Category: ព័ត៌មានសង្គម

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ក្រសួងបានដាក់ចេញការអនុវត្តយុទ្ធសាស្ត្រភាពស្អាត ដើម្បីរួមចំណែកសម្រេចគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ក្រសួងបានដាក់ចេញការអនុវត្តយុទ្ធសាស្ត្រភាពស្អាត ដើម្បីរួមចំណែកសម្រេចគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល

    ភ្នំពេញ៖ ក្រសួងបរិស្ថាន ដើម្បីរួមចំណែកសម្រេចគោលដៅយុទ្ធសាស្ត បញ្ចកោណ ដំណាក់កាលទី១ បានដាក់ចេញនូវយុទ្ធសាស្ត ចក្រាក្នុងវិស័យបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។ នៅក្នុងការអនុវត្តយុទ្ធសាស្ត្រភាពស្អាត ក្រសួងបានដាក់ចេញ ដូចជា៖-ភាពស្អាតបរិស្ថានជារូបវន្ត រួមមាន ភាពស្អាតផ្ទៃដី ភាពស្អាតផ្ទៃមេឃ និងភាពស្អាតផ្ទៃទឹក-ភាពស្អាតក្នុងផ្នត់គំនិត រួមមាន ភាពស្អាតបុគ្គល ភាពស្អាតនៅក្នុងសង្គម និងភាពស្អាតរបស់កម្ពុជា-ភាពស្អាតលើឆាកអន្តរជាតិ រួមានភាពស្អាតរបស់កម្ពុជាជាមួយដៃគូ ភាពស្អាតរបស់កម្ពុជាក្នុងតំបន់ និងភាពស្អាតរបស់កម្ពុជាលើសកលលោក។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាស ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងបានដាក់ចេញភាពស្អាតលើផ្ទៃដី តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមនៅថ្ងៃទី០១ ខែកញ្ញា…

  • ធនាគារជាតិប្រកាសប្តូរប្រាក់រៀល ចាស់ ទក់ រហែក ចាប់ពីថ្ងៃពុធនេះ

    ធនាគារជាតិប្រកាសប្តូរប្រាក់រៀល ចាស់ ទក់ រហែក ចាប់ពីថ្ងៃពុធនេះ

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានប្រកាសថា សាធារណជន អាច អញ្ជើញមកប្ដូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិត កម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស នៅក្នុង អំឡុង ពេលយុទ្ធនាការ “ស្រឡាញ់ប្រាក់រៀល”ចាប់ពីថ្ងៃទី២០-២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៧:៣០ នាទីព្រឹកដល់ម៉ោង ៣:០០ នាទី រសៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងនៅថ្ងៃអង្គារទី១៩ ខែមីនា។ សេចក្តីជូនដំណឹងដដែលបន្ថែមថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុជាតិ ធនាគារជាតិនៃកម្ពុជា ទទួលប្តូរក្រដាសប្រាក់ រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា ជូនសាធារណជន នៅគ្រប់សាខាធនាគារ ជាតិនៃកម្ពុជា រាជធានី-ខេត្ត ចាប់ពីម៉ោង ៧:៣០ នាទី ដល់ម៉ោង ១១:០០ នាទី រៀងរាល់ថ្ងៃធ្វើការ ទោះជាមិននៅក្នុងអំឡុងពេល យុទ្ធនាការប្តូរប្រាក់រៀលក៏ដោយ។ ធនាគារជាតិនៃកម្ពុជាបានឆ្លៀតបញ្ចេញសារអំពាវនាវតាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួនថា សូមចូលរួមចំណែក ប្រើប្រាស់ប្រាក់រៀល ឱ្យ កាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ…

  • ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញពិនិត្យវឌ្ឍនភាពការរៀន និងបង្រៀន នៅអនុវិទ្យាល័យអនុវត្ត និងសាលាបឋមសិក្សាអនុវត្ត ក្នុងខេត្តបាត់ដំបង

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញពិនិត្យវឌ្ឍនភាពការរៀន និងបង្រៀន នៅអនុវិទ្យាល័យអនុវត្ត និងសាលាបឋមសិក្សាអនុវត្ត ក្នុងខេត្តបាត់ដំបង

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារ ចុះទស្សនកិច្ច ពិនិត្យវឌ្ឍនភាពការរៀន និងបង្រៀន នៅអនុវិទ្យាល័យអនុវត្ត និងសាលាបឋមសិក្សាអនុវត្ត ក្នុងខេត្តបាត់ដំបង។ គួរបញ្ជាក់ថាបច្ចុប្បន្ន អនុវិទ្យាល័យអនុវត្ត និងសាលាបឋមសិក្សា បាន និងកំពុងអនុវត្តវិធានគន្លឹះជំរុញកំណែទម្រង់វិស័យអប់រំ ដែលដាក់ចេញដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលពង្រឹងគុណភាពអប់រំ ដោយបានបង្កើតឱ្យមានកម្មវិធី ដូចជា៖ ការអប់រំចរិយាធម៌ និងសីលធម៌ កម្មវិធីសមាធិ ក្នុង ១សប្តាហ៍ ១ម៉ោងរៀងរាល់ថ្ងៃព្រហស្បតិ៍ ការបញ្ជា្របការអប់រំកុមារ លើកកម្ពស់សុខភាពផ្លូវចិត្ត ,ការអប់រំសិល្បៈដែលរួមមានការរាំរបាំតាមកម្រិតថ្នាក់ ការបង្កើតគណៈកម្មការថ្នាក់រៀន និងគណៈកម្មការសាលារៀន ដែលជាការចូលរួមពីមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ការលើកម្ពស់សុខភាព និងអាហារូបត្ថម្ភ វាស់កម្ពស់ ថ្លឹងគីឡូ ដើម្បី តាមដានការលូតលាស់របស់សិស្ស និង ទិវាបរិស្ថាន ដែលបានណែនាំសិស្សពីការប្រើប្រាស់ថង់ប្លាស្ទិក។ ថ្លែងក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានចូលរួមសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាសនៅក្រុងសួង ខេត្តត្បូងឃ្មុំ

    រដ្ឋមន្រ្តីក្រសួងបរិស្ថានចូលរួមសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាសនៅក្រុងសួង ខេត្តត្បូងឃ្មុំ

    ភ្នំពេញ៖ ឯកឧត្តបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញក្នុងនាមតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាស ក្នុងភូមិសាស្រ្តសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាសមិទ្ធផលកើតឡើងថ្មីៗបន្ថែមទៀតនភកម្ពុជានៅពេលបច្ចុប្បន្ននេះ គឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជននៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តជ្រៃបិទមាស ក៏ដូចជាសប្បុរសជននានា ដែលបានចូលមករួមចំណែកដើម្បីធ្វើបុណ្យធ្វើទាន នៅក្នុងវត្តជ្រៃបិទមាសនេះ ហើយផ្តល់លទ្ធភាពឱ្យវត្តកសាងបាននូវសមិទ្ធផលដ៏ល្អសម្រាប់ការគោរពបូជា។ ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ បាននឹងកំពុងបន្តការងារពីរាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងបេសកកម្ម ជាឧត្តមប្រយោជន៍ជូនជាតិ និងដើម្បីសម្រេចឱ្យបាននូវ គោលនយោបាយធំៗ ជាអាទិភាពរួមមានទី១៖ ការពារសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិឱ្យរឹងមាំ ស្ថិតស្ថេរគង់វង្ស, ២៖ លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូប ទាំងខាងសម្ភារៈ និងស្មារតីឱ្យបានសមរម្យប្រកបដោយភាព…

  • កម្លាំងចម្រុះបន្តសកម្មភាព ចុះបង្រ្កាបការកាប់រុករានដីព្រៃរបស់រដ្ឋ នៅក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់

    កម្លាំងចម្រុះបន្តសកម្មភាព ចុះបង្រ្កាបការកាប់រុករានដីព្រៃរបស់រដ្ឋ នៅក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់

    ភ្នំពេញ៖ ក្រសួងបរិស្ថានបានឱ្យដឹងថា៖កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារចំនួន ១០ក្រុម ដែលមានកម្លាំងសរុប ៧៨៩នាក់ បានបន្តសកម្មភាព ចុះបង្រ្កាបការកាប់រុករានដីព្រៃរបស់រដ្ឋ នៅក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាលទ្ធផលសម្រេចបានឃ្លុំដីបាន ១៧៧,៧៤ហ.ត និងបានដកហូត ផាល ត្រាក់ទ័រ ៤គ្រឿង កាំភ្លើងបាញ់ខ្យល់ ១គ្រឿង ម៉ាស៊ីនកាត់ស្មៅ ០៤គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ ០១គ្រឿង ម៉ូតូ ២គ្រឿង។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ក្រុមចម្រុះបាន រុះរើ រោងប្រក់សង្ក័សី ១៧ខ្នង រោងតង់កៅស៊ូ ១២ខ្នង រោងប្រក់ស្លឹក ៥ខ្នង និងដើមដំឡូង ៥៧០បាច់ ដើមចេក ៩០គុម្ភ ព្រមទាំង បានបង្គោលរបឯង ៣១០ដើម។ គួរបញ្ជាក់ថា ប្រតិបត្តិការនៃកម្លាំងចម្រុះ នៅខេត្តពោធិ៍សាត់ បានធ្វើឡើង យ៉ាងក្តៅគគុក តាមបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ កិច្ចប្រជុំបន្ទាន់មួយ បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការថ្នាក់ជាតិ…

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ជំរុញដល់យោធិនគ្រប់រូបត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូជាក្រសួងសុខាភិបាលពាក់ព័ន្ធ ជំងឺឆ្លង

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ជំរុញដល់យោធិនគ្រប់រូបត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូជាក្រសួងសុខាភិបាលពាក់ព័ន្ធ ជំងឺឆ្លង

    កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានជំរុញដល់យោធិនគ្រប់រូបនៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលពាក់ព័ន្ធទៅនិងជំងឺឆ្លងផ្សេងៗ ក្នុងនោះមានដូចជាជំងឺអេដសន៍ ជំងឺកូវីដ១៩ ជំងឺអ៊ុតស្វា និងជំងឺផ្តាសាយបក្សីជាដើម ។ ឯកឧត្តម មេបញ្ជាការ បន្ថែមថា ចំពោះជំងឺអេដសន៍គឺនៅតែមានអត្រាឆ្លងសំរាប់នៅកម្ពុជា ហេតុដូច្នេះ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល រួមជាមួយនិងក្រុមគ្រួសារ សាច់ញាតិ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងចូលរួមឱ្យបានកាន់តែសកម្មថែមទៀត ជាមួយរាជរដ្ឋាភិបាល ដើម្បីបញ្ចៀសហានិភ័យខាងលើឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងដំណើរឆ្ពោះទៅបញ្ចប់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នាឆ្នាំ២០២៥ ។ ការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធី ផ្សព្វផ្សាយអប់រំសុខភាព ស្តីពី ជំងឺឆ្លង ផ្សេងៗ ជូននាយទាហាន នាយទាហានរង ពលទាហាន និង គ្រួសារកងទ័ព នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល។ ពិធីនេះ មានការចូលរួមពីមេបញ្ជាការរង មេបញ្ជាការក្រុង/ស្រុក វរៈ…

  • ក្រុមបវរកញ្ញា Universal Women អញ្ជើញទៅកម្សាន្តនៅខេត្ត ព្រះសីហនុ

    ក្រុមបវរកញ្ញា Universal Women អញ្ជើញទៅកម្សាន្តនៅខេត្ត ព្រះសីហនុ

    ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប(១៥-១៧ ខែមីនា)ក្រុមបវរកញ្ញា Universal Women ក៏បានទៅកម្សាន្តនៅតារារះនៃទិសនិរតី របស់កម្ពុជា គឺខេត្តព្រះសីហនុ ។ពិសេសបានទៅទស្សនាកោះរ៉ុង ដ៏ស្រស់ ស្អាតរបស់កម្ពុជា។ ក្នុងឱកាសស្នាក់នៅខេត្តព្រះសីហនុ នៅវេលាយប់ថ្ងៃទី១៧ ខែមីនា ក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និង បាញ់កាំជ្រួចនៅឆ្នេរអូរត្រែះ។ នាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការ លេងល្បែង ប្រជាប្រិយខ្មែរនៅលើឆ្នេរខ្សាច់សក្បុសនៃកោះនេះមុននឹងបន្តដំណើរមកទស្សនារូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ ការ កកើតទឹកដីព្រះរាជាណាចក្រកម្ពុជា ។ សូមជម្រាបថាពិធីបុណ្យទន្លេលើកទី៨ឆ្នាំ២០២៤ប្រព្រឹត្តទៅក្រោមប្រធានបទ“ទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍ”  ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ក្នុងព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមតំណាងអង្គទូត នៃ បណ្តា ប្រទេសមេគង្គបូកមួយ និងប្រទេសជាមិត្ត និងបវកញ្ញា Universal Woman ផងដែរ៕ដោយ៖វណ្ណលុក

  • សាមណសិស្ស និងនិស្សិតចំនួន ៤០៥អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ទទួលបានការផ្សព្វផ្សាយពីកាកបាទក្រហមកម្ពុជា

    សាមណសិស្ស និងនិស្សិតចំនួន ៤០៥អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ទទួលបានការផ្សព្វផ្សាយពីកាកបាទក្រហមកម្ពុជា

    ភ្នំពេញ៖ និស្សិតដែលចូលរួមកម្មវិធី នាពេលនេះ មានការយល់ដឹងខ្ពស់ពីការថែទាំសុខភាព និងការចូលរួមចំណែកក្នុងការពង្រឹងភាពធន់នឹងអាកាសធាតុ ជាពិសេសក្មួយៗបានប្តេជ្ញាចិត្តក្នុងការបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាជន ដែលកិច្ចការងារនេះ គឺជាការផ្តោតរបស់កាកបាទក្រហមកម្ពុជា រហូតដល់សម្រេចដាក់ចេញនូវប្រធានបទសម្រាប់ទិវា ៨ ឧសភា ឆ្នាំនេះ គឺ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ នេះគឺជាការលើកឡើងរបស់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានចុះផ្សព្វផ្សាយស្តីពី «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដើម្បីឈានឆ្ពោះខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដល់សាមណសិស្ស និងនិស្សិតចំនួន ៤០៥អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។ ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ពីគោលបំណងសំខាន់ចំនួន៤ នៃការប្រារព្ធទិវា ៨ឧសភា គឺ (១) រំលឹកដល់ការបង្កើតចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ហៅកាត់ថា ចលនាអន្តរជាតិ) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៣។ ចំណែកឯ កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥…

  • ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី១៨ ខែមីនា

    ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី១៨ ខែមីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៦នាក់ស្រី ០នាក់ កជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២៣នាក់ស្រី ៣នាក់ប្រើប្រាស់ ៧ករណី ឃាត់ ១៥នាក់ ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែមីនា រួមមាន មេតំហ្វេ តាមីន (Ice) ស្មើ ១១៧,១៩ក្រាម។ លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

  • យានយន្តល្មើសចំនួន ២៦០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៨ ខែមីនា

    យានយន្តល្មើសចំនួន ២៦០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៨ ខែមីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែមីនា ធ្ឆ្នាំ ២០២៤ បានឱ្យដឹងថា មានគោលដៅចំនួនសរុប ៦៣គោលដៅ មានយាន យន្ត ចូល គោលដៅចំនួន៣៣០គ្រឿង រថយន្តធំ ០០គ្រឿង រថយន្តតូច ១៣៤គ្រឿង ម៉ូតូ ១៩៦ គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៦០គ្រឿងមានរថយន្តធំ ០០ គ្រឿង រថយន្តតូច ៦៤ គ្រឿង និងម៉ូតូចំនួន ១៩៦គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព…