-
យានយន្តល្មើសចំនួន ៦៦៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៤ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៤ ខែកុម្ភៈធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧៣គោលដៅ មាន យានយន្តចូលគោលដៅចំនួន៩៦៩គ្រឿង រថយន្តធំ២២គ្រឿង រថយន្តតូច ២០៣គ្រឿង ម៉ូតូ ៧៤៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦៦៥គ្រឿងមានរថយន្តធំ០៣គ្រឿង រថយន្តតូច ១៥១គ្រឿង និងម៉ូតូចំនួន ៥១១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី៤ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៥នាក់ នឹងរងរបួស ៨នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៧លើក បណ្តាលអោយមនុស្សស្លាប់ ៥នាក់ នឹងរងរបួសធ្ងន់ស្រាលចំនួន ៨នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៤លើក ស្លាប់ ០១នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០១នាក់ និងមិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០៣នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៤២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី៤ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹង ថា ជនសង្ស័យចំនួន ៤២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិ ការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២២ករណី ទូទាំងប្រទេស នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៤២នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៣នាក់ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ១៩នាក់ស្រី ០នាក់ បើកបរក្រោម ឥទ្ធិពល ៩ករណី ឃាត់ ១២នាក់ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៨៩,១៨ក្រាម និង៧កញ្ចប់តូច។ លទ្ធផលខាងលើ ០៩អង្គភាព បានចូលរួម បង្ក្រាប ៕ ដោយ ៖ ប៊ុនធី…
-
ក្រសួងអប់រំ ហាមឃាត់ដាច់ខាតការប្រមូលថវិកាពីសិស្ស ដើម្បីបង់ថ្លៃ ទឹក ភ្លើង និងសំរាម នៅតាមសាលារៀន

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីណែនាំមួយដោយហាមឃាត់ដាច់ខាតការតម្រូវឱ្យប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំដើម្បី បង់ថ្លៃទឹកភ្លើង របស់សាលារៀន។ ក្នុងសេចក្តីណែនាំនេះក្រសួងអប់បានធ្វើការបំភ្លឺពីករណីកៀរគរថវិកាសប្បុរសជនដើម្បីគាំទ្របន្ថែមដល់ដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ។ ក្រសួងអប់រំបាន់លើកឡើងថា” ថ្មីៗនេះមានការលើកឡើងរបស់សារព័ត៌មាន មួយ ចំនួន ជុំវិញករណីការស្នើឱ្យមាតាបិតា អ្នកអាណា ព្យាបាលសិស្ស ចូលរួម ថវិកា សម្រាប់គាំទ្របន្ថែមលើដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ ដូចជាការចូលរួមបង់ថ្លៃទឹក ភ្លើង សំរាម ក្នុងមួយឆ្នាំ សិក្សា ប្រមាណពី ១ម៉ឺន ទៅ ៣ម៉ឺនរៀល”។ ជាមួយការ បញ្ជាក់ខាងលើនេះក្រសួង អប់រំ ក៏បានចេញសេចក្តីបំភ្លឺចំនួន៧ចំណុចដល់សាធារណៈជនផងដែរ ៕ ដោយ ៖ ម៉ាដេប៉ូ
-
អាជ្ញាធរជាតិអប្សរា បញ្ចប់ការរៀបចំទីទួលប្រាសាទគោកបល្ល័ង្កដើម្បីទុកជាទីកន្លែង អភិរក្ស និងជាទីកន្លែងគោរពបូជា

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា រួមជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋរស់នៅជុំវិញនោះ បានរួមគ្នាធ្វើពិធីបួងសួងសុំសេចក្តីសុខ បន្ទាប់ពីបានបញ្ចប់ការសម្អាតទីទួល កាប់ឆ្ការព្រៃ និងស្តារកសិន្ធុទឹក នៅប្រាសាទគោកបល្ល័ង្គ ដើម្បីអភិរក្សទីទួលបុរាណដ្ឋានមួយនេះ ចៀសវាងការបាត់បង់ ទុកជាកេរដំណែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅគោរពបូជា។ ក្រសួងវប្បធម៌បានឱ្យដឹងនៅថ្ងៃទី ២ខែកុម្ភៈ ឆ្នាំ ២០២៤នេះថា៖ក្រោយការងារសម្អាត រៀបចំរួចរាល់នៅលើទីទួលនៃប្រាសាទគោកបល្ល័ង្កនេះ នឹងមិនក្លាយជាទីកន្លែងចោលសំរាម និងគំនរបាក់បែកផ្សេងៗដែលប្រជាពលរដ្ឋឈប់ប្រើប្រាស់ មកបោះចោលនៅទីនេះទៀតឡើយ។ គួរបញ្ជាក់ថា ប្រាសាទគោកបល្ល័ង្ក មានទីតាំងស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប។ ក្រោយមានការរាយការណ៍ អំពីការរំលោភបំពាន ដោយចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ដោយបានធ្វើកំណាយរៀបចំវត្ថុដែលនៅសេសសល់មួយចំនួនរក្សាទុកនៅទីតាំងដើម ដើម្បីកិច្ចការងារអភិរក្ស និងជាការគោរពបូជាពីសំណាក់ប្រជាពលរដ្ឋ៕ ដោយ ៖ ម៉ាដេប៉ូ
-
ចាបព្រៃវែង សម្បូររស់នៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ខេត្តតាកែវ

ភ្នំពេញ៖ នៅតំបន់បឹងព្រែកល្ពៅត្រូវបានទទួលស្គាល់ថាជាទីតាំងដែលមានចំនួនសត្វស្លាបប្រភេទនេះច្រើនជាងគេនៅប្រទេសកម្ពុជា និងអាចជានៅទូទាំងអាស៊ីអាគ្នេយ៍ទៀតផង ។ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះថា៖ មន្រ្តីឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅតែងចុះអង្កេតតាមដានចាបព្រៃវែងដើម្បីកិច្ចការពារសត្វព្រៃ និងក៏ដូចជាអភិរក្សសត្វព្រៃកម្រៗនៅតំបន់នេះ ។ សត្វចាបព្រៃត្រូវបានគេដឹងថាជាសត្វធ្វើការពងកូននៅអឺរ៉ុប និង ទ្វីបអាស៊ីខាងជើង ហើយពួកវាតែងតែ បំលាស់ទីមកកាន់តំបន់អាស៊ី ប្រទេសឥណ្ឌា និង ប្រទេសចិន ភាគខាងត្បូងនៅរដូវត្រជាក់ និង ហោះហើរត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ ។ គួរបញ្ជាក់ថា ចាបព្រៃវែង ជាសត្វរស់នៅជាហ្វូង កម្ពស់ ១៥ សង់ទីម៉ែត្រ។ សត្វប្រភេទនេះ បើជាឈ្មោល ក្នុងរដូវបន្តពូជ មានមុខ និងបំពង់ ក ពណ៌ខ្មៅ ផ្នែកពោះពណ៌លឿង វ័ណ្ឌទ្រូងត្នោត និងមានឆ្នូតស្លាប ស នៅដើមស្លាប។ ចំណែកសត្វឈ្មោលរដូវមិន បន្តពូជវិញ មានបំពង់ក និងផ្នែកពោះ ពណ៌លឿងទុំ និងមានវ័ណ្ឌទ្រូង ពណ៌ត្នោត មានឆ្នូតស្លាប ស។ ដោយឡែក ញីមានលក្ខណៈស្រដៀងឈ្មោល គឺនៅរដូវមិនបន្តពូជ ប៉ុន្តែគ្មានវ័ណ្ឌទ្រូងត្នោតទេ…
-
ខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ១-៣ ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី ០,៥០-១,០០ម៉ែត្រ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និង ឧតុ និយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រ កម្ពុជា សម្រាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤៖ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់គ្រប ដណ្តប់ លើប្រ ទេសកម្ពុជាកាន់តែបន្តចុះខ្សោយ រួមជាមួយនឹងខ្យល់មូសុងឦសាន បក់ខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២១-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ៖⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕ ដោយ ៖ ភារ៉ា និង ប៊ុនធី
-
ក្រុមការងារ ODF+ ថ្នាក់ខេត្ត ចុះផ្ទៀងផ្ទាត់លើការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ នៅក្នុងស្រុកមុខកំពូល

ខេត្តកណ្តាល៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងជាប្រធាន PWG និងជាប្រធានក្រុមការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)ថ្នាក់ខេត្ត បានអញ្ជើញជាអធិបតីក្នុងការផ្ទៀងផ្ទាត់លើការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF+)ថ្នាក់ ភូមិ ឃុំ ស្រុក នៅស្រុកមុខកំពូល កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល អាជ្ញាធរស្រុកមុខកំពូល មន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម ដៃគូសហការដោយអង្គការ water Aids អាជ្ញាធរភូមិ-ឃុំ និងមន្ត្រីជំនាញជាច្រើនរូបទៀត។ ក្នុងឱកាសចុះផ្ទៀងផ្ទាត់ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត បានបញ្ជាក់ថា៖ ការចុះផ្ទៀងផ្ទាត់ (ODF+) នៅស្រុកមុខកំពូល នាពេលនេះគឺជាការចុះវាយតម្លៃដោយថ្នាក់ខេត្ត ដើម្បីបញ្ជាក់អំពីសុក្រិតភាពនៃការអះអាងតាមរយ:សេចក្តីប្រកាសផ្ទៃក្នុង(ODF+) របស់រដ្ឋបាលស្រុកមុខកំពូលនិងការផ្តល់កិត្តិយសប្រកបដោយគុណតម្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកមុខកំពូល ដែលបានចូលរួមប្រតិបត្តិអនាម័យល្អ ស្របតាមគោលការណ៍ណែនាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ បន្ទាប់ពីការត្រួតពិនិត្យថ្នាក់ ភូមិ ឃុំ ស្រុក បានបញ្ចប់រួចជាស្ថាពរហើយ ក្រុមការងារថ្នាក់ជាតិនឹងចុះមកវាយតម្លៃថ្នាក់ខេត្តវិញម្ដង ។ ការចុះរបស់ថ្នាក់ជាតិក៏ដូចជាថ្នាក់ខេត្តដែរ គឺមានការចាប់ឆ្នោតយកស្រុក ក្រុង…
-
សម្តេចតេជោ ហ៊ុន សែន៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អប្រសើរ តែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយទេ

ភ្នំពេញ៖ តាមរយៈសារដែលបានបង្ហោះ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីស្ថានភាពជំងឺរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតថា នៅពេលនេះ មានសុខភាពប្រសើរឡើងវិញហើយ តែក្រុមគ្រូពេទ្យ មិនទាន់អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យនៅឡើយទេ ។ ក្នុងសារបង្ហោះលើបណ្ដាញសង្គមនេះ សម្តេចតេជោ ហ៊ុន សែន បានច្រានចោលនូវព័ត៌មានមិនពិតមួយចំនួន ដែលថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កំពុងបញ្ជូនទៅព្យាបាលនៅបរទេស។ សម្តេចតេជោ ក៏បានផ្តាំទៅដល់ក្រុមមនុស្សអាក្រក់ ឱ្យបញ្ឈប់ការផ្សព្វផ្សាយ បំពុលព័ត៌មានតទៅទៀត។ សម្តេចតេជោ បានបង្ហោះខ្លឹមសារដូច្នេះថា៖ ២ថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនូវព័ត៌មាន ដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយ ក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ កាលពី៤ថ្ងៃមុន ភរិយាខ្ញុំ ដួលក្នុងបន្ទប់សម្រាក ធ្វើឱ្យប៉ះដល់ក្បាល ដែលចាំបាច់ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ ពីគ្រូពេទ្យ សុខភាពគាត់ល្អប្រសើរ តែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថា ភរិយាខ្ញុំ កំពុងបញ្ជូនទៅព្យាបាលនៅបរទេស…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១ ខែកុម្ភៈ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ នឹងរងរបួស ១២នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១០លើក បណ្តាលអោយមនុស្សស្លាប់២នាក់ នឹងរងរបួសធ្ងន់ ស្រាលចំនួន១២នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០១នាក់ មិនគោរពសិទ្ធិ ០៤លើក ស្លាប់ ០នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ និងស្រវឹង ០២លើក ស្លាប់ ០១នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា