Category: ព័ត៌មានសង្គម

  • ជនសង្ស័យ ៤៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី១២ ខែមីនា

    ជនសង្ស័យ ៤៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី១២ ខែមីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៤៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២២ករណី ទូទាំងប្រទេស នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៤៩នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៥នាក់ស្រី ០នាក់ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២២នាក់ស្រី ១នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២២ នាក់ស្រី ៣នាក់ វត្ថុតាងដែលចាប់យកសរុបក្នុ ងថ្ងៃទី ១២ ខែមីនា រួមមាន មេតំហ្វេតា មីន (Ice) ស្មើ៦៧,១៣ក្រាម។ លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៖៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

  • យានយន្តល្មើសចំនួន ២៩៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១២ ខែមីនា

    យានយន្តល្មើសចំនួន ២៩៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១២ ខែមីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែមីនាធ្ឆ្នាំ២០២៤ បានឱ្យ ដឹងថា មានគោលដៅចំនួនសរុប ៦៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥២៩គ្រឿង រថយន្តធំ ៥៦គ្រឿង រថយន្តតូច ១៧២គ្រឿង ម៉ូតូ ៣០១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៩៧គ្រឿង មានរថយន្តធំ ០៦គ្រឿង រថយន្តតូច ៨៧ គ្រឿង និងម៉ូតូចំនួន ២០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០៧នាក់ និងរងរបួស ១០នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០៧នាក់ និងរងរបួស ១០នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ០៨លើក បណ្តាលអោយមនុស្សស្លាប់ ០៧នាក់ និងរងរបួសធ្ងន់ ស្រាល ចំនួន ១០នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៥លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៣នាក់ ស្រាល ០៣នាក់ មិនគោរពសិទ្ឋិ ០១លើក ស្លាប់ ០២នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • បុគ្គលឈ្មោះ ឡេង ចាន់ណា ដែលឆបោកលុយពលរដ្ឋរឿងដីធ្លីផ្ទះ និងការវិនិយោគរាប់លានដុល្លារ ត្រូវកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនបានហើយ

    បុគ្គលឈ្មោះ ឡេង ចាន់ណា ដែលឆបោកលុយពលរដ្ឋរឿងដីធ្លីផ្ទះ និងការវិនិយោគរាប់លានដុល្លារ ត្រូវកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនបានហើយ

    សៀមរាប៖ ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុង ទំហំ ទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប។ ជនខិល ខូចត្រូវតែមានការទទួលខុសត្រូវចំពោះមុខច្បាប់ នៅពេលមានបណ្តឹង ។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនបណ្តាញ សារព័ត៌មាន និងសាធារណៈជន ឲ្យបានជ្រាបថា៖ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននរគបាលខេត្ត សៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនទ្រីលានស៊ីធីមើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយផ្អែកតាម ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យ បណ្ដឹង មកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ហើយជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលា ដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។ អយ្យការ នឹងជូនព័ត៌មាន ដើម្បីឲ្យសាធារណៈជនជ្រាបពីចំណាត់ការជាបន្តបន្ទាប់នូវសំណុំរឿងនេះ។…

  • ឥណ្ឌារៀបចំព្រឹត្តិការណ៍កំចាត់ភាពតានតឹង ឱ្យក្លាយទៅជាភាពខ្លាំង “Stress to Strength” នៅកម្ពុជា

    ឥណ្ឌារៀបចំព្រឹត្តិការណ៍កំចាត់ភាពតានតឹង ឱ្យក្លាយទៅជាភាពខ្លាំង “Stress to Strength” នៅកម្ពុជា

    ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា សភាធុរកិច្ចឥណ្ឌានៃកម្ពុជា (IBCC) និងសមាគមឥណ្ឌានៅកម្ពុជា (IAC) បានសហការគ្នារៀបចំព្រឹត្តិការណ៍ស្តីពីការកំចាត់បង់នូវភាពតានតឹងឲ្យក្លាយទៅជាភាពខ្លាំង “Stress to Strength” នាល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ ដើម្បីដើរតួជាពន្លឺនៃក្តីសង្ឃឹម និងការបំភ្លឺផ្លូវសម្រាប់យើងទាំងអស់គ្នា។ ថ្លែងក្នុងពិធីនេះ លោកជំទាវវេជ្ជបណ្ឌិត ទេវ្យានី ខូប្រាគដេ (Dr. Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា យប់នេះ យើងជួបជុំគ្នាមិនត្រឹមតែជាបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែជាសហគមន៍មួយ ដែលចងភ្ជាប់ដោយការស្វែងរករួមគ្នានៃសន្តិភាពផ្លូវចិត្ត ការច្នៃប្រឌិត និងសុខុមាលភាពរួមនៃសង្គមរបស់យើង។ លោកជំទាវបន្តថា ភាពបរិសុទ្ធរបស់លោកគ្រូ Gurudev Sri Sri Ravi Shankar ស្ថាបនិកនៃអង្គការសិល្បៈនៃការរស់នៅ ដែលជាអ្នកដឹកនាំខាងសាសនាដ៏មានឥទ្ធិពល អ្នកបង្កើតសន្តិភាពផ្លូវចិត្ត និងមនុស្សធម៌ នឹងបង្ហាញយើងទាំងគ្នានូវបញ្ញាឥតដែនកំណត់នៃសម័យកាលបច្ចុប្បន្ន។ ការបង្រៀនរបស់គាត់ដែលត្រូវបានចាក់ឫសគល់នៅក្នុងវិជ្ជាពីបុរាណ និងត្រូវបានកែសម្រួលសម្រាប់ពិភពលោកទំនើប វិជ្ជា ឬវិធីសាស្រ្តបានកែប្រែមនុស្សជាង ៥០០លាននាក់នៅទូទាំងពិភពលោក។ លោកជំទាវឯកអគ្គរដ្ឋទូតបន្ថែមថា ព្រឹត្តិការណ៍ “Stress to Strength” មិនមែនគ្រាន់តែនិយាយអំពីការគ្រប់គ្រងភាពតានតឹងប៉ុណ្ណោះទេ។ វានិយាយអំពីការដោះសោការច្នៃប្រឌិតដែលគ្មានដែនកំណត់នៅក្នុងអ្នកម្នាក់ៗ…

  • បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៃភូមិចំនួនបួននៅស្រុកក្រឡាញ់

    បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៃភូមិចំនួនបួននៅស្រុកក្រឡាញ់

    សៀមរាប៖មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមជាមួយរដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បាន ប្រកាសបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំនួនបួន នៃឃុំក្រឡាញ់ ស្រុកក្រឡាញ់ ដែលមាន ក្បាលដី សរុបចំនួន ៣ ២១៧ក្បាលដី។ ភូមិ ចំនួនបួន គឺភូមិតាចែង ភូមិអូរក្រឡាញ់ ភូមិកោះក្របៅ និងភូមិសំពៅ លូន។ ក្នុងពិធីប្រកាសបិទផ្សាយកាលពីព្រឹកថ្ងៃទី១២ ខែមីនា លោក មឿ សុធី អភិបាលរងស្រុកក្រឡាញ់ បាន ថ្លែងអំណរគុណចំពោះ មន្ទីរ រៀបចំដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានរៀបចំពិធីបិទ ផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជី ឈ្មោះម្ចាស់ដី) ដែលមានរយៈពេល ១៥ថ្ងៃ។លោកបានអំពាវនាវដល់ ប្រជាពលរដ្ឋជាម្ចាស់ដី ឬនិងអ្នកកាន់ កាប់ដីព្រមទាំងស្ថាប័ន និង អង្គភាពពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យនេះឱ្យបានគ្រប់ៗគ្នា ។ សូមជម្រាបថា ការបិទផ្សាយនេះមានរយៈ ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៧…

  • នាយឧត្តមសេនីយ៍ គន់ គីម ត្រួតពិនិត្យការរៀបចំសាង សង់ ផ្ទះសម្បែងជូនដល់អតីតយុទ្ធជននៅខេត្តកំពង់ធំ

    នាយឧត្តមសេនីយ៍ គន់ គីម ត្រួតពិនិត្យការរៀបចំសាង សង់ ផ្ទះសម្បែងជូនដល់អតីតយុទ្ធជននៅខេត្តកំពង់ធំ

    កំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដីសម្បទានសង្គមកិច្ច ដើម្បីបន្តបែងចែក និងរៀបចំសាងសង់ផ្ទះជូនដល់នអតីតយុទ្ធជន ដែល គ្មានដីគ្មានផ្ទះ ឬរស់នៅលើដីសាធារណៈនៅខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ បានរាយការណ៍អំពីបច្ចុប្បន្នភាពរបស់អតីត យុទ្ធជន នៅខេត្តកំពង់ធំ ដែលគ្មានដី និងគ្មានផ្ទះ រស់នៅជាមួយក្រុមគ្រួសារ សាច់ញាតិ និងរស់នៅលើដីចំណីផ្លូវសាធារណៈ ដែលតម្រូវរៀបចំឱ្យ ពួកមានដីធ្លី និងសាងសង់ផ្ទះសម្បែងជូនពួកគាត់រស់នៅឱ្យបាន សមរម្យ ។ លោក ស ប៉ាហូ តំណាងរដ្ឋបាលខេត្ត ស្រុក និងមន្ទីរដែនដីនគររូប នីយកម្ម និងសំណង់ បានរាយការណ៍អំពីការ គ្រប់គ្រងដី សម្បទាន សង្គមកិច្ច និងការរៀបចំបែងចែកឡូត៍ ដែលត្រូវបន្តរៀបចំជូនបងប្អូន អតីតយុទ្ធជន ដែលមានជីវភាពលំបាក និង រងផលប៉ះពាល់ សម្រាប់ គ្រួសារនីមួយៗ…

  • បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ ថ្មីៗប្រចាំសប្តាហ៍ និងប្រគល់ភារកិច្ចជូនកងកម្លាំង

    បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ ថ្មីៗប្រចាំសប្តាហ៍ និងប្រគល់ភារកិច្ចជូនកងកម្លាំង

    កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការ សឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និង ប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់កងកម្លាំងចំណុះទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់អំពី សភាព ការណ៍ជាតិ សភាពការណ៍អន្តរជាតិ និងការអភិវឌ្ឍ រីកចម្រើនថ្មីៗ បន្ថែមទៀតព្រមទាំងផ្សព្វផ្សាយបទបញ្ជាថ្មីៗ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ពាក់ព័ន្ធ បញ្ហាគ្រឿងញៀន ដែលត្រូវ លុបបំបាត់ឱ្យបានដាច់ខាតនៅក្នុងជួរមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ពិសេសកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ។ត្រូវចូលរួមលុបបំបាត់ ល្បែងស៊ីសងខុសច្បាប់ មិនឱ្យកើតមានឡើងនៅក្នុងមូលដ្ឋាននានា និងការគ្រប់ គ្រងធនធានធម្មជាតិ ពិសេសដីព្រៃលិចទឹកនៅក្នុងតំបន់៣ ជាប់មាត់បឹងទន្លេសាប ៕ដោយ៖ ប៊ុន រដ្ឋា

  • តំបន់ប្រតិបត្តិការសឹករងរតនគិរី បិទសន្និបាតបូកសរុប លទ្ធផល ការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ

    តំបន់ប្រតិបត្តិការសឹករងរតនគិរី បិទសន្និបាតបូកសរុប លទ្ធផល ការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ

    រតនគិរី៖ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី បានបិទ សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅអនុវត្ត ការងារ ឆ្នាំ ២០២៤ របស់ខ្លួនក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បញ្ជាការរងយោធភូមិភាគទី១ និងលោក ឌុច ចាន់តូ អភិបាល រងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តរតនគិរី។ ក្នុងវត្តមានចូលរួមលោក ឌុច ចាន់តូ បានកោតសរសើរដល់កម្លាំង តំបន់ ប្រតិបត្តិការសឹករងរតនគិរី ដែលកន្លងមក សម្រេចបាន ជោគជ័យ គ្រប់ ភារកិច្ចដែលថ្នាក់លើដាក់ជូន ។លោកក៏បានរំលឹកថា ក្រោមការដឹក នាំរបស់រសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជាបានដាក់ ចេញបទបញ្ជាលេខ០១ស្ដីពីវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ននិង រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងទ័ព ។ដូចនេះដាច់ខាតត្រូវចូលរួម អនុវត្ត។ ចំណែកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានរំលេចថា លទ្ធផលដែល អង្គភាពទទួលបាន ពិតជាការរួមចំណែកពីនាយទាហាន នាយ ទាហាន រង និងពលទាហានទាំងអស់…

  • ផ្លូវប្រវែងជាងប្រាំបួនគីឡូម៉ែត្រ ជួយសម្រួលដល់ការរស់នៅរបស់ ប្រជាជនឃុំល្វា និងឃុំដទៃទៀត

    ផ្លូវប្រវែងជាងប្រាំបួនគីឡូម៉ែត្រ ជួយសម្រួលដល់ការរស់នៅរបស់ ប្រជាជនឃុំល្វា និងឃុំដទៃទៀត

    បាត់ដំបង៖ផ្លូវដីល្បាយថ្មភ្នំមួយខ្សែប្រវែងជាងប្រាំបួនគីឡូម៉ែត្រ ទទឹង ប្រាំពីម៉ែត្រ និងកម្រាស់ផ្លូវ០,១៥ម៉ែត្រ កាត់ភូមិល្វា ក្រោម ទៅ ភូមិតានី នៃឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងបានបញ្ចប់ការស្តារនិងសាងសង់ ។សមិទ្ធផលនេះបានសម្រួលដល់ការរស់នៅរបស់ប្រជាជន ក្នុង មូល ដ្ឋាន និងប្រជាជនដែលធ្វើដំណើរឆ្លងកាត់។ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទបាន ចុះពិនិត្យការបញ្ចប់គម្រោងនៃការស្តារផ្លូវ និងបានប្រគល់ជាផ្លូវការ ដល់រដ្ឋបាលមូលដ្ឋានកាលពីចុងសប្ដាហ៍កន្លងទៅ។ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងបាន ឱ្យដឹងថា ជាផ្លូវគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បាន សាង សង់ដោយមាន លូប្រអប់មុខពីរចំនួនបួនកន្លែង,លូប្រអប់មុខមួយ ចំនួនពីរកន្លែង និងលូមូលមុខពីរ ចំនួនពីរកន្លែង ។ការសាងសង់ នេះដោយក្រុមការងារបញ្ជាការដ្ឋានវិស្វកម្មនៃកងទ័ពជើងគោក។ លោកបន្តថា ផ្លូវមួយខ្សែនេះផ្តល់អត្ថប្រយោជន៍ប្រើប្រាស់និងឆ្លង កាត់ ទៅមករបស់ប្រជាពលរដ្ឋ និងអាស្រ័យផលដោយ ផ្ទាល់ ចំនួនបីភូមិ គឺ ភូមិក្បាលស្ពាន ភូមិល្វាចាស់ និង ភូមិតានីដែលមានប្រជាពលរដ្ឋ រស់ នៅ ជិតបីពាន់នាក់។ផ្លូវនេះក៏ជួយសម្រួលនិងជា ប្រយោជន៍ជួយដល់…