូឡា ធ្វើឱ្យរំខានដល់អ្នកដដៃ ឃាត់ខ្លួនយកមកអប់រំលើកទី១បើនៅបន្តទៀតនឹងចាត់ការទៅតាមផ្លូវច្បាប់ជាដើម។លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នអគ្គិភ័យ ,ទប់ស្កាត់ការដុតផាវ គ្រឿងផ្ទុះ ផ្សេងៗ៕ ដោយ៖ឃិន គន្ធា

  • រដ្ឋបាលខេត្តកំពង់ចាមរកឃើញក្រុមហ៊ុនឆ្នោតឡូតូទាំងមាន និង គ្មានអាជ្ញាបណ្ណចំនួន ៤៩៥ទីតាំង

    រដ្ឋបាលខេត្តកំពង់ចាមរកឃើញក្រុមហ៊ុនឆ្នោតឡូតូទាំងមាន និង គ្មានអាជ្ញាបណ្ណចំនួន ៤៩៥ទីតាំង

    កំពង់ចាម៖ ក្នុងរយៈពេលមួយខែ គិតចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤រដ្ឋបាលខេត្ត បាន ចាត់វិធានការបិទទីតាំងល្បែងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយបានរកឃើញក្រុមហ៊ុនឆ្នោតឡូតូទាំងមាន និងគ្មាន អាជ្ញាបណ្ណពីល្បែងពាណិជ្ជកម្មកម្ពុជាចំនួនប្រាំបីក្រុមហ៊ុន ស្មើនឹង ៤៩៥ទីតាំង ។នេះបើយោងតាមសេចក្តីរាយ ការណ៍ សង្ខេបរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម នៅក្នុងកិច្ចប្រជុំពិភាក្សា ដើម្បី គ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទកាលពីថ្ងៃអង្គារទី១៩ ខែមីនា ឆ្នាំ២០២៤នៅសាលាខេត្ត។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា រដ្ឋបាលបាន យកចិត្ត ទុកដាក់ ទៅលើស្ថានភាព ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស លើការអនុវត្តនូវលក្ខណៈសម្បត្តិទាំង ៧ចំណុច នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។អនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនកម្ពុជារដ្ឋបាលខេត្ត ក៏បានចាត់វិធានការ យ៉ាង តឹងរ៉ឹងបំផុត ចំពោះ ល្បែងស៊ីសងគ្រប់ប្រភេទដែល មាននៅ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។ មានវត្តមាននាឱកាសនោះ ឯកឧត្តម…

  • រដ្ឋបាលបាត់ដំបង “ជំរុញកម្មវិធីបណ្ដុះបណ្ដាលជំនាញដល់ យុវជន មកពីគ្រួសារក្រីក្រ”

    រដ្ឋបាលបាត់ដំបង “ជំរុញកម្មវិធីបណ្ដុះបណ្ដាលជំនាញដល់ យុវជន មកពីគ្រួសារក្រីក្រ”

    បាត់ដំបង៖កម្មវិធីបណ្ដុះបណ្ដាលជំនាញដល់យុវជនមក ពី គ្រួសារក្រីក្រ កំពុងទទួលការជំរុញបន្ថែមពីគណៈកម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបង ក្នុងគោលដៅសម្រេចឱ្យ បាន នូវផែនការបណ្តុះបណ្ដាល១.៥ លាននាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ គណៈកម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃអង្គារទី១៩ខែមីនាបានបើកកិច្ចប្រជុំដើម្បីអនុម័តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៤របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបង។ជាផែនការដើម្បីអភិវឌ្ឍការបណ្តុះបណ្តាល បច្ចេក ទេស និងវិជ្ជាជីវៈប្រកបដោយគុណភាព,ប្រសិទ្ធភាពនៅក្នុង ខេត្តនិងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនាពេល បច្ចុប្បន្ននិងទៅអនាគត។គោលដៅចម្បងនៃផែនការ គឺជំរុញឱ្យមានប្រសិទ្ធភាពខ្ពស់នូវកម្មវិធី បណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្ត។ មានវត្តមានក្នុងកិច្ចប្រជុំនេះដែរ លោក ទីន សារ៉ាវុធ អភិបាល រងខេត្តទន្ទឹមនឹងការកោតសរសើរដល់ក្រុមការងារ លេខា ធិការដ្ឋាននៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបងនិងអង្គការដៃគូសហការដែលបានរៀបចំនូវផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៤លោកបានស្នើដល់ប្រធានមន្ទីរពាក់ព័ន្ធ អភិបាល ក្រុង ស្រុក និងនាយកវិទ្យាស្ថានសាធារណៈទាំងបី នៅក្នុង ខេត្តអង្គការដៃគូ,វិស័យឯកជននិងអ្នកពាក់ព័ន្ធទាំងអស់សូមសហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ដែលមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្ត ជាសេនាធិការ ,ត្រូវអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួន។ ជាពិសេសត្រូវផ្តល់នូវរបាយការណ៍ស្តីពីការបណ្តុះបណ្តាលបច្ចេកទេសមកក្រុមការងារលេខាធិការដ្ឋានឱ្យបានទាន់ពេលវេលា។ ចំណែកលោក មាស ដារ៉ា ប្រធានមន្ទីរការងារនិងបណ្ដុះ បណ្ដាល វិជ្ជាជីវៈខេត្តបានថ្លែងថា កម្មវិធីបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យជាកម្មវិធីនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានប្រកាស និងដាក់ឱ្យអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីកម្ពុជា…

  • យានយន្តល្មើសចំនួន ៤០៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៩ ខែមីនា

    យានយន្តល្មើសចំនួន ៤០៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៩ ខែមីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែមីនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១០៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥២៩គ្រឿង រថយន្តធំ ២០គ្រឿង រថយន្តតូច ១០៧គ្រឿង ម៉ូតូ ៤០២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤០៤គ្រឿងមានរថយន្តធំ ០៦គ្រឿង រថយន្តតូច ៥៩គ្រឿង និងម៉ូតូចំនួន ៣៣៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរងរបួស ៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរងរបួស ៩នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៩នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៥លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៦នាក់ ស្រាល ០១នាក់ ប្រជែង ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ និងស្រវឹង ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • សមត្ថកិច្ចបន្តឃាត់ខ្លួនក្មេងទំនើងជាង ៧០នាក់ កាលពីសប្ដាហ៍មុន

    សមត្ថកិច្ចបន្តឃាត់ខ្លួនក្មេងទំនើងជាង ៧០នាក់ កាលពីសប្ដាហ៍មុន

    ភ្នំពេញ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានអោយដឹងថា ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅនេះ យ៉ាងហោចណាស់មានក្រុម ក្មេងទំនើងសរុបចំនួន ៧៥នាក់ ត្រូវបានកម្លាំងនគរបាលជាតិ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាពរំខានដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ដែលប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងទៀតថា ក្រុមក្មេងទំនើងទាំងនោះ បានប្រព្រឹត្តសកម្មភាពជាក្រុមផ្សេងៗគ្នាសរុបចំនួន២៣ករណី ក្នុងនោះនៅរាជធានីមាន១១ករណី  ឃាត់ខ្លួន ១៥នាក់ ខេត្តស្វាយរៀង មាន៣ករណី ឃាត់ខ្លួន ៣នាក់ បាត់ដំបង មាន ២ករណី ឃាត់ខ្លួន ៤៤នាក់ ត្បូងឃ្មុំ មាន ២ករណី ឃាត់ខ្លួន ៥នាក់ កណ្ដាល មាន ២ករណី ឃាត់ខ្លួន ៥នាក់ ពោធិ៍សាត់ មាន ២ករណី ឃាត់ខ្លួន ២នាក់ និងខេត្តកំពង់ធំ មាន ១ករណី  ឃាត់ខ្លួន…