-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០៥នឹងរងរបួស ១១នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើង ចំនួន ០៨លើក បណ្តាលអោយមនុស្សស្លាប់០៥ នឹងរងរបួសធ្ងន់ស្រាលចំនួន ១១នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០០នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០២នាក់ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល…
-
រដ្ឋបាលជលផល ៖ ការដាក់របាំងសាច់អួន និង លបរបស់ប្រជានេសាទក្នុងតំបន់ ផាត់សណ្តាយ ខេត្តកំពង់ធំ ពុំមានអ្វីខុសច្បាប់ទេ

ភ្នំពេញ៖ ការដាក់របាំងសាច់អួន និងលបដែលត្រូវបានប្រជានេសាទ ដាក់ចាប់ត្រីក្នុង តំបន់ ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនោះ គឺជាឧបករណ៍នេសាទស្របច្បាប់ ។ សម្រាប់ឧបករណ៍នេសាទស្របច្បាប់ គឺទំហំក្រឡា និងប្រវែង របាំងសាច់អូនស្របតាម ច្បាប់ ស្តីពី ជលផល ។ ការបញ្ជាក់របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបែបនេះបន្ទាប់ ពីមានការ ចោទប្រកាន់ពីបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសារព័ត៌មានមួយចំនួន ដោយ ចាត់ទុកថា វាជាឧបករណ៍ខុសច្បាប់កំពុងត្រូវបានគេប្រើប្រាស់លើផ្ទៃបឹង ទន្លេសាប រួចមក។ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ថ្លែងប្រាប់ បណ្តាញសារព័ត៌មាននារសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នាទីស្តីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ឱ្យដឹងថាឧបករណ៍មួយប្រភេទថ្មីនេះ ដើមឡើយវាគឺ ឧបករណ៍ នេសា ទ ដែលត្រូវបានអ្នកនេសាទធ្វើមកពីឬស្សី ដាក់ជាខែលបន្តបន្ទាប់គ្នា ដែលឧបករណ៍ នេសាទ នេះមានចំនួន២ គឺទសម្រាស់ និងទបញ្ឆោត និងមានលបនៅពីក្រោយ…
-
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រំលឹកនូវការយកចិត្តទុកដាក់ចំពោះគ្រួសារអតីតយុទ្ធជន ពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា

(កំពង់ធំ)៖ ក្នុងឱកាសនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយស្បៀងអាហាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជន សោធននិវត្ត ឈ្មោះ ចាន់ ផល្លី ឋានន្តរសក្ដិ នាយឯក អាយុ៥៨ ឆ្នាំ អតីត នៅអង្គភា ពតំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ ដែលបាន ទទួល មរណភាព ដោយរោគាពាធនាពេល កន្លង ទៅ ថ្មីៗនេះ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន ក្រុងស្ទឹងសែន បានសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ជីវិត របស់លោក នាយឯក ចាន់ ផល្លី ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ…
-
នាយិកាក្រុមហ៊ុន MONTAGUT Cambodia ឧបត្ថម្ភអាវយឺត និងថវិកា ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៤

(ភ្នំពេញ)៖ ក្នុងឱកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» លោកស្រី ឡៅ គីមលាង នាយិកាក្រុមហ៊ុន MONTAGUT Cambodia នូវអាវយឺត MONTAGUT នារី និងបុរស ចំនួន ១០៨អាវ (ស្មើនឹងថវិកា ១៦.៧៤០ដុល្លារអាម៉េរិក) ដែលឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណ លោកស្រី ឡៅ គីមលាង នាយិកាក្រុមហ៊ុន MONTAGUT Cambodia ដែលបាននាំយកអាវយឺតមកជូនកាកបាទក្រហមកម្ពុជា ស្របពេលក្នុងយុទ្ធនាការប្រារព្ធខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ។ សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន…
-
ព័ត៌មានបណ្តាញសង្គមដែលថាករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន ជាព័ត៌មានក្លែងក្លាយ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តាបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៤នេះឱ្យដឹងថា៖សម្រាប់ព័ត៌មានដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា«ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន»ជាព័ត៌មានក្លែងក្លាយ ។ ជាមួយការលើកឡើងបែបនេះ ឯកឧត្តម នេត្រ ភក្រ្តាបានបញ្ជាក់ដែរ “យោងតាមអាជ្ញាធរស្រុកបទុមសាទរ ខេត្តកោះកុង ពលរដ្ឋដែលបានស្លាប់នោះឈ្មោះ សាត សាខន ជាអ្នកជួលអេស្កាវាទ័រមកឈូសឆាយចម្ការខ្លួន ដោយអ្នកបើកថយមិនបានមើលក៏បានកិនស្លាប់ មិនមែនមកពីការតវ៉ាដីធ្លីឡើយ។ ដូច្នេះ សូមសាធារណមតិកុំមានការយល់ច្រឡំ និងបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយនេះ”។ គួរបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ ២ថ្ងៃមកនេះក្នុងបណ្តាញសង្គមហ្វេសប៊ុកបានបន្តនាំគ្នាចែកចាយពីបុរសម្នាក់បានតវ៉ារឿងដីធ្លីត្រូវបានគេប្រើស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ ។ ព័ត៌មាននេះកំពុងបន្តចែកចាយគ្នាព្រោតព្រាងដែលនាំឱ្យមានការយល់ច្រឡំយ៉ាងខ្លាំងក្នុងស្រទាប់ពលរដ្ឋ ៕ ដោយ ៖ ម៉ាដេប៉ូ
-
ជនសង្ស័យ ៥៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២៨ករណី ថ្ងៃទី២៧ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៥៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៥៣នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ៨នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២១នាក់ស្រី ២នាក់ បើកបរក្រោម ឥទ្ធិពល ១ករណី ឃាត់ ២នាក់ស្រី ០នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៧នាក់ស្រី ០នាក់ វត្ថុតាងដែល ចាប់ យកសរុបក្នុងថ្ងៃទី២៧ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៥៥០,៦៣ក្រាម។កេតាមីន(Ke) ស្មើ ២០៦៣,១៨ក្រាម។ អុិចស្តាសុី(mdma) ស្មើ១៥០,៦៤ក្រាម។នីមេតាហ្សាប៉ាម(N-zapam) ស្មើ៥,៩៨ក្រាម។ លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៕ ដោយ ៖…
-
យានយន្តល្មើសចំនួន ៤២៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៧ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៩៣គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៧៧គ្រឿង ម៉ូតូ ៤១៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤២៧គ្រឿងមានរថយន្តធំ០៣គ្រឿង រថយន្តតូ៧១ គ្រឿង និងម៉ូតូចំនួន ៣៥៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ១១នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រទេសកើតឡើងចំនួន ០៧លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១១នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើស ល្បឿន ០៣លើក ស្លាប់ ០១នាក់ ធ្ងន់ ០៤នាក់ ស្រាល ០១នាក់ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០១នាក់ ធ្ងន់ ០៥នាក់ ស្រាល ០១នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
នគរបាលឃាត់ខ្លួនជនសង្ស័យលេងល្បែងស៊ីសងខុសច្បាប់ ១៥នាក់ ក្នុងសប្ដាហ៍កន្លងទៅ

ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ករណីលេង ល្បែង ស៊ីសងខុសច្បាប់ទូទាំងប្រទេស បានថយចុះគួរឱ្យកត់សម្គាល់នៅក្នុងសប្ដាហ៍ចុង ក្រោយ នេះ បើធៀបនឹងសប្ដាហ៍មុន។ ពោលគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលក្រសួង មហា ផ្ទៃ បានបង្ក្រាបករណីល្បែងស៊ីសងសរុបចំនួន៩ករណី ដោយឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១៥នាក់។ បើតាមអ្នកនាំពាក្យរូបនេះ ពីចំណែកនៃករណីលេងល្បែងស៊ីសងខុស ច្បាប់ សរុបនោះ នៅខេត្តតាកែវមាន២ទីតាំង ខេត្តឧត្តរមានជ័យមាន១ទីតាំង ខេត្តត្បូងឃ្មុំមាន២ទីតាំង ខេត្តកំពតមាន៣ទីតាំង និងខេត្តបាត់ដំបងមាន១ទីតាំង។ ដោយឡែកជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង១៥នាក់នោះ មានមួយចំនួន ត្រូវបានអនុវត្តវិធានការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងមួយចំនួនទៀតត្រូវ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ សមត្ថកិច្ចនគរបាល បានបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់បាន ១៤៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ ១៣នាក់បញ្ជូនទៅតុលការ និង ១៧៤នាក់ទៀត ត្រូវបានអប់រំ ធ្វើកិច្ចសន្យាមុននឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ក្នុងចំណោមករណីសរុបនោះ ខេត្តបាត់ដំបងមាន ១៣៦ករណី កំពត៥ករណី តាកែ១ករណី ប៉ៃលិន…
-
រដ្ឋបាលជលផលបំភ្លឺជុំវិញការផ្សព្វផ្សាយបណ្តាញសង្គមហ្វេសប៊ុក អំពីការដាក់ របាំងសាច់អួន និង លបនៅក្នុងបឹងទន្លេសាប

ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តី ប្រ កាស ព័ត៌មានមួយ បន្ទាប់ពីបណ្តាញសង្គម Facebook បានផ្សាយអំពីការដាក់របាំង សាច់ អូននិងលបនៅក្នុងបឹងទន្លេសាប។ តាមរយៈការបំភ្លឺនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលជលផលបានបញ្ជាក់ថា ក្នុង គោល បំណង បញ្ជាក់ប្រាប់ដល់សាធារណៈជនឱ្យបានដឹងពីជីវភាពជាក់ស្តែងនៅក្នុងតំបន់-កន្លកបាយក្អែក” ជៀស វាងការយល់ច្រលំ ជាមួយនឹងស្ថានភាពរស់នៅក្នុងតំបន់បឹង ទន្លេ សាប ទាំងមូល និងសកម្មភាពដែលរដ្ឋបាលជលផលបាននិងកំពុងអនុវត្តច្បាប់ ស្តីពីផល ផល ផងដែរ។ ក្នុងសេចក្តីបំភ្លឺនេះ រដ្ឋបាលជលផលបានបញ្ជាក់ដូចខាងក្រោម៖ ១. ទីតាំងដែលត្រូវបានថតយកមកផ្សព្វផ្សាយ គឺជាផ្នែកមួយតូចនៃបឹងទន្លេសាបតែ ប៉ុណ្ណោះ ដែលមានឈ្មោះថា “កន្ទុកបាយក្អែក” នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវ ដែលត្រីឆ្លងកាត់នោះឡើយ។ ២. ទីតាំងនោះជាឆកនិងមានប្រជាពលរដ្ឋ ជាច្រើនពាន់គ្រួសាររស់នៅកកកុញក្បែរទី តាំងនោះ។ នៅពេលទឹកធំក្នុង រដូវវស្សា ការនេសាទដោយប្រើឧបករណ៍ របាំង លប…