-
មន្ទីរកិច្ចការនារីខេត្តកំពង់ធំអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ

កំពង់ធំ៖មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានបើកវគ្គ អប់រំផ្សព្វ ផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារកិច្ចការពារជន រងគ្រោះ ការរំលោភសេពសន្ថវៈ និងការជួញដូរមនុស្ស ស្ថិតក្នុងវត្តខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំក្រោម វត្តមាន លោកស្រី ហៀវ ចាន់រី អនុប្រធានមន្ទីរកិច្ចការនារីខេត្ត។ ក្នុងពិធីបើកកាលពីថ្ងៃទី២២ ខែកុម្ភៈថ្លែងទៅកាន់អ្នកចូលរួម លោកស្រី ហៀវ ចាន់រី បានបញ្ជាក់ថា កម្មវិធីនេះដើម្បីបង្កើន ការយល់ដឹងអំពីការរំលោភបំពាននានាទៅលើស្រ្តីនិងកុមារី និងចូលរួមទប់ស្កាត់។ជាមួយនេះក៏ជំរុញការអភិវឌ្ឍ,ការពង្រឹង សមត្ថភាព,ពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនិងសិទ្ធិកុមារ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់ស្រ្តីនិងក្មេងស្រីឱ្យទទួលបាននូវឱកាសស្មើៗគ្នា៕ដោយ៖ប៊ុន រដ្ឋា
-
ជនសង្ស័យ ៥៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ២៥ករណី ថ្ងៃទី២២ ខែកុម្ភៈ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន ៥៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេស នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៥៥នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ៦នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៤នាក់ស្រី ៣នាក់ ចាត់ចែង សម្រួល ១ករណី ឃាត់ ៣នាក់ស្រី ០នាក់ប្រើប្រាស់ ៤ករណី ឃាត់ ២០នាក់(ស្រី ០នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២៦០,៧៦ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ៣,៨០ក្រាម។ កញ្ឆា ស្មើ ១៣,១៥ក្រាម។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី/ភារ៉ា
-
យានយន្តល្មើសចំនួន ៤០៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២២ ខែកុម្ភៈ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១១៧គោលដៅ មានយានយន្តចូលគោលដៅចំនួន៥១៦គ្រឿង រថយន្តធំ៦៧គ្រឿង រថយន្តតូច ១៤៤គ្រឿង ម៉ូតូ ៣០៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤០៥គ្រឿងមានរថយន្ត ធំ០៧គ្រឿង រថយន្តតូ ១២១ គ្រឿង និងម៉ូតូចំនួន ២៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួស ៨នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៦លើក បណ្តាលអោយមនុស្សស្លាប់០២ នឹងរងរបួសធ្ងន់ស្រាលចំនួន ៨នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០២នាក់ ធ្ងន់ ០២នាក់ ស្រាល ០២នាក់ និងមិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន ១០០០នាក់ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

ភ្នំពេញ៖ ដោយសារកំណើន អ្នកជំងឺគ្រុនឈាម មានការកើនឡើងគួរឱ្យព្រួយបារម្ភ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំជាមួយមន្ទីរសុខាភិបាល មន្ទីរពាក់ព័ន្ធ និង អភិបាលខណ្ឌទាំង ១៤ ដើម្បីរិះរកវិធានការធ្វើយ៉ាងណា កាត់បន្ថយឲ្យបាននូវការរីករាលដាលនៃជំងឺគ្រុនឈាមនេះ ។ នៅក្នុងកិច្ចប្រជុំរៀបចំផែនការបាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានសង្កាត់ ក្នុងរាជធានី ភ្នំពេញ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម ឃួង ស្រេង បន្តថា តាមរយៈរបាយការណ៍ដែលបានបង្ហាញ ជម្ងឺគ្រុនឈាមបានកើតឡើងគួរឲ្យព្រួយបារម្មណ៍ដែលទាមទារឲ្យយើងគ្រប់គ្នាមានវិធានការដោះស្រាយពិសេសគឺ អនុវត្តវិធានការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការប្រើប្រាស់ថ្នាំអាបែតសម្លាប់ដង្កូវទឹកជាដើម ។ ឯកឧត្តមអភិបាលរាជធានី ជំរុញអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះពិនិត្យមើល មូលដ្ឋានរបស់ខ្លួនពិសេសចំពោះទីតាំងដែលបង្ករលក្ខណៈឲ្យមូសអាចរស់នៅបាន ដើម្បីយើងមានវិធានការកម្ចាត់មូសទាំងនោះចោល។ មន្ទីរសុខាភិបាល ត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើវិស័យសុខាភិបាល ពោលគឺធ្វើយ៉ាងណា កុំឲ្យជម្ងឺគ្រុនឈាមនេះកើនឡើងថែមទៀត។ លោក ងី មានហេង នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន ១០០០នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ…
-
យានយន្តល្មើសចំនួន ៤២៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២១ ខែកុម្ភៈ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១០៤គោលដៅ មាន យានយន្តចូលគោលដៅចំនួន៥៦៦គ្រឿង រថយន្តធំ០៦គ្រឿង រថយន្តតូច ៧៤គ្រឿង ម៉ូតូ ៤៨៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤២៦គ្រឿង មានរថយន្តធំ ០៦គ្រឿង រថយន្តតូ៧៣ គ្រឿង និងម៉ូតូចំនួន ៣៤៧គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួស ១៣នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើស ល្បឿន ០២លើក ស្លាប់ ០០នាក់ ធ្ងន់ ០៣នាក់ ស្រាល ០១នាក់ មិនគោរព សិទ្ធិ ០២លើក ស្លាប់ ០០នាក់ ធ្ងន់ ០៣នាក់ស្រាល ០១នាក់ បត់គ្រោះថ្នាក់ ០៣លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០២នាក់ និងកត្តាយាន ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ៤១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន២៣ករណី ថ្ងៃទី២១ ខែកុម្ភៈ

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៤១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៣ករណី ទូទាំងប្រទេស នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៣នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២៥នាក់ស្រី ៣នាក់ បើកបរ ក្រោម ឥទ្ធិពល ៤ករណី ឃាត់ ៥នាក់ស្រី ០នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់ស្រី ០នាក់ អនុវត្ដន៍ដីកា៖ ដីកា ១ ចាប់ ១នាក់ វត្ថុតាងដែលចាប់យក សរុប ក្នុងថ្ងៃទី២១ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៤៤០០,០៥ក្រាម។ កេតាមីន(Ke) ស្មើ ៦,៥៦ក្រាម។ អុិចស្តាសុី(mdma) ស្មើ ៣៦៧,៨៥ក្រាម។…
-
នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន ២គ្រឿង ចូលចតនៅកំពង់ផែព្រះសីហនុ រយៈពេល ៣ថ្ងៃ

(ព្រះសីហនុ) នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន ២គ្រឿង ផ្ទុកកងម៉ារីនជាង ៤០០ នាក់ និងឧទ្ធម្ភាចក្រ បានចូលចតកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៤ នៅអំឡុងពេល នៃការហ្វឹក ហ្វឺននាវិក សកម្មភាពតាមសមុទ្រ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ល្អរវាងកងទ័ព ជើងទឹកកម្ពុជា-ជប៉ុន ។ មន្ត្រីជាន់ខ្ពស់មូលដ្ឋានសមុទ្រកម្ពុជា បានទទួលស្វាគមន៍ការចូលចតនៃនាវាកងស្វ័យ កា រ ពារជើងទឹកជប៉ុនទាំង ២គ្រឿង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយ សុ វត្ថិភាព ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។ យោងតាមរាយការណ៍បានបញ្ជាក់ថា នាវាកងស្វ័យការពារជើងទឹកជប៉ុនទាំង ២គ្រឿង នេះ ក៏មានឧទ្ធម្ភាចក្រចូលរួមផងដែរ ។ *នាវាទី១៖ ឈ្មោះ (DDG-172) TV-3521 SHIMAKAZE ទម្ងន់ផ្ទុក ៤,៦៥០តោន, បណ្ដោយ ១៥០ម៉ែត្រ, ទទឹង១៦.៤ម៉ែត្រ, ជម្រៅទឹក ៤.៨ម៉ែត្រ…
-
និយ័តករធានារ៉ាប់រងកម្ពុជា ផ្សព្វផ្សាយពីការធានារ៉ាប់រងជាកាតព្វកិច្ច និង ការពារសិទ្ធិអ្នករងគ្រោះ

បន្ទាយមានជ័យ៖ដោយសារការរីចម្រើនលើគ្រប់វិស័យក្នុងនោះ មាន វិស័យ ដឹកជញ្ជូន សំណង់ ជាដើម ហើយក៏មានគ្រោះថ្នាក់ ជាយថា ហេតុ ក្នុង វិស័យនេះដែរ ។ដើម្បីបញ្ជ្រាបពីកាតព្វកិច្ចនិង ការទទួលខុសត្រូវ ចំពោះ ជនរង គ្រោះ សិក្ខាសាលាស្ដីពីការធានារ៉ាប់រងជាកាតព្វកិច្ច បាន ប្រារព្ធឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈនៅសាលប្រជុំសាលាខេត្តបន្ទាយ ។សិក្ខាសាលារៀបចំឡើងដោយនិយ័តករធានា រ៉ាប់រងកម្ពុជា។ ថ្លែងទៅកាន់អ្នកចូលរួមដែលជាមន្រ្តីមកពីមន្ទីរ អង្គភាពរដ្ឋ និងឯកជន ឯកឧត្តម ប៊ូ ចន្ទ៍ភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រង កម្ពុជាបញ្ជាក់ថា សិក្ខាសាលានេះបញ្ជ្រាបការយល់ដឹងពីការធានារ៉ាប់រងឱ្យបានទូលំទូលាយដល់សាធារណៈជននិង ក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធ វិស័យឯកជនរួមមាន ក្រុមហ៊ុនដឹកអ្នកដំណើរ ដឹកជញ្ជូនទំនិញ និង ក្រុមហ៊ុនសំណង់ ក៏ដូចជាម្ចាស់ ការដ្ឋាន សាងសង់ ដែលជាអ្នកមាន ការធានារ៉ាប់រងនេះ ជាអ្នកទទួលខុសត្រូវនៅពេលបង្កឱ្យមាន ហានិភ័យ ប៉ះពាល់ដល់សម្ភារៈ ការរងរបួសដល់រាងកាយ និងអាយុជីវិត សាធារណៈ ជនដែលជាអ្នកទទួលបាននូវធានារ៉ាប់រងនេះ ទៅតាមច្បាប់ និយ័តករធានារ៉ាប់រង កម្ពុជា ។…