-
ជនសង្ស័យ ៧១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ៣០ករណី ថ្ងៃទី២៩ ខែកុម្ភៈ

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៧១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣០ករណី ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៧១នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ១៨នាក់ស្រី ៥នាក់ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៧នាក់ស្រី ២នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ២៥នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២១,៨០ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ១៣,៩៦ក្រាម។ កេតាមីន(Ke) ស្មើ ២០៩,៣៨ក្រាម។ អុិចស្តាសុី(mdma) ស្មើ ២៣៦,៥៦ក្រាម។ លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
យានយន្តល្មើសចំនួន ៤១២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៩ ខែកុម្ភៈ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨៣គោលដៅ មានយានយន្តចូលគោលដៅចំនួន៦០៦គ្រឿង រថយន្តធំ១០គ្រឿង រថយន្តតូច១៤៩គ្រឿង ម៉ូតូ ៤៤៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤១២គ្រឿង មានរថយន្តធំ ០៥គ្រឿង រថយន្តតូ៦៣ គ្រឿង និងម៉ូតូចំនួន ៣៤៤គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ ក្រនាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស៨នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន០៦លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៦នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០២នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០២នាក់ ស្រាល ០១នាក់ និងមិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់៕ ប្រភព ៖ ក្រសួងមហាផ្ទៃ
-
ខ្លា ពពក ជាប្រភេទសត្វអម្បូរឆ្មាព្រៃ ឬខ្លា ដែលនៅមានវត្តមានក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖ តើអ្នកដឹងទេថា ‘ខ្លាពពក’ កំពុងមានវត្តមាននៅព្រៃរបស់ប្រទេសកម្ពុជាយើងនៅឡើយ ខណៈខ្លាធំ ត្រូវបានប្រកាសថា “ផុតពូជ” ពីក្នុងព្រៃរបស់យើងទៅហើយ? USAID មរតកបៃតង បានឱ្យដឹងថាខ្លា ពពក គឺជាប្រភេទខ្លាម្យ៉ាង ដែលស្ថិតនៅក្នុងអម្បូរសត្វឆ្មា ព្រៃដូចជាខ្លាធំដែរ។ ខុសពីសត្វខ្លាធំដែលត្រូវបានប្រកាសថា “បានផុតពូជ” ពីក្នុងព្រៃនៃប្រទេសកម្ពុជាយើងហើយនោះ ខ្លា ពពកគឺនៅបន្តមានវត្តមាននៅក្នុងព្រៃជ្រៅក្នុងប្រទេសរបស់យើងនៅឡើយ។ លើសពីនេះទៅទៀត ខ្លា ពពកមានរោមដ៏ស្រស់ស្អាត មានលំនាំដូចជាពពក ដែលជួយវាក្នុងការបន្លំខ្លួនបានយ៉ាងល្អទៅនឹងបរិស្ថានក្នុងព្រៃនៅក្រោមពន្លឺថ្ងៃនៃជម្រកដែលវារស់នៅ។ រោមដ៏ពិសេសនេះ រួមផ្សំជាមួយនឹងធម្មជាតិដ៏អាថ៌កំបាំងនៅជុំវិញវាបានធ្វើឱ្យការអង្កេតទៅលើសត្វខ្លាពពកនេះនៅក្នុងព្រៃ ក្លាយជាបទពិសោធន៍ដ៏កម្រ និងបង្កើតការទាក់ទាញដ៏គួរឱ្យរំភើបខ្លាំង សម្រាប់អ្នកចូលចិត្តទស្សនាសកម្មភាពរបស់សត្វព្រៃទាំងឡាយ។ បច្ចុប្បន្ននេះ ខ្លា ពពក ដែលត្រូវបានគេស្គាល់តាមឈ្មោះវិទ្យាសាស្រ្តថា 𝘕𝘦𝘰𝘧𝘦𝘭𝘪𝘴 𝘯𝘦𝘣𝘶𝘭𝘰𝘴𝘢 ត្រូវបានចុះជាប្រភេទសត្វដែល «កំពុងទទួលរងការគំរាមកំហែង» នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ចំនួនរបស់វាកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយសារការបាត់បង់ និងការបែកបាក់ទីជម្រក ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់។ គួរបញ្ជាក់ថាខ្លាពពក ប្រភេទសត្វងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ សត្វខ្លាពពកនេះ ក៏មានវត្តមាននៅកម្ពុជា ភាគច្រើនគឺនៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើត ភាគឦសាន និរតី និងភាគខាងជើង ប្រទេសកម្ពុជា៕ ដោយ…
-
អភិបាលខណ្ឌច្បារអំពៅ លោក ចេងមុនីរ៉ា ប្រាប់កងកម្លាំងសណ្ដាប់ធ្នាប់ថា ត្រូវអនុវត្តឲ្យបាន ( ៣ កុំ )

(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត លោកចេង មុនីរ៉ាអភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវពាក្យថា ( ៣ កុំ ) ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៍ដូចជាចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែមិនទន់ជ្រាយត្រូវតែម៉ឺងម៉ាត់ ។ ការដាស់តឿនក្រើន រំលឹកនេះបានថ្លែងនៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងឧបត្ថម្ភអង្កររួមទាំងថវិកា ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់ កាលពីថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ២០២៤ នៅសាលាខណ្ឌច្បារអំពៅ ។ ថ្លែងទៅកាន់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យពក្យ ( ៣ កុំ ) ដូច្នេះថា ទី១- កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ ,ទី២-កុំពាក់ព័ន្ធឬសេពគ្រឿងញៀន ,ទី៣-ឈ្លោះទាស់ទែងគ្នា ត្រូវរក្សាបានអោយសាមគ្គីភាពផ្ទៃក្នុង ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត ( ៣ កុំ ) អោយបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀន ខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ ។…
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ ។ សម្ដេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួល ជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ។ សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ ៕ ដោយ ៖ វណ្ណលុក
-
អាជ្ញាធរខេត្តបាត់ដំបងបញ្ជាក់ថា ករណីបាក់ស្រុតច្រាំងស្ទឹងសង្កែ មិនបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរទេ

បាត់ដំបង៖ថ្មីៗមានករណីបាក់ស្រុតច្រាំងបេតុងនៃស្ទឹងសង្កែក្នុង ក្រុង បាត់ដំបងទន្ទឹមនឹងមានហេតុការណ៍នេះកើតឡើងក៏មានការបញ្ចេញមតិយោបល់ជាច្រើនលើបណ្ដាញសង្គមផងដែរ។ឆ្លើយតបនឹងអ្វីដែលបាន និងកំពុងកើតឡើងនេះរដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីបំភ្លឺថាករណីនេះមិនបង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ។ច្រាំងស្ទឹងដែលប្រាក់ ស្រុតស្ថិតក្នុងសុពលភាពការធានាក្នុងការជួសជុលថែទាំរបស់ក្រុមហ៊ុន។ដូចនេះក្រុមហ៊ុនត្រូវបន្តសិក្សាអំពីលក្ខណៈបច្ចេកទេសជួសជុលឡើងវិញ ដើម្បីធានាគុណភាពឱ្យប្រសើរឡើងវិញចៀសវាងបន្តការខូចខាត នៅពេលខាងមុខទៀត។ លោក សុង ស៊ើងប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូន អនាម័យ បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈក្រុងបាត់ដំបង បញ្ជាក់ ថា ករណី រអិលដីបង្កឱ្យបាក់ស្រុតនៅទីតាំងមួយចំនួនតាមបណ្ដោយដងស្ទឹងសង្កែកន្លងមកតែងតែកើតមានឡើងជាបន្តបន្ទាប់នៅពេលទឹកស្ទឹងសង្កែស្រកចុះ។លោកពន្យល់ថាដោយសារតំបន់ទាំងនោះ ភាគច្រើនជាដៃព្រែក ពី អតីតកាល ហើយការបាក់ស្រុតនេះវាអាចជួសជុលឡើងវិញបាន ដោយវា មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ ដោយឡែកតាមរយៈសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៤រដ្ឋបាលខេត្ត បាត់ដំបងបានធ្វើការ ទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីធ្វើការសាងសង់នូវស្ថានីយបូមទឹក ឆៅ ទី៣ មួយកន្លែងទៀតនៅផ្នែក ខាងលើក្រុងបាត់ដំបងស្ថិតនៅភូមិ កំពង់ សីមា សង្កាត់វត្តគរដែលជាតម្រូវការចាំបាច់សម្រាប់ផ្គត់ ផ្គង់រោងចក្រផលិត កម្មទឹកស្អាត ។រដ្ឋបាលខេត្តបន្ថែមថា អ្វីដែលអាជ្ញាធរសោកស្ដាយគឺដោយសារតែបន្ទាប់ ពីធ្វើការទម្លាក់កម្ពស់ទឹករួចពិនិត្យឃើញថាកន្លែង ច្រាំងស្ទឹងផ្នែកខ្លះ ដែល អាជ្ញាធរទើបតែនឹងកសាងដើម្បីទប់ដីមាត់ច្រាំងស្ទឹងកុំឱ្យបាក់ បង្កការ ខូចខាតដល់ផ្លូវតាមដងស្ទឹងរួចថ្មីៗ រអិលបាក់ដីស្រុតច្រាំងដែល កន្លងមក ក្រុមហ៊ុនបានខិតខំធ្វើការកសាងយ៉ាងយកចិត្តទុកដាក់ចំពោះទីតាំងច្រាំងស្ទឹងដែលធ្លាប់តែបាក់ស្រុតយ៉ាងធ្ងន់ធ្ងរកន្លងមកនេះ។ សូមបញ្ជាក់ថារដ្ឋបាលខេត្តបាត់ដំបង បានខិតខំសាងសង់ច្រាំង ស្ទឹង សង្កែ នេះឡើងក្នុងគោលបំណង ដើម្បីការពារពីការរអិលបាក់ស្រុតច្រាំង ស្ទឹង បង្កឱ្យមានការខូចខាតផ្លូវទីនោះនិងដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕…
-
សមត្ថកិច្ចបង្ហាញមុខជនសង្ស័យបួននាក់ និងថ្នាំញៀនមួយចំនួនធំដែលបង្ក្រាបបាននៅក្រុងបាវិត

ស្វាយរៀង៖ នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៤បានធ្វើការបង្ហាញមុខជន សង្ស័យ ជាជនជាតិវៀតណាមចំនួនបួននាក់និងគ្រឿងញៀនមួយចំនួនធំដែលសមត្ថកិច្ចបង្ក្រាបបាននៅក្រុងបាវិត ខេត្តស្វាយរៀងកាលពីពេលថ្មីៗនេះ។ នគរបាលជំនាញខេត្តស្វាយរៀងបានឱ្យដឹងថា ដោយមានការសម្រប សម្រួលផ្ទាល់ពីលោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារងអមសាលា ដំបូង ខេត្តស្វាយរៀងកាលពីថ្ងៃទី២៣-២៦ខែកុម្ភ:កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ ដោយ ខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយ គ្មានការអនុញ្ញាតនៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិបាវិត កណ្តាល សង្កាត់ បាវិត ក្រុងបាវិត ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបួននាក់(ស្រី០១នាក់)ជាជនជាតិវៀតណាម។ជនសង្ស័យ ៖១.ឈ្មោះ ដង អាន់តង ភេទប្រុស អាយុ២៧ឆ្នាំ ,២. ហ្វាម មិនថាំង ភេទប្រុស,៣. ឡេ ឌឹកជី ភេទប្រុសនិង៤. ហ្វាម ជូង៉ុក ភេទស្រី។ពួកគេស្នាក់នៅផ្ទះជួល ភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ចំពោះវត្ថុតាងនិងសម្ភារៈរួមមាន៖ ម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន ៤៤ កញ្ចប់ ទម្ងន់ ៦៥,១៣ក្រាម ,ប្រភេទ កេតាមីនចំនួន០៧កញ្ចប់ ទម្ងន់…
-
ជនសង្ស័យ ៦៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ៣០ករណី ថ្ងៃទី២៨ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣០ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៦៤នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៦នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៥នាក់ស្រី ១នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ៣១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៨៨,៩៧ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ០,៥៤ក្រាម។ កេតាមីន(Ke) ស្មើ ៣,៦១ក្រាម។លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី/ភារ៉ា
-
យានយន្តល្មើសចំនួន ៣៧៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៩៥គោលដៅ មានយាន យន្តចូលគោលដៅចំនួន ៦២០គ្រឿង រថយន្តធំ ២៣គ្រឿង រថយន្តតូច ២២៦គ្រឿង ម៉ូតូ ៣៧១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៧៨គ្រឿងមានរថយន្តធំ ០៨គ្រឿង រថយន្តតូ១០៥ គ្រឿង និងម៉ូតូចំនួន ២៦៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា