-
ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣

កំពង់ធំ៖ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង លោក ញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃព្រហស្បតិ៍ទី៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ សាមញ្ញ លើក ទី៥៧ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៣ដោយមានការ អញ្ជើញ ចូលរួម ពីសំណាក់សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាព រដ្ឋបាលស្រុក ឃុំ សង្កាត់ ចំណុះរដ្ឋបាលខេត្ត។ កិច្ចប្រជុំបានពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៥៦ របស់ក្រុមប្រឹក្សាខេត្ត.ពិនិត្យ និងអនុម័ត របាយការណ៍ ប្រចាំខែ កុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។ ក្នុងឱកាសនេះឯកឧត្តម ឈុន ឈន់ បានបញ្ជាក់ថា តាមរយៈកិច្ច ប្រជុំ បានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីល ធម៌ វិជ្ជាជីវៈ…
-
ជនសង្ស័យ ៩២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀន ទូទាំងប្រទេសចំនួន៣៨ករណី ថ្ងៃទី៧ ខែមីនា

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៩២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៩២នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ១២នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ២៥នាក់ស្រី ០នាក់ ប្រើប្រាស់ ១៥ករណី ឃាត់ ៥៤នាក់ស្រី ៤នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៧ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៣៤,២០ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ០,៤៥ក្រាម។ហេរ៉ូអុីន(Heroine) ស្មើ៨០០,៣៥ក្រាម។ លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួម បង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៧ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ១២នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើត ឡើងចំនួន ០៨លើក បណ្តាលអោយមនុស្សស្លាប់០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៤លើក ស្លាប់ ០២នាក់ ធ្ងន់ ០៨នាក់ ស្រាល ០០នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
យានយន្តល្មើសចំនួន ៤០៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៦ ខែមីនា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៧ ខែមីនាធ្ឆ្នាំ២០២៤ បានឱ្យ ដឹង ថាមានគោលដៅចំនួនសរុប ៨៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៨០គ្រឿង រថយន្ត ធំ៧០គ្រឿង រថយន្តតូច៩៨គ្រឿង ម៉ូតូ ៣១២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤០៥គ្រឿងមានរថយន្តធំ ០៩គ្រឿង រថយន្តតូ៨៤ គ្រឿង និងម៉ូតូចំនួន ៣១២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ
-
សហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាបបានប្រារព្ធពិធីអបអរសាទរខួបទិវាអន្តរជាតិនារី ៨ មីនាលើកទី១១៣

សៀមរាប៖ សហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប កាលពីរសៀល ថ្ងៃទី៧ ខែមីនាឆ្នាំ២០២៤ បានប្រារព្ធពិធីអបអរសាទរខួបទិវា អន្តរជាតិ នារី ៨ មីនាលើកទី១១៣ ក្នុងគោលបំណងដើម្បីរំលឹកដល់ វីរភាពរបស់ បុព្វនារី និងភ្ជាប់ជាមួយការប្រារព្ធវេទិកាស្ត្រី ដើម្បី អ្នកទាំងអស់គ្នាក្រោម ប្រធានបទ “ស្ត្រីក្នុងតួនាទីគ្រួសារ អាជីវកម្ម និងការអភិវឌ្ឍសង្គម” ។ ក្នុងពិធីនេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបបាន រំលេចនូវ តម្លៃ នៃការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបានក្នុង ការថែរក្សាសុខសន្តិភាព និងសុខដុមនីយកម្មសង្គមជាតិប្រកប ដោយឧត្តមភាព ក៏ដូចជាបាននិងកំពុងចូលរួមយ៉ាង សកម្មក្នុង ការ ពន្លឿនដោយចីរភាព និងនិរន្តរភាពនៃកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ក្នុងភាពជាដៃគូ ។លោកបន្តថា ប្រជាពលរដ្ឋកម្ពុជាទាំងស្ត្រី និងបុរស នឹងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយប្រជាពលរដ្ឋនៃបណ្តា ប្រទេស នានាទាំងក្នុងតំបន់ និងទូទាំងសកលលោក ជាពិសេស នៅ ក្នុងបរិបទនៃយុគសម័យឌីជីថល។ លោកបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ ប៉ិនប្រសប់ និងភាពអង់អាច…
-
រដ្ឋមន្ត្រីក្រសួងធម្មការ សំណូមពរដល់ព្រះរាជគណៈ ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ បន្តលើកកម្ពស់ការប្រតិបត្តិធម៌វិន័យឱ្យបានត្រឹមត្រូវ

បាត់ដំបង៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅក្នុង វត្តឥន្ទមុនីរុក្ខារាម (ហៅវត្តអូរដូនពៅ ) ស្ថិតនៅភូមិអូរជូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានសំណូមពរដល់ព្រះរាជគណៈ ព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ បន្តលើកកម្ពស់ការប្រតិបត្តិធម៌វិន័យឱ្យបានត្រឹមត្រូវបន្ថែមទៀត និងត្រូវការពារអធិករណ៍ កុំឱ្យកើតមានក្នុងវត្តអារាម បើកើតមានហើយ ត្រូវខិតខំដោះស្រាយតាមធម៌វិន័យ និងច្បាប់ឱ្យបានល្អ ។ ឯកឧត្តម សុខ លូ បានលើកឡើងថា៖ ព្រះវិហារ និងសមិទ្ធផលនានាជាច្រើន ដែលសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងវត្តឥន្ទមុនីរុក្ខារាម (ហៅវត្តអូរដូនពៅ ) នាពេលនេះ ចំណាយថវិកាសាងសង់សរុប អស់៤៥៦.៥៩០ដុល្លារ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទមុនីសីលញាណពេ្រជ ភិរុណ ព្រះចៅអធិការវត្តអូរដូនពៅ រួមជាមួយ សប្បុរសជន ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយ ។ ឯកឧត្តម ចាយ បូរិន បានលើកឡើងថា៖ គ្រប់វត្តនៅក្នុងស្រុកបវេល ក៏ដូចជាវត្តអារាមនៅទូទាំងប្រទេស គឺជាមជ្ឈមណ្ឌលអប់រំ ដែលបានរួមចំណែកកសាងសង្គមលើការអប់រំសីលធម៌…
-
ក្រសួងវប្បធម៌ចេញលិខិតព្រមានផលិតកម្ម ថោន ចំពោះការផលិតចម្រៀងបទ Team ទឹកត្នោតជូរ ថាបានរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០២៤នេះបានចេញលិខិតព្រមានផលិតកម្ម ថោន អេនធើធេនមេន ចំពោះការផលិតចម្រៀងបទ Team ទឹកត្នោតជូរ ដែលរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ។ ក្នុងលិខិតព្រមាននេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ពីការព្រមាន ផលិតកម្ម ថោន អេនធើធេនមេន ចំពោះ ការផលិតបទចម្រៀងក្រោមចំណងជើងថា Team ទឹកត្នោតជូរ ច្រៀងដោយ លោក ម៉ៅ ហាជី និពន្ធទំនុក ច្រៀងដោយ លោក ថុន ស៊ីថែន និងនិពន្ធបទភ្លេងដោយ លោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយ លើប្រព័ន្ធ YouTube នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ។ ក្រសួងបានបន្តឱ្យដឹងថាការផលិតបទចម្រៀងខាងលើ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ ( សម្តេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត) និងជាការប្រើប្រាស់បទភ្លេងដែលមានតម្លៃសម្រាប់ ជាតិ និងប្រជាជន ទៅបំភ្លៃដោយពុំខ្លឹមសារអប់រំ និងគ្មានប្រយោជន៍សម្រាប់សង្គម…
-
អនុប្រធាន ក្រុម ការងារ ចុះមូលដ្ឋានស្រុកសណ្តាន់ ផ្តាំផ្ញើដល់មន្រ្តីនារីទាំងអស់ ត្រូវពង្រឹងសមត្ថភាពខ្លួនឯង ក្នុងការបំពេញភារកិច្ចដោយស្មារតី ទទួលខុសត្រូវខ្ពស់

(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធាន ក្រុម ការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ បានកោតសរសើរចំពោះមន្រ្តីជានារីគ្រប់រូប ដែលកន្លងមក បានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើមី្បចូលរួមចំណែកបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្តាំផ្ញើដល់មន្រ្តីនារីទាំងអស់ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញក្នុងការបំពេញ ភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្បលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងដូច្នេះក្នុងឱកាស តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ដោយបាននាំយកសារុងចំនួន ២០០ និងថវិកា ១០លានរៀល ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្ដាន់ ទៅប្រគល់ជូន និងចូលរួមមីទ្ទិញអបអរសាទរខួបលើកទី…
-
អគ្គនាយករដ្ឋាករទឹកបាត់ដំបងកោតសរសើរ លើកទឹកចិត្ត និង ជំរុញឱ្យស្រ្តី អភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល

បាត់ដំបង៖ ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ នារី៨មីនាឆ្នាំ២០២៤៖ក្រោមប្រធានបទ «ស្រ្តីនិងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានជួប សំណេះសំណាលជាមួយបុគ្គលិក ជា នារី នាសាលប្រជុំនៃអង្គភាព រដ្ឋាករទឹកបាត់ដំបង និងបានផ្តល់នូវវត្ថុអនុស្សាវរយ៍និងថវិកាមួយចំនួន ដល់បងប្អូននារីក្នុងអង្គភាព គ្រប់រូប។ ក្នុងទិវានេះ ឯកឧត្តមអគ្គនាយកបានផ្តល់នូវការគាំទ្រចំពោះប្រធាន បទ«ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជី ថល»ដែលប្រធាន បទនេះ ពិតជាមានសារៈសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរចំពោះការចូលរួមមិនខ្លាចការនឿយហត់បំពេញការងារជូនអង្គភាពរហូតទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់។ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យស្រ្តីក្នុងអង្គភាពគ្រប់ៗរូប ត្រូវខិតខំ ពង្រឹងនិងអភិវឌ្ឍសមត្ថភាពជំនាញបច្ចេកវិទ្យា ឌីជីថល ដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារការងារនិងសង្គមបច្ចុប្បន្ន ខណៈដែលរាជរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែងដាក់ចេញនូវគោល នយោបាយ និងវិធានការចាំបាច់ ដើម្បី បណ្តុះបណ្តាល និងកសាងនូវ មូលធនមនុស្ស លើវិស័យឌីជីថល។ ឯកឧត្តម អ៊ុត ក្លឹង ក៏បានណែនាំដល់ស្រ្តីជាបុគ្គលិក និយោជិត ពង្រឹង នូវវិន័យវិជ្ជាជីវៈការងាររបស់ខ្លួន ក្នុងការបម្រើនិងផ្ដល់សេវាជូន…
-
ភេសជ្ជៈបំពេញជាតិទឹក ១០០ Plus ក្នុងឆ្នាំ២០២៤នេះ បានប្រកាសរៀបចំគម្រោង២ធំៗគឺអប់រំសុខភាព និងកីឡាសប្បុរសធម៌ជួយមន្ទីពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ ផ្តល់កិច្ចសម្ភាសន៍ ក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទួតសុឆន្ទះរវាងភេសជ្ជៈបំពេញជាតិទឹក 100PLUS និង កញ្ញា សុខ ពិសី ដែលធ្វើឡើង នារសៀលថ្ងៃទី៦ ខែមីនានេះ លោកស្រី សំ រត័្ននៈ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនស៊ី អេស អេច បេវើរីច បានថ្លែងបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនលោកស្រី បានរួមសហការជាមួយក្រុមហ៊ុន F & N ដែលនឹងរៀបចំកម្មវិធីប្រចាំឆ្នាំ២០២៤ធំៗចំនួនពីរ គឺរៀបចំកម្មវិធីរត់ប្រណាំងពាក់កណ្តាល់ម៉ារ៉ាតុង ក្នុងអំឡុងខែមិថុនាឆ្នាំ២០២៤ខាងមុខនេះ ដើម្បីប្រមូលថវិកាតាមរយៈការចុះឈ្មោះពីកីឡាករកីឡាការិនីចូលរួមជួយដល់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ១០០%តែម្តង ហើយគម្រោងទី២ នឹងរៀបចំកម្មវិធីអប់រំសុខភាព ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានពាក់ព័ន្ធនឹងសុខភាព ដែលមានអ្នកជំនាញ រួមនិងវេជ្ជបណ្ឌិត ទាក់ទងនឹងការថែទំាសុខភាពប្រចាំថ្ងៃ ដែលគ្រោងនឹងរៀបចំនៅខែក្រោយផ្ទាល់តែម្តង ហើយរាល់ការរៀបចំនេះ ខាងភេសជ្ជៈបំពេញជាតិទឹក 100PLUS ជាអ្នកចាត់ចែង ដោយមានកញ្ញា សុខ ពិសី ជាទូតសុឆន្ទៈស្រាប់ជួយផ្សព្វផ្សាយ។ ក្នុងនាមជាទូតសុច្ឆន្ទៈ កញ្ញាសុខ ពិសី បានបញ្ចេញអារម្មណ៍រំភើបជាខ្លាំង ដែលបានក្លាយជាតារាតំណាងផលិតផលដ៏ពេញនិយមរបស់សិង្ហបុរី ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានឱកាសចូលរួមជាមួយក្រុមហ៊ុនដើម្បីធ្វើការចែករំលែកដល់ប្រជាជនកម្ពុជាទាំងអស់គ្នានូវអត្ថប្រយោជន៍បានពីការធ្វើលំហាត់ប្រាណឬលេងកីឡាជាប្រចាំ ការទទួលអាហាររូបត្ថម្ភត្រឹមត្រូវ ជាមួយនិងការជ្រើសរើសភេសជ្ជៈបំពេញជាតិទឹកដែលល្អដើម្បីរក្សាបាននូវតុល្យភាពជាតិទឹកនៅក្នុងខ្លួនបន្ទាប់ពីមានសកម្មភាពប្រចាំថ្ងៃច្រើន ។…