Category: ព័ត៌មានសង្គម

  • សត្វមាន់ក្រិច ឬក្រួចសំពៅ៖ សត្វស្លាបដ៏ពិសេសដែលស្ទើរតែគ្មាននៅក្នុងប្រទេសផ្សេង ក្រៅពីកម្ពុជា

    សត្វមាន់ក្រិច ឬក្រួចសំពៅ៖ សត្វស្លាបដ៏ពិសេសដែលស្ទើរតែគ្មាននៅក្នុងប្រទេសផ្សេង ក្រៅពីកម្ពុជា

    ភ្នំពេញ៖ តើអ្នកដឹងទេថា ហេតុអ្វីបានជា សត្វមាន់ក្រិច ឬ ក្រួចសំពៅ ត្រូវបានគេដាក់ ឈ្មោះតាមវិទ្យាសាស្ត្រថា 𝘈𝘳𝘣𝘰𝘳𝘰𝘱𝘩𝘪𝘭𝘢 𝘤𝘢𝘮𝘣𝘰𝘥𝘪𝘢𝘯𝘢? ‘𝘊𝘢𝘮𝘣𝘰𝘥𝘪𝘢𝘯𝘢’ គឺជាពាក្យសំដៅលើជួរភូមិសាស្ត្រ នៃប្រភេទសត្វ ដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជា។ ហើយ ទើបសត្វស្លាបមួយប្រភេទនេះ ត្រូវបានគេដាក់ឈ្មោះតាម វិទ្យាសាស្រ្តថា ‘𝘈𝘳𝘣𝘰𝘳𝘰𝘱𝘩𝘪𝘭𝘢 𝘤𝘢𝘮𝘣𝘰𝘥𝘪𝘢𝘯𝘢’ ដោយសារតែវាត្រូវបានគេរកឃើញ ភាគច្រើនបំផុតនៅក្នុងព្រៃតំបន់ខ្ពស់ក្នុងប្រទេសកម្ពុជា និងមាននៅមួយផ្នែក តូច នៃប្រទេសថៃ ដោយសារតែមានព្រំប្រទល់ព្រៃឈើរួមគ្នាជាមួយនឹងយើងតែប៉ុណ្ណោះ។ USAID មរតកបៃតងបានឱ្យដឹងថា៖ សត្វមាន់ក្រិច ឬក្រួចសំពៅវាជា សត្វ ដែលមាន ដើម កំណើតនៅតំបន់ជួរភ្នំក្រវាញរបស់យើង ហើយនៅលើភពផែនដីទាំងមូល ចំនួន សរុប របស់ពួកវាស្ទើរតែទាំងអស់ គឺនៅក្នុងប្រទេសកម្ពុជាយើងនេះតែម្តង។ យើងពិតជា មាន មោទនភាពណាស់ ដែលបានធ្វើជាម្ចាស់របស់ បក្សី ដ៏ពិសេសមួយនេះ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ប្រជាពលរដ្ឋក្មេងចាស់ខ្វះខាតក្នុងឃុំជ្រៃបាក់ ខេត្ត កំពង់ ឆ្នាំង ទទួលបានការព្យាបាលនិងថ្នាំសង្កូវពីអង្គការមូលនិធិអប់រំនិងសុខភាពអាស៊ី

    ប្រជាពលរដ្ឋក្មេងចាស់ខ្វះខាតក្នុងឃុំជ្រៃបាក់ ខេត្ត កំពង់ ឆ្នាំង ទទួលបានការព្យាបាលនិងថ្នាំសង្កូវពីអង្គការមូលនិធិអប់រំនិងសុខភាពអាស៊ី

    អង្គការមូនិធិអង្គការមូលនិធិអប់រំនិងសុខភាពអាស៊ីប្រចាំប្រទេសកម្ពុជា បានសហការជាមួយនិស្សពេទ្យរបស់កម្ពុជាបានចុះចែកថ្នាំនិងព្យាបាលជូនប្រជាពលក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដោយឥតគិតថ្លៃ។ ដោយមើលឃើញពីភាពខ្វះខាត់របស់ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយ៉ាលក្នុងប្រទេសកម្ពុជា អង្គការមូលនិធិអប់រំនិងសុខភាពអាស៊ីប្រចាំប្រទេសកម្ពុជា សហការជាមួយជាមួយនិស្សិតពេទ្យរបស់កម្ពុជាជាង៥០នាក់ចុះពិនិត្យព្យាបាល និងចែកថ្នាំសង្កូវជូនប្រជាពលរដ្ឋក្មេងចាស់ ភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដោយឥតគិតថ្លៃ។ លោក James HA សហស្ថាបនិកអង្គការមូលនិធិអប់រំ និងសុខភាពអាស៊ី និងជានាយកប្រតិបត្តិ ហាងវែនតា World Vision Care បានឲ្យដឹងថា បេសកម្មចុះចែកថ្នាំសង្កូវជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាលក្នុងខេត្ត កំពង់ ឆ្នាំង ដោយឥតគិតថ្លៃនេះ គឺមានរយៈពេល២ថ្ងៃ ក្នុងនោះគឺមានការពិនិត្យសុខភាពភ្នែកជូនកុមារ និងជំងឺទូទៅជូនប្រជាពលរដ្ឋមានដូចជា ជម្ងឺក្រពះ សន្លាក់ ក្អក ផ្តាសសាយ សុខភាពមាត់ធ្មេញ ពិនិត្យភ្នែក ព្រមទាំងកាត់វែនតាចែកជូនដោយឥតគិតថ្លៃ និងចែកជូនថ្នាំសង្កូវផងដែរ។លោក James HA បានបញ្ជាក់ទៀតថា សកម្មភាពស្ម័មនុស្សធម៌ធ្វើឡើងដោយស្ម័គ្រចិត្តនេះ គឺមានការចូលរួមពីពេទ្យឯកទេសភ្នែកបរទេសម្នាក់ និងជំនួយការ៦នាក់ គ្រូពេទ្យជំនាញនៅក្នុងស្រុក៤នាក់ និងនិស្សិតពេទ្យចំនួន៥០នាក់ ។ លោកថា សកម្មភាពចុះព្យាបាលដោយឥតគិតថ្លៃនេះ អង្គការមូលនិធិអប់រំនិងសុខភាពអាស៊ីបានរៀបចំក្នុងមួយឆ្នាំម្តង សរុបមកដល់ឆ្នាំ២០២៤នេះ គឺបាន១៥លើកហើយ ។ ថ្នាំសង្កូវដែលបាននាំយកមកព្យាបាលនេះ…

  • បញ្ចៀសចរាចរ ជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីបុណ្យឧទ្ទិសព្រះរាជមហាកុសលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះសង្ឃរាជ ទេព វង្ស នៅវត្តឧណ្ណាលោម

    បញ្ចៀសចរាចរ ជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីបុណ្យឧទ្ទិសព្រះរាជមហាកុសលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះសង្ឃរាជ ទេព វង្ស នៅវត្តឧណ្ណាលោម

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវការ កកស្ទះចរាចរក្នុងព្រះរាជពិធីបុណ្យខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន នូវយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងទីតាំងប្រារព្ធព្រះរាជពិធីបុណ្យ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ តាមតម្រាយផ្លូវដូចខាងក្រោម៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជា ណាចក្រកម្ពុជា បានយាងចូលទិវង្គតនៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ។ ព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព ប្រារព្ធធ្វើឡើងនៅវត្តឧណ្ណាលោម…

  • មន្ត្រីឧទ្យានអនុរក្សបង្ក្រាបបទល្មើសប្រមូលផលអនុផលព្រៃឈើវល្លិ៍រមៀត ខុសច្បាប់ ចំនួន ៤តោន ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ខេត្តស្ទឹងត្រែង

    មន្ត្រីឧទ្យានអនុរក្សបង្ក្រាបបទល្មើសប្រមូលផលអនុផលព្រៃឈើវល្លិ៍រមៀត ខុសច្បាប់ ចំនួន ៤តោន ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ខេត្តស្ទឹងត្រែង

    (ភ្នំពេញ)៖ មន្ត្រីឧទ្យានអនុរក្សខេត្តស្ទឹងត្រែង បានចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្របប្រភេទ ក្នុងឧទ្យាជាតិវ៉ើនសៃ-សៀមប៉ាង ជាលទ្ធផល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញល្បាតដល់ចំណុចក្រោយភូមិសាម៉ា ដែលមាននិយាមកា (651827-1560645) ស្ថិតក្នុងភូមិសាស្ត្រភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រទះឃើញគំនរ (វល្លិ៍រមៀត) មួយកន្លែង (អញ្ញាតជន) ហើយក៏បានសម្រាកនៅទីនោះ។ បើតាមក្រសួងបរិស្ថានបានឱ្យដឹងថានៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីអនុវត្តន៍ច្បាប់បានប្រមូលយក (វល្លិ៍រមៀត) ចំនួន ៦៥ការ៉ុង ស្មើនឹង ៤០០០គីឡូក្រាម ដែលជនមិនស្គាល់អត្តសញ្ញាណបានលាក់ទុកក្នុងព្រៃបម្រុងដឹកជញ្ជូនយកទៅលក់បន្តទៅប្រទេសឡាវ។ ក្រុមការងារបានប្រមូលយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិវីរៈជ័យ-ស្រុកសៀមប៉ាង (វល្លិ៍រមៀត) ទាំងអស់នោះ មានប្រភពចេញពីឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង។ ប្រភពខាងលើនេះបានឱ្យដឹងដែរថាករណីនេះ មន្ទីរបរិស្ថានខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការយ៉ាងតឹងរឹង និងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងស្រាវជ្រាវរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ អនុវត្តនីតិវិធីច្បាប់។ ក្រសួងបរិស្ថានបានបញ្ជាក់ថា ការកែច្នៃវល្លិ៍រមៀតគឺជាសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីតំបន់ការ ការពារធម្មជាតិ ត្រង់មាត្រា ៦១ ដែលត្រូវផ្តន្ទាទោសជាបទល្មើស ធនធានធម្មជាតិថ្នាក់ទី៣ និងច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា៩៧ ដែឡត្រូវផ្តន្ទាទោស ជាបទល្មើសព្រៃឈើ ថ្នាក់ទី១៕ ដោយ៖ដេប៉ូ

  • សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

    សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

     កំពង់ធំ៖ លោក កែវ ផល នាយកសាខាកាកបាទក្រហមខេត្តកំពង់ធំ បាន ដឹកនាំមន្រ្តីសាខា ទីប្រឹក្សា យុវជននិងយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្ត ស្រុក លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស ចុះអប់រំផ្សព្វផ្សាយអំពី ការ ប្រែ ប្រួល អាកាស ធាតុនិងបរិស្ថាន ផ្តោតលើការកាត់បន្ថយការ ប្រើប្រាស់ ថង់ប្លាស្ទិក ស្រប តាមពាក្យស្លោក”លាហើយ ប្លាស្ទិក” និង”យើងខ្ញុំ ទាំង អស់គ្នាប្តេជ្ញា មិនប្រើ ថង់ប្លាស្ទិកទេ”ដល់សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុនសែនបារាយណ៍ និងវិទ្យាល័យហ៊ុនសែន ស្រះបន្ទាយ ស្រុកបារាយណ៍ ដោយមានអ្នកចូលរួម ចំនួន២.១៣៤នាក់(ស្រី១.៣០២នាក់) ព្រមទាំង ធ្វើពលកម្មសម្អាតបរិស្ថានជុំវិញសាលាបានចំនួន២លើក នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។  ក្នុងសកម្មភាពកាលពីថ្ងៃទី២៦ ខែកុម្ភៈ លោក កែវ ផល ប្រាប់ ដល់សិស្សានុសិស្សពីគុណវិបត្តិ នៃការប្រើប្រាស់ថង់ប្លាស្ទិក ព្រម ទាំងអំពាវនាវឱ្យចូលរួមក្នុងការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក។លោកក៏បានរំលឹកដល់សិស្សទាំងអស់ សូមចូលរួមសូមទុកដាក់ សំរាមឱ្យបានល្អ មានអនាម័យ និងមានសណ្ដាប់ធ្នាប់ល្អនៅតាម…

  • ក្រសួងកសិកម្មបង្ហាញពីលទ្ធផលក្រុមការងារបង្ក្រាបបទល្មើសជលផល នៅបឹងទន្លេសាប

    ក្រសួងកសិកម្មបង្ហាញពីលទ្ធផលក្រុមការងារបង្ក្រាបបទល្មើសជលផល នៅបឹងទន្លេសាប

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហា្ពញពីរបាយការណ៍ស្តីពីលទ្ធផលក្រុមការងារបង្ក្រាបបទល្មើសជលផល នៅបឹងទន្លេសាបចាប់ពី ថ្ងៃទី២៣ ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ របាយការណ៍ទាំងនេះមានដូចជា៖ ក. ខេត្តកំពង់ឆ្នាំង ខ. ខេត្តពោធិ៍សាត់ គ. ខេត្តបាត់ដំបង ឃ. ខេត្តសៀមរាប ង. ខេត្តកំពង់ធំ ច. ខេត្តបន្ទាយមានជ័យ ✵ ការទទួលព័ត៌មានពាក់ព័ន្ធនឹងបទល្មើសជលផល សរុបរួម៖ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានបទល្មើសឧបករណ៍អួនអូសទឹកសាប៥៣វង់ ម៉ាញ់១៤វង់ ឆក់ត្រជាក់និងក្តៅ ១៤៧៣គ្រឿង ឈិបយន្ត២៣គ្រឿង អួនហ៊ុម៣៣វង់ របាំងស្បៃមុងនិងសាច់អួន ១៦៥០៦១៧ម៉ែត្រ លូនិងលប ១៥២២៩មាត់ បង្គោលចម្រឹង ៧៦៨២១១ដើម ឈ្នក់រួមផ្សំភ្លើង១១៩វង់ កាណូត១៧៦គ្រឿង ម៉ាស៊ីន៨៤គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ ៧១ករណី ចេញដីកាកោះ ២០នាក់ និងឃុំខ្លួន ៣១នាក់៕ ដោយ ៖ ម៉ាដេប៉ូ

  • មួយសប្ដាហ៍មកនេះ នគរបាលបង្ក្រាបបទល្មើសគ្រឿងញៀនជាង ១៤០ករណី ឃាត់ខ្លួនមនុស្សជាង ២៦០នាក់

    មួយសប្ដាហ៍មកនេះ នគរបាលបង្ក្រាបបទល្មើសគ្រឿងញៀនជាង ១៤០ករណី ឃាត់ខ្លួនមនុស្សជាង ២៦០នាក់

    ភ្នំពេញ៖ លោក ទូច សុឃៈ សុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានអោយដឹងថា កម្លាំង នគរបាលជាតិ បានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១៤២ករណី ក្នុង រយៈពេលពេញមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ។ បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបាន ចាប់ ខ្លួនជន សង្ស័យបានចំនួន ២៦១នាក់។ លោកបន្ថែមថា ភាគច្រើននៃបទល្មើសគ្រឿងញៀន ដែល បានបង្ក្រាប គឺជាករណីជួញ ដូរ-រក្សាទុកគ្រឿងញៀនតូចតាច។ ការបង្ក្រាបបទល្មើស គ្រឿង ញៀនក្នុងសប្ដាហ៍ចុងក្រោយនេះ មានចំនួនលើសពីសប្ដាហ៍មុនបន្តិច ដោយ កាលពី សប្ដា ហ៍ កន្លងទៅ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១២២ករណី ឃាត់ខ្លួន ជន សង្ស័យបានចំនួន ២១៥នាក់។ ការដោះស្រាយបញ្ហាគ្រឿងញៀន ស្ថិតក្នុងចំណោមការងារអាទិភាពចំនួន៦ ដែល ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ…

  • យានយន្តល្មើសចំនួន ២៩៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៦ ខែកុម្ភៈ

    យានយន្តល្មើសចំនួន ២៩៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៦ ខែកុម្ភៈ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ ធ្នាប់ សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧៧គោលដៅ មានយានយន្ត ចូល គោលដៅចំនួន ៣១១គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៨១គ្រឿង ម៉ូតូ ២៣០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៩៣គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច ៧៩គ្រឿង និងម៉ូតូចំនួន ២១៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួស ៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួស ៨នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន០៨លើក បណ្តាលអោយមនុស្សស្លាប់០១នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៨នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ល្មើសល្បឿន ០៣លើក ស្លាប់ ០០នាក់ ធ្ងន់ ០៤នាក់ ស្រាល ០០នាក់ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០១នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ និងកត្តាយាន ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ហ្វេសប៊ុក និងតិកតុក ធ្វើឱ្យសូម្បី វេបសាយ ក៏ធ្លាក់ចុះចំនួនមើលផ្ទាល់ផងដែរកុំថាឡើយប្រព័ន្ធផ្សព្វផ្សាយបុរាណ

    ហ្វេសប៊ុក និងតិកតុក ធ្វើឱ្យសូម្បី វេបសាយ ក៏ធ្លាក់ចុះចំនួនមើលផ្ទាល់ផងដែរកុំថាឡើយប្រព័ន្ធផ្សព្វផ្សាយបុរាណ

    ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា វេសប៊ុក និងតិកតុក បច្ចុប្បន្នជាមូលដ្ឋានគ្រឹះនៃការទទួលបានព័ត៌មានរបស់ប្រជពលរដ្ឋកម្ពុជា ។ របាយការណ៍ស្រាវជ្រាវ បានបញ្ជាក់ថា ប្រជាពលរដ្ឋយើងក្នុងមួយថ្ងៃចំណាយពេលយ៉ាងច្រើនជាមួយ និងទូរស័ព្ទរបស់ពួកគាត់ ដោយផ្តោតលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ហើយនិន្នាការ នៃការទទួលបានព័ត៌មាន គឺពួកគាត់ពឹងលើបណ្តាញសង្គមនេះច្រើន។ ក្នុងនោះសូម្បីតែ វេបសាយ ក៏ធ្លាក់ចុះចំនួនមើលផ្ទាល់ផងដែរកុំថាឡើយប្រព័ន្ធផ្សព្វផ្សាយបុរាណ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីចែករំលែក បទពិសោធន៍ ដល់និស្សិតឆ្នាំទី២ ឆមាសទី១ សរុបចំនួន ៨៧១នាក់ ដែលមកពីមហាវិទ្យាល័យ ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ទីតាំងទី១ទួលស្លែង ៖ អគារ២១ ផ្លូវ៣៦០សង្កាត់ បឹងកេងកង ៣ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា…