Category: ព័ត៌មានសង្គម

  • សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ១៤៨ករណី បញ្ចូនខ្លួន ទៅតុលាការ ១៣នាក់  និងអប់រំ ណែនាំ ១៧៤នាក់

    សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ១៤៨ករណី បញ្ចូនខ្លួន ទៅតុលាការ ១៣នាក់  និងអប់រំ ណែនាំ ១៧៤នាក់

    ភ្នំពេញ៖ លោក ទូច សុឃៈ សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានអោយដឹងថា គិតពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺរយៈពេល ១សប្ដាហ៍ សមត្ថកិច្ច នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន ១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៨៧នាក់ ក្នុងនោះបញ្ចូនទៅតុលាការចំ នួន ១៣នាក់ និងអប់រំ ណែនាំ ធ្វេីកិច្ចសន្យាបញ្ឈប់ចំនួន ១៧៤នាក់ ។ អ្នកនាំពាក្យរងរូបនេះ បញ្ជាក់បន្ថែមថា ក្រោមការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានអនុវត្តវិធានការច្បាប់ ដោយកសាង សំណុំ រឿងចំនួន ៤ករណី ដែលមានជនសង្ស័យចំនួន ១៣នាក់ បញ្ជូនទៅកាន់តុលា ការចាត់ នីតិវិធីចោទប្រកាន់ផ្ដន្ទាទោស។  ក្រៅពីនេះចំនួន ១៤៤ករណីទៀត ដែល មានអ្នកពាក់ព័ន្ធចំនួន ១៧៤នាក់ មាន៖-ខេត្តបាត់ដំបង ១៣៦ករណី -ខេត្តកំពត ៥ករណី -ខេត្តតាកែវ ១ករណី -ខេត្តប៉ៃលិន ១ករណី -ខេត្តត្បូងឃ្មុំ…

  • អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកឲ្យពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

    អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកឲ្យពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

    ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានក្រើន រំលឹកដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធនានា នៅតាម ក្រុង ស្រុក ទូទាំងខេត្ត ព្រះវិហារ ត្រូវយកចិត្តទុកដាក់រក្សាសុវត្ថិភាពជូនអង្គបោះឆ្នោត ក៏ដូចជារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ អំឡុងពេលបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ ។ ប្រសាសន៍ក្រើនរំលឹករបស់ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈខេត្តព្រះវិហារ និងជា ប្រ ធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ដឹកនាំ កិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី ជាប្រ ធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ។ ឯកឧត្តម គីម រិទ្ធី…

  • បុរសម្នាក់បង្រៀនយុវជនខ្មែរឱ្យចេះជំនាញចារសាស្ត្រាស្លឹករឹតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ

    បុរសម្នាក់បង្រៀនយុវជនខ្មែរឱ្យចេះជំនាញចារសាស្ត្រាស្លឹករឹតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ

    ភ្នំពេញ៖ បុរសអតីតអ្នកបួសម្នាក់ ដែលជាអ្នកចេះចងចាំក្នុងការចារគម្ពីរសាស្រ្តា ស្លឹករឹត បាន ធ្វើការបង្ហាត់បង្រៀនដល់យុវជនខ្មែរជំនាន់ក្រោយដើម្បីចេះជំនាញ មួយ នេះដើម្បីក្នុងបំណងរក្សាវប្បធម៌និងសិល្បៈរបស់ដូនតាបុរាណខ្មែរឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅថ្ងៃខាងមុខ។ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានបង្ហោះតាមរយៈបណ្តាញសង្គមឱ្យដឹងទាក់ទិន ក្នុងរឿងនេះថា លោក ព្រាន ជ្រូក រស់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀម រាប គឺជាបានចេះស្ទាត់ជំនាញក្នុងការគម្ពីរសាស្រ្តាស្លឹករឹត។គាត់បានយកទីតាំងផ្ទះ របស់ គាត់ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយឱ្យបន្តវេន។ លោក ព្រាន ជ្រូក អាយុ ២៧ឆ្នាំ ឱ្យដឹងថា លោកបានចេះជំនាញចារសាស្ត្រាស្លឹករឹត ក្នុងពេលដែលរូបលោកបានបួស និងរៀននៅវត្ត «នាមរូប» ក្នុងស្រុកពួក។ បច្ចុប្បន្ន លោកកំពុងប្រឹងប្រែងបង្ហាត់បង្រៀនចារសាស្ត្រាស្លឹករឹតដល់យុវជន យុវតី នៅក្នុងភូមិ ដោយឥតគិតថ្លៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ និងស្គាល់ពីតម្លៃ របស់ សាស្ត្រា ដែលបុព្វបុរសខ្មែរបានប្រើប្រាស់ ចារជាគម្ពីរ ប្រវត្តិសាស្ត្រ និងក្បួនច្បាប់ ផ្សេងៗ ជាច្រើនជាយូរលង់មកហើយ។ ការខិតខំបង្រៀនជំនាញចារសាស្ត្រាស្លឹករឹត ដល់ យុវជនខ្មែរជំនាញក្រោយឱ្យមានចំណេះបន្ត ដោយសារតែបច្ចុប្បន្ន ជំនាញ…

  • ពិធីលៀងមេមត់ជំនឿដែលខ្មែរគោរពតាំងពីយូរលង់ និងតំបន់ខ្លះនៅតែបន្តប្រតិបត្តិមកដល់បច្ចុប្បន្ន

    ពិធីលៀងមេមត់ជំនឿដែលខ្មែរគោរពតាំងពីយូរលង់ និងតំបន់ខ្លះនៅតែបន្តប្រតិបត្តិមកដល់បច្ចុប្បន្ន

    ភ្នំពេញ៖ លៀងមេមត់ គឺជាជំនឿមួយក្នុងចំណោមជំនឿដទៃទៀតដែលពលរដ្ឋខ្មែរគោរពតាំងពីយូរលង់មកហើយ និងបច្ចុប្បន្ននៅតែបន្តប្រតិបត្តិរហូតដល់សព្វថ្ងៃ ជាពិសេស អ្នករស់នៅក្នុងតំបន់អង្គរ។ តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងថាពិធីលៀងមេមត់ជាជំនឿនៅលើការគោរពអមនុស្សមានដូចជា ព្រលឹងដូនតា អារក្ស អ្នកតាម្ចាស់ទឹក ម្ចាស់ដីជាដើម គឺជាការដឹងគុណ ដែលអមនុស្សអាចជួយឱ្យពួកគាត់បានសេចក្ដីសុខចម្រើន និងរួចផុតពីជំងឺនានា។ លោកតា ឌិន ហាន ដែលជាអ្នកស្នងរូប បានរៀបចំពិធីលៀងមេមត់នៅផ្ទះរបស់គាត់ស្ថិតនៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក មានប្រសាសន៍ថា ពិធីលៀងមេមត់ ធ្វើឡើងដើម្បីលាបំណន់ និងលាមាត់ដែលបានបន់ស្រន់ ក្រោយពីអ្នកជំងឺបានជាសះស្បើយ និងដើម្បីសុំសេចក្ដីសុខ និងសេចក្ដីចម្រើនឱ្យព្រលឹងដូនតាដែលជាគ្រូកំណើតឱ្យបានសប្បាយផង និងឱ្យអ្នកស្នងរូបបានជាពីជំងឺផ្សេងៗ ព្រមទាំង ការបង្ហាញនូវការនឹកគុណដល់ខ្មោចជីដូនជីតា ដែលបានថែរក្សាក្រុមគ្រួសារឱ្យសុខសប្បាយកន្លងមក។ លោកតា ឌិន ហាន បានរៀបរាប់ប្រាប់ថា” បន្ទាប់ពីបន់ស្រន់រួចហើយ បើសិនអ្នកជំងឺបានជាសះស្បើយហើយ យើងត្រូវរៀបចំពិធីលៀងមេមត់ទៅតាមថ្ងៃខែដែលបានសន្យាជាមួយគ្រូ។ តាមជំនឿ គេធ្វើពិធីលៀងមេមត់ឱ្យចំថ្ងៃព្រហស្បតិ៍ ចំថ្ងៃពេញបូណ៌មី ខែមាឃ។ លោកតា បន្តទៀតថា មុនដល់ពិធីលៀងមេមត់នេះ យើងត្រូវធ្វើពិធីឡើងអ្នកតា នៅថ្ងៃ៣កើត ខែមាឃ ហើយបន្ទាប់ពីពិធីឡើងអ្នកតា គឺមានកិច្ចពិធីសំពះគ្រូ ដោយធ្វើឱ្យចំខែពេញបូណ៌មី។ ផុតពីនោះ…

  • អភិបាលខេត្តបាត់ដំបងជួបពិភាក្សាការងារជាមួយក្រុមការងារអនុវត្តគម្រោង”ផែនទីហានិភ័យទឹកជំនន់នៅកម្ពុជា”ជប៉ុន

    អភិបាលខេត្តបាត់ដំបងជួបពិភាក្សាការងារជាមួយក្រុមការងារអនុវត្តគម្រោង”ផែនទីហានិភ័យទឹកជំនន់នៅកម្ពុជា”ជប៉ុន

    បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីព្រឹក ថ្ងៃ ទី១៩ ខែកុម្ភៈ បានជួបពិភាក្សាការងារជាមួយ លោក គីគូតា តូម៉ូយ៉ា (KIKUTA Tomoya )នាយកនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ វិស្វកម្ម ទឹក និង គ្រប់គ្រងគ្រោះ មហន្តរាយទន្លេនៃ ក្រសួង ដែនដី ហេដ្ឋារចនា សម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍ប្រទេសជប៉ុន (MLIT-ជប៉ុន)ដែល ជាដៃគូសហការ។ ក្នុងជំនួបលោក គីគូតា តូម៉ូយ៉ា បានជម្រាបឯកឧត្តមអភិបាលខេត្តពី ដំណើរបេសកកម្មរបស់លោកមកកាន់ខេត្តបាត់ដំបងគឺដើម្បីសិក្សា ស្វែង យល់ និងប្រមូលព័ត៌មានអំពីស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរនាពេល កន្លងមកនិងបច្ចុប្បន្ន ដើម្បីយកទៅប្រើប្រាស់ក្នុងផែនទីហានិភ័យ ទឹក ជំនន់ សម្រាប់ ក្រុង-ខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណនិងផ្តល់ការគាំទ្រព្រម ទាំង ជំរុញ ឱ្យមន្ទីរជំនាញក្នុងខេត្ត,មន្ត្រីជំនាញពាក់ព័ន្ធសាលាលខេត្ត សហការជួយសម្របសម្រួលនូវអ្វីដែលគម្រោងលើកឡើង។ ឯកឧត្តម ក៏បានជម្រាបជូនភ្ញៀវពីតម្រូវការចាំបាច់និងបញ្ហាប្រឈម នានាដែល ក្រុងបាត់ដំបងកំពុងជួបបញ្ហានិងស្វែងរកដៃគូក្នុងការស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងក្រុង។ សូមជម្រាបថា ជំនួបខាងលើផ្តោតសំខាន់លើការសិក្សានិងប្រមូល…

  • មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ស្នើឱ្យបញ្ឍប់ជាបន្ទាន់ចំពោះការបំពុល ដើម្បីចាប់ សត្វព្រៃ ការជួញដូរ និងការបរិភោគសត្វព្រៃ

    មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ស្នើឱ្យបញ្ឍប់ជាបន្ទាន់ចំពោះការបំពុល ដើម្បីចាប់ សត្វព្រៃ ការជួញដូរ និងការបរិភោគសត្វព្រៃ

    ភ្នំពេញ៖ ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានកើត ឡើង នៅពេលរកឃើញករណីបំពុលសត្វស្លាបព្រៃមួយករណី នៅតំបន់ការពារទេស ភាព បឹងព្រែកល្ពៅ ក្នុងភូមិសាស្រ្តស្រុកបុរីជលសារនិងស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ករណីនេះ បាននបណ្តាលឲ្យមានសត្វស្លាប ជា ច្រើន បានងាប់នៅហ្នឹងកន្លែងដូចជា ទាកាបព្រៃចំនួន១០ក្បាល ចង្កៀលខ្យងចំនួន ១ក្បាល កុកគ្រោងតូចចំនួន១ក្បាល និងរអាតទន្សាយចំនួន១ក្បាល (មិនទាន់ងាប់ និងត្រូវបានជួយសង្រ្គោះ)។ អ្នកនាំពាក្យក្រសួងបរិស្ថាន រូបនេះ បានលើកឡើងថា ក្រសួងបរិស្ថានសូមសម្តែងការ សោកស្តាយ ចំពោះករណីបទល្មើធនធានធម្មជាតិខាងលើ ជាមួយគ្នានេះ ក្រសួង បរិស្ថាន មានការព្រួយបារម្ភពីការគំរាមកំហែងដល់អាយុជីវិតសត្វព្រៃ តាមរយៈ ការដាក់ថ្នាំបំពុលនៅតាមវាលស្រែ បឹងបួ និងត្រពាំងនានា ទីដែលសត្វព្រៃត្រូវ ទៅរកចំណី ខណៈដែលការប្រើថ្នាំបំពុល វាក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាព របស់ មនុស្សផងដែរ។ ឯកឧត្តម ខ្វៃ អាទិត្យា បានស្នើឱ្យអាជ្ញាធរចាត់វិធានការច្បាប់ចំពោះជនល្មើស ព្រម ទាំង ស្នើឱ្យមានបញ្ឍប់ជាបន្ទាន់ចំពោះអំពើល្មើសច្បាប់…

  • ឯកឧត្ដម អ៊ុ រាត្រី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកាជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យនៅក្រុងសិរីសោភ័ណ

    ឯកឧត្ដម អ៊ុ រាត្រី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកាជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យនៅក្រុងសិរីសោភ័ណ

    (បន្ទាយមានជ័យ)៖ គ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ២គ្រួសារ កាលពីម៉ោង ២៤យប់ឈានចូលថ្ងៃទី១៧ កុម្ភ: ២០២៤ស្ថិតនៅភូមិ តារាងបាល់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ ដឹកនាំអាជ្ញាធរគ្រប់ថ្នាក់ អញ្ជើញចុះសួរសុខទុក្ខនិងនាំយកសម្ភារថវិកាជូនគ្រួសាររងគ្រោះនាព្រឹកថ្ងៃទី១៧ កុម្ភៈ ២០២៤ ។ អញ្ជើញចូលរួមក្នុងឱកាសនេះដែរ មាន លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុង សិរីសោភ័ណ លោក នួន ស៊ីណា ប្រធានមន្ទីការងារខេត្ត លោកស៊ឺ ហៀក ចៅសង្កាត់កំពង់ស្វាយ ភូមិកងកម្លាំង និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យផងដែរ ។ ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចកិត្តិព្រទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ០២គ្រួសារខាងលើ…

  • គ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅស្រុកកំពង់ស្វាយ គោរព ថ្លែង អំណរគុណ សម្តេច ធិបតី ហ៊ុន ម៉ាណែត ដែល បានជួយ ឧបត្ថម្ភ ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហារ

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកកំពង់ស្វាយ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ឈ្មោះ យ៉ោក យៀង  ឋានន្តរសក្ដិ ព្រិន្ទបាលឯក អអាយុ៥៩ ឆ្នាំ អតីត នៅអង្គភា ពវរសេនាតូចលេខ១ តំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ ។ លោកបាន ទទួល មរណភាព ដោយរោគាពាធនៅ ពេល កន្លង ទៅ ថ្មីៗនេះ នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ   ។ ក្រុមគ្រួសារសពអតីតយុទ្ធជនសូម គោរពថ្លែង អំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវព្រមទាំងក្រុមការងារ សមាគមអតីតយុទ្ឋជនកម្ពុជា…

  • ប្រជាពលរដ្ឋប្រមាណជិតដប់ម៉ឺននាក់ចូលរួមពិធីចាប់ត្រីបឹងត្រពាំងក្រម ខេត្តត្បូងឃ្មុំ

    ប្រជាពលរដ្ឋប្រមាណជិតដប់ម៉ឺននាក់ចូលរួមពិធីចាប់ត្រីបឹងត្រពាំងក្រម ខេត្តត្បូងឃ្មុំ

    (ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋប្រមាណជិតដប់ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឆ្នាំ២០២៣កន្លងទៅនេះ មានមនុស្សចូលរួមពិធីចាប់ត្រីនេះប្រមាណ ៦ម៉ឺននាក់ ដែលធ្វើអោយ ចំនួននេះមានការកើនឡើង។ នេះបើយោងតាមការបញ្ជាក់ពី លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគ្រាដែលកម្មវិធីនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អញ្ជើញចូលរួម នៅក្នុងពិធីចាប់ត្រីនេះ។ ថ្លែងនៅក្មុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ពីការ យក ចិត្តទុកដាក់ទៅលើពិធីចាប់ត្រីនៅក្នុងបឹងត្រពាំងក្រមពីសំណាក់រដ្ឋបាលខេត្ត ស្រុក ដែលមានតំណរតពីបុរាណរៀងមកដល់បច្ចុប្បន្ននេះ ហើយនិងបន្តតទៅ អនាគត ។ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវអោយបងប្អូន តាយាយ ដែលចុះចាប់ត្រី នៅ ក្នុង បឹងត្រពាំងក្រម ហើយត្រូវចេះយល់អធ្យាស្រ័យគ្នា នេសាទ ឬចាប់ត្រីដោយប្រុង ប្រយ័ត្ន ដោយសេចក្តីសប្បាយ…

  • ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពអតីតយុទ្ធជពិការ

    ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនាំយកថវិកាបេឡាមរណសង្គ្រោះប្រគល់ជូនគ្រួសារសពអតីតយុទ្ធជពិការ

    កំពង់ធំៈ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន ស្រុកកំពង់ស្វាយ កាលពីថ្ងៃទី១៦ ខែកុម្ភៈ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការ លោកអនុសេនីយ៍ឯក ខោល ឆឹម អាយុ៧០ ឆ្នាំ អតីតនៅអង្គភាពកងពលលេខ ១២ចាស់ ដែលបានទទួលមរណភាពកាលពីពេលកន្លងទៅថ្មីៗនេះ រស់នៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ក្នុងឳកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមក្នុងពិធីបុណ្យសពនេះបន្ថែមទៀតរួមមាន អង្ករ មីជាតិ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ៕ដោយៈប៊ុន រដ្ឋា