Category: ព័ត៌មានសង្គម

  • ក្រសួងអប់រំចេញសេចក្តីណែនាំ ពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

    ក្រសួងអប់រំចេញសេចក្តីណែនាំ ពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

    ភ្នំពេញ៖ សំដៅទប់ស្កាត់ ចំពោះសិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ: ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍និងទប់ស្កាត់នូវរាល់ការភ្លើត ភ្លើនណាមួយនោះក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី១៣ ខែកុម្ភនេះបានចេញសេចក្តីណែនាំមួយស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ក្នុងសេចក្តីណែនាំនេះក្រសួងអប់រំបានបញ្ជាក់ថា “ទិវាមួយនេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជន មួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាកវប្បធម៌ និង ប្រពៃណីជាតិរបស់ខ្មែរ”។ ជាមួយគ្នាក្រសួងបានបញ្ជាក់ឱ្យដឹងដែរថាដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការណែនាំដូចតទៅ៖ ១- ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីជៀសវាងការយល់ច្រឡំដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ២- ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ៣- ត្រូវបញ្ញាបការអប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ៤- ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្ត អប់រំមិត្ត៥- ត្រូវទំនាក់ទំនងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាន នានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី៦- ត្រូវរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា។៧- មន្ទីរអប់រំ យុវជន និងកីឡារាជធានី…

  • ស្ថានភាពគុណភាពខ្យល់នៅកម្ពុជារក្សាបានគុណភាពល្អ និងល្អណាស់

    ស្ថានភាពគុណភាពខ្យល់នៅកម្ពុជារក្សាបានគុណភាពល្អ និងល្អណាស់

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានឱ្យដឹងថា៖តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថា កំឡុងពេលត្រួតពិនិត្យនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជា ទទួលបានគុណភាពខ្យល់ល្អ និងល្អណាស់។ ការរក្សាបាននូវគុណភាពខ្យល់ល្អនេះដែរគឺទាំង នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា៕ ដោយ៖ម៉ាដេប៉ូ

  • កម្ពុជាព្រមាន​ពី​ការ​កើន​ឡើង​ជំងឺអ៊ុតស្វា

    កម្ពុជាព្រមាន​ពី​ការ​កើន​ឡើង​ជំងឺអ៊ុតស្វា

    ភ្នំពេញ៖ ក្រសួង​សុខាភិបាល​​ព្រមាន​​​ពី​ការ​កើន​ឡើង​ជំងឺ​អឹមផក(ឈ្មោះដើមជំងឺអ៊ុតស្វា)នៅ​កម្ពុជា ស្របគ្នានឹង​និ​ន្នាការលើ​សកលលោកកំពុងកើនឡើងគួរព្រួយបារម្ភ។ ការព្រមាននេះ ក៏ស្របពេលកម្ពុជា​រក​ឃើញករណីថ្មីជា​បន្តបន្ទាប់ ពោលសរុបមានចំនួនប្រាំបួនករណី​ហើយរហូត​មក​ទល់​ពេលនេះ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​សុខាភិបាល​កាលពីថ្ងៃអាទិត្យបាន​បញ្ជាក់ថា នៅ​ថ្ងៃទី៩ និង​ថ្ងៃទី ១០ ខែកុម្ភៈ ​វិទ្យា​ស្ថាន​ជាតិ​សុខភាព​សាធារណៈ បាន​រកឃើញករណី​ជំងឺ​អឹម​ផេកនេះ​ចំនួន ៣ករណី​ថ្មីបន្ថែមទៀត។ ករណីថ្មីនេះ គឺកើតមាន​នៅ​ខណ្ឌ​ដង្កោ ខណ្ឌទួលគោក និង​ខណ្ឌ​ពោធិ៍​សែនជ័យ រាជ​ធានីភ្នំពេញ ខណៈអ្នកជំងឺបាន​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ត្រឹមត្រូវ។ គិតមកដល់បច្ចុប្បន្ន កម្ពុជា​ បានរកឃើញអ្នកកើតជំងឺនេះ​​សរុប​ប្រាំករណី​។ ចំពោះរោគសញ្ញា គឺមានកន្ទួល​រមាស់ជាមួយពងទឹក​នៅ​លើ​មុខ បាតដៃ ជើង ដង​ខ្លួន ភ្នែក មាត់​ គ្រុនក្តៅ ​ហើម​កូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ ឈឹចង្កេះ និង​អស់​កម្លាំង។ នេះបើតាមការអះអាងរបស់ក្រសួង​សុខាភិបាល។ ​តាម​ការ​ផ្សព្វផ្សាយ​របស់​អង្គ​ការ​សុខភាព​ពិភពលោក នៅ​ថ្ងៃទី​ ២៥ ខែ​មករា ឆ្នាំ ២០២៤ ជំងឺអឹម​ផក​បាន​និង​កំពុង​ផ្ទុះ​រាល​ដាល​ក្នុង​ប្រទេស​ចំនួន ១១៧ ដែល​ក្នុង​នោះ​មានករណី​ឆ្លង​ជំងឺ​អឹមផក​សរុបជាងប្រាំបួនម៉ឺននាក់ និង​ករណី​ស្លាប់ចំនួន ១៧៦នាក់ នៅ​លើពិភពលោក។ ដោយ​មើល​ឃើញ​មាន​សញ្ញាណ​កើន​ឡើងគួរ​ឲ្យ​ព្រួយ​បារម្ភនេះ ក្រសួងសុខាភិបាល​អំពាវនាវ និង​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវយក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ ​ដើម្បី​បង្ការ​នូវ​ការរីក​រាល​ដាល​ជំងឺ​អឹមផក​ជា​ចង្កោម ឬ​ទ្រង់​ទ្រាយ​ធំ​ជាយ​ថាហេតុ…

  • វិស័យឧស្សាហកម្ម និងសេវាកម្ម នឹងមានតម្រូវការទីផ្សារការងារខ្ពស់

    វិស័យឧស្សាហកម្ម និងសេវាកម្ម នឹងមានតម្រូវការទីផ្សារការងារខ្ពស់

    ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានព្យាករថា ទីផ្សារការងារក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម នឹងមានកំណើនការងារខ្ពស់។ ជាក់ស្តែងនៅឆ្នាំ ២០២៥- ២០២៦ខាងមុខនេះ កម្ពុជាអាចនឹងបង្កើតការងារបន្ថែមក្នុងវិស័យនេះចំនួន ២៣៥,០០០នាក់ក្នុងមួយឆ្នាំ។ ចំនួននេះនឹងធ្វើឱ្យចំនួនអ្នកមានការងារសរុបកើនឡើងដល់ប្រមាណ ១០,២លាននាក់នៅត្រឹមឆ្នាំ២០២៦។ ក្រសួងការងារ បានកត់សម្គាល់ដែរថា វិស័យឧស្សាហកម្មដែលជាក្បាលម៉ាស៊ីនបង្កើតការងារ ត្រូវបានព្យាករថា នឹងបង្កើតការងារប្រមាណ១៦ម៉ឺន៥ពាន់នាក់ក្នុងមួយឆ្នាំ ឬស្មើនឹងអត្រាកំណើនការងារ៥,៧ភាគរយ។ រីឯវិស័យសេវាកម្មវិញ ត្រូវបានរំពឹងថានឹងបង្កើតការងារប្រមាណ១៦ម៉ឺន៧ពាន់នាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រាកំណើនការងារ៤,៤ភាគរយ។ និន្នាការកំណើនការងារនៅក្នុងវិស័យទាំង២នេះ គឺដោយសារការកើនឡើងនៃតម្រូវការក្នុងការពង្រីកផលិតកម្ម និងអាជីវកម្ម។ ជាក់ស្តែង វិស័យឧស្សាហកម្ម បានកើនឡើងពី ២៦,៥ភាគរយ នៅឆ្នាំ២០១៨ រហូតដល់ ៣១,៤ភាគរយ នៅឆ្នាំ២០២៥។ រីឯវិស័យសេវាកម្មក៏មានការកើនឡើងផងដែរគឺពី៣៨ភាគរយ ដល់ជាង ៤១ភាគរយ។ ផ្ទុយពីវិស័យឧស្សាហកម្ម និងសេវាកម្ម វិស័យកសិកម្ម ត្រូវបានព្យាករណ៍ថា ចំនួនការងារនឹងថយចុះប្រមាណ ៩៨,០០០នាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រាថយចុះការងារ ៣,៥ភាគរយក្នុងមួយឆ្នាំ។ សូមបញ្ជាក់ថា អនុវិស័យដែលមានអត្រាកំណើនការងារលឿន និងចំនួនការងារបង្កើតបន្ថែមថ្មីៗច្រើនក្នុងមួយឆ្នាំមាន៖ ភោជនីយដ្ឋាន និងសណ្ឋាគារ, សំណង់ និងឧស្សាហកម្មផ្សេងទៀត។ ដោយឡែក អនុវិស័យផ្សេងទៀត ដែលផ្តល់ឱកាសការងារច្រើនជាង…

  • ជនសង្ស័យ ២២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿង ញៀនទូទាំងប្រទេសចំនួន ១៣ករណី ថ្ងៃទី១២ ខែកុម្ភៈ

    ជនសង្ស័យ ២២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿង ញៀនទូទាំងប្រទេសចំនួន ១៣ករណី ថ្ងៃទី១២ ខែកុម្ភៈ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន២២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៣ករណី ទូទាំងប្រទេស នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ២២នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ១២នាក់ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៨នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី១២ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៥១១៧,៨៤ក្រាម ។ កេតាមីន(Ke) ស្មើ ១៨,៦១ក្រាម ។ អុិចស្តាសុី(mdma) ស្មើ ៣៧,៦៤ក្រាម ។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី/ភារ៉ា

  • យានយន្តល្មើសចំនួន ១៨៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១២ខែកុម្ភៈ

    យានយន្តល្មើសចំនួន ១៨៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១២ខែកុម្ភៈ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៤៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៥៥គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ១០៩គ្រឿង ម៉ូតូ ១៤៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៨៥គ្រឿងមានរថយន្តធំ០៣គ្រឿង រថយន្តតូច ៦៩គ្រឿង និងម៉ូតូចំនួន ១១៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៦នាក់ និងរងរបួស ១៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៦នាក់ និងរងរបួស ១៨នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្តាលអោយមនុស្សស្លាប់ ៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៨នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០២នាក់ ធ្ងន់ ០២នាក់ ស្រាល ០២នាក់ មិនគោរពសិទ្ធិ ០៤លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៣នាក់ ស្រាល ០៣នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០១នាក់ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ ធ្ងន់ ០១នាក់ស្រាល ០១នាក់ និងស្រវឹង ០១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ ស្រាល ០២នាក់៕ ដោយ៖ ប៊ុនធី និង…

  • ការដ្ឋាន សាសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម – ព្រែកប្រា) នឹងបើកដំណើរការសាងសង់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ

    ការដ្ឋាន សាសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម – ព្រែកប្រា) នឹងបើកដំណើរការសាងសង់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ

    (ភ្នំពេញ)៖ របាយការណ៍ បង្ហាញថា ពិធីបើកការដ្ឋាន សាសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម – ព្រែកប្រា) ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភា្ជប់ ប្រវែងសរុប ៨០៤.៣០ ម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រ ជាមានិតចិន ថ្ងៃចន្ទ ១០កើត ខែមាឃ ស្នាំថោះ បញ្ចសក ព.ស ២៥៦៧ រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ។ របាយការណ៍ បង្ហាញទៀតថា ម្ចាស់គម្រោង សាសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់ អង្រែ ក្រោម – ព្រែកប្រា) គឺ ក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន ។ ទីប្រឹក្សា ត្រួតពិនិត្យ គឺ ក្រុមហ៊ុនទីប្រឹក្សាបច្ចែកទេស ក្វាងចូវ វ៉ានអាន និង សាងសង់ ដោយ ក្រុមហ៊ុនសំណង់ សៀងហៃគ្រុប…

  • រូបភាពស្រស់ស្អាត នៃប្រភេទផ្កាកេសរកូល ក្នុងសួនកេសរកូលធម្មជាតិ

    រូបភាពស្រស់ស្អាត នៃប្រភេទផ្កាកេសរកូល ក្នុងសួនកេសរកូលធម្មជាតិ

    (ភ្នំពេញ)៖ សួនកេសរកូលធម្មជាតិ បានបង្ហាញរូបភាពដ៏ស្រស់ស្អាត នៃប្រភេទ ផ្កាកេសរកូល ដែលមន្ត្រីជំនាញបានកំពុងយកចិតទុកដាកដាក់ដាំដុះ និង ថែទាំ ១.ផ្កាកេសរកូលសង្វាបេះដូង២.ការដាំថែទាំ៣.ផ្កាកេសរកូលចម្ប៉ាមាស៤.ការដាំថែទាំ៥ ផ្កាកេសរកូលចម្ប៉ាជម្ពូ៦ ការដាំថែទាំ៧.ផ្កាកេសរកូលរំយោលលឿងភ្នែកខ្មៅ៨.ផ្កាកេសរកូលទាំង៣៩.ផ្កាកេសរកូលក្ងោកស្វាយដើមខ្លី១០ ការដាំថែទាំ ថតដោយ ៖ សួនកេសរកូលធម្មជាតិ

  • អ្នកនាំពាក្យក្រសួងបរិស្ថាន៖ យុទ្ធនាការចែកកូនឈើជូនពលរដ្ឋដាំដោយឥត គិតថ្លៃចំនួន ១លានដើម នៅក្នុងឆ្នាំ២០២៤ នឹងទទួលបានជោគជ័យ

    អ្នកនាំពាក្យក្រសួងបរិស្ថាន៖ យុទ្ធនាការចែកកូនឈើជូនពលរដ្ឋដាំដោយឥត គិតថ្លៃចំនួន ១លានដើម នៅក្នុងឆ្នាំ២០២៤ នឹងទទួលបានជោគជ័យ

    ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន តាមរយះ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានរាជធានី និងខេត្តនានា បានបណ្តុះកូនឈើចំនួន ៤១៦,១៦៣ដើម សម្រាប់យុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងមានកូនឈើជាង៧០ម៉ឺនដើមក្នុងដៃ ទី១ គឺមន្ទីរបរិស្ថានបានបណ្តុះបានកូនឈើចំនួនជាង៤០ម៉ឺនដើម ទី២ គឺក្រសួងបានទទួល កូនត្នោតចំនួនជាង៣០ម៉ឺនដើម ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ជូនក្នុង១ឆ្នាំបន្ថែមទៀត ។ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃថាយុទ្ធនាការ ១០ តុលា ចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋដាំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងទទួលបានជោគជ័យ ដោយមន្ត្រីបរិស្ថាននៅតាមមន្ទីរទូទាំងរាជធានី-ខេត្ត បន្តបណ្តុះកូនឈើគ្រប់ប្រភេទ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ដើម្បីចែកជូនប្រជាពលរដ្ឋចាប់ពៅខែកក្កដាខាងមុខតាមគ្រោងទុក។…