Category: ព័ត៌មានសង្គម

  • អបអរសាទរ ទិវាសត្វព្រៃពិភពលោក ៣ មិនា ៖ កម្ពុជាពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សសត្វព្រៃកម្រ នៅតាមតំបន់ការពារធម្មជាតិ

    អបអរសាទរ ទិវាសត្វព្រៃពិភពលោក ៣ មិនា ៖ កម្ពុជាពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សសត្វព្រៃកម្រ នៅតាមតំបន់ការពារធម្មជាតិ

    (ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ ទិវាសត្វព្រៃពិភពលោក ថ្ងៃទី៣ មិនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបង្ហាញពីការគ្រប់គ្រងធនធនធម្មជាតិ ជាពិសេសអភិរក្សសត្វព្រៃ នៅកម្ពុជា សំដៅលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីមរតកធម្មជាតិ ដ៏មាន តម្លៃ សម្រាប់មនុស្សជាតិ ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាយើងមានតំបន់ ការពារធម្មជាតិចំនួន ៧៣កន្លែង មានផ្ទៃដីជាង៧លានហិចតា ស្មើនឹង ៤០% នៃផ្ទៃដី ប្រទេស ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា យោងតាមផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានា បានរកឃើញថា សត្វព្រៃនៅប្រទេសកម្ពុជាមានប្រមាណ ២០៨៥ ប្រភេទ (ថនិកសត្វ=១៤៧ បក្សី=៥៤៣ ល្មូន=១៤៥ ថលជលិគ=៥៩ ត្រី=១០៩៣ និងសត្វល្អិត=៩៨) ឯកឧត្តម ខ្វៃ អាទិត្យា បានអះអាងថា ក្រសួងបរិស្ថាននិងអង្គការដៃគូធ្វើការអភិរក្ស ដោយ ផ្តោតសំខាន់ទៅលើប្រភេទសត្វដែលមានដោយកម្រ ជិតផុតពូជ និងកំពុង គំរាម កំហែង ចំនួនប្រមាណ…

  • អបអរសាទរ ទិវាសត្វព្រៃពិភពលោក ៣ មិនា៖ កម្ពុជាបាននិងកំពុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សសត្វព្រៃកម្រ

    អបអរសាទរ ទិវាសត្វព្រៃពិភពលោក ៣ មិនា៖ កម្ពុជាបាននិងកំពុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សសត្វព្រៃកម្រ

    ដើម្បីចូលរួមអបអរសាទរ ទិវាសត្វព្រៃពិភពលោក ថ្ងៃទី ៣ មីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបង្ហាញពីការគ្រប់គ្រងធនធនធម្មជាតិ ជាពិសេសអភិរក្សសត្វព្រៃ នៅកម្ពុជា សំដៅលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីមរតកធម្មជាតិ ដ័មានតម្លៃសម្រាប់មនុស្សជាតិ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាយើងមានតំបន់ការពារធម្មជាតិចំនួន៧៣កន្លែង មានផ្ទៃដីជាង៧លានហិចតា ស្មើនឹង៤០%នៃផ្ទៃដីប្រទេស។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា យោងតាមផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានា បានរកឃើញថា សត្វព្រៃនៅប្រទេសកម្ពុជាមានប្រមាណ ២០៨៥ ប្រភេទ (ថនិកសត្វ=១៤៧ បក្សី=៥៤៣ ល្មូន=១៤៥ ថលជលិគ=៥៩ ត្រី=១០៩៣ និងសត្វល្អិត=៩៨)។ ឯកឧត្តម ខ្វៃ អាទិត្យា បានអះអាងថា ក្រសួងបរិស្ថាននិងអង្គការដៃគូធ្វើការអភិរក្សដោយផ្តោតសំខាន់ទៅលើប្រភេទសត្វដែលមានដោយកម្រ ជិតផុតពូជ និងកំពុងគំរាមកំហែងចំនួនប្រមាណ ១២៣ប្រភេទ (ថនិកសត្វ=២៥ បក្សី=៣៣ ល្មូន=២១ ថលជលិគ=៩ និងត្រី=៣៥) ជាមួយគ្នានេះ ប្រភេទសត្វជិតផុតពូជដែលមានច្រើនជាងគេនៅកម្ពុជារួមមាន៖ ថនិកសត្វមាន៖ ទន្សោង បក្សីមាន៖ក្ងរ (ត្រយ៉ង) យក្ស ចាបតេតកម្ពុជា…

  • រដ្ឋបាលស្រុកកំពង់ស្វាយប្រារព្ឋខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី

    រដ្ឋបាលស្រុកកំពង់ស្វាយប្រារព្ឋខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី

    កំពង់ធំ៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ ស្វាយបាន អញ្ជើញចូលរួម ក្នុងពិធី អបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» ដែល ប្រព្រឹត្ត ទៅ សាលាស្រុកកំពង់ស្វាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ពិធីនេះមានអ្នកចូលរួមពីលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និង លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយព្រមទាំងតំណាង ស្ត្រីនៅសាលាស្រុក និងមកពី បណ្ដាឃុំជាច្រើននាក់។ ក្នុងឱកាសនេះលោកជំទាវបានលើកឡើងថាប្រធានបទស្តីពី «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»ជាប្រធានបទដ៏សំខាន់ និង ត្រឹមត្រូវ ដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាម ផែនការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបាន សម្រេច ផ្តោតបច្ចេកវិទ្យាឌីជីថល។ លោកជំទាវបន្តថា ការជំរុញឱ្យស្ត្រីនិងយុវតី កម្ពុជា ផ្សាភ្ជាប់ ជាមួយបច្ចេកវិទ្យាឌីជីលនេះ នឹង ផ្តល់អត្ថប្រយោជន៍ និងផលភាគចេញពីការអភិវឌ្ឍដែលបច្ចេកវិទ្យាឌីជីថលជាស្នូលសម្រាប់កម្ពុជា។សិទ្ធិនារី ត្រូវបានរដ្ឋាភិបាល កម្ពុជាតាំងពីក្រោយថ្ងៃរំដោះ…

  • អ្នកជំងឺដែលមានជីវភាពខ្វះខាតម្នាក់បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

    អ្នកជំងឺដែលមានជីវភាពខ្វះខាតម្នាក់បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

    រតនគិរី៖ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា កាក បាទក្រហមកម្ពុជាខេត្តរតនគិរី បានចាត់ឱ្យលោកស្រី ញាន ទិត្យចិន្តា អនុប្រធានគណៈកម្មាធិការសាខានិងមន្រ្តីកាកបាទក្រហមខេត្តចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជូនដល់អ្នក ជំងឺដែលមាន ជីវភាព ខ្វះខាត ឈ្មោះ ឡេង ចាន់ធូ ភេទស្រី អាយុ ៤៥ ឆ្នាំ រស់នៅភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលបច្ចុប្បន្ន កំពុង សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ក្នុងឱកាសលោកស្រី ញាន ទិត្យចិន្តា បាននាំនូវប្រសាសន៍របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងប្រសាសន៍ ឯកឧត្តម ញ៉ែម សំអឿន ដែលផ្តាំផ្ញើសួរសុខទុក្ខ។ជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និង ឯកឧត្តមប្រធានគណៈកម្មាធិការសាខា តែងតែគិតគូរពី សុខទុក្ខ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលមានទុក្ខលំបាក ជនងាយ រងគ្រោះ និងជនរងគ្រោះដោយគ្រោះ មហន្តរាយ ផ្សេង…

  • ពេជ្រធម្មជាតិ និងជំនឿ

    ពេជ្រធម្មជាតិ និងជំនឿ

    ភ្នំពេញ៖ ឆ្លងកាត់ពីមួយសម័យកាល ទៅមួយសម័យកាល ផ្នត់គំនិត និងវប្បធម៌របស់មនុស្សបានបង្កើតនូវអបិជំនឿ និងព្រេងនិទាន ជាច្រើនអំពីពេជ្រធម្មជាតិ។តាមឯកសារស្រាវជ្រាវបានបង្ហាញថា ពេជ្រធម្មជាតិ គឺជាពេជ្រដែលបង្កើតឡើងដោយធម្មជាតិសុទ្ធសាធនៅចន្លោះពី ១៤០ ទៅ ១៩០ គីឡូម៉ែត្រ ពីផ្ទៃផែនដី ដោយប្រើពេលរាប់សិបលានឆ្នាំដើម្បីកកើត ។ ធាតុផ្សំសំខាន់ៗរបស់ពេជ្រធម្មជាតិមានបីកត្តា ដូចជា ធាតុកាបូន(Carbon – 95%), កំដៅ (ចន្លោះពី៩០០ទៅ១៣២៥ អង្សារសេ) និងសម្ពាធ (៤៥០០០ដង នៃសម្ពាធធម្មតា)។ ផ្អែកទៅលើភាពកម្រ ភាពស្រស់ស្អាត និងភាពរឹងមាំរបស់ពេជ្រធម្មជាតិបានធ្វើឱ្យវាក្លាយទៅជារបស់មានតម្លៃ និងជាវត្ថុដែលមនុស្សមានជំនឿនិងប្រើប្រាស់ជាប្រចាំ ថ្ងៃរហូតដល់បច្ចុប្បន្ន។ អបិយជំនឿ និង ព្រេងនិទានដែលទាក់ទងនឹងពេជ្រធម្មជាតិ រមែងតែងតែផ្សារភ្ជាប់ទៅនឹងកត្តាសុខភាព ចំណេះដឹង និងស្នេហា។លើសពីនេះទៅទៀត សម័យកាលនិងប្រទេសនីមួយៗសុទ្ធតែមានជំនឿ ទៅលើពេជ្រធម្មជាតិខុសៗគ្នា។ ចំពោះសម័យឥណ្ឌាដែលជាប្រភពនៃការកកើតឡើងនៃពេជ្រធម្មជាតិ និងជាភ្នាក់ងារដែលបានផ្សព្វផ្សាយពេជ្រ ធម្មជាតិទៅកាន់ពិភពលោក តាំងពីឆ្នាំ៣២០-២៩៦ មុនគ្រិស្តសករាជមកម៉្លេះ ដោយប្រទេសនេះមានជំនឿថា ពេជ្រធម្មជាតិអាចសង្គ្រោះពួកគេពីជំងឺវិកលចរិត ,ការពារពីការវាយប្រហារពីផ្លេកបន្ទោរ និងគ្រោះមហន្តរាយផ្សេងៗ។ជាពិសេសចំពោះមេទ័ពឥណ្ឌាដែលរៀបចេញច្បាំងក្នុងសមរភូមិតែងតែមានជំនឿថា ពេជ្រធម្មជាតិ ជាវត្ថុដ៏មហិមា ដែលត្រូវបានព្រះប្រទានឱ្យនូវកម្លាំងមហិទ្ធរិទ្ធដែលអាចជួយការពារ និងផ្ដល់នូវថាមពលទៅដល់ពួកគេ។ ជាក់ស្ដែងព្រះអាទិទេពក្រឹស្ណៈក៏បានមានបន្ទូលថា “នៅពេលដែលទ្រង់បានគ្រងវត្ថុដ៏មានតម្លៃនេះ…

  • គ្រួសារសពអតីតយុទ្ធជនពិការ បានទទួលប្រាក់ឧបត្ថម្ភថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហារ ពីសម្តេចបឋវធិបតី ហ៊ុន ម៉ាណែត

    គ្រួសារសពអតីតយុទ្ធជនពិការ បានទទួលប្រាក់ឧបត្ថម្ភថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហារ ពីសម្តេចបឋវធិបតី ហ៊ុន ម៉ាណែត

    ខេត្តកំពង់ធំ៖ គ្រួសារសពអតីតយុទ្ធជនពិការ បានទទួលថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល និងអំណោយស្បៀងអាហារពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយះឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន ស្រុក កំពង់ស្វាយ រួមមានអង្ករ២បេ មីជាតិ២កេស ត្រីខកំប៉ុង២យួរ និងទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ សម្រាប់សម្រួលដល់ការធ្វើបុណ្យសពបងប្អូនអតីតយុទ្ធជន នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា គ្រួសារសពអតីតយុទ្ធជនពិការឈ្មោះ រស់ ស្រី ឋានន្តរសក្ដិពលបាលឯក អាយុ៥៦ ឆ្នាំអតីតនៅអង្គភាពវរសេនាតូចលេខ៦ ខេត្តកំពង់ធំ ទទួល មរណភាពដោយរោគាពាធ នៅភូមិបិណ្តីយ៍ ឃុំព្រៃគុយ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ…

  • ជនសង្ស័យ ៦៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២៩ករណី ថ្ងៃទី៣ ខែមីនា

    ជនសង្ស័យ ៦៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២៩ករណី ថ្ងៃទី៣ ខែមីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៦៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៩ករណី ទូទាំងប្រទេស នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៦៨នាក់ រួមមានវត្ថុតាង ចាប់យកសរុប មេតំហ្វេតាមីន (Ice) ស្មើ ៦០៦,៣៣ ក្រាម មេតំហ្វេតាមីន (Wy) ស្មើ ០,៧៧ ក្រាម ។ នគរបាលបង្ក្រាប ប្រភេទបទល្មើសជួញដូរ ៣ករណី ឃាត់ ១១នាក់ ស្រី ៣នាក់ ដឹកជញ្ជូន រក្សាទុក ១៩ ករណី ឃាត់ ៣៩នាក់ ស្រី ៣នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១៨នាក់ ស្រី ៣នាក់ អាវុធហត្ថបង្ក្រាប ប្រភេទបទល្មើស ជួញដូរ ៣ករណី ឃាត់ ១១នាក់ ស្រី ៣នាក់…

  • យានយន្តល្មើសចំនួន ៣៨២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ ខែមីនា

    យានយន្តល្មើសចំនួន ៣៨២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ ខែមីនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែមីនាធ្ឆ្នាំ២០២៤ បានឱ្យ ដឹង ថា មានគោលដៅចំនួនសរុប ៧០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៩៧ គ្រឿង រថយន្តធំ០១គ្រឿង រថយន្តតូច៩៨គ្រឿង ម៉ូតូ ៣៩៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៨២គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូ៤៤ គ្រឿង និងម៉ូតូចំនួន ៣៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងរបួស៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមីនា បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងរបួស៣នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃ ទី៣ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើង ចំនួន ៦លើក បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុ ដែល បង្ក អោយ មាន គ្រោះថ្នាក់ រួម មានៈ ល្មើសល្បឿន ៤លើក ស្លាប់ ៤នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០នាក់ ស្រាល ០២នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ ធ្ងន់ ០ នាក់ ស្រាល ០នាក់ មិនគោរពសញ្ញា ០១លើក ស្លាប់ ០១នាក់ ធ្ងន់…

  • តំបន់ឧទ្យានទន្លេស្ងួត ដែលទើបតែសម្ពោធដាក់ឱ្យប្រើប្រាស់ បានទាក់ទាញមនុស្ស រាប់ម៉ឺននាក់ចូលកម្សាន្ត

    តំបន់ឧទ្យានទន្លេស្ងួត ដែលទើបតែសម្ពោធដាក់ឱ្យប្រើប្រាស់ បានទាក់ទាញមនុស្ស រាប់ម៉ឺននាក់ចូលកម្សាន្ត

    ភ្នំពេញ៖ បន្ទាប់ពីការបើកសម្ពោធដាក់ឱ្យប្រើប្រាស់ថ្មីៗបំផុតមកនេះ តំបន់ឧទ្យាន ទន្លេស្ងួត ក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំង ខេត្តត្បូងឃ្មុំបានទាក់ទាញ ឱ្យប្រជាពលរដ្ឋរបស់ម៉ឺននាក់បាននាំចូលមកកម្សាន្តសប្បាយរីករាយ ។ បើតាមមន្រ្តីរដ្ឋបាលស្រុកអូររាំងឪ នៅថ្ងៃអាទិត្យទី០៣ ខែមីនា ឆ្នាំ២០២៣បានឱ្យដឹងថា មានប្រជាពលរដ្ដ ភាគច្រើនជាកុមារ ចំនួនប្រមាណ ១ម៉ឺននាក់ បានមកជិះទោងកម្សាន្ត នៅតំបន់ឧទ្យានទន្លេស្ងួត ដែលទើបតែបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា តំបន់ជិះទោងកម្សាន្តនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត បន្ទាប់ពីការរៀបចំ តំបន់ទេសភាព ការដាំផ្កាស្បែរឿង ១លានគុម្ព ដែលមិនត្រឹមជាកន្លែងកម្សាន្ត សម្រាប់កុមារ និងប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែនៅពេលអនគត គម្រោងអភិវឌ្ឍន៍ឧទ្យានទន្លេស្ងួត នឹងជួយតំបន់ទន្លេស្ងួត ពីមុនមានភាពស្ងប់ស្ងាត់ ក្លាយជាទីកន្លែង ទាក់ទាញទេសចរជាតិ-អន្តរជាតិ មកកម្សាន្តថែមទៀត។ ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំរៀបចំ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត…