-
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅអោយអាជ្ញាធរសង្កាត់ទាំង៨ ពង្រឹងការងារគ្រប់ផ្នែក

(ភ្នំពេញ)៖ ក្នុងគោលដៅពង្រឹងគុណភាពការងាររដ្ឋបាលទូទៅអោយបានប្រសើឡើង ថែមទៀត លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិ បាល ខណ្ឌ ច្បារ អំពៅ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាល ប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក លោកស្រីចៅសង្កាត់ លោកមេប៉ុស្តី និង ស្មៀនសង្កាត់ទាំង ៨ ។ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការដែលត្រូវអនុវត្តបន្ត រួមមាន ត្រូវរួមគ្នាខិតខំ ប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ត្រូវផ្សព្វ ផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់ បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត អោយទទួលបានលទ្ធផលល្អ ជាពិសេសរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនិងសង្កាត់…
-
ជនសង្ស័យ ៦១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ២៤ករណី ថ្ងៃទី១៤ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៣នាក់ ដឹក ជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២១នាក់ ចាត់ចែង សម្រួល ១ករណី ឃាត់ ៦នាក់ស្រី ៣នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ៣១នាក់ស្រី ៣នាក់ វត្ថុតាងដែលចាប់យក សរុប ក្នុង ថ្ងៃទី១៤ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២៣៣,៤៩ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ១,១០ក្រាម។ អុិចស្តាសុី(mdma) ស្មើ ១៥៣,២៩ក្រាម។ កូកាអុីន(Cocaine) ស្មើ ១១,៩៩ក្រាម…
-
យានយន្តល្មើសចំនួន ៤៦៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៤ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែមីនាធ្ឆ្នាំ២០២៤ បាន ឱ្យ ដឹងថា មានគោលដៅចំនួនសរុប ៩៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦១៥ គ្រឿង រថយន្តធំ ០៧គ្រឿង រថយន្តតូច១៩៤គ្រឿង ម៉ូតូ ៤១៤គ្រឿង ក្នុងនោះ រកឃើញ យាន យន្តល្មើសសរុបចំនួន ៤៦៤គ្រឿងមានរថយន្តធំ ០៤គ្រឿង រថយន្តតូច ១២៧ គ្រឿង និងម៉ូតូ ចំនួន ៣៣៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និងរងរបួស ១៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្តាលអោយមនុស្សស្លាប់០៨នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៣នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៥លើក ស្លាប់ ០២នាក់ ធ្ងន់ ០៥នាក់ ស្រាល ០២នាក់ មិនគោរពសិទ្ឋិ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០៣នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ កត្តាយាន ០២លើក ស្លាប់ ០៣នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់…
-
មន្រ្តីទេសចរណ៍ខេត្តកំពត អំពាវនាវឱ្យ ចូលរួមរក្សា កិត្តិយសទីក្រុងទេសចរណ៍ស្អាតអាស៊ាន

កំពត៖ មន្ទីរទេសចរណ៍ខេត្តកំពតបានរៀបចំទិវាជាតិទី ក្រុង ស្អាត លើកទី ១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ“ទី ក្រុងស្អាត ដើម្បីទេសចរណ៍” នៅបរិវេណសួនច្បាររូបសំណាក ព្រះបាទ អង្គឌួង ក្រុងកំពតក្រោមអធិបតីភាពលោក នៃ គង់ អភិបាល រងខេត្ត និងមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពពាក់ ព័ន្ធជុំវិញ ខេត្ត ប្រជាពលរដ្ឋ អាជីវករ សេវាករ បុគ្គលិកក្រុមហ៊ុន ប្រមូល សំរាម និងយុវជន សិស្សានុសិស្សជាច្រើនរយនាក់ ។ក្នុងពិធី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃពុធ មន្ត្រីជំនាញបាន អំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ថែរក្សាកិត្តិយស ក្នុងនាមជាខេត្តទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ាន។ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោកសយ ស៊ីណុល បានឱ្យ ដឹងថា កម្មវិធីនេះមានគោលបំណងបញ្ជ្រាបការយល់ដឹង និងការ សម្អាតទីក្រុង ក្រោមពាក្យស្លោក “ពលរដ្ឋគំរូចូល រួមគិតគូរពីបរិស្ថាន និងសោភណភាព ស្របនឹងប្រធាន បទទីក្រុងស្អាត ដើម្បីទេសចរណ៍” ។ ក្នុងឱកាសនេះដែរលោក នៃ…
-
បំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យប្រាសាទបល្ល័ង្ក

កំពង់ធំ៖ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ លោក កែវ ផល នាយកសាខាកាកបាទ ក្រហម កម្ពជា លោក សេង សារ៉ាត អភិបាលរងស្រុក ប្រាសាទ បល្ល័ង្ក មន្ត្រីសាខាកាលពីព្រឹកថ្ងៃព្រហស្បតិ៍បានអញ្ជើញចូល ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្កចំនួន៥០នាក់ (ស្រី៤១នាក់ )ប្រចាំវិទ្យាល័យ ប្រាសាទ បល្ល័ង្ក ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ក្នុងឱកាសនេះលោកអភិបាលរងស្រុកប្រាសាទបល្ល័ង្ក បានផ្តាំផ្ញើដល់ក្មួយៗចូលរួមធ្វើសកម្មភាពជាក់ស្តែង ដូចជា សុវត្ថិភាពចរាចរណ៍ អនាម័យ បរិស្ថាន អប់រំថែទាំសុខភាព ដល់សហគមន៍ ចូលរួមទប់ស្កាត់ អំពើអសីលធម៌ក្នុងសង្គម ដូចជាគ្រឿងញៀន ក្មេងទំនើង អំពើហិង្សាជាដើម។ ចំណែកលោក តាន់ ប៊ុនហុង បានលើកឡើងថា ប្រធានបទ “យុវជនកាកបាទក្រហម និងសុវត្ថិភាពចរាចរណ៍”ហាក់ដូចជា ពុំទាន់គ្រប់សាលាគោលដៅនៅឡើយទេ។ដូចនេះសូមចូល រួមថែមទៀតតាមរយៈកម្មវិធីមិត្តអប់រំមិត្ត នៅក្នុងនិងក្រៅ សាលា ជាពិសេសការងារសុវត្ថិភាពចរាចរណ៍ ។លោក…
-
ទួលព័ន្ធតាឡី បឹងស្នេហ៍មានសត្វព្រៃប្រមាណ ៥០ប្រភេទ និងសត្វបក្សីកម្រៗប្រមាណ ២ម៉ឺនក្បាលកំពុងទាក់ទាញទេសចរណ៍ជិតឆ្ងាយចូលទស្សនា

(ខេត្តព្រៃវែង)៖ តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ គឺជាទីកន្លែងរកចំណី ការរស់នៅ និងបន្តពូជ របស់សត្វស្លាបទឹក ដែលក្នុងនោះបក្សីមួយចំនួនជាប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងលើពិភពលោក ដូចជាប្រភេទ ស្មោញ ទុងប្រផេះ រនាលពណ៌ ត្រយងខ្លួនស ត្រយងខ្លួនរលោង ត្រដក់តូច និងជាពិសេសប្រភេទសត្វចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល ។ ក្រៅពីជាទីជម្រកដ៏សុខសាន្តរបស់ហ្វូងបក្សាបក្សីទាំងនោះ តំបន់មួយនេះ ក៏ជាទិសដៅទេសចរណ៍ សម្រាប់ការទស្សនាសត្វស្លាបដ៏សំខាន់មួយក្នុងទឹកដីខេត្តព្រៃវែង ។ ពិសេសជាងនេះក៏ជាទីកន្លែងសំចតរបស់ប្រភេទសត្វស្លាបទេសសន្តរប្រវេសន៍មកស្នាក់នៅនិងរកចំណីបណ្តោះអាសន្ន ជាតំបន់ដែលមានជម្រកពងកូនសត្វស្លាបទឹកធំជាងគេទី២ នៅប្រទេសកម្ពុជា បន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់ ។ គួរបញ្ជាក់ថាតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ បង្កើតឡើងដោយអនុក្រឹត្យលេខ១៦ អនក្រ.បក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានផ្ទៃដីទំហំ ៣៥៥៧ហិកតា មានភូមិសាស្ត្រស្ថិតនៅក្នុងក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង ។ លោក តូច វ៉ារដ្ឋា ប្រធានមន្ទីរបរិស្ថាន ខេត្ត ព្រៃវែង បានបញ្ជាក់ប្រាប់AMSឱ្យដឹងថា មានសត្វស្លាបរស់នៅតំបន់នេះមានចំនួនប្រមាណ៥០ប្រភេទ និងមានចំនួនសត្វចន្លោះពី ១ម៉ឺន៥ពាន់ទៅ ២ម៉ឺនក្បាល។…
-
ជនសង្ស័យ ៨២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី១៣ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៨២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៨២នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ១៨នាក់ស្រី ២នាក់ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២១នាក់ស្រី ៤នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤២នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែមីនា រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ៦២៧៤,២៨ក្រាម ។ មេតំហ្វេតាមីន(Wy) ស្មើ ០,១៨ក្រាម ។ កេតាមីន(Ke) ស្មើ ១៣២៤,៧១ក្រាម។ អុិចស្តាសុី(mdma) ស្មើ ២២៥៦,២៧ក្រាម ។ កញ្ឆា ស្មើ ០,៨៩ក្រាម ។…
-
យានយន្តល្មើសចំនួន ៤០៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៣ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែមីនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១១១គោលដៅ មានយាន យន្តចូលគោលដៅចំនួន ៥៥៦គ្រឿង រថយន្តធំ ១៦គ្រឿង រថយន្តតូច ៩៨គ្រឿង ម៉ូតូ ៤៤២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤០៨គ្រឿងមានរថយន្តធំ ០៥គ្រឿង រថយន្តតូច ៦៤ គ្រឿង និងម៉ូតូចំនួន ៣៣៩គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២៣ ខែមីនា បណ្តាលឱ្យមនុស្សស្លាប់ ០០នាក់ និងរងរបួស ០៤នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន០៤លើក បណ្តាលអោយមនុស្សស្លាប់ ០០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ០៤នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ប្រជែង ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០០នាក់ ស្រាល ០២នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ ស្រវឹង ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ និងកត្តាយាន ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ