Category: ព័ត៌មានសង្គម

  • រមាំងញី តែងបន្តពូជនៅចន្លោះខែមីនា ឧសភា និងឈ្មោលតែងជម្រុះស្នែងរាល់ឆ្នាំ

    រមាំងញី តែងបន្តពូជនៅចន្លោះខែមីនា ឧសភា និងឈ្មោលតែងជម្រុះស្នែងរាល់ឆ្នាំ

    ភ្នំពេញ៖ រមាំង ឬ ល្មាំង Eld’s Deer ជាប្រភេទសត្វដ៏កម្របំផុតនាពេលបច្ចុប្បន្ន។សត្វប្រភេទនេះជិតផុតពូជ (EN)លើពិភពលោក ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងវាមានវត្តមានពេញមួយឆ្នាំនៅ ប្រទេសកម្ពុជាយើង ។ បើយោងតាមឯកសារស្រាវជ្រាវរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖សត្វរមាំងភាគ ច្រើនរស់នៅជាហ្វូង តាមតំបន់ទំនាបក្នុងព្រៃល្បោះ ដែលសម្បូដោយ ស្មៅ ស្បូវ ព្រេច ល្បះរុក្ខជាតិ រួមជាមួយ ត្លុក បឹង ត្រពាំង និងវាលស្រែ នៃបណ្តាខេត្តមួយ ចំនួនរួមមាន ខេត្ត បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និង រតនគិរី។ រមាំងជាថនិកសត្វតិណាសី និងមិនសូវផ្អើល មានមាឌតូចជាងប្រើស តែធំជាង ឈ្លូស បន្តិច រមាំងឈ្មោលមាឌធំជាងលឿងស្រអាប់ ឬ លឿងក្រម៉ៅ មានអុចៗ សនៅចំហៀងខ្លួន ក្រោមពោះនិងក ពណ៌ស។ ស្នែងរបស់វាខុសពីប្រើស និងឈ្លូស ដោយនៅគល់ស្នែងមានបែកខ្នែងពីរ មួយស្រួចគ្របលើចិញ្ចើមដុះលយទៅមុខ និង…

  • ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី បានបញ្ចប់ការជួសជុលជាស្ថាពរ ដោយ បាន រៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមឡើងវិញ

    ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី បានបញ្ចប់ការជួសជុលជាស្ថាពរ ដោយ បាន រៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមឡើងវិញ

    ភ្នំពេ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤នេះថា តាមរយៈក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និង បុរាណ វិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរ នូវការងារជួសជុលខ្លោង ទ្វារខាង លិច ប្រាសាទបន្ទាយក្តី ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើម នៃខ្លោងទ្វារ ឡើងវិញ ដើម្បីលើកតម្លៃសំណង់បុរាណ។ ទាក់ទិនក្នុងរឿងនេះលោកស្រី នេត ស៊ីមន បុរាណវិទូ និងជាអ្នកមើលការខុសត្រូវ នៅ ការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី បានឱ្យដឹងថា ការងារ ជួស ជុលនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះ ត្រូវបានអនុវត្តចំនួនពីរ ដំណាក់ កាល។ ដំណាក់កាលទីមួយ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូល ឯកសារ សិក្សាអំពីរូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះ បញ្ជីថ្ម នៅរាយប៉ាយជុំវិញខ្លោងទ្វារ។ ដំណាក់កាលទីពីរ ចាប់ផ្តើមពីឆ្នាំ២០២២មក អនុវត្ត គម្រោងជួសជុលពង្រឹងតែម្តង មានការងាររុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូត ដល់ កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំទៅតាមលំនាំដើមវិញ និងបានបញ្ចប់ ការជួស…

  • រយៈពេល ៥ខែ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ទទួលបានការចូលរួមអនុវត្តផ្ទាល់ពីមនុស្សជាង ៤,៦លាននាក់

    រយៈពេល ៥ខែ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ទទួលបានការចូលរួមអនុវត្តផ្ទាល់ពីមនុស្សជាង ៤,៦លាននាក់

    ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិង ជាមន្រ្តីនាំ ពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា រហូតមកដល់ ថ្ងៃអង្គារទី៣០ ខែមករា អ្នកចូលរួមអនុវត្តដោយផ្ទាល់ យុទ្ធនាការកាត់បន្ថយ ការ ប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស បានកើនឡើងជាង ៤ ,៦១៦, ៩៦៨ អង្គ/នាក់។ យោងតាមទិន្នន័យស្រង់បានពីមន្រ្តីជំនាញ រយៈពេល៥ខែកន្លងមកនេះ នៅទូទាំងប្រទេសកម្ពុជា យុទ្ធនាការនេះ បានទទួលការចូលរួម ចេញ ពីបេះដូង និងការអនុវត្តមិនប្រើថង់ប្លាស្ទិក យ៉ាងតិចមួយថ្ងៃ ក្នងមួយ សប្តាហ៍ របស់សិស្សានុសិស្សសរុបចំនួន ៤,០៨៥,៨៦០ នាក់ លោកគ្រូអ្នកគ្រូ សរុបចំនួន ១៧៨,៨២៧ នាក់ កម្មករកម្មការនី សរុបចំនួន ២៨៥០២៧ នាក់ និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៤២៦,៤៣៤ អង្គ/នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១៤,៩៤៩ លើក ក្នុងសាលារៀនសរុបចំនួន ១០,២៩៣ សាលា…

  • ប្រជាពលរដ្ឋ ៣០០គ្រួសារ នៅក្រុងកោះរ៉ុង បានទទួលអំណោយសប្បុធម៌ ពីសមាគមសមាធិពុទ្ធសាសនាអន្តរជាតិ

    ប្រជាពលរដ្ឋ ៣០០គ្រួសារ នៅក្រុងកោះរ៉ុង បានទទួលអំណោយសប្បុធម៌ ពីសមាគមសមាធិពុទ្ធសាសនាអន្តរជាតិ

    ខេត្តព្រះសីហនុ៖ សមាគមសមាធិពុទ្ធសាសនាអន្តរជាតិដឹកនំាដោយ ព្រះគ្រូ រ៉ូម៉ា បាននាំយកអំណោយសប្បុធម៌ និងសេចក្តីស្រឡាញ់ ចែកជូនប្រជាពលរដ្ឋក្រីក្រ ៣០០ គ្រួសារ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុកាលពីពេលថ្មីៗកន្លងទៅនេះ ។ ព្រះគ្រូ រ៉ូម៉ា មានពុទ្ធដីការថា អំណោយទាំងអស់នេះជាអំណោយដ៍ថ្លៃថ្លា ដែលបាន មកពីប្រាក់សោធននិវត្តន៍ (ប្រាក់រ៉ឺត្រែត) របស់ញោមប្រុសរបស់ព្រះអង្គ ដែលលោក តាមានព្រះជន្ម 9៩០ឆ្នាំ ដែលមានដូចជាថវិកា គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ សរុបជាង១ម៉ឺនដុល្លាអាមេរិក។ នេះជាការតបស្នងសងគុណចំពោះទឹកដីកោះរ៉ុង ដែលបានជួយសង្គ្រោះជីវិត លោក តា និងក្រុមគ្រួសារ តាំងពីជិត ៥០ឆ្នាំមុន កាលដែលលោកតា និងក្រុមគ្រួសារ (ព្រម ទាំងកុមារ «រ៉ូម៉ា») បានរសាត់អណ្ដែតលើសុទ្រដើម្បីភៀសខ្លួនពីភ្លើងសង្គ្រាម ហើយ ត្រូវជួបព្យុះសង្ឃរា ប៉ុន្តែជាកុសល ទូកបានរសាត់ចូលកោះរ៉ុង ហើយ គ្រួសារ លោកតា និងអ្នកលើទូកគ្រប់រូបបានឆ្លងផុតគ្រោះកាច រស់រៀនមានជីវិតដល់សព្វថ្ងៃ ។ នឹក ដល់ គុណបំណាច់នេះ លោកតាបានប្រគេបថវិកាដល់ព្រះគ្រូ រ៉ូម៉ា…

  • ដំបូលខ្លោងទ្វារ ខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវការជួសជុលសង្គ្រោះបន្ទាន់ ដើម្បីឱ្យ មានភាពរឹងមាំឡើងវិញ

    ដំបូលខ្លោងទ្វារ ខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវការជួសជុលសង្គ្រោះបន្ទាន់ ដើម្បីឱ្យ មានភាពរឹងមាំឡើងវិញ

    ភ្នំពេញ៖ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា បានធ្វើពិធីសែនព្រេនតាមបែបជំនឿ សាសនា ដើម្បីសុំសេចក្តីសុខ ក្នុងការរុះរើថ្មដំបូលខ្លោងទ្វារខាងកើតរបស់ ប្រាសាទ អង្គរវត្ត ដើម្បីជួសជុលឡើងវិញ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួង វប្បធម៌ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤នេះ ។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី បានឱ្យដឹងជុំវិញបញ្ហានេះថា ក្រុមការងារចាប់ផ្ដើមរុះរើថ្មដំបូលកណ្ដាលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ ដោយសារតែថ្មនៅទិសឦសានបែកជាច្រើនបំណែក និងបាក់ធ្លាក់ដោយអន្លើ។ ដំបូលនេះ គឺជាអ័ក្សខ្វែងនៃដំបូលទាំងមូល ដែលត្រូវទ្រនូវរចនាសម្ព័ន្ធរបស់ដំបូលទាំងអស់ បើកាលណាធ្លាក់បាក់ គឺមានបញ្ហា មិនអាចឱ្យជួសជុលដំបូលទាំងអស់បានទេ ហើយក៏ អាចធ្វើឱ្យប៉ះពាល់ដល់ជ្រុងឬជញ្ជាំងដទៃទៀតដែលនៅជុំវិញដែរ ។ លោក ឃាម មុនី ឱ្យដឹងទៀតថា ដោយសារតែអាយុកាលនៃសំណង់ បានធ្វើឱ្យថ្មមួយចំនួននៅជ្រុងឦសានពុកផុយ និងមានការខូចខាតនូវរចនាសម្ព័ន្ធរបស់ដំបូល ដោយដុំថ្មខ្លះក្រៀកចេញពីគ្នា និងមានប្រហោង។ ក្នុងលក្ខណៈដូចនេះ គឺរើថ្មដំបូលដូរថ្មថ្មី១ដុំ និងប៉ះថ្មបែកមួយចំនួន រួចរៀបបញ្ចូលពង្រឹងជ្រុងឦសានឡើងវិញ ទើបអាចបើកឱ្យភ្ញៀវឆ្លងកាត់បាន ។ គួរបញ្ជាក់ថា ខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត គឺជាច្រកដ៏សំខាន់មួយដែលភ្ញៀវទេសចរតែងតែមកទស្សនាជារៀងរាល់ថ្ងៃ ហើយវាក៏តំណាងឱ្យច្រកទាំង ៤របស់ប្រាសាទអង្គរវត្តដែរ…

  • ក្រសួងឧស្សាហកម្មពង្រឹងការត្រួតពិនិត្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត

    ក្រសួងឧស្សាហកម្មពង្រឹងការត្រួតពិនិត្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត

    ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គ្រោងនឹងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិរបស់ខ្លួនលើក្រុមហ៊ុនវិនិយោគទឹកស្អាត ដើម្បីធានាបាននូវស្តង់ដារខ្ពស់នៃគុណភាពទឹក និងការផ្គត់ផ្គង់ទឹកស្អាត។ ចំណាត់ការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភដែលថាក្រុមហ៊ុនមួយចំនួនមានការខ្វះខាតក្នុងការផ្គត់ផ្គង់ទឹកស្អាតតាមគុណភាពដែលបានកំណត់ និងផ្តល់សេវាកម្មមិនបានគ្រប់គ្រាន់ដល់សាធារណជន។ ក្នុង​វេទិកាពិភាក្សា​​លើ​ប្រធាន​បទ«​អាទិភាព​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍» កាលពី​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការមានវិធានការដ៏តឹងរ៉ឹង។ ឯកឧត្តមបានបញ្ជាក់ថា៖ «យើង​កំពុង​ដុត​ដៃ​ដុត​ជើង ពិនិត្យ​ឡើង​វិញ​ទាំង​ក្របខ័ណ្ឌ​អាជ្ញា​បណ្ណ កំពុង​ត្រួត​​​ពិនិត្យ​តើ​ក្រុម​ហ៊ុន​ណាមាន​សមត្ថភាពបន្តអាជ្ញាបណ្ណ។ ត្រូវ​ឲ្យ​គាត់ពង្រីកក្រុមហ៊ុនណា​ត្រូវ​ច្របាច់​បញ្ជូលគ្នា  ព្រោះក្រុមហ៊ុន​ខ្លះ​មានអាជ្ញាបណ្ណ​តែមួយឃុំ តូចៗពេក ពិបាក​ឲ្យ​វិនិយោគទៅជាធំ​ក្នុង​ការ​ផ្គត់​ផ្គង់​ទឹក»។ លើសពីនេះ ក្រសួងបានផ្តួចផ្តើមបង្កើតក្រុមការងារដែលមានភារកិច្ចវាយតម្លៃស្ថានភាពប្រតិបត្តិការរបស់អ្នកផ្តល់ទឹកឯកជននៅទូទាំងប្រទេសកម្ពុជា។ ក្រុមនេះនឹងផ្ទៀងផ្ទាត់សមត្ថភាព និងជំនាញបច្ចេកទេសរបស់ប្រតិបត្តិករទាំងនេះ ដើម្បីធានាថាពួកគេបំពេញតាមស្តង់ដារដែលត្រូវការ។ គិតត្រឹមឆ្នាំ ២០២៣ កម្ពុជា​បាន​ផ្គត់​ផ្គង់ទឹកស្អាតចំនួន ៨០ភាគរយនៃតម្រូវការសរុប ក៏ប៉ុន្តែគុណភាពទឹកនៅចោទជាបញ្ហា។ ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ ធ្វើឡើង​​តាមរយៈរដ្ឋាករ​ទឹក​រដ្ឋ​ចំនួន ១៣ និងប្រតិបត្តិ​ករឯកជន​មានចំនួន ៤០៧​។ ក្នុង​នោះ​រដ្ឋាករ​ទឹក​រដ្ឋ​ ​ផ្តល់ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​បានជាង ៣០ លានម៉ែត្រគូប…

  • យានយន្តល្មើសចំនួន ៥៤២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣០ ខែមករា

    យានយន្តល្មើសចំនួន ៥៤២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣០ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៩៨គោលដៅ មានយានយន្តចូលគោលដៅចំនួន៩៧៩គ្រឿង រថយន្តធំ០៧គ្រឿង រថយន្តតូច ៤៧៥គ្រឿង ម៉ូតូ ៤៩៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន ៥៤២គ្រឿងមានរថយន្តធំ០៧គ្រឿង រថយន្តតូច ១២១គ្រឿង និងម៉ូតូចំនួន ៤១៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែមករា បណ្តាលឱ្យ មនុស្សស្លាប់ ៧នាក់ នឹងរងរបួស ៦នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែមករា បណ្តាលឱ្យ មនុស្សស្លាប់ ៧នាក់ នឹងរងរបួស ៦នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រ ទេស កើតឡើងចំនួន៧លើក បណ្តាលអោយមនុស្សស្លាប់ ៧នាក់ នឹងរងរបួស ធ្ងន់ស្រាលចំនួន ៦នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០២នាក មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០១នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ បត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០២នាក់ និងស្រវឹង ០១លើក ស្លាប់ ០១នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន១៣ករណី ថ្ងៃទី៣០ ខែមករា

    ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន១៣ករណី ថ្ងៃទី៣០ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន ២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៣ករណី ទូទាំងប្រទេស នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន២៨នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៨នាក់ប្រើប្រាស់ ៦ករណី ឃាត់ ២០នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់យក សរុប ក្នុង ថ្ងៃទី៣០ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២,១៤ក្រាម និង៨កញ្ចប់តូច។លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងខិតខំពន្លឿនការងារដាក់បំពង់មេនាំទឹកដើម្បីផ្គត់ផ្គង់ទឹកបានទូទាំងរាជធានី

    រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងខិតខំពន្លឿនការងារដាក់បំពង់មេនាំទឹកដើម្បីផ្គត់ផ្គង់ទឹកបានទូទាំងរាជធានី

    ភ្នំពេញ៖ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ចាប់ពីចុង ខែកុម្ភៈខាងមុខ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាព ផលិត ទឹកបានប្រមាណជាងមួយលានម៉ែត្រគូបក្នងមួយថ្ងៃ ខណៈតម្រូវការ បច្ចុប្បន្នមានប្រមាណ៨២ម៉ឺនម៉ែត្រគូប។ឯកឧត្តមបន្តថា អ្វីដែលបញ្ហាប្រឈម គឺកង្វះខាតសរសៃឈាមនាំទឹក។ ហេតុនេះហើយ ទើបរដ្ឋាករទឹកខិតខំពន្លឿនការងារដាក់បំពង់មេនាំទឹក ដើម្បីផ្គត់ផ្គង់ទឹកបានឱ្យទូទាំងរាជធានីភ្នំពេញ។ ឯកឧត្តមបង្ហាញថា បច្ចុប្បន្ននេះរដ្ឋាករទឹក បាននិងកំពុងសម្រុកការងារ ដាក់បំពង់មេនាំទឹក នៅតាមបណ្តាយវិថីឈ្នះឈ្នះ ចាប់ពីគល់ ស្ពាន ព្រែកព្នៅ ទៅដល់ផ្លូវជាតិលេខ៤ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកក្នុង តំបន់ នេះបានគ្រប់គ្រាន់។ ឯកឧត្តមបញ្ជាក់ថា « បច្ចុប្បន្ននេះសមត្ថភាពក្នុងការផលិត សម្រាប់ បាក់ខែង ជំហានទី២ នៅចុងខែកុម្ភៈ គឺមានមួយលាន ម៉ែត្រ គូប បន្ថែម ហើយតម្រូវការបច្ចុប្បន្ននេះ ប្រហែលជា៨២ម៉ឺនម៉ែត្រគូប ។ខ្ញុំជឿថា វា នឹង អាចកើនរហូតត្រឹម៨៦ម៉ឺនម៉ែត្រគូប។ អ៊ីចឹង សមត្ថភាពផលិត របស់ យើងនៅមាន អត់ខ្វះទេទឹកគ្រាន់តែខ្វះសរសៃឈាម ។អ៊ីចឹងអ្វីដែល សម្រុកគឺសម្រុកសរសៃឈាមមេធំនេះ…