Category: ព័ត៌មានសង្គម

  • ប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ សម្រេចបាន ស្មើ៩៩,៧៤ភាគរយ ខណៈនៅសល់មួយ ថ្ងៃទៀត នឹងត្រូវបញ្ចប់

    ប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ សម្រេចបាន ស្មើ៩៩,៧៤ភាគរយ ខណៈនៅសល់មួយ ថ្ងៃទៀត នឹងត្រូវបញ្ចប់

    ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាការប្រកាស ទ្រព្យ សម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៤ ពីថ្ងៃទី១-៣១ ខែមករា នោះ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤នេះ បុគ្គលដែលជាប់ កាតព្វកិច្ច បានប្រកាសទ្រព្យសម្បត្តិ និងបំណុលជូន អង្គភាពប្រឆាំង អំពើពុករលួយ (អ.ប.ព.) បានសរុបចំនួន ១៨ ០៨៥រូប ស្មើនឹង ៩៩,៧៤ ភាគរយនៃ ចំនួនប្រកាស សរុប ១៨ ១៣២ រូប។ ប្រភពដដែលបន្តថា ក្រសួង-ស្ថាប័ន ចំនួន ២៨និងរាជធានី-ខេត្ត ទាំង ២៥ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ ភាគរយ ។រីឯក្រសួង-ស្ថាប័ន ចំនួន ១២ ផ្សេងទៀត ក៏បានប្រកាសស្ទើរតែរួចរាល់ចន្លោះ ៧៣,៦៨ភាគរយ ដល់៩៩,៧៥ ភាគរយ។ អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា នៅសល់តែមួយថ្ងៃទៀត ប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំ…

  • ឯកឧត្ដមបណ្ឌិត ជីវ កេង និងលោកជំទាវរៀបចំកម្មវិធី សំណេះ សំណា ល សួរសុខទុក្ខ និងពិសារអាហារសាមគ្គីជាមួយ ប្រជាពលរដ្ឋ ឃុំតាំងក្រសៅ

    ឯកឧត្ដមបណ្ឌិត ជីវ កេង និងលោកជំទាវរៀបចំកម្មវិធី សំណេះ សំណា ល សួរសុខទុក្ខ និងពិសារអាហារសាមគ្គីជាមួយ ប្រជាពលរដ្ឋ ឃុំតាំងក្រសៅ

     កំពង់ធំ៖ឯកឧត្ដមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោក ជំទាវ ឆាយ ស៊ីណា ជីវ កេង កាលពីចុងសប្ដាហ៍កន្លងទៅនេះ បាន រៀបចំកម្មវិធីជួបជុំសំណេះសំណាល សួរសុខទុក្ខ និងពិសារអាហារ សាមគ្គី ជាមួយប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចំនួនជិត ៦០០នាក់។ កម្មវិធីនេះក៏មានការចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្ត កំពង់ធំ និងលោកជំទាវ រួមជាមួយ គណៈប្រតិភូអមដំណើរមកពី រាជធានីភ្នំពេញផងដែរ។ ក្នុងឱកាសនេះឯកឧត្តម ជីវ កេង បាននូវរំលឹកអនុស្សា វរីយ៍ ដ៏កម្សត់ កម្រ ជាមួយនឹងមនោសញ្ចេតនានឹករំលឹកយ៉ាងជ្រាលជ្រៅបំផុត ជាមួយសាច់ញាតិ មិត្តភក្កិ និងប្រជាជនក្នុងភូមិ ដែលធ្លាប់ បានរស់នៅ និងធ្វើការងារពលកម្មជាមួយគ្នាក្នុងរយ:ពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ  នៃរបបខ្មែរក្រហមដែលបានបង្ខំឱ្យប្រជាជន កម្ពុជាទូទាំងប្រទេស រួមទាំងឯកឧត្តម ផ្ទាល់បានលើកទំនប់ និងជីកប្រឡាយ ហាលថ្ងៃ ហាលភ្លៀង និងអត់បាយ។…

  • អាជ្ញាធរខេត្តកំពង់ធំ បញ្ជាឱ្យលុបក្បាលប្រឡាយបង្ហូរទឹក បន្ទាប់ពី មានជនខិលខូចលួចកាយ

    អាជ្ញាធរខេត្តកំពង់ធំ បញ្ជាឱ្យលុបក្បាលប្រឡាយបង្ហូរទឹក បន្ទាប់ពី មានជនខិលខូចលួចកាយ

    កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំបញ្ជារលុបក្បាលប្រឡាយបង្ហូរទឹកទៅកាន់តំបន់បី ដែលជាដីរក្សាទុករបស់រដ្ឋក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ ក្រោយពី ពិនិត្យឃើញថា មានការលបលួចធ្វើប្រឡាយដោយខុសច្បាប់ពីជន ខិលខូច។ លោក ពេញ កែម អភិបាលក្រុងស្ទឹងសែនឱ្យដឹងថា ការលុបក្បាល ប្រឡាយនេះបានអនុវត្តនៅថ្ងៃទី២៨ ខែមករា តាមអនុសាសន៍ របស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក្រោមការសម្រប សម្រួលពីលោក ផៃ តុងហួរ ព្រះរាជរងអាជ្ញាអមសាលាដំបូង ខេត្ត កំពង់ធំ។លោកបន្តថា បន្ទាប់ពីទទួលបានអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ស្តីពីការ កែ សម្រួលផ្ទៃដី ទំហំ ២៧,៧៧៤ហិកតា ៧០អា ចេញពីតំបន់៣ បញ្ចូលមកតំបន់ ២ នៃបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យ ផល។ក្នុងនោះ ភូមិសាស្រ្ត ក្រុងស្ទឹងសែន មានទំហំ ៣,៦១៦ហិកតា ១៣អា សម្រាប់ប្រជាពលរដ្ឋអាស្រ័យផលរួចមក គណៈបញ្ជាការ ឯកភាព…

  • ថ្នាក់ដឹកនាំ និងក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំនាំយកសម្លៀកបំពាក់កីឡា និង សម្ភារសិក្សាទៅចែកជូនសិស្សសាលាបឋមសិក្សាក្រចាប់

    ថ្នាក់ដឹកនាំ និងក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំនាំយកសម្លៀកបំពាក់កីឡា និង សម្ភារសិក្សាទៅចែកជូនសិស្សសាលាបឋមសិក្សាក្រចាប់

    កំពង់ធំ៖កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹក រងកំពង់ធំ និងលោក ជំទាវ បានដឹកនាំសហការីក្រុមការងារ យេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ នាំយកសម្លៀកបំពាក់កីឡាចំនួន ៣៦ សម្រាប់  និង ប៊ិច សៀវភៅសរសេរ ចំនួន ១២០ ក្បាលទៅចែក ជូនសិស្សានុ សិស្សនៅសាលាបឋមសិក្សាក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ដោយ មាន សំណូមពរពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលជា ក្រុម កីឡា ក្នុងសាលាបឋមសិក្សាក្រចាប់ ដែលត្រូវ ត្រៀមប្រកួតកីឡា នៅថ្នាក់ ខេត្ត និងនៅថ្នាក់ជាតិ នៅពេល ខាងមុខ ទើបថ្ងៃនេះ ក្នុងនាម ថ្នាក់ដឹក នាំនៃបញ្ជាការដ្ឋាន…

  • ស្រូវប្រាំងស្រុកកំពង់ត្រាច អស់ក្តីបារម្ភលើបញ្ហាទឹកស្រោចស្រព

    ស្រូវប្រាំងស្រុកកំពង់ត្រាច អស់ក្តីបារម្ភលើបញ្ហាទឹកស្រោចស្រព

    កំពត៖ លោក ង៉ែត សុផល អភិបាលរងស្រុកកំពង់ត្រាច ខេត្ត កំពតបានឱ្យដឹងថា ស្រូវប្រាំងដើមរដូវឆ្នាំ២០២៤ នេះកសិករ អនុវត្ត បានជាង២ពាន់ហិកតានៅក្នុងឃុំចំនួន៦ ។ លោកបន្តថា ដោយសារកត្តាអាកាធាតុ និងគ្មានភ្លៀងកក់ខែ ស្រូវប្រាំងក្នុងឃុំចំនួនពីរ បានជួបកង្វះទឹក ។ប៉ុន្តែក្រោយ ពេលមានការចូលរួមអន្តរាគមន៍ពីមន្ទីរជំនាញពាក់ព័ន្ធ មក ដល់ពេលនេះ អាជ្ញាធរស្រុក និងកសិករ អស់ក្តីបារម្ភពី បញ្ហា កង្វះទឹកស្រោចស្រពទៀតហើយ។ លោកអភិបាលរងស្រុកកំពង់ត្រាចលើកឡើងថា  ដោយសារ ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ពិសេស ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តកំពត ក្នុងជួយស្តារប្រឡាយកាវវ៉ាក់ដែលនាំទឹកពីព្រែក អន្សាស្រុកបន្ទាយមាសមកចែកជូនប្រជាកសិករនៅស្រុកកំពង់ត្រាចទើបធ្វើឱ្យកសិករអាចធ្វើស្រែប្រាំងដើមរដូវបានច្រើន។ លោកបានបន្តថា តាមផែនការផ្ទៃដីត្រូវបង្កបង្កើនផលស្រូវ ប្រាំងមានចំនួន ១ ៣០០ហិកតានៃឃុំចំនួន៦ដែលជាប់ប្រព័ន្ធ ស្រោចស្រព ។ ប៉ុន្តែការអនុវត្តជាក់ស្តែងបានដល់រហូត ២ ៣៩២ហិកតា ស្មើ១៨៤%នៃផែនការ។ ដោយសារកត្តាអាកាសធាតុ ក្តៅហួតហែង គ្មានភ្លៀងកក់ខែ ធ្វើឱ្យទឹកក្នុងប្រឡាយរីងស្ងួតហើយដំណាំស្រូវប្រាំងនៅ ក្នុងឃុំចំនួន២ប្រឈមនឹងកង្វះខាតទឹកស្រោចស្រព។ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ ពីឯកឧត្តមអភិបាលខេត្ត…

  • កសិករ ឃុំស្ដេចគង់ខាងជើ ត្រេកអរពេលមានទឹក ស្រោច ស្រពស្រូវគ្រប់គ្រាន់

    កសិករ ឃុំស្ដេចគង់ខាងជើ ត្រេកអរពេលមានទឹក ស្រោច ស្រពស្រូវគ្រប់គ្រាន់

    កំពត៖គិតមកដល់ពេលនេះស្រុកបន្ទាយមាស ខេត្តកំពត ពិសេស ឃុំស្តេចគង់ខាងជើង លែងព្រួយបារម្ភពីបញ្ហាកង្វះទឹក ស្រោចស្រពទៀតហើយ បន្ទាប់ពីមានអន្តរាគមន៍ពីមន្ត្រី មន្ទីរ ជំនាញពាក់ព័ន្ធ។ កសិករ និងអាជ្ញាធរបានបង្ហាញនូវក្តីត្រេកអរ និងថ្លែងអំណរគុណដល់ក្រសួង មន្ទីរពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់បូមទឹកដាក់ស្រែ ខណៈដែលស្រូវ កំពុង បានថ្លៃ។ លោក អ៊ឹន ដានីជំទប់ទី១ឃុំស្តេចគង់ខាងជើងបានឱ្យដឹងថា ដោយសាររាជរដ្ឋាភិបាលបានផ្តល់ប្រឡាយទឹកពីរខ្សែធំៗ ធ្វើឱ្យ ប្រជាកសិករឃុំស្តេចគង់ខាងជើង មានលទ្ធភាពអាចធ្វើស្រូវ ប្រាំង៣ដង ក្នុងមួយឆ្នាំ លើផ្ទៃដី ១ ៦៦៣ហិកតា។ កសិកររស់នៅភូមិក្រឡង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយ មាស លោក អៀង សារ៉ាត់ បានប្រាប់ថា ពលរដ្ឋឆ្នាំនេះ បាន ធ្វើស្រូវ ប្រាំងច្រើនព្រោះស្រូវបានថ្លៃ។ដំបូងឡើយគាត់ព្រួយ បារម្ភខ្លាចខ្វះទឹក។ប៉ុន្តែបន្ទាប់ពីមានអន្តរាគមន៍ពីអាជ្ញាធរ និង មន្ត្រីជំនាញពាក់ព័ន្ធ កសិករទាំងអស់សប្បាយចិត្ត ឡើងវិញ ហើយ។ តាមរបាយការណ៍មន្ទីរកសិកម្មដើមឆ្នាំនេះ ផ្ទៃដីដំណាំ ស្រូវប្រាំង ទូទាំងខេត្ត អនុវត្តបាន១៣ ៤១២ហិកតាស្មើ១៣៣ភាគរយ នៃផែនការ…

  • ទស្សនកិច្ចសិក្សាជាការបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យយល់ដឹងពីការងារសង្គម និងចេះជួយសង្គម នាពេលអនាគត

    ទស្សនកិច្ចសិក្សាជាការបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យយល់ដឹងពីការងារសង្គម និងចេះជួយសង្គម នាពេលអនាគត

    ភ្នំពេញ៖ ទស្សនកិច្ចសិក្សារបស់សិស្សគឺមានសារៈសំខាន់ណាស់ ដើម្បីទទួលបាន ចំណេះដឹង និងបទពិសោធន៍ថ្មីៗក្រៅអំពីការសិក្សានៅក្នុងសាលាដែលពួកគេ ជា សិស្ស បានរៀនសូត្រជារៀងរាល់ថ្ងៃ។ ដោយមើលឃើញពីភាពចាំបាច់ និងសារៈ ប្រយោជន៍នៃទស្សនកិច្ចសិក្សានេះហើយ ទើបសាលាបានដឹកនាំសិស្សានុសិស្ស ពីថ្នាក់ទី៧ ដល់ទី៩ ចំនួន ១៦០នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ១៨នាក់ ធ្វើដំណើរ ទស្សនកិច្ចសិក្សាទៅកាន់ខេត្តកែបដែលជាតំបន់ទេសចរណ៍ជាប់មាត់សមុទ្រ និង ទៅកាន់ការដ្ឋានស្រែអំបិលក្នុងខេត្តកំពត ដែលជាកន្លែងផលិតអំបិលរបស់ ប្រជា កសិករ។ នេះគឺជាការលើកឡើងរបស់លោកគ្រូ អុំ ភារម្យ នៃសាលា GVA នាអំឡុងពេល នៃដំ ណើរ ទស្សនកិច្ចសិក្សារបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទៅកាន់ខេត្តជាប់ មាត់ សមុទ្រទាំងពីរខាងលើ ដោយលោកបានគូសបញ្ជាក់ថា ការធ្វើទស្សនកិច្ចសិក្សា របស់សិស្ស គឺជាផ្នែកមួយជួយបង្ហាត់បង្រៀនដល់ពួកគេបានយល់ដឹង ពីការងារ សង្គម និងជួយបណ្តុះផ្នត់គំនិតឱ្យពួកគេចេះជួយការងារសង្គម នាពេលអនាគត ថែមទៀតផង។ តួយ៉ាងដូចជាដំណើរទស្សនកិច្ចសិក្សាដែលមានរយៈពេល ១យប់ ២ថ្ងៃ របស់សិស្សានុសិស្សសាលា GVA នាពេលនេះ គឺមានបំណងចង់ឱ្យពួកគេបាន…

  • កសិករ រងគ្រោះដោយភ្លើងឆេះស្រូវ នៅស្រុកគិរីវង់ ខេត្តតាកែវ ទទួលបានយុត្តិធម៌ និង ការជួយឧបត្ថម្ភពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

    កសិករ រងគ្រោះដោយភ្លើងឆេះស្រូវ នៅស្រុកគិរីវង់ ខេត្តតាកែវ ទទួលបានយុត្តិធម៌ និង ការជួយឧបត្ថម្ភពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

    ភ្នំពេញ៖ បន្ទាប់ពីបានឃើញព័ត៌មានតាមបណ្តាញសង្គម Tik Tok ស្តីពីករណីដុតស្រូវប្រជាកសិករនោះ,នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន លោក យន ឡាច អាយុ ៥៩ឆ្នាំ ជាកសិកររងគ្រោះដោយការដុតស្រូវ រស់នៅភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ។ ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការសោកស្តាយចំពោះហេតុការណ៍ខាងលើនេះ ជាពិសេសផ្តាំផ្ញើដល់បងប្អូនប្រជាកសិករទាំងអស់ សូមមានការប្រុងប្រយ័ត្ន កុំឱ្យមានករណីដូចនេះកើតឡើងទៀត ត្រូវចេះយោគយល់គ្នា អធ្យាស្រ័យគ្នា ក្នុងនាមជាខ្មែរដូចគ្នា និងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធី។ លោកជំទាវ បានផ្តាំផ្ញើ សូមថែទាំសុខភាពឱ្យបានល្អ បន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ ជាកិច្ចឆ្លើយតប លោក យន…

  • ជំនាញធុរកិច្ចភេសជ្ជៈផ្តល់សង្ឃឹមខ្ពស់ដល់យុវជនដែលស្វែងរកមុខរបរ

    ជំនាញធុរកិច្ចភេសជ្ជៈផ្តល់សង្ឃឹមខ្ពស់ដល់យុវជនដែលស្វែងរកមុខរបរ

    ភ្នំពេញ៖ យុវជន យុវនារីមកពីគ្រួសារក្រីក្រ ដែលកំពុងសិក្សា ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ មានក្តីរំពឹងថា ខ្លួននឹងអាចបម្រើការងារជា បុគ្គលិក នៅហាងកាហ្វេឬក៏អាចបើកហាងកាហ្វេតូចមួយដោយ ខ្លួនឯង បន្ទាប់ពីបានរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្នែកជំនាញ កាហ្វេចប់នារយៈពេល ៤ខែខាងមុខ ។ យុវតីមកពីខេត្តបន្ទាយមានជ័យ កញ្ញា ហៀត រក្សា កំពុងសិក្សា ជំនាញវិជ្ជាជីវៈផ្នែកធុរៈភេសជ្ជៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តបានរៀបរាប់ថារៀនចប់រយៈពេល៤ខែផ្នែកជំនាញកាហ្វេនៅទីនេះខ្ញុំអាចទៅបម្រើការងារនៅហាងកាហ្វេបានដែលវាជាជំហានដំបូងរបស់ខ្ញុំ និងបន្ទាប់មកទៀតខ្ញុំមានក្តីបំណងចង់ បើកជាហាងកាហ្វេតូចៗដោយខ្លួនឯង ។ យុវតីរូបនេះបាននិយាយអំពីមូលហេតុដែលជ្រើសរើសរៀនមុខវិជ្ជានេះថាការជ្រើសយកជំនាញកាហ្វេនេះដោយសារនៅកម្ពុជានាពេលបច្ចុប្បន្ន កាហ្វេ គឺជាភេសជ្ជៈមួយដែលពេញនិយម។ ដូច្នេះទីផ្សារការងារផ្នែកកាហ្វេក៏ល្អដែរនាពេលសព្វថ្ងៃ។ ការសិក្សាជំនាញធុរកិច្ចកាហ្វេយុវតីសង្ឃឹមថាខ្លួននឹងអាចមានការងារមួយច្បាស់លាស់និងប្រាក់ចំណូលសមរម្យដែលធ្វើឱ្យជីវភាពគ្រួសារបានប្រសើរជាងនេះនាពេលអនាគត។ ចំណែកយុវជន ព្រំ ពេជ្រ មកពីគ្រួសារក្រីក្រនៅរាជធានីភ្នំពេញ ដែលកំពុងសិក្សាជំនាញធុរកិច្ចភេសជ្ជៈដូចគ្នានេះដែរបាន និយាយ ថា “ការចង់ចេះឆុងកាហ្វេនេះគឺជាជំនាញមួយនៅ ក្នុងក្តីស្រមៃរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចបើកហាងកាហ្វេ តូចមួយ សម្រាប់ខ្លួនឯងនៅពេលអនាគត ។ យុវជនព្រំ ពេជ្រ បន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាក្តីសង្ឃឹមតែមួយគត់ដែលអាចឱ្យខ្លួនបាន សិក្សា ជំនាញមួយច្បាស់លាស់ អាចរកការងារបានធ្វើ មានប្រាក់…

  • សមាគមមិត្តយើង ផ្តល់ការកាត់សក់ជូនកម្មករ និងពលរដ្ឋក្នុងសង្កាត់ចោមចៅ ចំនួន ៥០០នាក់ដោយឥតគិតថ្លៃ

    សមាគមមិត្តយើង ផ្តល់ការកាត់សក់ជូនកម្មករ និងពលរដ្ឋក្នុងសង្កាត់ចោមចៅ ចំនួន ៥០០នាក់ដោយឥតគិតថ្លៃ

    ភ្នំពេញ៖ សមាគមមិត្តយើង (MYA) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានរៀបចំសកម្មភាពមនុស្សធម៌ កាត់សក់ជូនកម្មករ កម្មការិនី អ្នកបើកកង់បី តាក់ស៊ី និងប្រជាក្នុងសង្កាត់ចោមចៅ១ ប្រមាណ ៥០០នាក់។ កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការប្រតិបត្តិសមាគម បានលើកឡើងថា ការកាត់សក់ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋនេះ គឺជាសកម្មភាពមនុស្ស ធម៌របស់សមាគមដែលតែងតែធ្វើឡើងជាប្រចាំដោយមិនប្រកាន់អ្វីឡើយ។ បើតាមកញ្ញាដដែល, កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏ សំខាន់ មួយរបស់ សមាគមមិត្តយើង ដែលរៀបចំឡើងក្នុងគោលបំណងលើក កម្ពស់ការយល់ដឹងអំពីជំនាញហាងសក់ និងសម្រស់សម្រាប់អ្នកដែលកំពុង ស្វែងរកការបណ្ដុះបណ្ដាលក្នុងវិស័យនេះ ដើម្បីជាមធ្យោបាយលើក កម្ពស់ ជីវភាពរស់នៅ។ ប្រធានគណៈកម្មការប្រតិបត្តិសមាគមរូបនេះ បានបញ្ជាក់ពីផែនការមនុស្សធម៌ របស់ខ្លួននៅឆ្នាំ២០២៤នេះ ថា សមាគមគ្រោងនឹងរៀបចំការកាត់សក់ មនុស្ស ធម៌នេះ ឱ្យបាន១២លើកនៅឆ្នាំ២០២៤នេះដោយរំពឹងថានឹងអាច ជួយដល់ ពលរដ្ឋប្រមាណ១ម៉ឺននាក់ឱ្យទទួលបានការកាត់សក់ដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា សមាគមមិត្តយើង គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុង ស្រុក ដែល បានចុះបញ្ជីស្របច្បាប់ក្នុងឆ្នាំ ២០២១…