-
យានយន្តល្មើសចំនួន ៥២៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៥ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ ធ្នាប់ សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៥ ខែមីនាធ្ឆ្នាំ២០២៤ បាន ឱ្យដឹងថាមានគោលដៅចំនួនសរុប ៩៣គោលដៅ មានយានយន្តចូលគោលដៅ ចំនួន ៥៤២ គ្រឿង រថយន្តធំ១៣គ្រឿង រថយន្តតូច៤៩គ្រឿង ម៉ូតូ ៤៨០គ្រឿង ក្នុងនោះ រកឃើញយាន យន្តល្មើសសរុបចំនួន៥២៥គ្រឿងមានរថយន្តធំ១៣គ្រឿង រថយន្តតូ៤៩ គ្រឿង និងម៉ូតូ ចំនួន ៤៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំង ប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៥ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ៥នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១០លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៥នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើស ល្បឿន ០២លើក (ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ មិនគោរពសិទ្ធិ ០៤លើក ស្លាប់ ០៤នាក់ ធ្ងន់ ០២នាក់ ស្រាល ០១នាក់ មិនគោរពសញ្ញា ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ ស្រវឹង ០១លើក ស្លាប់ ០០នាក់ ធ្ងន់…
-
សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង ៣០០នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននាសប្ដាហ៍កន្លងទៅនេះ

ភ្នំពេញ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ គិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិទូទាំងប្រទេស បានឃាត់ខ្លួនជនសង្ស័យចំនួន ៣១៩នាក់ ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន ចំនួន ១៦១ករណី ។ ក្នុងប្រតិបត្តិ ការ បង្ក្រាបករណីគ្រឿងញៀននោះដែរ សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀន ទ្រង់ ទ្រាយធំបានចំនួន ២ករណី គឺនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយឃាត់ខ្លួន អ្នក ពាក់ ព័ន្ធសរុបចំនួន៦នាក់ និងប្រមូលបានគ្រឿងញៀនជាង១៧គីឡូក្រាម ព្រមទាំង សារធាតុ ផ្សុំមួយចំនួនទៀត។ បញ្ហាគ្រឿងញៀន ស្ថិតក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសជាឧឡារិក ក្រោយចូល កាន់ មុខតំណែង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនោះការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ត្រូវ បាន អនុវត្តចំពោះមន្ត្រីនគរបាលជាតិរបស់ខ្លួនផងដែរ។ មន្ត្រីនគរបាលជាតិទាំងកម្រិតអង្គភាពចំណុះក្រសួងមហាផ្ទៃ រហូតដល់អង្គភាព ចំណុះ…
-
រៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សាដល់សិស្សសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់

កំពង់ធំ៖ អាចនិយាយបានថា ជាកម្មវិធីដ៏ល្អមួយសម្រាប់សិស្សានុ សិស្ស ថ្នាក់ទី៥ ចំនួន៥២នាក់នៃសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ដែលត្រូវបានធ្វើទស្សនកិច្ចសិក្សា ពី ប្រវត្តិរូបសំណាក អាចារ្យលាក់ និងទស្សនាសារមន្ទីរខេត្ត ស្ថិតនៅភូមិ អាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ កម្មវិធីនេះរៀបចំដោយលោកស្រី សុទ្ធ សុខនីន នាយិការងសាលា គរុកោសល្យ និងវិក្រឹតហ៊ុន សែន ខេត្តកំពង់ធំ ,លោក លឹម ធាង នាយកសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ សម្រប សម្រួលដោយលោកស្រី ធន សុភ័ត្រា ប្រធានការិយាល័យ សារមន្ទីរ នៃមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ ។ ប្រាប់ដល់សិស្សដែលហាក់ចង់ដឹង លោកស្រីប្រធានការិយាល័យ សារមន្ទីរ នៃមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានរៀបរាប់ពី ប្រវត្តិសង្ខេបរូបសំណាកអាចារ្យលាក់ ។លោកស្រីថា នៅក្នុងសម័យ អាណានិគមបារាំង យើងធ្លាប់បានឮឈ្មោះវីរៈបុរស ដែល…
-
រដ្ឋបាលខេត្តសៀមរាបបញ្ជាក់៖ករណីឆេះរថយន្តដឹកទេសចរ ជា ឧបទ្ទវហេតុ បច្ចេកទេស

សៀមរាប៖កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០៥:៥០ ព្រឹកមានករណីឆេះផ្ទះរថយន្តដឹកភ្ញៀវទេសចរ ៤៥កៅអី មួយគ្រឿង នៅទីតាំងចំណតរថយន្តមុខប្រាសាទអង្គរវត្ត។រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា មូលហេតុនៃការឆេះផ្ទុះនេះ គឺជាឧបទ្ទវហេតុបណ្តាល មកពីលក្ខណៈបច្ចេកទេសរបស់រថយន្ត៤៥កៅអីមួយគ្រឿង ដែលមាន ស្លាក លេខ ភ្នំពេញ 3E-4674 ។ រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់នៅ ក្នុងសេចក្តីប្រកាសព័ត៌មានថា តាមរយៈរបាយការណ៍ ស្រាវ ជ្រាវ បឋម របស់សមត្ថកិច្ចបង្ហាញថា នៅព្រឹកកើតហេតុមាន រថយន្ត ៤៥កៅអីមួយ គ្រឿងបានដឹកភ្ញៀវទេសចរឱ្យចូលមើលថ្ងៃរះ ក្នុងបរិវេណប្រាសាទ អង្គរវត្ត រួចចូលចំណតចតជាធម្មតា ដោយមាន រថយន្តចតក្បែរផងដែរ។ មូលហេតុនៃការឆេះផ្ទុះនេះ គឺជាឧបទ្ទវ ហេតុបណ្តាលមកពី លក្ខណៈ បច្ចេកទេសរបស់រថយន្ត ៤៥ កៅអីមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 3E-4674 រហូតដល់ឆេះរាលដាលដល់រថយន្តចត ក្បែរពីរគ្រឿង ទៀត។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននឹងកំពុងសហការ ជាមួយ ក្រសួង…
-
រាជរដ្ឋាភិបាល បានផ្ទេរអំណាចមកឱ្យគណៈអភិបាលរាជធានី ខេត្ត ស្រុក ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបំពេញការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

(បន្ទាយមានជ័យ)៖ ការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មអំណាចមកឱ្យគណៈអភិបាលរាជធានី ខេត្ត ស្រុក ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបំពេញការងាររបស់បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ កិច្ចការនេះរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់អនុវត្តដោយសុក្រិត អនុលោមតាមសេចក្ដីណែនាំរបស់ក្រសួងមុខងារសាធារណៈ ករណីតែងតាំងគឺត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរ ឯការផ្លាស់ប្តូរគឺផ្អែកលើគោលការណ៍អាណត្តិ ដែលត្រូវបំពេញ ហើយទន្ទឹមនឹងនោះក៏ត្រូវផ្អែកលើលក្ខណៈសម្បត្តិ និងឧប្បនិស្ស័យ បុគ្គលដែលត្រូវតែងតាំង ឬផ្ទេរភារកិច្ចឬប្រគល់ភារៈកិច្ចនោះមានដូចក្នុងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម អ៊ុ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងចូលកាន់មុខតំណែងជាអភិបាលរងស្រុកក្រុងមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម អ៊ុ រាត្រី បញ្ជាក់ថា ក្របខ័ណ្ឌនីមួយៗ គឺជាបុគ្គលប្រកបដោយគុណសម្បត្តិ មានសមត្ថភាពដឹកនាំគ្រប់គ្រង មានគំនិតផ្ដួចផ្ដើម ក្នុងការអនុវត្តការងារ មានក្រមសីលធម៌ មានសាមគ្គីល្អ និងមានមនសិការវិជ្ជាជីវៈ ក្នុងនោះស្ត្រីត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពដល់ការតែងតាំង មុខតំណែង ដើម្បីឆ្លើយតបនឹងគោលនយោបាយយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនៅកម្ពុជា ។ យោងតាម ប្រកាសក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមមាន ៖ តែងតាំង…
-
អតីតយុទ្ធជន គឺជាអ្នកដែលបានរួមចំណែកជាមួយសម្តេចតេជោ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ

(កំពង់ធំ)៖ អតីតយុទ្ធជន គឺជាអ្នកដែលបានរួមចំណែកជាមួយសម្តេចតេជោ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ។ នេះគឺជាការលើកឡើង របស់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងឱកាសដឹកនាំ យោធិននារី ក្រុមការងារយេនឌ័រ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ១៤១ គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ។ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន៤២ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត មួយគ្រួសារអង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ និងត្រីខកំប៉ុងចំនួន ១យួរ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន…
-
ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង ពិនិត្យការសាង សង់ស្ពានព្រៃក្រាំង

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អមដំណើរដោយ មន្រ្តី ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ខេត្ត កំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៤ ខែមីនាឆ្នាំ ២០២៤ បានអញ្ជើញចុះពិនិត្យការ សាងសង់ ស្ពានព្រៃក្រាំង ស្ថិតនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាបៀ្អរដែលកំពុងកសាងឡើងដោយគណៈកម្មាធិការ និងអាជ្ញាធរមូលដ្ឋាន សម្រាប់ជាប្រយោជន៍ដល់ប្រជា ពលរដ្ឋក្នុងឃុំ ចំនួនពីរក្នុងស្រុករលាប្អៀរ ក្នុងឱកាសនេះដោយសារកម្មវិធីពុំបានព្រាងទុកឯកឧត្តមនិងមន្រ្តីក្នុងក្រុមការងារក៏បានប្រមូលថវិកាបានចំនួន ១ ,២លាន រៀលជួយឧបត្ថម្ភ កសាងស្ពានព្រៃក្រាំង ហើយសន្យានឹងជួយឧបត្ថម្ភជាបន្តបន្ទាប់ទៀត។ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានថ្លៃង ចំណរគុណ យ៉ាងជា្រលជ្រៅ ដល់ឯកឧត្តម លោកជំទាវ និងក្រុមការងារ ទាំងអស់ ដែលបានមកពិនិត្យការសាងសង់ស្ពានមួយកន្លែង នេះ ព្រោះស្ពាននេះ មានសារៈសំខាន់ដល់ប្រជាពលរដ្ឋក្នុង ឃុំជ្រៃបាក់ និង ឃុំរលាប្អៀរ ក៏ដូចជាឃុំដទៃទៀតសម្រាប់ប្រើប្រាស់ ក្នុងការដឹកជញ្ជូន កសិផល និងពេលបង្កបង្កើនផលរៀងរាល់ឆ្នាំ។ បើតាមការបញ្ជាក់ពីលោក សំ សំណាង…
-
ជនសង្ស័យ ៧៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន ៣២ករណី ថ្ងៃទី៤ ខែមីនា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៧៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣២ករណី ទូទាំងប្រទេស នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៧៩នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ៧នាក់ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៩នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ៤១នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែមីនា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១០៦,៧៦ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ១០,៦៥ក្រាម។ លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួស ១៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រទេស កើតឡើងចំនួន១០លើក បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួស ធ្ងន់ស្រាលចំនួន ១៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើស ល្បឿន ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ មិនគោរពសិទ្ធិ ០៥លើក ស្លាប់ ០០នាក់ ធ្ងន់ ០៦នាក់ ស្រាល ០០នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ និងកត្តាយាន ០២លើក ស្លាប់ ០១នាក់ ធ្ងន់…