-
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្ត គ្រប់ប្រភេទ ជា បណ្តោះ អាសន្នក្នុងអំឡុងពេលប្រារព្ធមីទ្ទីង បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនឹងរៀបចំធ្វើមីស្ទឹងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទី ដោយធ្វើការជួបជុំនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូតិ៍លេខ២៧៧០ លើផ្លូវម៉ៃដា(លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន ១០.០០០នាក់ មកពីតាមបណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកធ្វើការ ដង្ហែក្បួនចេញពីទីតាំងជួបជុំទៅតាមផ្លូវសំខាន់ៗ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ។ក្នុងអំឡុងពេល នៃការជួបជុំធ្វើមីស្ទឹងបើកយុទ្ធនាការឃោសនា នៅទីតាំងខាងលើនេះ អាចមានចរាចរ មមាញឹកខ្លាំងដោយសារ មធ្យោបាយ ធ្វើដំណើររបស់សមាជិក-សមាជិកាគណបក្សដែលអញ្ជើញចូលរួម ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លង កាត់តំបន់ ប្រារព្ធពិធីឡើយ ចៀសវាង ការកកស្ទះចរាចរណ៍កើតឡើង។ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀស ការធ្វើដំណើរ ឆ្លងកាត់ ទីតាំងប្រារព្ធមីស្ទឹង និងតាមដងផ្លូវហែក្បួនបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ ៕…
-
បង្គារចាក់ចាហួយជាង ៤ពាន់គីឡូក្រាម ត្រូវបានកម្លាំងជំនាញ រកឃេីញ នៅតំបន់ត្រឡោកបែក ក្រុងភ្នំពេញ

(ភ្នំពេញ)៖ នារដូវសែនចិន-វៀតណាម នឹងឈានមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម មន្ដ្រីអគ្គ នាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ នាព្រលឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះ ត្រួត ពិនិត្យទំនិញនៅតំបន់ត្រឡោកបែក ខណ្ឌសែនសុខ រាជធានីភ្នំពេញ រក ឃើញ បង្គារ មានចាក់ចាហ៊ួយចំនួនជាង ៤ពាន់គីឡូក្រាម។ លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានចាប់ផ្តើមតាំងពីម៉ោង៣ទៀបភ្លឺ ដើម្បីធ្វើ ការឃ្លាំមើល ដោយជាលទ្ធផល ក្រៅពីទំនិញផ្សេងៗ ដូចជាមឹក ក្តាម និងអយស្ទ័រ ជាដើម ពុំបានរកឃើញវត្តមានសារធារធាតុគីមីហាមឃាត់នោះទេ ប៉ុន្តែបានរកឃើញ និងដកហូតបង្គារមានចាក់ចាហ៊ួយ ចំនួន ២៦០កេស ស្មើនឹងប្រមាណ ៤ ២៣៥គីឡូក្រាម។ លោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញរូបនេះ ក៏បានពន្យល់ អប់រំ ណែនាំ…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៧ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៩នាក់ នឹងរងរបួស ១៩នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្តាលអោយមនុស្សស្លាប់៩ នឹងរងរបួសធ្ងន់ស្រាលចំនួន១៩នាក់។ របាយការណ៍ដដែលបញ្ជាក់ មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៧លើក ស្លាប់ ០៧នាក់ ធ្ងន់ ១១នាក់ ស្រាល ០២នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ប្រជែង ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ និងកត្តាយាន ០២លើក ស្លាប់ ០នាក់ ធ្ងន់ ០៣នាក់ ស្រាល ០២នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន ៥៣៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៧ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៧ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១១២គោលដៅ មានយានយន្តចូលគោលដៅចំនួន៥៦៩គ្រឿង រថយន្តធំ០៤គ្រឿង រថយន្តតូច ១១៦គ្រឿង ម៉ូតូ ៤៤៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន ៥៣៩គ្រឿងមានរថយន្តធំ០៤គ្រឿង រថយន្តតូច ១០៩គ្រឿង និងម៉ូតូចំនួន ៤២៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៧៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនទូទាំងប្រទេស ចំនួន ២៩ករណី ថ្ងៃទី៧ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យ ដឹងថា ជនសង្ស័យចំនួន៧៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៩ករណី ទូទាំងប្រទេស នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៧៧នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ២នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១៩ករណី ឃាត់ ៤៨នាក់ស្រី ៤នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២៧នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៧ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៦៩,៩៨ក្រាម និង១២កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ ១,៨៨ក្រាម។ លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី/ភារ៉ា
-
វិបត្តិខ្វះទឹកចាប់ផ្តើមបំផ្លាញស្រែប្រាំង រដ្ឋបន្តអន្តរាគមន៍

ភ្នំពេញ៖វិបត្តិខ្វះខាតទឹកបានបន្តគំរាមគំហែងខេត្តដាំដុះស្រូវប្រាំងនៅទូទាំងប្រទេសកម្ពុជា ដែលធ្វើឲ្យដំណាំស្រូវ ជិតបីពាន់ហិកតារងការខូចខាត និងប្រមាណ ១៦.០០០ហិកតាស្ថិតក្នុងហានិភ័យ។ នេះបើតាមរបាយការណ៍ដែលទូរទស្សន៍អប្សរាទទួលបានពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៦ ខែកុម្ភៈនេះ។ តាមរបាយការណ៍ទាំងពីរនោះ បានបង្ហាញថា មានខេត្តដាំដុះស្រូវប្រាំងធំៗចំនួនបី គឺខេត្តបាត់ដំបង់ បានរងផលប៉ះពាល់ជាង៩ ៥០០ ហិកតា ក្នុងនោះ បានអន្តរាគមន៍បានជាង ៤ ០០០ហិកតា ដោយពុំទាន់មានការខូចខាត់ស្រូវនៅឡើយទេ។ ចំណែកខេត្តពោធិ៍សាត់ បានរងផលប៉ះពាល់ជាង ១៤ ០០០ ហិកតា ។ក្នុងនោះ បានអន្តរាគមន៍បានជាង៤ ៧០០ ហិកតា ដោយខូចខាតស្រូវជិត២ ៥០០ ហិកតា និងខេត្តបន្ទាយមានជ័យ រងផលប៉ះពាល់ជាង១ ៣០០ ហិកតា ក្នុងនោះបានអន្តរាគមន៍១៧ ហិកតា ដោយរងការខូចខាតចំនួន ៣៦០ ហិកតា។ ឯកឧត្តម គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ទូរទស្សន៍អប្សរាបន្ថែមថា គិតត្រឹមថ្ងៃតី ៥ ខែកុម្ភៈ ខេត្ត ដែលរងផលប៉ះពាល់ទាំងនោះ នៅតែមានស្ថានភាពខ្វះខាងប្រភពទឹក ខណៈខេត្តកំពង់ឆ្នាំង…
-
ការលក់ដូរមមាញឹក ខណៈបុណ្យចូលឆ្នាំចិនកាន់តែខិតចូលមកដល់

ភ្នំពេញ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះនឹងឈានចូលមកដល់ នៅ ថ្ងៃទី១០,១១និងទី១២ ខែ កុម្ភៈ ឆ្នាំ ២០២៤។ចំណែកថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ ២០២៤គឺជាថ្ងៃសែន ជីដូន ជីតា របស់បងប្អូនជនជាតិចិន។ ជាមួយនឹងបុណ្យប្រពៃណីដ៏សំខាន់នេះដែរ ទោះបីជានៅប្រជាជន កម្ពុជា ភាគច្រើនលើសលុបមិនមែនជាជនជាតិចិនក៏ដោយ តែប្រជា ពលរដ្ឋ ខ្មែរកាត់សែស្រឡាយចិន តែងតែរៀបចំគ្រឿងរណ្តាប់សែន ព្រេន ជូនម្ចាស់ទឹកម្ចាស់ដី ជីដូនជីតាកុងម៉ា ក្នុងនោះ មានការរៀបចំសែន បាយសម្ល គ្រឿងភេសជ្ជៈមាន់ ទា នំពងទា ផ្លែឈើ ក្រដាសមាសប្រាក់ ដុតសែន ។ អ្វីដែលគេមិនសូវ រំលង បាននោះគឺទាខ្វៃ និងជ្រូកខ្វៃ ទៅតាម លទ្ធភាពគ្រួសាររៀងៗខ្លួន។ ទន្ទឹមនឹងការត្រៀមទទួលឆ្នាំថ្មីរបស់ជនជាតិចិននេះដែរ រយៈពេល ប៉ុន្មាន ថ្ងៃ នេះគេសង្កេត ឃើញនៅតាមផ្សារជាច្រើនក្នុង រាជធានីភ្នំពេញ ពិសេសផ្សារអូរឬស្សី ផ្សារដើមគ ជាដើម បងប្អូនខ្មែរសែស្រឡាយចិនជា ច្រើនបាននាំគ្នាសម្រុកទិញចំណីចំណុក របស់តុបតែងផ្ទះសម្បែង…
-
ជនសង្ស័យ ១៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៨ករណី ថ្ងៃទី៦ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិ បាន ឲ្យដឹងថា ជនសង្ស័យចំនួន១៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ១៤នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៨នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៥នាក់ស្រី ០នាក់ ។ បើកបរក្រោម ឥទ្ធិពល ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ប្រើប្រាស់ ០ករណី ឃាត់ ០នាក់ស្រី ០នាក់ វត្ថុតាង ដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែកុម្ភៈ រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ៥៥,៦១ ក្រាម និង៥កញ្ចប់តូច។ លទ្ធផលខាងលើ ០៦អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី/ភារ៉ា
-
យានយន្តល្មើសចំនួន ៥៤៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៦ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៦ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៩៦២គោលដៅ មានយានយន្តចូលគោលដៅចំនួន៩៦២គ្រឿង រថយន្តធំ០៣គ្រឿង រថយន្តតូច ២៨៨គ្រឿង ម៉ូតូ ៦៧១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន ៥៤៧គ្រឿងមានរថយន្តធំ០៣គ្រឿង រថយន្តតូច ១១៨គ្រឿង និងម៉ូតូចំនួន ៤២៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៦ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៦នាក់ នឹងរងរបួស ១៤នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១២លើក បណ្តាលអោយមនុស្សស្លាប់ ៦នាក់ នឹងរងរបួសធ្ងន់ ស្រាលចំនួន ១៤នាក់។ របាយការណ៍ដដែលបញ្ជាក់ ថាមូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៦លើក ស្លាប់ ០៥នាក់ ធ្ងន់ ០៦នាក់ ស្រាល ០១នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ ប្រជែងគ្រោះថ្នាក់ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ ធ្ងន់ ០១នាក់ ស្រាល…