Category: ព័ត៌មានសង្គម

  • សិក្ខាកាមក្រីក្រខេត្តកោះកុង ពេញចិត្តក្នុងការរៀនជំនាញ ដោយសារមានសម្ភារៈអនុវត្តផ្ទាល់ដ៏សំបូរបែប

    សិក្ខាកាមក្រីក្រខេត្តកោះកុង ពេញចិត្តក្នុងការរៀនជំនាញ ដោយសារមានសម្ភារៈអនុវត្តផ្ទាល់ដ៏សំបូរបែប

    (ភ្នំពេញ)៖ យុវជនមកពីគ្រួសារក្រីក្រដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុងលើកឡើងថា ខ្លួនពេញចិត្តក្នុងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលពីព្រោះការសិក្សាប្រកបដោយភាពទាក់ទាញ មានការអនុវត្តផ្ទាល់ រួមទាំងកម្មវិធីសិក្សាដ៏ល្អរបស់គ្រួបង្រៀន ។ យុវតី ដារ៉ា រស្មី ជាសិក្ខាកាមសិក្សាជំនាញអគ្គិសនី វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុងបានលើកឡើងថា ខ្លួនពេញចិត្តនៃការសិក្សាជំនាញវិជ្ជាជីវៈផ្នែកអគ្គិនេះណាស់ ពីព្រោះចាប់តាំងពីការចូលរៀនដំបូងមកទល់ពេលនេះ ការសិក្សាមានការអនុវត្តផ្ទាល់ដូចកំពុងធ្វើការដូច្នេះដែរ។ ការសិក្សាជំនាញនៅទីនេះមានទាំងទ្រឹស្តីនិងការអនុវត្តដើរទៅទន្ទឹមគ្នា ហើយសម្ភារៈវិញគឺមានគ្រប់គ្រន់។ យុវជនរូបនេះបន្ថែមថា រៀនរយៈពេលជិត១ខែមកនេះសិក្សានូវការរៀបចំផែនការការងារទាក់ទងនឹងជំនាញអគ្គិសនី ការរៀបចំឧបរកណ៍អគ្គិសនី ជាពិសេសនោះខ្លួនក៏បានសិក្សាលើការតបណ្តាញកាមេរ៉ាសុវត្ថិភាពដែលមានចរន្តអគ្គិសនីស្មុគស្មាញផងដែរ។ តាមរយៈការសិក្សាមានទាំងការអនុវត្តផ្ទាល់ និងទ្រឹស្តីនេះខ្លួនសង្ឃឹមថារយៈពេល ៤ខែ នៃការសិក្សាជំនាញនេះ ខ្លួននិងមានការរីកចំរើនទៅមុខ។ យុវតីដែលជាសិក្ខាកាមកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះបានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលនេះគឺល្អណាស់សម្រាប់យុវជនក្រីក្រពីព្រោះវាជាឱកាសមួយដ៍ល្អមួយសម្រាប់យុវជនក្នុងការរៀនជំនាញដោយឥតគិតថ្លៃ ហើយថែមទាំងមានប្រាក់ឧបត្ថម្ភថែមទៀត។ សិក្ខាកាមបានអំពាវនាវទៅដល់យុវជនផ្សេងៗទៀតឱ្យមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលដើម្បីធានាថា ខ្លួនឯងអាចមានជំនាញមួយច្បាសលាស់ អាចរកការងារបានធ្វើបន្ទាប់ពីរៀនរយៈពេលខ្លី៕ ប្រភព៖ ក្រសួងការងារដោយ ៖ វណ្ណលុក

  • មន្រ្តីអ្នកនាំពាក្យ៖ ក្រសួងបរិស្ថានបាន និង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើគុណភាពខ្យល់នៅកម្ពុជា

    មន្រ្តីអ្នកនាំពាក្យ៖ ក្រសួងបរិស្ថានបាន និង កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើគុណភាពខ្យល់នៅកម្ពុជា

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថានឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងថា ក្រសួងបរិស្ថាន បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ យ៉ាងខ្លាំង លើគុណភាពខ្យល់ ដោយប្រើឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥១ ទីតាំងនៅទូទាំងប្រទេស។ ជាលទ្ធផល គិតក្នុងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ គឺកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតនៅ ២៨,៨៦ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ជាទូទៅគុណភាពខ្យល់នៅកម្ពុជាស្ថិតក្នុងស្ថានភាពល្អ។ ល្អ ក៏ព្រោះតែមានកត្តាចាំបាច់មួយចំនួនដូចជា៖១- ក្រុមការងារបានតាមដានគុណភាពខ្យល់នៅតាមទីប្រជុំជន ជាប្រចាំ ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ក្រសួង និងបណ្តាញសារព័ត៌មានមួយចំនួន ដែលបច្ចុប្បន្ននេះ ឧបករណ៍តាមដានគុណភាពខ្យល់ បានគ្របដណ្តប់ទីប្រជុំជនសំខាន់ៗ គ្រប់ខេត្ត ក្រុង និងនៅរាជធានីភ្នំពេញ ២- ក្រុមការងារជំនាញ បានរចុះត្រួតពិនិត្យ និងអធិការកិច្ចប្រភពបំពុលខ្យល់ ជាទៀតទាត់ តាមស្ថានភាពនិងភាព ចាំបាច់នៃប្រភពបំពុលនីមួយៗ ៣- ការពង្រឹងលិខិតបទដ្ឋានគតិយុត្ត និងផែនការយុទ្ធសាស្រ្តគាំទ្រកិច្ចគាំពារគុណភាពខ្យល់ ដូចជា…

  • ផ្ទះចំនួន ១០ខ្នង ត្រូវអគ្គិភ័យឆេះបំផ្លាញ នៅខណ្ឌឬស្សីកែវ និងសមត្ថកិច្ចម្នាក់ រងរបួស

    ផ្ទះចំនួន ១០ខ្នង ត្រូវអគ្គិភ័យឆេះបំផ្លាញ នៅខណ្ឌឬស្សីកែវ និងសមត្ថកិច្ចម្នាក់ រងរបួស

    (ភ្នំពេញ)៖ ករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅចំនួន ១០ខ្នងអស់ទាំងស្រុង និងឆេះរាលដាល០៣ខ្នងទៀត ខូចខាត៦០% បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្លូវលំ ភូមិចុងខ្សាច់ ក្រុមទី១២ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២១គ្រឿង…

  • ស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ដែលកំពុងរងការខ្វះខាតទឹក ទទួលបានការយកចិត្តទុកដាក់ពី រដ្ឋបាលខេត្តកំពង់ឆ្នាំង

    ស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ដែលកំពុងរងការខ្វះខាតទឹក ទទួលបានការយកចិត្តទុកដាក់ពី រដ្ឋបាលខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឧបត្ថមប្រេងម៉ា ស៊ូត ចំនួន៦០០លីត្រ ដើម្បីបូមទឹកជួយសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋខ្វះខាតទឹកបន្ទាន់ ការប្រគល់ជូននេះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការណែនាំពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំំពង់ឆ្នាំង និង ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារខេត្ត ស្រុក និងឃុំ ដោយមានការចូលរួមពីលោក ងិន យ៉ុង អនុប្រធានមន្ទីរធនធានទឹកខេត្ត តំណាងឲ្យលោកដោក ប៉ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង និងលោក ប៊ុត សប្បាយ មេឃុំពោធិ៍ ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ កងកម្លាំង និងប្រជាពលរដ្ឋផងដែរ ។ ដើម្បីចុះពិនិត្យ បូមទឹកសង្គោះស្រូវប្រាំង ៩៣៩ហិចតា របស់ប្រជាពលរដ្ឋ នៅចំណុចទំនប់បាយ៉ាប ស្ថិតនៅភូមិដំណាក់កកោះ ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង។ នៅចំណុចទំនប់បាយ៉ាប ស្ថិតនៅភូមិដំណាក់កកោះ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង…

  • យានយន្តល្មើសចំនួន ៤៩៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៤ ខែកុម្ភៈ

    យានយន្តល្មើសចំនួន ៤៩៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៤ ខែកុម្ភៈ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១១៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧៦២គ្រឿង រថយន្តធំ១៣គ្រឿង រថយន្តតូច ២៧៤គ្រឿង ម៉ូតូ ៤៧៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៩៦គ្រឿងមានរថយន្តធំ ០៤គ្រឿង រថយន្តតូច ១៣៥ គ្រឿង និងម៉ូតូចំនួន ៣៥៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន១០ករណី ថ្ងៃទី១៤ ខែកុម្ភៈ

    ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន១០ករណី ថ្ងៃទី១៤ ខែកុម្ភៈ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យ ដឹងថា ជនសង្ស័យចំនួន២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១០ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៤នាក់ស្រី ០នាក់ ចាត់ចែង សម្រួល ១ករណី ឃាត់ ២នាក់ស្រី ១នាក់ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់យក សរុប ក្នុងថ្ងៃទី១៤ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៦១,១៧ក្រាម។លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី/ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៥នឹងរងរបួស១៧នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៥នឹងរងរបួស១៧នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្តាលអោយមនុស្សស្លាប់៥ នឹងរងរបួសធ្ងន់ស្រាលចំនួន១៧នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៦លើក ស្លាប់ ០២នាក់ ធ្ងន់ ០៥នាក់ ស្រាល ០៦នាក់ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០២នាក់ ធ្ងន់ ០នាក់ ស្រាល ០៣នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ ធ្ងន់ ០១នាក់ ស្រាល ០នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ក្រសួងកសិកម្ម រៀបចំឱ្យមានការដាក់តាំងលក់ផលិតផលកសិកម្ម និងបន្លែសុវត្ថិភាព នៅថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រឡាញ់

    ក្រសួងកសិកម្ម រៀបចំឱ្យមានការដាក់តាំងលក់ផលិតផលកសិកម្ម និងបន្លែសុវត្ថិភាព នៅថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រឡាញ់

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំឱ្យមានការដាក់តាំង លក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គ នៅមុខបរិវេណក្រសួង។ នេះជាឆ្នាំទី២ហើយ ដែលក្រសួងរៀបចំកម្មវិធីនេះឡើង ដោយមានស្តង់ចូលរួមចំនួន ២១ស្តង់។ ចំនួននេះកើនឡើងជាងឆ្នាំមុន បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ និងសំណូមពរពីសហគ្រាស កសិដ្ឋាន ដែលដាំដុះ និងផលិតកែច្នៃផលិតផលកសិកម្ម។ គោលដៅនៃការដាក់តាំងលក់នេះ គឺដើម្បីឱ្យប្រជាពលរដ្ឋទូទៅងាកមកចាប់អារម្មណ៍ផលិតផលកសិកម្មរបស់ខ្មែរ ដែលមានគុណភាព និងសុវត្ថិភាព ជាពិសេសផ្តល់ជាជម្រើសសម្រាប់ប្រជាពលរដ្ឋទិញបន្លែសុវត្ថិភាព ជូនចំពោះមនុស្សជាទីស្រឡាញ់។ ការផ្តល់ជូនបាច់បន្លែឬកន្ត្រកបន្លែសុវត្ថិភាពជំនួសបាច់ផ្កា មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទិញជូនដល់អ្នកទទួលប៉ុណ្ណោះទេ តែវាក៏បង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករ ដែលខិតខំប្រឹងប្រែងដាំដុះបន្លែ កសិដ្ឋានចិញ្ចឹមសត្វ ព្រមទាំងសហគ្រាសកែច្នៃផលិតផលកសិកម្មឱ្យមានគុណភាព និងសុវត្ថិភាព សម្រាប់បម្រើដល់តម្រូវការប្រជាពលរដ្ឋទូទៅ ពិសេសធានាបាននូវសុវត្ថិភាព និងសុខុមាលភាពអ្នកបរិភោគ ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ណែនាំដល់បងប្អូនអតីតយុទ្ធជន ត្រូវខិតខំ ព្យាបាលជំងឺ រស់នៅស្អាត មានអនាម័យ  ដើម្បីមានសុខភាពល្អ

    ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ណែនាំដល់បងប្អូនអតីតយុទ្ធជន ត្រូវខិតខំ ព្យាបាលជំងឺ រស់នៅស្អាត មានអនាម័យ  ដើម្បីមានសុខភាពល្អ

    (កំពង់ធំ)៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបន្តដឹកនាំសហការីទៅសំណេះ សំណាល សាកសួរសុខទុក្ខ និងបាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោ គ និង ថវិកា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ចំនួន ៣គ្រួសារ ដែលមានជំងឺប្រចាំកាយ និង មានជីវភាព លំបាកខ្វះខាត ដល់គេហដ្ឋាននីមួយៗ ស្ថិតក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ  រួមមាន ទី១ឈ្មោះ ចាន់ សុខា អាយុ៦៣ឆ្នាំ មានប្រពន្ធនិងកូនក្នុងបន្ទុកចំនួន ៤នាក់ ទី២ ឈ្មោះ អ៊ុក ឃន អាយុ ៧៤ឆ្នាំ មានប្រពន្ធនិងកូនក្នុងបន្ទុកចំនួន ២នាក់  និងទី៣ឈ្មោះ សាន សំអាត អាយុ៥៩ឆ្នាំ មានប្រពន្ធនិងកូនក្នុងបន្ទុកចំនួន ២នាក់   ដោយក្នុង១គ្រួសារទទួលបាននូវ អង្ករចំនួន…

  • មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ការបរិច្ចាគឈាម គឺជាកាយវិការសប្បុរសធម៌ដ៏ល្អ ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់

    មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ការបរិច្ចាគឈាម គឺជាកាយវិការសប្បុរសធម៌ដ៏ល្អ ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់

    ភ្នំពេញ៖ ឯកឧត្តម ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងថា ចលនានៃការចូលរួមបរិច្ចាគឈាម គឺជាកាយវិការសប្បុរសធម៌ដ៏ល្អប្រពៃមួយដែលយើងគ្រប់គ្នាយកថ្ងៃបុណ្យនៃក្ដីស្រលាញ់ ចែករំលែកក្ដីស្រលាញ់ទៅនឹងការជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល។ ថ្លែងក្នុងយុទ្ធនាការបរិច្ចាគឈាម ក្នុងទិវានៃក្តីស្រលាញ់ “ផ្តល់ឈាមផ្តល់ក្តីសង្ឃឹម” នាថ្ងៃទី១៤ ខែកុម្ភៈនេះ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ឯកឧត្តម ស៊ិក ប៊ុណ្ណា មានប្រសាសន៍ថា ជាការពិតណាស់ ការផ្ដល់ឈាមដោយស្ម័គ្រចិត្ដ មិនគិតកម្រៃ ជាការធ្វើអំពើល្អ សាងនូវកុសលបុណ្យល្អៗ ដែលយើងបានធ្វើចេញពីបេះដូងពិតរបស់យើង។ ជំនួសឱ្យអ្នកជំងឺកម្ពុជាទាំងអស់ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃរបស់សប្បុរសជនទាំងឡាយ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាម ដែលជាភារកិច្ចរបស់យើង និងដើម្បីប្រជាជនយើងទាំងអស់គ្នា។ លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានបញ្ជាក់ថា នៅក្នុងកម្មវិធីទំនួលខុសត្រូវចំពោះការងារសង្គម (CSR) និងបុព្វហេតុ៤ចំបងរបស់វីតាល់ រួមមាន៖ វិស័យអប់រំ, បរិស្ថាន, សុខាភិបាល-កីឡា និងសង្គម វប្បធម៍, ក្រុមការងារវីតាល់បានខិតខំយ៉ាងសកម្ម ក្នុងការបំពេញបន្ថែមនូវសកម្មភាពការងារជាច្រើន តាមរយៈសកម្មភាពរៀបចំដោយខ្លួនឯង…