Category: ព័ត៌មានសង្គម

  • យានយន្តល្មើសចំនួន ២៣៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ខែកុម្ភៈ

    យានយន្តល្មើសចំនួន ២៣៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ខែកុម្ភៈ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១៤គ្រឿង រថយន្តធំ៧២គ្រឿង រថយន្តតូច៥៧គ្រឿង ម៉ូតូ ១៨៥គ្រឿង ក្នុងនោះរក ឃើញ យានយន្តល្មើសសរុបចំនួន២៣៧គ្រឿងមានរថយន្តធំ០៣គ្រឿង រថយន្តតូ៥៧ គ្រឿង និងម៉ូតូចំនួន ១៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែកុម្ភៈ បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរងរបួស ៣៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែកុម្ភៈ បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរងរបួស ៣៨នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ០៩លើក បណ្តាលអោយមនុស្សស្លាប់០៤ នឹងរងរបួសធ្ងន់ស្រាលចំនួន៣៨នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើស ល្បឿន ០៤លើក ស្លាប់ ០២នាក់ ធ្ងន់ ០៤នាក់ ស្រាល ០១នាក់ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០១នាក់ ធ្ងន់ ០២នាក់ ស្រាល ០នាក់ ភ្លើងសញ្ញា ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក ស្រាល ០០នាក់ និងងងុយ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០៣នាក់ ស្រាល ២៨នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ៣៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី២៥ ខែកុម្ភៈ

    ជនសង្ស័យ៣៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី២៥ ខែកុម្ភៈ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៣៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៣៩នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ៩នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៨នាក់ស្រី ០នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១១នាក់ ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ៥៨០,៥៩ក្រាម។ កេតាមីន(Ke) ស្មើស្នើ១០៤៥,០ក្រាម។ ហេរ៉ូអុីន (Heroine ) ស្មើ៤៨,៧២ក្រាម។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រា៕ ដោយ ៖ ប៊ុនធី/ភារ៉ា

  • ផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក បណ្ដោះអាសន្នរយៈពេល ៦ខែ ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

    ផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក បណ្ដោះអាសន្នរយៈពេល ៦ខែ ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

    ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាក ជាបណ្តោះអាសន្នលើការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កក។ បេីយោង តាម សេចក្តី ប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា មានកិត្តិយស សូមរំលឹក លោក លោកស្រី ជាធុរជនពាក់ព័ន្ធជ្រាបថា រាជរដ្ឋាភិបាលបាន សម្រេចផ្អាកជា បណ្ដោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ) ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នូវការនាំ ចូលមុខទំនិញ គ្រឿងក្នុង និងបំណែកសាច់បង្កក ដូចខាងក្រោម÷ មើលតាមតារាងគយកំំ ណត់ ។ ការ ផ្អាកជា បណ្តោះអាសន្ននូវការនាំចូលខាងលើ ត្រូវបានលើកលែងចំពោះ ការនាំ ចូលរបស់ តម្រោង វិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ជាធាតុចូល ផលិត កម្ម សម្រាប់ ការនាំចេញ។ …

  • បុណ្យមាឃបូជាមាន ពុទ្ធបរិស័ទជាង ៧ពាន់នាក់ បានទៅគោរពបូជា ព្រះពុទ្ធសាសនា និងព្យាបាលជំងឺនៅវត្តចន្ទប្បជោត្តនារាមហៅ វត្តតាសុត នៅក្នុងស្រុករលាប្អៀរ

    បុណ្យមាឃបូជាមាន ពុទ្ធបរិស័ទជាង ៧ពាន់នាក់ បានទៅគោរពបូជា ព្រះពុទ្ធសាសនា និងព្យាបាលជំងឺនៅវត្តចន្ទប្បជោត្តនារាមហៅ វត្តតាសុត នៅក្នុងស្រុករលាប្អៀរ

    ខេត្តកំពង់ឆ្នាំង៖ ថ្ងៃ ១៥ កើតខែមាឃ ឆ្នាំថោះបញ្ចសក័ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានពុទ្ធបរិស័ទ ប្រមាណ ៧ពាន់នាក់ មកពីបណ្ដាខេត្តនានា និងខេត្តកំពង់ឆ្នាំង បាននាំគ្នាទៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដើម្បីឲ្យព្រះអង្គព្យាបាលជំងឺ ក៏ដូចជាចូលរួមក្នុងពិធីបុណ្យមាឃបូជាផងដែរ។ ចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ មានពុទ្ធបរិស័ទបានសម្រុកទៅជាច្រើនសំដៅទៅវត្តតាសុត នៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ដើម្បីរង់ចាំឲ្យព្រះអង្គបក់ផ្លិតព្យាបាលជំងឺតាមជំនឿ ក៏ដូចជាចូលរួមបុណ្យបបុណ្យ មាឃបូជា ដែលពុទ្ធបរិស័ទទូទាំងប្រទេស តែងប្រារព្ធឡើងនៅយប់ថ្ងៃទី ១៥ កើតខែមាឃ ជារៀងរាល់ឆ្នាំ។ យោងតាមរបាយការណ៍ របស់អធិការនគរបាល ស្រុករលាបៀរបានឲ្យដឹងថា ចាប់តាំងពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ៣ រសៀល ថ្ងៃទី ២៤ ខែកុម្ភៈមានភ្ញៀវ ចូលទៅវត្តតាសុត ប្រមាណ ៧៣០០នាក់ រថយន្តតូចធំមានចំនួន ៥២៧ គ្រឿង ម៉ូតូ ៦៧ គ្រឿង…

  • អភិបាលរងខេត្ត៖ បង្ក្រាបការលេងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរក្សាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាពសង្គម

    អភិបាលរងខេត្ត៖ បង្ក្រាបការលេងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរក្សាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាពសង្គម

    (កំពង់ធំ)៖ ឯកឧត្តម ងួន រាសី អភិបាលរងខេត្ត បានណែនាំដល់អភិបាលក្រុង/ស្រុកទាំង៩ កងកម្លាំងមានសមត្ថកិច្ច ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការគ្នាបញ្ឈប់ឲ្យខានតែបាន នូវល្បែងស៊ីសងគ្រប់ប្រភេទ ឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវចាត់វិធានការចាប់ និងបិទឱ្យអស់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំទាំងមូល។ ឯកឧត្តមរងអភិបាលខេត្ត បានណែនាំបែបនេះ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការបញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់ និងគ្មានការអនុញ្ញាតិគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្ត។ ឯកឧត្តមរងអភិបាលខេត្ត លើកឡើងថា ការងារនេះ គឺដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ស្រប តាមគោលការណ៍នីតិរដ្ឋ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ធានាបានសុខសន្តិភាព ការអភិវឌ្ឍ និងបានចូលរួមលើកកម្ពស់ជីវភាពប្រជាពល រដ្ឋឲ្យមានការរីកចម្រើន ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឲ្យប្រជាពលរដ្ឋ មានជំនឿទុកចិត្តមក លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។ ទន្ទឹមនឹងនោះឯកឧត្តមអភិបាលរងខេត្ត…

  • រដ្ឋបាលខេត្តពោធិសាត់បើកកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីពិធីសច្ចាបញ្ចូលសមាជិកថ្មីកាយរឹទ្ធិលើកទី២៧

    រដ្ឋបាលខេត្តពោធិសាត់បើកកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីពិធីសច្ចាបញ្ចូលសមាជិកថ្មីកាយរឹទ្ធិលើកទី២៧

    ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២២ ខែកុម្ភៈ បានប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំធីសច្ចាបញ្ចូលសមាជិកថ្មីកាយរឹទ្ធិលើកទី២៧ នៅខេត្តពោធិ៍សាត់ នាពេលឆាប់ៗខាងមុខ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ។ ឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា ពិធីសច្ចាបញ្ចូលសមាជិកថ្មីកាយរឹទ្ធមានកិត្តិយសណាស់សម្រាប់ខេត្តពោធិ៍ ដោយពិធីនេះនឹងអញ្ជើញជាអធិបតីដោយផ្ទាល់ពីលោកជំទាវបណ្ឌិត ពេជ ច័ន្ទមន្នី ហ៊ុន ម៉ាណែត ។កិច្ចប្រជុំក៏បានពិនិត្យ និងបែងចែកភារកិច្ចសម្រាប់ទទួលថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិឳ្យទទួលបានជោគជ័យ៕ដោយៈចេង ពុំ

  • មន្រ្តីជំនាញចែករំលែកវិធីសាស្រ្តចិញ្ចឹមសត្វនិងផ្ដល់វ៉ាក់សាំងការពារជំងឺសត្វដល់អ្នកចិញ្ចឹមនៅខេត្តព្រៃវែង

    មន្រ្តីជំនាញចែករំលែកវិធីសាស្រ្តចិញ្ចឹមសត្វនិងផ្ដល់វ៉ាក់សាំងការពារជំងឺសត្វដល់អ្នកចិញ្ចឹមនៅខេត្តព្រៃវែង

    ព្រៃវែង៖ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានចុះពិនិត្យមើលការចិញ្ចឹមសត្វនិងផ្ដល់វ៉ាក់សាំងការពារជំងឺសត្វ ដល់ប្រជាពលរដ្ឋបានជាច្រើនស្រុក នៅខេត្តព្រៃវែង ។សកម្មភាពនេះក៏ដើម្បីណែនាំបច្ចេកទេសចិញ្ចឹមសត្វ និងវិធានការជីវសុវត្ថិភាព ដល់កសិករ។ មន្ត្រីបសុពេទ្យពេទ្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ មន្ត្រីបសុពេទ្យបានចុះពិនិត្យមើលការចិញ្ចឹមជ្រូករបស់កសិករ លឹម ឡៃ ចិញ្ចឹមជ្រូកចំនួន៤៣ក្បាល ,កសិករ សុន រី ចិញ្ចឹមជ្រូកចំនួន១៧ក្បាល នៅភូមិអូតាថុក ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ។នៅទីនោះបានណែនាំពីការធ្វើអនាម័យ ការផ្ដល់ចំណី ការអនុវត្តវិធានការការពារនិងផ្ដល់ថ្នាំសម្លាប់មេរោគមួយចំនួន។មន្រ្តីជំនាញក៏បានទៅមើល កសិករ មិន សន នៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ដែលចិញ្ចឹមជ្រូកមេ១៧ក្បាល កូន៣២ក្បាល ។អ្នកជំនាញក៏បានចែកថ្នាំសម្លាប់មេរោគនិងបានណែនាំពីការអនាម័យទ្រុង ការចាក់ជាតិដែកតាមកម្មវិធីផងដែរ។ ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានផ្ដល់ថ្នាំសម្លាប់មេរោគដល់កសិករចិញ្ចឹមទា ព្រមទាំងបានណែនាំបច្ចេកទេសចិញ្ចឹម និងវិធានការជីវសុវត្ថិភាព ។ក្នុងនេះ កសិករឈ្មោះម៉ា នី ,កសិករ ជា អូន នៅភូមិស្គាក្តី និងកសិករឈ្មោះសាធ សឿន ភូមិស្គាស្រុក ឃុំព្នៅទី២ ស្រុកសុីធរកណ្តាល មានទាសរុប…

  • មន្ត្រីជំនាញ៖ ល្បែងផ្សងសំណាង គឺជាប្រភេទល្បែងដែលអាចលេង បាន ព្រោះមិនមែនជាប្រភេទស៊ីសង

    មន្ត្រីជំនាញ៖ ល្បែងផ្សងសំណាង គឺជាប្រភេទល្បែងដែលអាចលេង បាន ព្រោះមិនមែនជាប្រភេទស៊ីសង

    ភ្នំពេញ៖ ល្បែងផ្សងសំណាង គឺជាប្រភេទល្បែងដែលច្បាប់អនុញ្ញាត ឱ្យប្រជាពលរដ្ឋខ្មែរលេងបាន ។ មូលហេតុដែលច្បាប់ អនុញ្ញាត ឱ្យ ប្រជាពលរដ្ឋលេងបាន ព្រោះវាជាប្រភេទផ្សងសំណាង មិនមែនជា ប្រភេទស៊ីសង។ មិនមែនជាការភ្នាល់។ មិនមែនជាការលេង កាស៊ីណូ ។ដូចនេះហើយនៅក្នុងក្របខ័ណ្ឌនៃប្រភេទល្បែងផ្សងសំណាង គឺពលរដ្ឋ ខ្មែរអាចលេងបាន ដោយផ្អែកលើសំណាង ។ នេះជាការបញ្ជាក់ របស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ក្នុងកិច្ចប្រជុំពិភាក្សា និងដោះស្រាយ បញ្ហាប្រឈមផ្សេងៗរវាង គ.ល.ក., អាជ្ញាធរ, និងប្រតិបត្តិករ ។ ឯកឧត្តម រស់ ភីរុណ បន្តថា ច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២០ មានគោលបំណង ធ្វើយ៉ាងណា ដើម្បីឱ្យមានភាពរីកចម្រើនសេដ្ឋកិច្ច, បង្កើតការងារ, លើកកម្ពស់វិស័យ ទេសចរណ៍, ប៉ុន្តែត្រូវរក្សាឱ្យបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ដូច្នេះនៅក្នុងក្របខ័ណ្ឌនៃល្បែងផ្សងសំណាងនេះ មកដល់ពេលនេះ បើនិយាយពីសេដ្ឋកិច្ច វាជាចំណុច ទើបតែចាប់ផ្ដើមនោះទេ…

  • អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមនឹងដៃគូសហការរៀបចំតាំងពិព័រណ៍ភ្នំក្រវាញ ក្រោមប្រធានបទ “ភ្នំក្រវាញជារៀងរហូត”

    អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមនឹងដៃគូសហការរៀបចំតាំងពិព័រណ៍ភ្នំក្រវាញ ក្រោមប្រធានបទ “ភ្នំក្រវាញជារៀងរហូត”

    (ភ្នំពេញ) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រៀបចំកម្មវិធីតាំងពិព័រណ៍ “ភ្នំក្រវាញជារៀងរហូត”” ក្រោមកិច្ចសហការជាមួយ Murals_for_Cambodia (MFC)ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែមីនា ដោយមានដាក់តាំងបង្ហាញរូបថតទេសភាពស្រស់ ស្អាតនៃតំបន់ជួរភ្នំក្រវាញ ជីវៈចម្រុះ និងការការពាររបស់ប្រជាជនរស់នៅជុំវិញតំបន់នោះ ដើម្បីលើកកម្ពស់ស្មារតីការពារ និងអភិរក្សព្រៃឈើ ចុងក្រោយឱ្យគង់វង្សនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានវត្តមានតែនៅកម្ពុជាគឺជួរភ្នំក្រវាញរបស់យើង។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកន្លែងវិចិត្រសាលសិល្បៈ FT និង AIR (Sra Art) Gallery កញ្ញាបណ្ឌិត Suwanna Gauntlett ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃមានប្រសាសន៍ថា៖ “អង្គការយើងចុះការពារផ្ទាល់នូវតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញទំហំ ១,៧ លានហិកតា។ យើងមានគោលបំណងការពារ និងអភិរក្សព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុង ក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ព្រៃឈើ សត្វព្រៃ និងមនុស្សអាចរួមរស់ជាមួយគ្នាប្រកបដោយភាព សុខដុមរមនា។ យើងត្រូវប្រឹងប្រែងដើម្បីសម្រេចគោលបំណងនេះ។” កញ្ញាបណ្ឌិត Suwanna Gauntlett បន្តថា ទោះជាយ៉ាងណាក៏ដោយ យើងកំពុងបាត់បង់ព្រៃឈើរបស់យើងដោយសារភ្លើងឆេះ និងការកាប់ឈើ ដូច្នេះឥឡូវនេះជាពេលដែលយើងត្រូវយល់ពីសភាពធ្ងន់ធ្ងរនៃបញ្ហានេះឱ្យបានទាន់ពេលវេលា។ ចូរការពារអ្វីដែលយើងមាន។ ពេលវេលាបានមកដល់ហើយ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ…