-
ជនសង្ស័យ ៣៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី១១ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិបានឲ្យដឹង ថា ជនសង្ស័យចំនួន៣៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិ ការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ៨នាក់(ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២៣នាក់ស្រី ២នាក់ បើកបរ ក្រោម ឥទ្ធិពល ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុង ថ្ងៃទី១១ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៣៥៤,១០ក្រាម និង៣កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ ២,៣៣ក្រាម ។កេតាមីន(Ke) =ស្មើ២៦,៧៤ក្រាម។ អុិចស្តាសុី(mdma) ស្មើ…
-
យានយន្តល្មើសចំនួន ១៣៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១១ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥៧គោលដៅ មាន យានយន្តចូលគោលដៅចំនួន ២០៣គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៨៦គ្រឿង ម៉ូតូ ១១៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៣៣គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច៤៨ គ្រឿង និងម៉ូតូចំនួន ៨៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៩នាក់ និងរងរបួស ២៤នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្តាលអោយមនុស្សស្លាប់៩នាក់ និងរងរបួសធ្ងន់ស្រាលចំនួន២៤នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០៣នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០នាក់ ធ្ងន់ ០៣នាក់ ស្រាល ០២នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០៣នាក់ ធ្ងន់ ០នាក់ ស្រាល ០១នាក់ ប្រជែងគ្រោះថ្នាក់ ០៥លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៩នាក់ ស្រាល ០២នាក់ និងបត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០នាក់ ធ្ងន់ ០២នាក់ ស្រាល ០៥នាក់៕ ដោយ៖ ប៊ុនធី និង…
-
សមិទ្ធផលនានាក្នុងវត្តអង្គសឹង្ហ ឃុំចំបក់ ស្រុកបាទី ដែលចំណាយការសាងសង់ជាង ២១ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

តាកែវ៖ ឧបដ្ឋានសាលា របង រួមទាំងសមិទ្ធផលផ្សេងៗទៀត ដែលបានសាងសង់រួចរាល់ គិតជាទឹកប្រាក់អស់ជាង ២១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាការចូលរួមចាប់មគ្គផល របស់ប្រជាពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ ស្ថិតនៅក្នុងវត្តអង្គសឹង្ហ ភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ និងមានរៀបចំពិធីស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះភិក្ខុ តាណន្តរោ ចេន ជាតា ព្រះចៅអធិការអង្គសឹង្ហ ដោយមានការនិមន្តចូលរួមពី សម្ដេចពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ផងដែរ។ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តតាកែវ មានប្រសាសន៍ថា កម្មវិធីថ្ងៃនេះ អាចប្រព្រឹត្តទៅបានដោយសារផ្លែផ្កានៃសន្តិភាព ដែលកើតចេញពីការស្វែងរកបានយ៉ាងលំបាក របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានប្តូរផ្តាច់ស្វែងរកសន្តិភាព បង្រួបង្រួមជាតិ និងឯកភាពទឹកដីតែមួយ របស់កម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ។ យើងរក្សាសុខដុមនីយកម្មសាសនាទាំងអស់ ដែលមាន នៅ កម្ពុជា អាចទំនាក់ទំនងគ្នាទៅមក និងរស់នៅក្នុងសង្គមជាតិតែមួយ ។…
-
រកឃើញកូនផ្សោតកើតថ្មីមួយក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ

ភ្នំពេញ៖ កូនសត្វផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណជា២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមឆ្មាំទន្លេ នៅអន្លង់កាំពី ខេត្តក្រចេះ ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការ WWF នៅវេលាម៉ោងប្រមាណ ១០ និង៤៥នាទី នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រទះឃើញកូនសត្វផ្សោតមួយក្បាល នៅអន្លង់កាំពី ជ្រោយបន្ទាយ ស្ថិតនៅ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រភពខាងលើនេះបានឱ្យដឹងផងថា៖កូនផ្សោតនេះស្ថិតក្នុងហ្វូងសត្វផ្សោត ០៦ក្បាល ផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១ ដែលកើតក្នុងឆ្នាំ២០២៤។ គួរបញ្ជាក់ថាសត្វផ្សោតទន្លេមេគង្គ ត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។នៅក្នុងប្រទេសកម្ពុជាសត្វផ្សោតទាំងនេះកំពុងរស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ រហូតទៅដល់ ព្រំប្រទល់ នៃប្រទេសឡាវ ប៉ែកខាងក្រោមនៃល្បាក់ខោនដែលមានចម្ងាយ១៨០គីឡូម៉ែត្រ។ បច្ចុប្បន្ននេះដែរ មានតែប្រទេសចំនួន០៦ប៉ុណ្ណោះ ដែលមានវត្តមានផ្សោតទឹកសាបរស់នៅ ហើយកម្ពុជាជាប្រទេសដែលមានផ្សោតទឹកសាបច្រើនជាងគេ ដែលកំពុងហែលឡើងចុះតាមខ្សែទឹកដងទន្លេមេគង្គនៅម្តុំព្រែកកាំពី ក្នុង ខេត្ត ក្រចេះ។ ក្រសួងកសិកម្មបានឱ្យដឹងដែរថា”សូមបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកនេសាទ ប្រសិនបើបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ 012897943, 011355883,…
-
អ្នកស្រុកអង្គរ នឹងធ្វើពិធីចាប់ត្រីរួមគ្នា សម្រាប់ប្រារព្វពិធីឡើងមាឃ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ

(សៀមរាប)៖ អាជ្ញាធរភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឱ្យដឹងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ពិធីចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍ដើម្បីយកធ្វើម្ហូបអាហារសម្រាប់ពិធីឡើងមាឃ នឹងត្រូវឡើងនាថ្ងៃអាទិត្យទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសប្ដាហ៍នេះ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នានេះ នៅក្នុងបឹងសហគមន៍ ដែលត្រូវបានអភិរក្ស ថែរក្សាដោយគណៈកម្មាការក្នុងភូមិ សម្រាប់យកធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកនៅក្នុងពិធីឡើងមាឃនោះ ដែលប្រជាពលរដ្ឋរស់នៅភូមិបង្កោង បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន តាំងពីបុរាណមកមិនដែលខកខានឡើយ។ លោកថា ពិធីចាប់ត្រីរួមគ្នានៅឆ្នាំ២០២៤នេះ មិនខុសប្លែកពីរាល់ៗឆ្នាំប៉ុន្មានឡើយ ដោយទឹកនៅក្នុងស្រះសហគមន៍សម្រាប់ឆ្នាំនេះហាក់មានការស្រកចុះច្រើន និងបង្កលក្ខណៈងាយស្រួលសម្រាប់ការចុះចាប់ត្រីរបស់បងប្អូននៅក្នុងភូមិ ប៉ុន្តែសម្រាប់ទិន្នផលត្រីវិញអាចនិងថយចុះជាងឆ្នាំមុន ខណៈដែលអ្នកភូមិ ក៏មានគម្រោងចូលរាប់ត្រីរួមគ្នាច្រើន ព្រោះថាឆ្នាំនេះ បើសិនមិនមានអ្វីប្រែប្រួលនោះទេ និងមានកម្មវិធីប្រគុំតន្ត្រីជូនបងប្អូនបានទស្សនាកម្សាន្តផងដែរ ។ សូមជម្រាបថា ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាប្រពៃណី ទំនៀមមួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួននោះ តែងតែរួមគ្នាប្រារព្វធ្វើនៅក្នុងខែមាឃ ជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខានឡើយ។ ក្នុងពិធីចាប់ត្រីនោះ នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ចាប់អារម្មណ៍ចំពោះគម្រោងគ្រប់គ្រងទឹកនៅក្នុងអាងស្ទឹងស្វាយចេក របស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍

ភ្នំពេញៈឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមប្រជុំពិភាក្សាគម្រោងស្តីពី “CKH1258: Svay Check River Restoration and Manazgement Project (Svay Check) in Banteay Meanchey Province” ជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះគម្រោងដែលផ្តោតលើការគ្រប់គ្រងទឹកនៅក្នុងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាគម្រោងត្រូវសិក្សា និងពិនិត្យលទ្ធភាពក្នុងការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធស្រោចស្រពឱ្យបានល្អ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវផលិតកម្មកសិកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច ស្របនឹងគោលនយោបាយអាទិភាពដែលក្រសួងកំពុងជំរុញសហគមន៍ កសិកម្មទំនើបឱ្យកាន់តែមានប្រសិទ្ធភាព៕ប្រភព៖ក្រសួងកសិកម្ម
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៤នាក់ និងរងរបួស ២០នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក បណ្តាលអោយមនុស្សស្លាប់ ៤នាក់ នឹងរងរបួសធ្ងន់ស្រាលចំនួន ២០នាក់។ របាយការណ៍ដដែលបញ្ជាក់ មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើស ល្បឿន ០៣លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ១១នាក់ មិនគោរពសិទ្ធិ ០៤លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០១នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០នាក់បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ និងកត្តាយាន ០១លើក ស្លាប់ ០នាក់ ធ្ងន់ ០២នាក់ ស្រាល ០១នាក់…
-
យានយន្តល្មើសចំនួន ៥២១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៧ខែកុម្ភៈ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៨ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១២២គោលដៅ មានយានយន្តចូលគោលដៅចំនួន៥៥៦គ្រឿង រថយន្តធំ១២គ្រឿង រថយន្តតូច ១៦៧គ្រឿង ម៉ូតូ ៣៧៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥២១គ្រឿងមានរថយន្តធំ១២គ្រឿង រថយន្តតូច ១៤៣គ្រឿង និងម៉ូតូចំនួន ៣៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៣៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀន ទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៨ ខែកុម្ភៈ

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៣៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៣៤នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៨នាក់ស្រី ៤នាក់បើកបរក្រោមឥទ្ធិពល ២ករណី ឃាត់ ២នាក់ស្រី ០នាក់ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ស្រី ០នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៣០,៦១ក្រាម និង៤៨កញ្ចប់តូច។កេតាមីន(Ke) ស្មើ ៤,៣០ក្រាម។លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី/ភារ៉ា