-
ពលរដ្ឋ និង បុគ្គលិករោងចក្រ គាំទ្រឱ្យប្រើប្រាស់ឧបករណ៍វាស់ស្ទង់គុណភាពទឹកស្វ័យប្រវត្តិតាមរោងចក្រ សហគ្រាស

ភ្នំពេញ៖ តាមរយៈការបើកយុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាសនោះត្រូវបានពលរដ្ឋ និងថ្នាក់ដឹកនាំរោងចក្រមួយចំនួនបង្ហាញការគាំទ្រដោយចាត់ទុកថា វាជាការជួយលើកស្ទួយគុណភាពទឹកនៅកម្ពុជា ក៏ដូចជាជួយសុខភាពពលរដ្ឋ។ គួរបញ្ជាក់ថាកាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤កន្លងមក ក្រសួងបរិស្ថានបានបើកយុទ្ធនាការទាក់ទិនផ្សព្វផ្សាយ សម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាស។ អ្នកស្រី សែន នារីរដ្ឋា បុគ្គលិកធ្វើការនៅក្រុមហ៊ុន ជីនហួយខេមបូឌា នៅខេត្តព្រះសីហនុ បានឱ្យដឹងថា ពិតជារឿងមួយដ៏ល្អដែលមានការសម្អាតទន្លេកុំឱ្យមានសំរាម និងពិសេសថង់ប្លាស្ទិកដែលបង្កឱ្យខូចដល់គុណភាពទឹក។ក្រៅពីនេះចំពោះការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រដើម្បីបង្កាបំពុលទឹកកខ្វក់ចូលទឹកក្នុងទឹកទន្លេនោះជាការមួយល្អណាស់ពីព្រោះថាក្រៅពីចូលរួមជួយដល់ទឹកស្អាត ហើយនៅជួយដល់សុខភាពពលរដ្ឋប្រើប្រាស់ប្រភពទឹកទាំងនោះថែមទៀត។ លោក ស៊ូ ឡុង អ្នករស់នៅខេត្តព្រះសីហនុដែរបាន បង្ហាញការគាំទ្រក្នុងយុទ្ធនាការមួយនេះដោយចាត់ទុកថាជាការមួយយ៉ាងល្អ ពីព្រោះក្រៅពីជួយដល់បរិស្ថានហើយនៅជួយដល់គុណភាពទឹកដែលជាប្រភពការប្រើប្រាស់ពលរដ្ឋថែមទៀត។ជាមួយគ្នាលោកសំណូមពរឱ្យពលរដ្ឋ ក៏ដូចជាមន្រ្តីថ្នាក់ក្រោមជាតិ និងមន្រ្តីថ្នាក់ជាតិចូលរួមកិច្ចអភិរក្សទឹកនៅកម្ពុជាឱ្យបានស្អាតល្អជានិច្ចចៀសវាងការបំពុលដោយសារជាតិគីមី។ លោកបានសំណូមពររោងចក្រទាំងអស់មិនត្រូវបង្ហូរទឹកកខ្វក់ចូលក្នុងប្រភពទឹកដូចជា បឹង និងទន្លេនានាដែលជាការបំផ្លាញសុខភាពអ្នកប្រើប្រាស់ដោយប្រការណាមួយ។លោក លី គីត ដែលជាអ្នកធ្វើការរោងចក្រនៅសួនឧស្សាហកម្មសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានឱ្យដឹងថា កម្ពុជាជាប្រទេសកំពុងបោះជំហ៊ានមួយទៅរកការរីកចម្រើនស្ទើរគ្រប់វិស័យហេតុនេះកិច្ចការពារទឹកស្អាតគឺជារឿងមួយមិនអាចមើលរំលងបានទេ។ក្រៅពីនេះប្រភពទឹកស្អាតក៏ជាផ្នែកមួយក្នុងការទាក់ទាញវិស័យទេសចរណ៍ផងដែរ។ ជាមួយគ្នាលោកបានលើកឡើងផងដែរថា”មានរោងចក្រខ្លះបានបង្ហូរទឹកកខ្វក់ទៅកាន់ប្រភពទឹកទន្លេ និងបឹងនានាដែលវាបង្កការប៉ះពាល់ដល់អ្នកប្រើប្រាស់ទឹក។ទឹកដែលបញ្ចេញពីរោងចក្រមួយចំនួនវាបង្កការប៉ះពាល់ខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ ហេតុនេះបើយើងមានឧបករណ៍តាមដានស្វ័យប្រវត្តិ គឺអាចនឹងជួយកាត់បន្ថយ ការបញ្ចេញកាកសំណល់មិនល្អដល់ប្រភពទឹកយើង។ ទាំងនេះគឺជារឿងមួយគេមិនអាចមើលរំលង និងគ្រប់បណ្តារោងចក្រ សហគ្រាសត្រូវចូលរួមទាំងអស់គ្នា។ ដោយឡែក លោក…
-
សារមន្ទីរ ខេត្តបាត់ដំបងដែលមានចំណាស់ជាង ៥៦ឆ្នាំផ្តល់ឱកាស ដល់ទេសចរ និងសិស្ស-និស្សិត

បាត់ដំបង៖សារមន្ទីរខេត្តបាត់ដំបងស្ថិតនៅផ្លូវលេខ១ទល់មុខ សួន ច្បារ ដងស្ទឹងសង្កែចំពីមុខ”វិមានឯករាជ្យ”ក្រុងបាត់ដំបង។ ដំបូង ឡើយសារមន្ទីរនេះត្រូវបានសម្ពោធដាក់ឱ្យដំណើរការទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិនិងសាធារណជនទូទៅចូលទស្សនានៅក្នុង អំឡុងឆ្នាំ១៩៦៨ ក្រោមព្រះរាជាធិបតីភាពរបស់ករុណា ព្រះបរម រតនកោដ្ឋ (ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ)។ក្រោយពេលប្រទេសកើតភាពវឹកវរដោយសារសង្គ្រាមនៅក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ សារមន្ទីរនេះត្រូវបានប្រែ ក្លាយជា”គុកដាក់អ្នក ទោស” នៃរបបពួកខ្មែរក្រហម។វត្ថុសមុច្ច័យមួយចំនួនធំ នៅទីនេះក៏ ត្រូវបានទុកចោលរាយប៉ាយ និង រប៉ាត់រប៉ាយនៅក្នុងអគារ។សមុច្ច័យ ខ្លះក៏ត្រូវបានគេបញ្ជូនទៅរក្សាទុកនៅឯក្នុងសារមន្ទីរជាតិភ្នំពេញមុនពេលសង្គ្រាមកើត ឡើង។ជាពិសេសសមុច្ច័យ ដែលធ្វើពីលោហៈ។ រហូតដល់ឆ្នាំ១៩៩៧ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រោមជំនួយផ្នែកហិរញ្ញវត្ថុពីកម្មវិធីសីលា-ឃែរេរេក៏ត្រូវបានជួសជុលនូវ ផ្នែកខ្លះនៃអគារ និងបានសាងសង់ឃ្លាំងទុកដាក់ ថែរក្សាវត្ថុនូវសមុច្ច័យទាំងនេះឡើង វិញ។ នៅឆ្នាំ២០០៩រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រីកបន្ទប់ សម្រាប់ដាក់តាំងពិព័រណ៍បន្ថែមទៀតដោយបានសាងសង់ស្លាបថ្មីនូវផ្នែកទាំងសងខាងរបស់អគារនិងបានពង្រីកបន្ថែមនូវបន្ទប់ ទទឹងថ្ងៃ។ បន្ទាប់មក នៅក្នុងអំឡុងឆ្នាំ២០១៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយអង្គការមិត្តវប្បធម៌ខ្មែរ(Friends of Khmer Culture) បានសម្រេចធ្វើការជួសជុល និង រៀបចំការតាំងពិព័រណ៍ឡើងវិញជាថ្មីម្តងទៀត។ពិព័រណ៍នេះ ត្រូវបាន រៀបចំឡើងវិញ ក្នុងបរិបទថ្មីមួយ ដោយបាបដាក់តាំងបង្ហាញនូវ “វត្ថុសមុច្ច័យ”ដែលមាន នៅក្នុងទឹកដី ខេត្តបាត់ដំបង ដែលបាន បន្សល់ ទុកពីអតីតកាលនិងនាពេលបច្ចុប្បន្ននេះ។ តាមរយៈនៃការផ្តល់កិច្ចសម្ភាសន៍…
-
ក្រសួងកសិកម្មជូនដំណឹងពីជនអនាមិកបង្កើតគណនីក្លែងក្លាយដោយប្រើឈ្មោះរដ្ឋមន្រ្តី ឌិត ទីណា

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃនេះបានជូន ព័ត៌មានថា ថ្មីៗនេះមានជនអនាមិកបានបង្កើតគណនីនៅលើ បណ្ដាញ ទំនាក់ទំនង តេឡេក្រាម (Telegram )ដោយប្រើឈ្មោះឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ដោយភ្ជាប់មកជាមួយនូវគណនីក្លែងបន្លំនេះ ក្រសួងបានបញ្ជាក់ទៀត ថា គណនីនេះ ជាគណនីក្លែងក្លាយ។ក្រសួងក៏បាន ប្រកាស ឱ្យ សាធារណជនទាំងអស់បង្កើនការប្រុងប្រយ័ត្នប្រសិនបើមានការទាក់ទងណាមួយពីគណនីនេះទៅកាន់អស់លោកអ្នក។ ក្រសួងក៏បានព្រមានផងដែរដល់ជនក្លែងបន្លំថា អ្នកដែលបង្កើត គណនីក្លែងក្លាយ ដើម្បីបំភ្លៃ បំភាន់ ឬបោកប្រាស់សាធារណជន ដោយប្រើប្រាស់ឈ្មោះឯកឧត្តមរដ្ឋមន្ត្រី ក្រសួងស្នើឱ្យបញ្ឈប់ជាបន្ទាន់ និងជាដាច់ខាត។ ក្រសួងរក្សាសិទ្ធិក្នុងការចាត់វិ ធានការតាម ផ្លូវច្បាប់ ចំពោះអ្នកបង្កើតគណនីក្លែងក្លាយទាំងអស់នេះ៕ដោយ៖ដេប៉ូ
-
នាំយកអំណោយសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតទៅជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅស្រុកទឹកផុស

កំពង់ឆ្នាំង៖ប្រជាពលរដ្ឋមួយគ្រួសារនៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ ទាំងស្រុង កាលពីថ្ងៃទី២៩ ខែកុម្ភៈ បានទទួលអំណោយ ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិត ។នៅព្រឹកថ្ងៃទី១ ខែមីនាឆ្នាំ ២០២៤ឧត្តមសេនីយ៍ត្រី អ៊ុ សុភា បាន នាំយកអំណោយប្រគល់ជូនដល់ជនរងគ្រោះដែលមានឈ្មោះ ឈឹន សាន អាយុ ២៦ឆ្នាំ និង ប្រពន្ធឈ្មោះ ឈិត សុផាត អាយុ៣៨ឆ្នាំ ជាប្រជាពលរដ្ខ ប្រកបមុខរបរធ្វើស្រែ ។ អំណោយរួមមាន អង្ករ, ស័ង្កសី, ស៊ីម៉ង់ត៍ , ទឹកត្រី , ទឹកស៊ីអ៊ីវ, ត្រីខ , មី , មុងនិងថវិកា៕ ដោយ៖សុខ គឹមសៀន
-
ចាប់ផ្តើមសាងសង់អគារថ្មីមួយខ្នងកម្ពស់ប្រាំជាន់ នៅស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មិនយូរប៉ុន្មានស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យនឹងមានអគារថ្មីមួយខ្នង កម្ពស់ប្រាំជាន់ក្នុងទីតាំង ស្នងការ ដ្ឋានដដែល បន្ទាប់ពីពិធី បញ្ចុះបឋមសិលាសាងសង់ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣-៤-៥ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ព្រមទាំងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូប។ សូមជម្រាបថា អគារដែលត្រូវសាងសង់នេះមានទំហំ១៨មែត្រ គុណនឹង៣៦ម៉ែត្រ មានប១២បន្ទប់ និងជាន់ខាងលើជាសាលប្រជុំ៕ដោយ៖ឃិន គន្ធា
-
ប្រើរយៈពេលត្រឹមតែ១សប្តាហ៍ពីឧទ្យានទន្លេស្ងួត ហួតហែង ប្រែមកជាសួនកម្សាន្តកុមាររំលេចដោយផ្កាចម្រុះពណ៌

ខេត្តត្បូងឃ្មុំ៖ ប្រើរយៈពេលត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ ដែលវាប្រៀបដូចជាទេវតាបានជប់ទន្លេកំពុងស្ថិតនៅសភាពស្ងួតហួតហែងនារដូវប្រាំងឱ្យ ទៅជាទីកម្សាន្តកុមារអមដោយផ្កាស្បៃរឿងចម្រុះពណ៌ គួរជាទីមនោរម្យរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ គួរបញ្ជាក់ទន្លេស្ងួតជាតំបន់ប្រវត្តិសាស្ត្រស្ថិតនៅប្រមាណ ១០គីឡូម៉ែត្រពីទីប្រជុំជននៃផ្សារអូររាំងឪ ហើយតំបន់នេះមានលក្ខណៈស្ងាត់ជ្រងំ មិនសូវមានការឆ្លងកាត់ពីប្រជាពលរដ្ឋនៅស្រុកជិតខាងឡើយ ប៉ុន្តែបន្ទាប់ពីមានវត្តមានទេវតាឆ្នាំថ្មី នាព្រឹត្តិការណ៍សង្ក្រានប្រចាំឆ្នាំមក តំបន់ប្រវត្តិសាស្រ្តនេះ បានវិវត្តន៍ ខ្លួនទំនើបជាងមុន មានសួនឧទ្យានទន្លេស្ងួតសម្រាប់កុមារលេងកម្សាន្ត និងមានកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ត ស្ទូចត្រី ពីព្រោះទេវតាបានជប់ទន្លេស្ងួតលែងជាទន្លេស្ងួតហួតហែងនារដូវប្រាំងទៀតហើយ ឆាប់ៗ ខាងមុខនេះ ទន្លេស្ងួតនឹងមានទឹកពេញប្រៀប ដែលសម្បូរទៅដោយត្រី ជាប្រភពប្រូតេអ៊ីនសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះផង និងភ្ញៀវទេសចរមកកម្សាន្តផង ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើជូនចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ទន្លេស្ងួតនេះថា ដើម្បីធ្វើឱ្យសួនឧទ្យានទន្លេស្ងួត កាន់តែមានភាពទាក់ទាញពីអ្នកទេសចរ គឺមានតែការរួមចំណែកថែរក្សាការពារពីសិស្សានុសិស្ស និងប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យផ្ទះរបស់យើងស្អាត គ្មានសំណល់ប្លាស្ទិក ហើយមិនត្រឹមតែស្អាតលើគោកទេ ក្នុងទឹកក៏ស្អាត អាកាសក៏ស្អាតដែរ។ លើសពីភាពស្អាតចេញពីចិត្តប្រកបដោយធម៌ ដែលជាអំណោយផលពីធម្មជាតិ និងជាស្នាមញញឹមដ៏ទាក់ទាញឱ្យភ្ញៀវទេសចរ មកលេងតំបន់យើង ហើយយើងអាចរកចំណូលបានពីភ្ញៀវទេសចរដោយសុចរិត ហើយភ្ញៀវទេសចរនឹងចូលរួមជួយផ្សព្វផ្សាយសួនឧទ្យានទន្លេស្ងួតរបស់យើង។ ពីពេលនេះទៅ លែងស្ងួតហួតហែង និងស្ងប់ស្ងាត់ទៀតហើយ ព្រោះយើងមានកន្លែងកម្សាន្ត មានផ្លូវរលោង ទាំងអស់នេះគឺជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧…
-
ក្រុមល្បាតស្រ្តីនៃសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង នៅខែកុម្ភៈចុះល្បាតបានរកឃើញសត្វស្លាបកម្រៗ ២៣ប្រភេទ

ភ្នំពេញ៖ យ៉ាងហោចណាស់មានសត្វស្លាបព្រៃកម្រៗចំនួន ២៣ប្រភេទ ត្រូវបានគេរកឃើញ ក្នុងនោះរួមមានទាំងប្រភេទ ជិតរងការគំរាមគំហែង (Near Threatened) ចំនួន ២ ប្រភេទគឺចាបពូកទ្រូងលឿង Asian Golden Weaver អកត្រីក្បាលប្រផេះ Grey-headed Fish Eagle ដែលកំពុងរស់នៅសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង។ បើតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថា៖បន្ទាប់ពីបានបង្កើតនិងទទួលបានការបណ្តុះបណ្តាលបឋមពីអង្គការជីវិតធម្មជាតិនៅកម្ពុជារួចមក ក្រុមល្បាតស្រ្តីនៃសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង នាតំបន់រ៉ាមសារស្ទឹងសែនក្នុងបឹងទន្លេសាប ខេត្តកំពង់ធំបានចាប់ផ្តើមចុះល្បាតជាលើកទី១។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ការល្បាតធ្វើឡើងដោយមានការចូលរួមជាមួយក្រុមល្បាតរបស់សហគមន៍ដើម្បីកត់ត្រាពីជីវចម្រុះ អប់រំផ្សព្វផ្សាយ និងទប់ស្កាត់បទល្មើស។សហគមន៍ទួលនាងសាវផ្លូវហ្លូងជាផ្នែកមួយនៃតំបន់រ៉ាមសារស្ទឹងសែនដែលមានទីតាំងក្នុងទន្លេសាប។ សម្រាប់ លទ្ធផលនៃខែកុម្ភៈ ឆ្នាំ២០២៤គេបានរកឃើញថា ក្រុមល្បាតបានទៅដល់ចំនួន ៤ចំណុចស្ថិតក្នុងតំបន់សហគមន៍រួមមាន ចំណុច ទង់ចងក ចាន់ច្រកែង បត់ដៃ និង ប៉ាហាល។អំឡុងពេលល្បាតក៏បានអប់រំដល់ប្រជាសហគមន័ចំនួន២ ករណីនៅចំណុចទង់ចក ពួកគាត់ចូលតំបន់សហគមន៍ដើម្បីរើសខ្យង (សកម្មភាពប្រមូលអនុផលព្រៃលិចទឹក)។ លើសពីនេះយើងបានកត់ត្រាសត្វស្លាបចំនួន ២៣ ប្រភេ ទ អំឡុងពេលល្បាតទៀតផង។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថាចំពោះបញ្ហាប្រឈមសម្រាប់ការល្បាតគឺការធ្វើដំណើរដោយថ្មើរជើង ព្រោះទីតាំងសហគមន៍ត្រូវបានរីងទឹកអស់ទៅហើយមិនអាចជិះទូកបានទៅដល់ទីតាំងហសគមន៍នោះទេ។ ស្រ្តីគឺជាសមាជិកដ៏សំខាន់របស់សហគមន័ ការចូលរបស់ស្ត្រីក្នុងការគ្រប់គ្រងធនធានក្នុងសហគមន័គឺកត្តាចាំបាច់។ គួរបញ្ជាក់ថា នៅដើមខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក ក្រុមល្បាតស្រី្ដស្ម័គចិត្ដចំនួន ៧…
-
កសិករនៅក្នុងឃុំរូងជ្រៃ អរគុណអាជ្ញាធរដែលបានជួយសង្រ្គោះ ស្រូវប្រាំងជិត៣០០ហិកតា

បាត់ដំបង៖ ដោយសារសកម្មភាពខ្នះខ្នែងរបស់អាជ្ញាធរគ្រប់ថ្នាក់ នៃស្រុកថ្មគោលនិងមន្រ្តីពាក់ព័ន្ធ ស្រូវប្រាំងជិត៣០០ ហិកតា របស់កសិករឃុំរូងជ្រៃ ស្រុកថ្មគោលត្រូវបានសង្រ្គោះឱ្យរួចផុតពីការ ខូចខាតដោយកង្វះទឹក។ ក្រុមកសិករបានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក-ឃុំ ដែលបានជួយ អន្តរាគមន៍ទាន់ពេលវេលា។ទន្ទឹមនេះលោក ជា សម្បត្តិ អភិបាល ស្រុកថ្មគោលនិងមន្រ្តីជំនាញធនធានទឹកចុះពិនិត្យមើលអំពីស្ថានភាពបង្កបង្កើនផលនិងការជួយអន្តរាគមន៍នាំយកទឹកពីប្រភពផ្សេងៗដើម្បីមកជួយសង្រ្គោះស្រូវជាបន្តបន្ទាប់កន្លងមក។ បើតាមការលើកឡើងពីលោក អេង សារ៉ា ជំទប់ទី១ឃុំរូងជ្រៃ ស្រុកថ្ម គោលបាននិយាយថា ផ្ទៃដីស្រូវប្រាំងចំនួន២៩៦ហិកតា ជួបប្រទះ បញ្ហាខ្វះទឹក ក៏ប៉ុន្តែដោយសារការខិតខំប្រឹងប្រែង របស់អាជ្ញាធរស្រុក ឃុំភូមិនិងមន្រ្តីជំនាញធនធានទឹកបាននាំយកទឹកមកជួយសង្រ្គោះស្រូវប្រាំងពួកគាត់ទាន់ពេលវេលានិងធ្វើឱ្យស្រូវទាំងនោះ មានការលូតលាស់ល្អ ។ ដោយឡែកប្រជាកសិករដែលទទួលបាននូវការជួយអន្តរាគមន៍និងសង្គ្រោះស្រូវពីអាជ្ញាធរពាក៎ព័ន្ធបានទាន់ពេលវេលា បានថ្លែង អំណរគុណដល់អាជ្ញាធរស្រុកថ្មគោល ជាពិសេសលោក ជាសម្បត្តិ អភិបាលស្រុកថ្មគោល ដែលបានខិតខំក្នុងការចុះជួយ អន្តរា គមន៍ បានទាន់វេលា។ កសិករអះអាងថាប្រសិនបើគ្មានការជួយពីអាជ្ញាធរនាំយកទឹកមកជួយសង្រ្គោះបានទាន់ពេលវេលានោះទេគឺស្រូវពួកគាត់នឹងត្រូវខូចខាតទាំងស្រុង។ ព្រមជាមួយគ្នានេះប្រជាកសិករទាំងនោះ ក៏បានបង្ហាញពីការព្រួយបារម្ភ បញ្ហាតម្លៃស្រូវចេះតែធ្លាក់ចុះថោក ដោយសារតម្លៃនៅលើមាត់ របស់ ឈ្មួញ៕អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប
-
រដ្ឋបាលខេត្តសៀមរាប ដង្ហែក្បួនអបអរអង្គភាពទទួល ជ័យលាភី ជាអង្គភាពផ្តល់សេវា សាធារណៈគំរូប្រចាំឆ្នាំ២០២៣

សៀមរាប៖ បន្ទាប់ពីទទួលជោគជ័យក្នុងការប្រកួតប្រជែង ថ្នាក់ ជាតិ រដ្ឋបាលខេត្តសៀមរាបកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី ២៩ ខែកុម្ភៈ បានរៀបចំក្បួនដង្ហែដើម្បីអបអរសាទដល់អង្គភាពសាធារណៈរបស់រដ្ឋចំនួនបួន ក្នុងនោះមានបីអង្គភាពមកពីវិស័យអប់រំ និងមួយទៀតមក ពីវិស័យសុខាភិបាលទទួលបានជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣។ការប្រារព្ធពិធីយ៉ាងធំប្រចាំខេត្ត ដូចនេះក្នុង លើកទឹកចិត្ត និងជំរុញដល់អង្គភាពដទៃ ខិតខំបញ្ចេញស្នាដៃដើម្បី ទទួលជ័យលាភី។ អង្គភាពទាំងបួន ដែលទទួលបានជ័យលាភីនេះ មាន៖ មណ្ឌល សុខភាពគោកចក ក្នុងសង្កាត់គោកចកទទួលបានជ័យ លាភីលេខ២, អនុវិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុន ព្រះឥន្ទកោសា ទទួលបាន ជ័យ លាភី លេខ២ ,សាលាបឋមសិក្សាវត្តបូព៌ ក្នុងសង្កាត់សាលាកំរើក ទទួល បានចំណាត់ថ្នាក់លេខ៣ និងសាលាបឋមសិក្សា ក្រវ៉ាន់ ក្នុងសង្កាត់ នគរធំ ទទួលបានចំណាត់ថ្នាក់លេខ៦ ។ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាបដែលអញ្ជើញចូលរួម អបអរក្នុងពិធីនេះបញ្ជាក់ថា បើទោះបីជាអង្គភាពទាំង បួននេះ មិនមាន អង្គភាពណាទទួលបានជ័យលាភីលេខ១ក៏ពិតមែនប៉ុន្តែវាក៏ជាមោទនភាពដ៏ធំធេងសម្រាប់ខេត្តសៀមរាប ព្រោះយើងអាចទទួល បាន៤ ជ័យលាភី ក្នុងចំណោមជ័យលាភីចំនួន១០។ លោកស្រីចាត់ទុកថា នេះ…
-
បង្រ្កាបទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ នេសាទ មួយកន្លែងនៅស្រុកស្នួល

ក្រចេះ៖ទីតាំងផលិត ទិញ លក់ និងរក្សាទុកឧបករណ៍ឆក់ត្រីដ៏ ធំមួយកន្លែងស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួលត្រូវបាន សមត្ថកិច្ចស្រាវជ្រាវរកឃើញនិងបង្រ្កាប កាលពីថ្ងៃទី២៩ ខែកុម្ភៈ ។ម្ចាស់ទីតាំងឈ្មោះ សៀង សៀកត្រាយ ជាតិខ្មែរ ភេទប្រុស អាយុ ៣១ឆ្នាំ ត្រូវបានមន្រ្តីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ប្រភពបញ្ជាក់ថា ជំនាញអធិការដ្ឋបាលជលផលមេគង្គ រួមជាមួយ កម្លាំងចម្រុះបានចុះបង្ក្រាបទីតាំងកែច្នៃក្បាលឆក់មួយកន្លែង នៅ ស្រុកស្នួល បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួច។ប្រតិបត្តិការបង្រ្កាប នេះដឹកនាំសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត និងដោយមានការចូលរួមពីលោក អភិបាល ស្រុកស្នួល កម្លាំងអធិការដ្ឋាននគរបាលស្រុក លោកមេឃុំ នគរបាល ប៉ុស្តិ៍រដ្ឋបាលស្នួល និងលោកមេភូមិ ។វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន ១.អាំងវែកទ័រឆក់ត្រីប្រភេទ ស្រូប និងក្តៅនាំចូលពីប្រទេសចិនចំនួន ២២គ្រឿង,អាំងវែកទ័រ កែច្នៃ(ឆក់ក្តៅ)ចំនួន ១៥គ្រឿងនិង ប្រអប់ឈើសម្រាប់កែច្នៃ អាំងវែកទ័រឆក់ត្រី ចំនួន ២៨០ប្រអប់។ វត្ថុតាងទាំងអស់ និងម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំមក ខណ្ឌ រដ្ឋបាលជលផលក្រចេះ ដើម្បីកសាងសំណុំឯកសារ…