-
ស្រូវប្រាំង១១៥ហិកតា ត្រូវបានក្រុមការងារគណបក្សប្រជាជនកម្ពុជាជួយសង្គ្រោះ

កំពង់ឆ្នាំងៈប្រជាពលរដ្ឋ ១៨៥គ្រួសារ និងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងឃុំសែប ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះសូវប្រាំងរបស់ពួកគាត់ដែលកំពុងខ្វះខាតទឹក។ លោក ហោ សារិទ្ធ មេឃុំសែប ស្រុកកំពង់ត្រឡាច បានឳ្យដឹងថា ដោយឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ដោយស្រូវប្រាំងចំនួន ១១៥ ហិកតា លោកបណ្ឌិត ហ៊ី វីរៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក ប៉ែន ច័ន្ទដារិទ្ធ អនុប្រធានក្រុមការងារចុះឃុំសែប និងសប្បុរសជននានាបានជួយជាម៉ាស៊ីននិងប្រេង សម្រាប់ បូមទឹកជួយសង្គ្រោះស្រូវនៅចំណុចបឹងសាឡុង នៃភូមិដូនទយ ឃុំសែប ។ក្នុងនាមជាអាជ្ញាធរឃុំជំនួសមុខឲ្យប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម លោកជំទាវ ពិសេសឯកឧត្តមអភិបាលខេត្ត កំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់គិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនេះ៕ សូមបញ្ជាក់ថា ការជួយសង្គ្រោះស្រូវនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ រួមមាន ឯកឧត្តមបណ្ឌិត ហ៊ី វីរៈ ឧបត្ថម្ភប្រេង ១៥៥លីត្រ,លោក ប៉ែនច័ន្ទដារិទ្ធ ឧបត្ថម្ភម៉ាស៊ីនបូមទឹកធំមួយគ្រឿង សប្បុរសជនប្រេងចំនួន ៤៥០ លីត្រ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រេងចំនួន ១៥០ លីត្រ៕ដោយៈសុខ គឹមសៀន
-
អភិបាលខេត្តអញ្ជើញចុះសួរសុខទុក្ខនិងយកអំណោយទៅជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ

បន្ទាយមានជ័យ៖គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះពីរគ្រួសារ កាលពីម៉ោង ២៤យប់ឈានចូលថ្ងៃទី១៧ កុម្ភ: ២០២៤ស្ថិតនៅភូមិ តារាងបាល់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ និងក្រុមការងារអញ្ជើញចុះសួរសុខទុក្ខកាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ។ ក្នុងឳកាសនេះឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនគ្រួសាររងគ្រោះ អំណោយមានបអង្ករ តង់ ត្រីខកំប៉ុង មី ទឹកសុីអុីវ មុង ភួយនសារុង ក្រមា អាវយឺត ប្លាស្ទិក កន្ទេលជ័រ ឆ្នាំង ចាន ស្លាបព្រា ម ធុងទឹកជ័រ និង ថវិកា មួយចំនួន៕ដោយ៖ឃិន គន្ធា
-
ស្រូវប្រាំងរបស់ពលរដ្ឋ ៩៣៨ហិចតា បន្ថែមទៀត ដែលស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជា ពល រដ្ឋ ចំនួន ៩៣៨ ហិចតាបន្ថែមទៀត ស្ថិតក្នុងខេត្តចំនួន៨ ត្រូវបានជួយសង្គ្រោះទាន់ ពេលវេលា ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី បានសរសេរលើបណ្ដាញសង្គមថា នៅថ្ងៃទី១៦ កុម្ភៈ ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម និងអជ្ញាធរពាក់ព័ន្ធ បានបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋចំនួន ៩៣៨ ហិចតា ដែលស្ថិតនៅក្នុងខេត្តចំនួន ៨ រួមមាន ៖ ១-ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះចំនួន ៣៦៦ ហិចតា ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង។ ២-ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះចំនួន ៦១…
-
ពលរដ្ឋជាង ១០ម៉ឺននាក់ ជួបជុំគ្នាចាប់ត្រីបែបបុរាណ នៅបឹងត្រពាំងក្រម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលតែងតែធ្វើឡើងជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈនេះ។ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពិធីចាប់ត្រីនេះ ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។ គូសបញ្ជាក់ថា ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកម្សាន្ដ ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា៖ សូមជម្រាបថា តំបន់បឹងក្រម មានផ្ទៃដីប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ដោយរៀងរាល់ឆ្នាំ…
-
ចាប់ផ្តើមដំណើរការ ខ្សែរថយន្តក្រុងសាធារណៈ ពីគោលដៅវត្តភ្នំ ឆ្ពោះមក សលកវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ

(ភ្នំពេញ)៖ ថ្ងៃទី១ នៃការបញ្ចេញរថយន្តក្រុងសាធារណៈ ដើម្បីដឹកប្រជាពលរដ្ឋចេញពីចំណតគោលដៅវត្តភ្នំតាមតម្រាយផ្លូវឆ្ពោះទៅកាន់ចំណត សកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ ដែលមានទីតាំងនៅក្នុងមូលដ្ឋានសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញបានបញ្ជាក់ថា ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងមានការដឹកផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឱ្យរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញរៀបចំនៅតម្រាយខ្សែរត់ដើម្បីសម្រួលដល់និស្សិតដែលកំពុងសិក្សានៅសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទីតាំងបូរី ប៉េង ហួត បឹងស្នោរអាចទទួលបាននៅសេវារថយន្តក្រុងសាធារណៈរាជធានីភ្នំពេញនេះធ្វើដំណើរបាន ហើយក្នុងនោះដែលអាជ្ញាធរបានប្រើប្រាសតម្រាយផ្លូវចំនួន ២ខ្សែសំខាន់ៗ ដោយខ្សែទី១តភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ចូលតំបន់បូរីប៉េងហួត ឆ្លងកាត់ចូលទៅសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ រួចត្រឡប់ទៅវិញ ប្រើប្រាស់ផ្លូវតំណរភ្ជាប់នៅក្នុងតំបន់អភិវឌ្ឍន៍កោះនរានិងកោះពេជ្រ ឆ្ពោះទៅកាន់ផ្លូវព្រះមុនីវង្សរហូតឈានទៅចំណតចុងក្រោយម្តុំសកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវត្តភ្នំ ចំណែកខ្សែទី២ តភ្ជាប់ពីចំណតរថយន្តក្រុង គួចកាណុង តាមបណ្តោយផ្លូវព្រះមុនីរ៉េតរហូតដល់តំបន់អភិវឌ្ឍន៍កោះពេជ្រ និងកោះនរា ឆ្លងចូលតាមផ្លូវក្នុងបូរីប៉េង ហួត បឹងស្នោរឈានទៅកាន់សកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវវិញ ហើយសម្រាប់ការប្រើប្រាស់រថយន្តក្រុងមានពីរវេន ដោយវេនទី១ចាប់ផ្តើមម៉ោង៥កន្លះព្រឹកក្នុងរយៈ ១៥នាទីចេញរថយន្ត ១គ្រឿង និងវេនទី២ ពីថ្ងៃរសៀលរហូតដល់ ៨កន្លះយប់ ។ លោកបានបញ្ជាក់បន្ថែមតម្រាយផ្លូវ…
-
អភិបាលខេត្តកំពត ដាក់បទបញ្ជាឱ្យត្រួតពិនិត្យល្បែងស៊ីសង គ្រប់ ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន

កំពត៖អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាដល់អាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅឃុំ សង្កាត់ ក្រុង ស្រុក នីមួយៗ ត្រូវ ត្រួតពិនិត្យរាល់ល្បែងស៊ីសងអនឡាញគ្រប់ប្រភេទលើអាជ្ញាបណ្ណនិងទីតាំងប្រសិនជាពុំមានច្បាប់អនុញ្ញាតត្រូវចាត់វិធានការបិទជាបន្ទាន់។ នេះជាការបញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទ បូកគោ។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានមានប្រសាសន៍ថា ដោយ ទទួលបានបទបញ្ជាពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី កម្ពុជាឱ្យត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ ដូចនេះលោកសូម បញ្ជាត្រង់ ទៅអាជ្ញាធរ , សមត្ថកិច្ចជំនាញ ពាក់ព័ន្ធនៅឃុំ សង្កាត់ ក្រុង ស្រុកត្រូវយកបទបញ្ជានេះ ទៅអនុវត្ត ឱ្យមានប្រសិទ្ធភាព ហើយក្នុងករណី ល្មើស បទបញ្ជា នឹងត្រូវប្រឈម មុខជាមួយផ្លូវច្បាប់។ ម្យ៉ាងវិញទៀតក្នុងករណីមានជនណា កាងឬ នៅពីក្រោយការបើកទីតាំង ល្បែង ស៊ីសងនោះ ត្រូវរាយការណ៍មក ឯកឧត្តមផ្ទាល់។ នៅក្នុងកិច្ចប្រជុំដដែលនេះឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យពិនិត្យឡើងវិញ ទៅលើការងារបទល្មើសដឹកទំនិញ លើស…
-
ក្រសួងធនធានទឹកនឹងស្តារប្រព័ន្ធធារាសាស្ត្រសំខាន់ពីរនៅស្រុកថ្មបួក និងស្រុកស្វាយចេក

បន្ទាយមានជ័យ៖ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និង ឧតុនិយមបានចុះកំណត់ ទីតាំងប្រព័ន្ធធារាសាស្ត្រសំខាន់ៗនៅ ស្រុក ចំនួនពីរនៃខេត្តបន្ទាយមានជ័យដើម្បីត្រូវស្តារឡើងវិញប្រយោជន៍បម្រើឱ្យ វិស័យកសិកម្មនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ស្រុកទាំង ពីរគឺស្រុកថ្មពួក និងស្វាយចេក ដែលនៅ កៀកជាប់ព្រំដែនកម្ពុជា-ថៃ ។ លោក យឹម ប៊ុន រ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានឱ្យដឹង កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤នេះថា គម្រោងស្តារប្រព័ន្ធ ធារា សាស្រ្តនៅស្រុកទាំងពីរដើម្បីគ្រប់គ្រង ប្រភព ទឹកធំៗដែលមាន សក្ដានុពល ក្នុងខេត្ត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់និង ការងារ បង្ក បង្កើនផល ពិសេសនារដូវប្រាំង។ លោកប្រធានមន្ទីរបន្តថា ខណៈនេះក្រុមការងារបច្ចេកទេសធារាសាស្រ្ត ក្រសួង បានសិក្សាយ៉ាងលំអិតពីផលប៉ះពាល់និងប្រភព មេទឹកដែល ត្រូវហូរនាំចូលមកតាមប្រព័ន្ធធារាសាស្ត្រត្រូវបានធ្វើការស្ដារនេះដើម្បីធានានិរន្តរភាពបានយូរអង្វែង ។ ប្រព័ន្ធធារាសាស្ត្រ នេះទៀតសោតមិន ត្រឹមតែរក្សាទឹកទុកប្រើប្រាស់និងការធ្វើកសិកម្មប៉ុណ្ណោះនោះទេ តែ ក៏ជួយ កាត់បន្ថយទឹកជំនន់ ឡើងគំហុក បណ្ដាល ឱ្យលិចភូមិឋាន នៃស្រុកទាំងពីរផងដែរ។ ទាក់ទងនឹងគម្រោងប្រកបដោយផលប្រយោជន៍ លោក អ៊ឹម សួស្ដី អនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹកក្រសួង ធនធានទឹក…
-
ជនសង្ស័យ៦២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន២៦ករណី ថ្ងៃទី១៥ ខែកុម្ភៈ

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យ ដឹងថា ជនសង្ស័យចំនួន៦២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន ជួញដូរ ៧ករណី ឃាត់ ២៨នាក់ស្រី ៩នាក់ ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ២៦នាក់ស្រី ៤នាក់ បើកបរក្រោម ឥទ្ធិពល ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៤២៩,៦៨ក្រាម។ មេតំហ្វេតាមីន(Wy) ស្មើ ៥,៧៦ក្រាម។ អុិចស្តាសុី(mdma) ស្មើ ១៣៨៧,៧៣ក្រាម។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖…
-
យានយន្តល្មើសចំនួន ៣៩៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៥ខែកុម្ភៈ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១០២គោលដៅ មានយានយន្តចូលគោលដៅចំនួន៦១២គ្រឿង រថយន្តធំ ១៦គ្រឿង រថយន្ត តូច១៤០គ្រឿង ម៉ូតូ ៤៥៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៩៨គ្រឿងមានរថយន្តធំ ០៧គ្រឿង រថយន្តតូច៤៧ គ្រឿង និងម៉ូតូចំនួន ៣៤៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៤នាក់ និងរងរបួស ៦នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រទេសកើតឡើងចំនួន៨លើក បណ្តាលអោយមនុស្សស្លាប់ ៤នាក់ និងរង របួស ធ្ងន់ស្រាលចំនួន ៦នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០២នាក់ ធ្ងន់ ០១នាក់ ស្រាល ០នាក់ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០១នាក់ ធ្ងន់ ០២នាក់ ស្រាល ០នាក់ និងបត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០២នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា