-
ថវិកាមរណៈ សង្គ្រោះរបស់សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌឬស្សីកែវ ត្រូវបានប្រគល់ជូនអតីតយុទ្ធជន ០២គ្រួសារ

(ភ្នំពេញ)៖ ថវិកាមរណៈ សង្គ្រោះរបស់សមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជនចំនួន ០២គ្រួសារ នៅព្រឹកទី ៧ ខែមីនា ឆ្នាំ២០២៤ ក្រោមវត្តមាន លោក វរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ, លោក អ៊ាម សុខឃី អភិបាលរងខណ្ឌ, លោក ថន ថេន អធិការរង ខណ្ឌ, លោកស្រី ឌុល. សុភី ប្រធានសង្គមកិច្ចខណ្ឌ , លោក ព្រំ រដ្ឋា យោធាខណ្ឌ , លោក អន សំអាត មេបញ្ជាការរងកងរាជអាវុធហាត់ខណ្ឌ, នាយប៉ុស្តិ៍ច្រាំងចំរេះ ។ លោក វរៈសេនីយ៍ឯក ហ៊ាង ថារ៉េត បានឱ្យដឹងថា ថវិកាមរណៈ សង្គ្រោះ មានចំនួន ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ៤លានរៀល ក្នុងនោះមាន៖…
-
យានយន្តល្មើសចំនួន ៤៤៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៦ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៦ ខែមីនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប១០៩គោលដៅ មានយានយន្តចូលគោលដៅចំនួន៥១៣គ្រឿង រថយន្តធំ៦គ្រឿង រថយន្តតូច១៤៩គ្រឿង ម៉ូតូ ៣៥៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤៤៨គ្រឿងមានរថយន្តធំ៦គ្រឿង រថយន្តតូ១០៤ គ្រឿង និងម៉ូតូចំនួន ៣៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៦ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ០៤នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ០៦លើក បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ០២លើក ស្លាប់ ០៣នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០០នាក់ ធ្ងន់ ០៣នាក់ ស្រាល ០០នាក់ និងកត្តាយាន ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០១នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
ជនសង្ស័យ ៤១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី៦ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ២នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៦នាក់ស្រី ០នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ២០នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៤៩,៧៧ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ១,២៤ក្រាម ។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
ប្រទះឃើញពងកន្ធាយក្បាលកង្កែបដែលជាសត្វដ៏កម្របំផុត ចំនួន ៥៥គ្រាប់ នៅស្រុកសៀមបូកខេត្តស្ទឹងត្រែង

(ភ្នំពេញ)៖ ប្រជានេសាទរស់នៅ ស្រុកសៀមបូក បានប្រទះឃើញពងកន្ធាយក្បាលកង្កែប ដែល ជា សត្វ ដ៏កម្របំផុតនៅព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែងកាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ បច្ចុប្បន្នពងកន្ធាយក្បាលកង្កែបទាំងអស់នេះត្រូវបានយកទៅរក្សា និងភ្ញាស់ នៅកន្លែងសុវត្ថិភាព។ យោងតាមខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យដឹងថាសម្បុកពងកន្ធាយក្បាលកង្កែប នេះ គឺត្រូវបានប្រជានេសាទរស់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានឃើញ និងបានរាយការណ៍ទៅឆ្មាំទន្លេ និងសហគមន៍នេសាទកោះជ្រឹម ក្រោយ បាន ប្រទះឃើញកាលពីយប់ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៤។ ប្រភពខាងលើ បានបញ្ជាក់បន្ថែមថា ក្រោយពីរកឃើញពងសត្វដ៏កម្រនេះគេបានឱ្យក្រុម កម្លាំងឆ្មាំទន្លេ និងសហគមន៍នេសាទ កោះជ្រឹម-ត្បូងខ្លា និងអ្នកភ្ញាស់ពង-ការពារសំបុក កន្ធាយ ក្បាលកង្កែប បាននាំគ្នាទៅប្រមូលយកពងកន្ធាយក្បាលកង្កែបទាំងចំនួន ៥៥គ្រាប់ ដើម្បីយកទៅការពារ និងភ្ញាស់ នៅកន្លែងសុវត្ថិភាពរួចរាល់ផងដែរ។ គួរបញ្ជាក់ថាកន្ធាយក្បាលកង្កែបគឺជាពូជអម្បូរសត្វអណ្តើក ប៉ុន្តែមិនយឺតដូចអណ្តើក នោះ ទេ វាអាចវាយប្រហារចំណីលឿនជាងពស់វែកចឹកទៅទៀត។ សត្វកន្ធាយ នេះគឺត្រូវបាន ចាត់ បញ្ចូលជាសត្វកម្រក្នុងបញ្ជីជិតផុតពូជរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN)។ តាមការស្រាវជ្រាវផ្លូវការរបស់IUCN កន្ធាយក្បាលកង្កែបមាននៅ ប្រទេសកម្ពុជា ច្រើនជាងគេបំផុត…
-
ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ករណីពលរដ្ឋខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ

ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិ បត្តិ ការអន្តរជាតិកម្ពុជានៅថ្ងៃពុធទី៦ ខែមីនា ឆ្នាំ២០២៤ សូម ជូនព័ត៌មាន ថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ប្រទេសថៃ បានទទួលព័ត៌ មាន ពីអាជ្ញាធរមានសមត្ថកិច្ច របស់ថៃ នៅស្រុកណាឌី ខេត្តប្រាជីនបុរីថា កាលពីថ្ងៃទី៣ ខែមីនា មានពលករខ្មែរចំនួន២០នាក់ និងកុមារចំនួន ៥ នាក់ បានជួប គ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរ ពីកន្លែង ស្នាក់នៅ ស្ថិតក្នុងភូមិខ្លងម៉ាហ្វៃ ដើម្បីទៅធ្វើការនៅ ស្រុកណាឌី ខេត្ត ប្រាជីនបុរីប្រទេសថៃ។ គ្រោះថ្នាក់នេះ បានបណ្តាលឱ្យពលករខ្មែររងរបួសធ្ងន់ចំនួន២នាក់ និងស្រាលចំនួន២៣នាក់។ ក្រោយពេលកើតហេតុ ពលករខ្មែរ ចំនួន២នាក់ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូន ទៅមន្ទីរពេទ្យស្រុកកាប៊ិនបុរី ខេត្តប្រាជីនបុរី។ ចំណែកអ្នករងរបួសស្រាល ក្រោយពីត្រូវបានសង្រ្គោះបឋមរួចហើយ ត្រូវបានថៅកែថៃទទួលយកទៅកន្លែងស្នាក់នៅវិញ។ ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្ត ស្រះកែវក៏បានបញ្ជាក់ថា រាល់ការ ចំណាយផ្សេងៗក្នុងការព្យាបាលរបួសត្រូវបានថៅកែជនជាតិថៃទទួល បន្ទុកទាំងអស់ ៕ ដោយ៖ សួង ពិសិដ្ឋ
-
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បើកកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តបាត់ដំបង”

(បាត់ដំបង)៖ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តបាត់ដំបង” ក្រោមអធិបតីភាពរបស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខា-ធិការ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមប៉ុល លឹម សមាជិកព្រឹទ្ធសភាប្រចាំតំបន់ភូមិភាគ៤, ឯកឧត្ដម ងិន ឃន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង, លោកជំទាវ លី គឹមលៀង តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង, ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, ឯកឧត្ដមប្រធានសាលាដំបូងខេត្តបាត់ដំបង, ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត, ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត, មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, គណៈមេបញ្ជាការឯកភាពខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ទាំង១៤, មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្រោមឱវាទរដ្ឋបាលខេត្តបាត់ដំបង និងប្រតិបត្តិករល្បែងផ្សងសំណាង សរុបចំនួនប្រមាណ…
-
អភិបាលខេត្តបន្ទាយមានជ័យ រំលឹកឱ្យមន្ត្រីរាជការស៊ីវិល ទាំងអស់ ត្រូវធ្វើតេស្តគ្រឿងញៀន

បន្ទាយមានជ័យ៖ ក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាល រងក្រុងស្រុកចំនួន៩រូប កាលពីថ្ងៃអង្គារទី៥ ខែមីនាឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ អ៊ុ រាត្រី បានរំលឹក ដល់ មន្ត្រីរាជការស៊ីវិលចំណុះរដ្ឋបាលខេត្តត្រូវធ្វើតេស្តគ្រឿងញៀន ឱ្យ ខាងតែបាននិងឱ្យបានគ្រប់ៗគ្នា ។ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់បន្ថែមថា ការ ធ្វើតេស្តគ្រឿងញៀនថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិលសំដៅ បន្តពង្រឹង លើការអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀននៅកម្ពុជា ។សូមបញ្ជាក់មន្ត្រីរាជការស៊ីវិលទូទាំងខេត្តបន្ទាយមានជ័យមានជាងមួយម៉ឺននាក់ហើយខេត្តបន្ទាយមានជ័យក៏ជាខេត្តគំរូ ក្នុងការទប់ស្កាត់ និង បង្ក្រាបគ្រឿងញៀនផងដែរ ៕ អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន
-
បន្ទាប់ពីទទួលបានបទបញ្ជារដ្ឋបាលខេត្តបាត់ដំបង រកឃើញទីតាំង បើក លេងល្បែងអនឡាញខុសច្បាប់៣២៤ទីតាំង

បាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបង និងគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា គ.ល.កកាលពីអង្គារទី៥ ខែមីនា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការគ្រប់គ្រងល្បែង ផ្សង សំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់ គ្រប់ ប្រភេទនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបងខណៈដែលអាជ្ញាធរខេត្តបានរកឃើញទីតាំងបើកលេងល្បែងអនឡាញខុសច្បាប់ ចំនួន៣២៤ទី តាំង និងត្រូវបានបិទរួចរាល់ហើយនោះ។ ក្នុងកិច្ចប្រជុំឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់ គ្រង ល្បែងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថាជំនួបនេះពេល នេះក្នុង គោលដៅលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធក្នុងវិស័យល្បែងពាណិជ្ជកម្មដើម្បីស្វែងយល់និងកំណត់ពីបញ្ហាប្រឈមដែលបានកើតមាននៅក្នុងមូលដ្ឋាន។បង្កើនកិច្ចសហការ ប្រទាក់ក្រឡាគ្នាលើការងារដែលជាសមត្ថកិច្ចរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បី ចាត់វិធានការបង្រ្កាបនិង ទប់ស្កាត់នូវរាល់ការប្រព្រឹត្តល្បែង ស៊ី សងខុសច្បាប់គ្រប់ប្រភេទ ឱ្យបានទាន់ពេលវេលា ប្រកបដោយ ប្រសិទ្ធភាព។ គួរបញ្ជាក់ថា បន្ទាប់ពីមានបទបញ្ជារបស់សម្ដេចធិបតី ប្រមុខរាជ រដ្ឋាភិបាលទាក់ទងនឹងការចាត់វិធានការបង្រ្កាបល្បែងស៊ីសងតាមអនឡាញ រដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេសបានចាត់វិធានការ ភ្លាមៗប៉ុន្តែក៏មានបញ្ហាមួយចំនួនបានកើតឡើង ពីភាពមិនច្បាស់ លាស់ រវាងល្បែងអនឡាញដែលមានអាជ្ញាបណ្ណ។ បញ្ជាក់លើចំណុចនេះ ឯកឧត្តម រស់ ភីរុណ សង្កត់ធ្ងន់ថា ប្រភេទ ល្បែងផ្សងសំណាងដែលត្រូវបានអនុញ្ញាតឱ្យដំណើរការនៅ កម្ពុជា រួមមាន ឆ្នោតកោស ឆ្នោតសន្លឹក…
-
ទន្លេមេគង្គជាប់ចំណាត់ថ្នាក់លេខ៣ ជាទន្លេដែលមានជីវចម្រុះច្រើនបំផុតនៅទូទាំងពិភពលោក

ភ្នំពេញ៖ តាមរយរបាយការណ៍សង្ខេបមួយក្រោមការគាំទ្ររបស់ទីភ្នាក់ងារជំនួយអាមេរិកបានបង្ហាញពីស្ថានភាពដ៏រសើបនៃជីវចម្រុះនៅក្នុងទន្លេមេគង្គ។ ” The Mekong’s Forgotten Fishes ” ត្រូវបានបោះពុម្ពផ្សាយដោយ Wonders of the Mekong ជាមួយអង្គការ WWF-Cambodia ដើម្បីអបអរចំពោះប្រភេទសត្វអស្ចារ្យមួយចំនួនដែលរស់នៅតាមដងទន្លេមេគង្គ ប៉ុន្តែក៏មានការព្រមានអំពីការធ្លាក់ចុះរបស់ពួកវាផងដែរ។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានឱ្យដឹងនៅថ្ងៃទី ០៦ ខែមិនា ឆ្នាំ ២០២៤នេះថា ទន្លេមេគង្គជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយទីជម្រកដល់សត្វជាង ១,១៤៨ប្រភេទ និងកជាទន្លេដែលមានជីវចម្រុះច្រើនបំផុតនៅទូទាំងពិភពលោក ហើយទន្លេនេះជួយសម្រួលការផ្លាស់ទីប្រចាំឆ្នាំដល់ត្រីប្រហែល ៥ពាន់លានក្បាល។ ដំណើរដ៏អស្ចារ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការវាស់ស្ទង់សុខភាពអាងទន្លេមេគង្គ ដែលទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនជាង ៤០លាននាក់ និងគាំទ្រដល់ការនេសាទទឹកសាបដ៏ធំបំផុតរបស់ពិភពលោក។ ក៍ប៉ុន្ដែរបាយការណ៍នេះក៍បង្ហាញពីស្ថានភាពដ៏គួរឱ្យបារម្ភផងដែរ។ សព្វថ្ងៃនេះ ត្រីទន្លេមេគង្គមួយក្នុងចំណោម ៥ប្រភេទ ប្រឈមនឹងការផុតពូជ។ ការបាត់បង់ទីជម្រក ទំនប់វារីអគ្គីសនី ការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងផ្សេងទៀតបានបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៃចំនួនត្រីក្នុងតំបន់។ ចំនួនត្រីមួយចំនួនបានធ្លាក់ចុះយ៉ាងឆាប់រហ័សរហូតដល់ ៨៨ភាគរយ ហើយផលវិបាករបស់វាធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំង។ USAID បានឱ្យដឹងដែរថា៖តាមរយៈការផ្តល់អាទិភាពក្នុងកិច្ចការពារត្រី និងក៏ដូចជាក្នុងការបង្កើតគោលនយោបាយ និងការផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន នោះគេជឿជាក់ថានឹងអាចជួយផ្លាស់ប្តូរ នៃការធ្លាក់ចុះនៃប្រព័ន្ធអេកូឡូស៊ីដែលមានតែមួយប្រភេទនេះ ការការពារចំនួនត្រី ប្រវត្តិសាស្រ្តក្នុងតំបន់ និងជីវភាពផ្ទាល់ខ្លួន…