-
ប្រជាពលរដ្ឋទាំងបីឃុំ នៅស្រុកព្រះនេត្រព្រះ មានទឹកប្រើប្រាស់ ឡើង វិញ បន្ទាប់ពីមានអន្តរាគមន៍

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋចំនួនបីឃុំ នៅស្រុកព្រះនេតព្រះ ខេត្ត បន្ទាយមានជ័យ បានទឹកប្រើប្រាស់វិញបន្ទាប់ពីមាន អន្តរាគមន៍ របស់ អាជ្ញាធរ និង មន្ត្រីធនធានទឹក ដែលបានបើកទ្វារទឹកអាងត្រពាំងថ្ម បង្ហូរទឹកមកកាន់មូលដ្ឋានពួកគាត់ ។ឃុំទាំងបីនេះ មាន ឃុំទានកាំ ឃុំរហាល និងឃុំភ្នំលៀប ។ លោក ភោគ ជិត មេឃុំទានកាំ បានឱ្យដឹងថា តំណាងមេឃុំពីរផ្សេង ទៀត សូមអរគុណដល់មន្ទីរធនធានទឹកបាន ធ្វើការដោះស្រាយ បាន ទាន់ពេលភ្លាមៗផ្តល់ទឹកប្រើប្រាស់បន្ទាប់ពីដឹងថាឃុំទាំងបីជួបការខ្វះទឹកប្រើប្រាស់។ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនានេះថា មន្ត្រីបច្ចេកទេស បានចុះ មើលស្ថាន ភាព ទឹកនៅឃុំទាំងបីដែលប្រឈមនឹងកង្វះទឹកប្រើប្រាស់ និងទឹក ស្រោច ស្រពស្រូវប្រាំង ដោយសារប្រភពទឹកក្នុង ឃុំចំនួនបី រីងខះជា បណ្ដើរៗ ព្រោះអាកាសធាតុក្ដៅហួតហែងខ្លាំង ។លោកបន្តថា យើង បានចុះអន្តរាគមន៍បើកទ្វារអាងទឹកត្រពាំងថ្ម ដែលជាប្រភពទឹក ធំ មួយនៅស្រុកភ្នំស្រុក…
-
ជនសង្ស័យ ៥០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២៤ករណី ថ្ងៃទី១១ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៥០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេស នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ២នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៧នាក់ស្រី ៣នាក់ ប្រើប្រាស់ ១១ករណី ឃាត់ ៣១នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែមីនា រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ៣០,៦៦ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ០,០៩ក្រាម។ អុិចស្តាសុី(mdma) ស្មើ២៣,៥៨ក្រាម ។ លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
យានយន្តល្មើសចំនួន ២៨៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១១ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែមីនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន៣៧៥គ្រឿង រថយន្តធំ១ឭ១៧គ្រឿង រថយន្តតូច៤៤គ្រឿង ម៉ូតូ ៣១៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៨៩គ្រឿងមានរថយន្តធំ០៣គ្រឿង រថយន្តតូ២៥ គ្រឿង និងម៉ូតូចំនួន ២៦១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងរបួស ៩នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១០លើក បណ្តាលឱ្យមនុស្សស្លាប់ ០៦នាក់ នឹងរងរបួសធ្ងន់ស្រាលចំនួន ៩នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០២នាក់ ស្រាល ០១នាក់ មិនប្រកាន់ស្តាំ ០៤លើក ស្លាប់ ០៤នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ មិនគោរពសញ្ញា ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០៤នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ និងកត្តាយាន ០២លើក ស្លាប់ ០០នាក់ ធ្ងន់ ០០នាក់ ស្រាល…
-
នៅសល់ ៣២ថ្ងៃទៀត ស្ពានអាកាសមរតកតេជោ ដំណាក់កាលទី១ នឹងស្ថាបនារួចរាល់ ដើម្បីដាក់អោយប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន

(ភ្នំពេញ)៖ ស្ពានអាកាសមរតកតេជោ ដំណាក់កាលទី១ ដែលបាន និងកំពុងសាងសង់ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យរាជធានី នៅសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យនឹងត្រូវបញ្ចប់ការសាងសង់ ៣២ថ្ងៃខាងមុខនេះ។ គិតត្រឹមថ្ងៃទី១១ មីនា ២០២៤នៅសល់តែ ៣២ថ្ងៃទៀត ការ សាងសង់ ស្ពានអាកាសមរតកតេជោ ដំណាក់កាលទី១ នឹងត្រូវបញ្ចប់ ។ ស្ពានអាកាសមរតកតេជោនេះដឹកនាំការសាងសង់ដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ អរគុណសន្តិភាព និងការអភិវឌ្ឍ សមិទ្ធផលថ្មីបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។ ស្ពានអាកាស មរតកតេជោ ត្រូវបានធ្វើពិធីភ្ជាប់ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយឯកឧត្ដមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅពេលស្ថាបនារួចក្នុងដំណាក់កាលទី១នេះ។ ឯកឧត្ដមនឹងសុំទៅសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ កាត់បន្ថយបាននូវការកកស្ទះចរារចរ។ ខណៈដាក់ឲ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្ដោះអាសន្ន គម្រោងទី ២នឹងបន្តសាងសង់នៅជាន់ផ្ទាល់ដីនិងជាន់ទី១ បន្តទៀត។ ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅលំហូរ ចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែនពីព្រលានយន្តហោះថ្មី…
-
អាមេរិកជម្លៀសពលរដ្ឋខ្លួនចេញពីអំពើហិង្សានៅហៃទី

ព័រអូប្រុំាង៖ ស្របពេលរដ្ឋធានីរបស់ហៃទី កាន់តែធ្លាក់ជ្រៅក្នុងអំពើហិង្សារបស់ក្រុមបងធំ សហរដ្ឋអាមេរិក ក្នុងថ្ងៃអាទិត្យ និយាយថា ខ្លួនបានជម្លៀសបុគ្គលិកជនជាតិអាមេរិកដែលមិនសំខាន់ ចេញពីស្ថានទូតរបស់ខ្លួននៅរដ្ឋធានី ព័រអូប្រុំាង ហើយនឹងបន្តជម្លៀសបន្ថែមទៀត ស្ថិតក្រោមហេតុផលសន្តិសុខ។ យោធាអាមេរិក ក្នុងថ្ងៃអាទិត្យ និយាយថា ខ្លួនបានធ្វើប្រតិបត្តិការមួយ ក្នុងការបង្កើនសន្តិសុខរបស់ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីព័រអូប្រុំាង ដើម្បីអនុញ្ញាតឱ្យបេសកកម្មស្ថានទូតរបស់យើងបន្តដំណើរការ ហើយអនុញ្ញាតឱ្យបុគ្គលិកដែលមិនសំខាន់ចាកចេញ។ បើតាមសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការយោធាអាមេរិក ការជម្លៀសបុគ្គលិកតាមជើងហោះហើរចេញពីស្ថានទូត គឺស្របទៅនឹងការអនុវត្តស្តង់ដាររបស់យើង សម្រាប់ការបង្កើនសន្តិសុខរបស់ស្ថានទូត។ ចំណែកស្ថានទូតអាមេរិកប្រចាំរដ្ឋធានីព័រអូប្រុំាង ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម X ដែរថា ខ្លួននៅតែបើកទ្វារចំហរ ហើយថា អំពើហិង្សារបស់ក្រុមបងធំកាន់តែខ្លាំងឡើង នៅក្នុងសង្កាត់ក្បែរបរិវេណស្ថានទូតអាមេរិក និងនៅជិតអាកាសយានដ្ឋាន ទើបក្រសួងការបរទេសរៀបចំការជម្លៀសបុគ្គលិកស្ថានទូតបន្ថែមទៀត។ គួរបញ្ជាក់ថា រដ្ឋាភិបាលហៃទីបានបន្តដាក់ប្រទេសក្នុងភាពអាសន្ន ចំពេលមានសកម្មភាពឆក់ប្លន់ និងការវាយប្រហារជាច្រើនលើប៉ុស្តិ៍ប៉ូលិស។ ក្រុមជនអន្ធពាលប្រដាប់ដោយអាវុធកំពុងអំពាវនាវឱ្យមានការផ្ដួលរំលំរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry ដែលកំពុងបំពេញទស្សនកិច្ចនៅក្រៅប្រទេស ហើយមិនអាចវិលត្រលប់ចូលស្រុកបាន និងកំពុងតស៊ូប្រមូលផ្តុំការគាំទ្រពីអន្តរជាតិទៅកំចាត់ក្រុមបងធំ។ យោងតាមអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានឱ្យដឹងថា ភាពចលាចលរបស់ក្រុមបងធំ បានធ្វើឱ្យជនជាតិហៃទីប្រហែល ៣៦២,០០០នាក់បង្ខំចិត្តផ្លាស់ទីលំនៅក្នុងស្រុក ហើយច្រើនជាងពាក់កណ្តាលនៃពួកគេ គឺជាកុមារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…
-
ផ្តល់កាសឌីជីថលជំនួយការស្តាប់៧០០គ្រឿងដល់កុមារខ្សោយការស្តាប់

អង្គការសុខភាពត្រចៀកនៅកម្ពុជា All Ears Cambodia កំពុងផ្តល់ឧបករណ៍ជំនួយការស្តាប់ ប្រភេទឌីជីថល ចំនួន៧០០ គ្រឿង ដោយមិនគិតថ្លៃ។ កុមារអាយុក្រោម១៨ ឆ្នាំ ដែលមានបញ្ហាខ្សោយការស្តាប់អាចទៅស្នើរសុំកាសត្រចៀកដ៏ទំនើបនេះនៅអង្គការដែលស្ថិតនៅសង្កាត់ចតុមុខនៃរាជធានីភ្នំពេញ។ លោកស្រី រស់ ប៊ុណ្ណារ៉េត ប្រធានអង្គការសុខភាពត្រចៀកនៅកម្ពុជាបានប្រាប់ទូរទស្សន៍អប្សរាថា ឧបករណ៍ជំនួយការស្តាប់ប្រភេទឌីជីថលមានគុណភាពខ្ពស់ ផលិតនៅប្រទេសស្វីស។ វាមានប្រសិទ្ធភាពខ្លាំងដែលអាចជួយឲ្យកុមារស្តាប់លឺល្អ។ ការបាត់បង់ការស្តាប់ អាចកើតមានពីកំណើត ឬអាចកើតឡើងក្នុងវ័យកុមារភាពដែលភាគច្រើនអាចបណ្តាលមកពីការឆ្លងមេរោគអំឡុងពេលមានផ្ទៃពោះ ដូចជាឆ្លងមេរោគស្អូច ជាដើម។ ចំណែកការបាត់បង់ការស្តាប់ក្នុងវ័យកុមារភាពអាចបណ្តាលមកកពីជំងឺឆ្លងចំនួន ដែលបានធ្វើឱ្យប៉ះពាល់ដល់ការស្តាប់របស់កុមារ ដូចជា ជំងឺរលាកស្រោមខួរក្បាល ឬការបង្ករោគនៅក្នុងត្រចៀកដែលកើតឡើងញឹកញាប់ និងរបួសពីប៉ះទង្គិច ជាដើម។ លោកស្រី រស់ ប៊ុណ្ណារ៉េត បានលើកឡើងថា កុមារដែលមានកម្សោយការស្ដាប់ ជះឥទ្ធិពលដល់ការនិយាយ ហើយវាក៏ប៉ះពាល់ផងដែរដល់ការអភិវឌ្ឍ និងសុខុមាលភាពផ្លូវចិត្តរបស់កុមារ។ មិនត្រឹមតែប៉ុណ្ណោះ វាឈានធ្វើឱ្យកុមារ បាត់ឱកាសជាច្រើននៅពេលឈានដល់ពេលពេញវ័យ ដូចជាបាត់ឱកាសការងារ និងការរកប្រាក់ចំណូលជាដើម។ ដូច្នេះ ការព្យាបាលទាន់ពេលវេលាជារឿងសំខាន់បំផុត។ យោងតាមអង្គការសុខភាពពិភពលោក នៅតំបន់អាស៊ីអាគ្នេហ៍វិញ មានប្រជាជនជាង ៤០0លាននាក់បានបាត់បង់ការស្ដាប់ឮ ហើយនៅត្រឹមឆ្នាំ២០៥០ នឹងមានប្រជាជនចំនួន៦៦៦លាននាក់ ប្រឈមនឹងការបាត់បង់ការស្តាប់ឮ។ ជនមានពិការភាពបាត់បង់ការស្ដាប់ឮ ជិត៨០ភាគរយ…
-
កម្ពុជាមានសំណល់អាហារជាងមួយលានតោនក្នុងមួយឆ្នាំ ខ្ជះខ្ជាយនិងប៉ះពាល់បរិស្ថាន

ភ្នំពេញ៖កម្ពុជាមានកាកសំណល់រឹងដែលបង្កើតពីសកម្មភាពមនុស្ស និងអាជីវកម្ម ប្រមាណ៤លានតោនក្នុង១ឆ្នាំ។ ក្នុងនេះ៦០ភាគរយជាសំណល់សិរីរាង្គដែលងាយរលាយ ហើយក្នុងចំណោម៦០ភាករយនៃសំណល់សរីរាង្គនេះ មានកាកសំណល់អាហារប្រមាណ៥០ភាគរយ ឬស្មើនឹងជាង១លានតោន។ នេះបើយោងតាមក្រសួងបរិស្ថាន។ បើគ្រប់គ្រងមិនបានល្អ សំណល់អាហារដ៏ច្រើនសន្ធឹកនេះអាចបង្កើតឱ្យទៅជាឧស្ម័នមេតាន ដែលបំពុលបរិយាកាសធ្ងន់ធ្ងរ និងអាចបង្កជាឧស្ម័នផ្ទះកញ្ចក់ដែលជំរុញឲ្យភពផែនដីឡើងកម្តៅ។ លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃក្រសួងបរិស្ថានលើកឡើងថា កាកសំណល់អាហារក៏អាចបំពុលទឹកផងដែរ ដែលបង្កគ្រោះថ្នាក់ដោយប្រយោលដល់មនុស្សនិងសត្វ។ ក្រៅពីសំណល់អាហារដែលជាក្តីព្រួយបារម្ភ កាកសំណល់ផ្សេងទៀតដែលបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរដែឬនោះ មានដូចជាសំណល់ក្នុង វិស័យឧស្សាហកម្ម វិស័យសំណង់ និងវិស័យផ្សេងៗទៀត។ លោក ង៉ែត បុល សម្គាល់ឃើញពីកង្វះការយល់ដឹងជាសាធារណៈ និងការខ្វះខាតការអនុវត្តការគ្រប់គ្រងសំណល់ដែលនាំឲ្យបញ្ហាសំណល់រឹងដែលរួមទាំងសំណល់អាហារនៅតែជាបញ្ហាចោទដល់បរិស្ថាន។ លោកបន្តថា ការព្យាយាមកែច្នៃសំណល់ឲ្យអស់លទ្ធភាពជាដំណោះស្រាយមួយ ដូចជាច្នៃជាអាហារសម្រាប់ចិញ្ចឹមសត្វ និងបំប្លែងទៅជាជីកំប៉ុសជាដើម។ គួរសម្គាល់ថា កំណើនប្រជាជន និងសន្ទុះការអភិវឌ្ឍន៍ក្នុងវិស័យនានា បានធ្វើឲ្យសំណល់រឹងកើនឡើងគុណនឹង២បើធៀបទៅនឹងឆ្នាំ២០១៩ដែលមានតែពីរលានតោន។ សំណល់រឹងភាគច្រើនមានប្រភពពីលំនៅឋាន សណ្ឋាគារនិងផ្ទះសំណាក់ ភោជនីយដ្ឋាន និងតាមផ្សារនានា។ ប៉ុន្តែ ការទុកដាក់ និងបែងចែកសំរាមនៅមិនទាន់បានត្រឹមត្រូវទៅតាមប្រភេទនៅឡើយ។ ចំណែក ទីលានទុកដាក់សំរាមសំណង់រឹងមានជាង១០០កន្លែងនៅទូទាំងប្រទេស ប៉ុន្តែ សំណល់តែ ២០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។ បទបញ្ញត្តិជាច្រើនត្រូវបានបង្តើតឡើងដើម្បីគ្រប់គ្រងសំរាម។ គោលនយោបាយចុងក្រោយគឺគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ…
-
រដ្ឋមន្ត្រីសង្គមកិច្ចស្នើប្ដូរពីការរើសអើង ទៅជាការយល់ដឹងអំពីជនមានពិការភាព

ភ្នំពេញ: ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវ និងលើកទឹកចិត្តដល់ជនានុជន នៅទូទាំងប្រទេស មេត្តាប្ដូរពីការរើសអើងចំពោះជនមានពិការភាព ទៅជាការយល់ដឹងអំពីពួកគាត់វិញ ។ រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតដល់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែបានយកចិត្តទុកដាក់គ្រប់ទិដ្ឋភាពទៅលើបងប្អូនជនមានពិការភាពគ្រប់ប្រភេទ ជាក់ស្ដែងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាដើម បានជ្រើសរើសជនមានពិការភាពចូលធ្វើការទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន ។ នេះជាប្រសាសន៍របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងពិធីសំណេះសំណាលជាមួយជនមានពិការភាព នៅឯសមាគមតន្ត្រីសំនៀងជនពិការ នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានឱ្យដឹងថា សមាគមតន្ត្រីសំនៀងជនពិការ បង្កើតឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ដែលកាលណោះ មានសមាជិកត្រឹមតែ ១៥នាក់ប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ មានសមាជិក…
-
យុវជនមកពីគ្រួសារក្រីក្រដែលទទួលការបណ្ដុះបណ្ដាលមុខជំនាញថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល

បាត់ដំបង៖យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រង ហានិភ័យ ដែលកំពុងទទួលការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងបានថ្លែងនូវអំណរគុណចំពោះក្រសួងាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈពិសេសជូនចំពោះ សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានផ្ដល់ឱកាស ឱ្យពួកគេបានរៀនមុខជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដោយឥតបង់ ថ្លៃថែមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀលក្នុងមួយខែរយៈពេល៤ខែអំលុងពួកគេសិក្សា។ ប្រាប់ទូរទស្សន៍អប្សរាយុវជនទាំងនោះបានចាត់ទុកការផ្ដល់ឱកាសនេះមានសារៈសំខាន់ខ្លាំងណាស់។ពួកគេអាចទទួលបាននូវ មុខជំនាញមួយយ៉ាងច្បាស់លាស់ប្រចាំជីវិតនិងអាចរកប្រាក់ចំណូលបានសមរម្យទៅថ្ងៃអនាគត។អ្វីដែលពួកគេពេញចិត្ត គឺបានរៀន ទាំងទ្រឹស្តីក្នុងថ្នាក់និងការអនុវត្តផ្ទាល់ជាក់ស្ដែងជាមួយសម្ភារៈដ៏សំបូរបែប។ ជាពិសេសមានកន្លែងស្នាក់នៅ និងប្រើប្រាស់ទឹក ភ្លើងដោយមិនបង់ប្រាក់ថែមទៀត។ ចំណែក លោក អាន ចាន់សង នាយករងវិទ្យាស្ថានជាតិ វិជ្ជាជីវៈ បាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរាថា បច្ចុប្បន្នវិទ្យាស្ថាន បាននិងកំពុងបណ្ដុះបណ្ដាលដល់ក្មួយៗយុវជន មកពីគ្រួសារ ក្រីក្រ និងគ្រួសារដែលងាយរងហានិភ័យជាង៦០០នាក់ ។ការ សិក្សាផ្តោតលើ១០មុខជំនាញសម្រាប់វគ្គទី១។វិទ្យាស្ថាន នឹងបន្ត ជ្រើសរើសសិស្សគោលដៅខាងលើឱ្យចូលរៀនវគ្គបន្តបន្ទាប់បន្ថែមទៀត ដើម្បីឆ្លើយតបគោលដៅបណ្ដុះបណ្ដាល១,៥លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះដែរ លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបាត់ដំបង បានបញ្ជាក់ថាបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសដាក់ចេញគោលនយោបាយផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ រហូតមកដល់ពេលនេះខេត្តបាត់ដំបង មាន សិក្ខាកាមជាងពីរពាន់នាក់ហើយបាននិងកំពុងតែទទួលបាននូវការបណ្ដុះបណ្ដាលមុខជំនាញទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្ដែងដែលបង្ហាត់បង្រៀនដោយគ្រូឯកទេសមានបទពិសោធន៍ខ្ពស់ នៅតាម…