-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ១៤នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៤នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ មិនគោរពសិទ្ធិ ០៤លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០៣នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០១នាក់ និងប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០៣នាក់ ស្រាល ០២នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
អភិបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធនឹងការត្រួតពិនិត្យលើការ កែច្នៃ យានយន្តគ្រប់ប្រភេទ ការបំពាក់ស៊ីផ្លេរ បំពង់ស៊ីម៉ាំង ខុសលក្ខណៈបច្ចេកទេស

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងការ កែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ តាមដងផ្លូវសាធារណៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធនឹងការត្រួតពិនិត្យលើការកែច្នៃយានយន្តគ្រប់ប្រភេទ ការបំពាក់ស៊ីផ្លេរ បំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ។ កិច្ចប្រនេះជុំបានធ្វើឡើងនារសៀលថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានដាក់ចេញនៅគោលការណ៍ ៣ចំណុច ដោយទី១ ណែនាំដល់អ្នកដែលបានប្រើប្រាស់ស៊ីផ្លេឬបំពង់ស៊ីមុំាងខុសបច្ចេកទេស ត្រូវរួសរាន់ដកចេញវិញជាបន្ទាន់ ដើម្បីកុំឱ្យរងការផាកពិន័យ ទី២ ណែនាំដល់ម្ចាស់អាជីវកម្មលក់ដូរបំពង់ស៊ីមុំាង និងស៊ីផ្លេដែលខុសបច្ចេកទេសត្រូវបញ្ឈប់ការលក់ដូរ និង ៣ ណែនាំដល់ម្ចាស់យាន្តដ្ឋាននានាក្នុងរាជធានីភ្នំពេញត្រូវបញ្ឈប់ ការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេស ដើម្បីកុំឱ្យរងការផាកពិន័យ ឬឈានទៅបិទអាជីវកម្ម បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងនាពេលដ៏ខ្លីខាងមុខ ។ ឯកឧត្តម ឃួងស្រេង បានថ្លែងថា ការប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេសនេះ គឺបាន បង្កការរំខានយ៉ាងខ្លំាងដល់សណ្តាប់ធ្នាប់សាធារណនៅតាមដងផ្លូវ ដែលសមត្ថកិច្ចត្រូវតែពង្រឹងការផាក…
-
ករណីបង្ក្រាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងខេត្តពោធិ៍សាត់ រយៈពេល ៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតានិងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងថា៖ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់ ចំនួន១០ក្រុម ដែលមានកម្លាំងសរុប៧៨៩នាក់ បានចុះអន្តរគមន៍ ឃ្លុំដីទំហំចំនួនទីតាំង ៣៩៤២,៧៣ ហិកតា ជាមួយគ្នានេះ បានឃុំខ្លួនជនសង្ស័យ ០១នាក់ ទៅតុលាការសាលាដំបូងខេត្តពោធិ៍សាត់ និងបានធ្វើការអប់រំមនុស្សបានចំនួនថែមទៀត។ ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងថា៖ ការបូកសរុបការងារប្រតិបត្តិការលើកទី១ បានធ្វើឡើងកាលពីរសៀលថ្ងៃអាទិត្យទី១៧ ខែមេសា ឆ្នាំ២០២៤ នៅសាលាស្រុកវាលវែងខេត្តពោធិ៍សាត់ ដោយមានការចូលរួមដឹកនាំ ដោយ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួអបរិស្ថាន និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាសត់ ព្រមទាំងពីមានការចូលរួមពីតំណាងអគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។ គួរបញ្ជាក់ថា ដោយមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការគ្រប់គ្រងធនធាធម្មជាតិនៅតាមភូមិសាស្រ្តនានាទូទាំងប្រទេស ប្រតិបត្តិការទ្រង់ទ្រាយធំរបស់សមត្ថកិច្ចចម្រុះបានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានធ្វើឡើងក្រោយការដាក់បទបញ្ជាដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត…
-
រដ្ឋបាលខេត្តព្រះវិហារ ធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការ

ព្រះវិហារ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ១២៥រូប នៃរដ្ឋបាលខេត្ត ព្រះវិហារ ត្រូវបានធ្វើតេស្តរកសារធាតុញៀននៅថ្ងៃចន្ទនេះ ក្រោម ការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ និងអភិបាលខេត្តព្រះវិហារឯកឧត្តម គីម រិទ្ធី ។ជា លទ្ធផល ពុំមានមន្រ្តីណាម្នាក់ពាក់ព័ន្ធឡើយ។ ការធ្វើតេស្តរៀបចំដោយលេខាធិការដ្ឋានត្រួតពិនិត្យរកសារធាតុញៀនខេត្តព្រះវិហារ ដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន រួមជាកម្លាំងនគរ បាល ជំនាញ ១៧នាក់ រួមជាមួយលោក យឹម សុងកាន អនុប្រធានមន្ទីរ សុខា ភិបាល លោក ហុង ប្រាក់សាទ អនុប្រធានមន្ទីរមុខងារសាធារណៈ និង លោក ឈុំ រស្មី អនុប្រធានមន្ទីរទំនាក់ ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ផងដែរ។ លទ្ធផលក្រោយការធ្វើតេស្តលើថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ នៃ សាលាខេត្តព្រះវិហារទាំង ១២៥រូប ពុំបានរកឃើញ សារធាតុញៀន លើបុគ្គលិកឬ…
-
អាជ្ញាធរខណ្ឌច្បារអំពៅ ត្រួតពិនិត្យមន្ត្រីទាំងអស់ ដើម្បីរកសារធាតុញៀន

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចង្អុលបង្ហាញពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពេញមួយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌបានដឹកនាំមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងលោកគ្រូ អ្នកគ្រូ ប្រមាណជិត ៨០០នាក់ ធ្វើតេស្តរកសារធាតុញៀន ។ សូមបញ្ជាក់ថា កន្លងមកលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតែងតែលើកយកបញ្ហាប្រឈមនិងគ្រឿងញៀនលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដោយដាក់ចេញអោយបង្ក្រាប់គ្រប់មុខសញ្ញាសង្ស័យទាំងអស់ ព្រោះថាគ្រឿងញៀនជាបញ្ហាចម្បងដែលធ្វើឲ្យប៉ះពាល់ដល់សង្គមនាពេលបច្ចុប្បន្ន ហើយប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចេញបទបញ្ជាលេខ ០១ ប.ប ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមិនមានការលើកលែងឡើយ។ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ហើយក្នុងករណីរកឃើញមន្ត្រីណាម្នាក់ មានសារធាតុញៀន នឹងត្រូវអនុវត្តតាមបទបញ្ជា ៕ ដោយ ៖ វណ្ណលុក
-
អាជ្ញាធរខេត្តកំពង់ធំត្រៀមរៀបចំពិធី បុណ្យចូលឆ្នាំខ្មែរខាងមុខ

កំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំកាលពីថ្ងៃអាទិត្យទី១៧ ខែមីនា នា សាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំ រៀបចំព្រឹត្តិការណ៍ សង្ក្រាន្ត កំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និង លោក ជា វ៉ាន់ចាន់ ប្រធាន ស.ស.យ.ក ខេត្តកំពង់ធំ ព្រមទាំង មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ កិច្ចប្រជុំនេះបានលើកឡើង នូវចំណុចសំខាន់ៗមួយចំនួនត្រូវបានយកមកពិភាក្សា ដូចជា ការងារពង្រឹងអនុវត្តវិធានការគ្រប់គ្រង និងក្តីកង្វល់អំពីបញ្ហា កើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ក្នុងនេះ ការងារសន្តិ សុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈគឺជាប្រធានបទសំខាន់។ សូមជម្រាបថា ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំនឹងចាប់ផ្ដើមប្រារព្ធពិធី នៅថ្ងៃទី ១៣-១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុននេះ មានទីតាំងនៅក្នុងបរិវេណសាលាវិទ្យាល័យកំពង់ធំ ដែលកំណត់ដោ យរដ្ឋបាលខេត្តកំពង់ធំ៕ដោយ៖ ប៊ុន រដ្ឋា
-
អ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងប្រេងតម្លៃ ១៣ពាន់លានដុល្លារ

តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យ បានឈានដល់ការចុះកិច្ចសន្យាដែលមានតម្លៃរាប់ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីជំរុញការផលិតប្រេងរបស់ខ្លួន នៅចំពោះមុខទណ្ឌកម្មរបស់លោកខាងលិច។ នៅក្នុងពិធីផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ ក្រសួងប្រេង និងធុរកិច្ចអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានតម្លៃ ១៣ពាន់លានដុល្លារ ដើម្បីបង្កើនផលិតកម្មប្រេងប្រចាំថ្ងៃនៅក្នុងវិស័យសំខាន់ៗចំនួន៦។ Shana ដែលជាទីភ្នាក់ងារព័ត៌មានផ្លូវការ សម្រាប់ឧស្សាហកម្មប្រេងអ៊ីរ៉ង់ បានដាក់ស្លាកកិច្ចព្រមព្រៀងនេះថា ជា “កិច្ចសន្យាប្រេងធំបំផុតរបស់អ៊ីរ៉ង់” ហើយបាននិយាយថា កិច្ចព្រមព្រៀងនេះដែរ មានគោលបំណងជំរុញការផលិតប្រេងបន្ថែម ៣៥០,០០០បារ៉ែលក្នុងមួយថ្ងៃ ទៅក្នុងផលិតកម្មប្រចាំថ្ងៃរបស់ប្រទេសអ៊ីរ៉ង់។ កាលពីខែតុលា រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក Javad Owji បានប្រកាសថា ក្នុងឆ្នាំថ្មីក្រោមប្រតិទិនពែក្ស ការផលិតប្រេងរបស់ប្រទេសរបស់គាត់ នឹងឈានដល់ ៣.៦លានបារ៉ែលក្នុងមួយថ្ងៃ។វិស័យប្រេងរបស់អ៊ីរ៉ង់បានរងការវាយប្រហារនៅឆ្នាំ២០១៨ នៅពេលដែលទណ្ឌកម្មរបស់លោកខាងលិចត្រូវបានដាក់ឡើងវិញ ដោយបង្ខំឱ្យក្រុមហ៊ុនបរទេសចាកចេញពីប្រទេសនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលបង្កើតឡើងដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ យោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានឱ្យដឹងថា អ៊ីរ៉ង់គឺជាប្រទេសផលិតប្រេងឆៅធំបំផុតទី៧ របស់ពិភពលោកក្នុងឆ្នាំ២០២២។ EIA បានឱ្យដឹងទៀតថា អ៊ីរ៉ង់ក៏មានទុនបម្រុងប្រេងដ៏ធំបំផុតទី៣របស់ពិភពលោកផងដែរ តាមពីក្រោយប្រទេសវេណេស៊ុយអេឡា និងអារ៉ាប៊ីសាអូឌីត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការនៃរដ្ឋបាលខេត្តរតនគិរី

រតនគិរី៖ក្នុងសកម្មភាពធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ មន្ត្រី រាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់នៃរដ្ឋបាល ខេត្តរតនគិរីកាល ពីព្រឹក ថ្ងៃចន្ទទី១៨ ខែមីនា ឆ្នាំ២០២៤ លទ្ធភាពបង្ហាញថា ពុំបានរក ឃើញ សារធាតុញៀនលើមន្រ្តីណាម្នាក់ឡើយ ។ សូមជម្រាបថា តាមរយៈបទបញ្ជាលេខ ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ វិធានការ ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។បទបញ្ជានេះក្នុងគោលបំណង លុបបំបាត់គ្រឿង ញៀនចេញពីសង្គម។ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានផ្តាំផ្ញើដល់មន្ត្រី រាជការទាំងអស់មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ ។ក្នុងករណី ធ្វើតេស្តរកឃើញមានពាក់ព័ន្ធនឹងគ្រឿងញៀននឹងចាត់វិធានការបណ្តេញចេញពីក្របខណ្ឌ៕ ដោយ៖ គតិ យុត្ត
-
ថ្ងៃទី៤ នៃយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ សមត្ថកិច្ចចម្រុះបន្តឃាត់ខ្លួនមនុស្ស ៤នាក់ និងឃ្លុំដីជាង ១ពាន់ហិកតា

(ខេត្តពោធិ៍សាត់)៖ កម្លាំងសមត្ថកិច្ចចម្រុះបានបន្តចុះបង្ក្រាបបទល្មើស កាប់រុករាន ទន្ទ្រានដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ដែលនៅថ្ងៃទី៤ នៃយុទ្ធនាការនេះ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនមនុស្ស ៤នាក់ (ស្រី២នាក់) និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ១នាក់ នៅពន្ធនាគារខេត្តពោធិ៍សាត់ តាមដីកាបង្គាប់ឱ្យឃុំខ្លួន ១ករណី និងបានឃ្លុំដីរដ្ឋ ដែលទន្រ្ទានដោយជនល្មើសបន្តទៀត បានជាង ១,០០៩ហិកតា ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សមត្ថកិច្ចចម្រុះ ក៏បានប្រតិបត្តិការទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ បានដកហូតវត្ថុតាអមួយចំនួន រួមមានម៉ាស៊ីនបាញ់ថ្នាំស្មៅ ១គ្រឿង, ម៉ូតូ ១គ្រឿង រោងប្រក់ស័ង្កសី៧ម៉ែត្រ គុណ ៨ម៉ែត្រ ៦ខ្នង ខ្ទមប្រក់តង់ ៣ម៉ែត្រ គុណ ៤ម៉ែត្រ ១១ខ្ទម, ដំឡូងមី ១,០៤៥បាច់ រោងប្រក់ស្លឹក ១៣ខ្នង,…
-
ក្រោយការដាក់បទបញ្ជា ពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និង នាយឧត្តមសេនីយ៍ សៅ សុខា ប្រតិបត្តិការថ្ងៃទី២ បានប្រើកម្លាំងទ្រង់ទ្រាយធំបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់)៖ បន្ទាប់ពីមានការបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការប៉េអឹមផ្ទៃ ប្រទេស កងកម្លាំងសរុប៧៨៩នាក់បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិនៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ប្រតិបត្តិការដាច់ណាត់ដែល ធ្វើឡើងនៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤បានធ្វើឡើង ដើម្បី ប្រតិ បត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដែលនេះជាថ្ងៃទី២ហើយ ដោយក្នុងនោះកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះឃ្លុំដី បាន១៥០,៩៤ហិកតា, ឃាត់មនុស្សខ្លួន ៤នាក់, កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ចំនួន ១ករណី ទៅតុលាការ។ ដោយឡែកការបង្រ្កាបប្រតិបត្តិការថ្ងៃទី២នេះដែរបានដឹកនាំដោយផ្ទាល់ពី បញ្ជាការ ឯកភាព ខេត្ត ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់។ សម្រាប់ លទ្ធផល ទទួល បានក្នុងប្រតិបត្តិការថ្ងៃទី២នេះដែររួមមាននដូចជា ៖១.ប្រើប្រាស់កម្លាំង សរុប ៧៨៩ នាក់ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និង…