Category: ព័ត៌មានសង្គម

  • គ្រួសារកុមារី ដែលយកសំបកការុងធ្វើជាកាបូបស្ពាយទៅរៀន បានទទួលផ្ទះថ្មីមួយខ្នង

    គ្រួសារកុមារី ដែលយកសំបកការុងធ្វើជាកាបូបស្ពាយទៅរៀន បានទទួលផ្ទះថ្មីមួយខ្នង

    បាត់ដំបង៖ផ្ទះថ្មីមួយខ្នងមានទំហំ៤,៤០ម៉ែត្រគុណ៦ម៉ែត្រ, ជញ្ជាំងស៊ីម៉ង់តិ៍,ក្រាលឥដ្ឋការ៉ូ,ដំបូលប្រក់សង្ក័សី,មានបន្ទប់ទឹកព្រមទាំងតសំយាបខាងមុខត្រូវបានប្រគល់ជូនដល់គ្រួសារកុមារីដែលមានជីវភាពខ្វះខាតនិងម្តាយមានជំងឺប្រចាំកាយរស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ជាមួយ គ្នានេះក៏បានផ្ដល់អំណោយមនុស្សធម៌ជូនដល់គ្រួសារងាយរងគ្រោះ ចំនួន៥០គ្រួសារផ្សេងទៀតនៅទីនោះផងដែរ។ កុមារីដែលបានទទួលផ្ទះឈ្មោះ អ៊ីម ស៊ីឃាង អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៧។ជាកូនលោកចក់ អ៊ីម ។គ្រួសារនេះមាន ជីវភាព លំបាកដោយម្ដាយមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ។ដោយជីវភាពលំបាក កុមារី ស៊ីឃាង បានយកសម្បកការុង ធ្វើជាកាបូបដាក់សៀវភៅទៅរៀន។មើលឃើញការលំបាកនេះ តាមរយៈកាកបាទក្រហមកម្ពុជាសាខាខេត្តបាត់ដំបង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អំណោយជាផ្ទះ ដែលមានតម្លៃ៥ ៥៥០ ដុល្លារសម្រាប់ ឱ្យគ្រួសារកុមារី ដ៏ កម្សត់បានរស់នៅនិងកសាងជីវភាពឱ្យបានល្អប្រសើរឡើង។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងសហការី បានអញ្ជើញប្រគល់ផ្ទះថ្មីកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកអាណិត អាសូរចំពោះកុមារី អ៊ីម ស៊ីឃាង។ ឯកឧត្តមបន្តថាបន្ទាប់ ពី សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…

  • នៅខណ្ឌច្បារអំពៅ មានរៀបចំ បិទផ្សាយទិន្នន័យក្បាលដី រយៈពេល ១៥ថ្ងៃ ទុកពេលជូន ម្ចាស់ដីផ្ទៀងផ្ទាត់ឯកសារឱ្យ បាន ត្រឹមត្រូវ

    នៅខណ្ឌច្បារអំពៅ មានរៀបចំ បិទផ្សាយទិន្នន័យក្បាលដី រយៈពេល ១៥ថ្ងៃ ទុកពេលជូន ម្ចាស់ដីផ្ទៀងផ្ទាត់ឯកសារឱ្យ បាន ត្រឹមត្រូវ

    (ភ្នំពេញ) ៖ ទិន្នន័យក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរដ្ឋបាលខណ្ឌ សហការជាមួយ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ រៀបចំពិធី បិទផ្សាយជា សារធា រណៈ នូវឯកសារនៃការវិនិច្ឆ័យ ដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធដើម្បី ទុកពេលអោយបងប្អូនដែលជាម្ចាស់ដីផ្ទៀងផ្ទាត់ឯកសារអោយ បាន ត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ គិតចាប់តាំងពីថ្ងៃបិទផ្សាយនេះទៅ ។ ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តំណាង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ,លោក ពឹង រតនៈ អនុប្រធានមន្ទីរ រៀប ចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងមានការចូល រួមពីប្រជាពលរដ្ឋជាង ២០០នាក់ ។ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅតំណាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិធីបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធនាពេលនេះពិតជាមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ដូច្នេះ…

  • ជនសង្ស័យ ៣១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី២៥ ខែមករា

    ជនសង្ស័យ ៣១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី២៥ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន ៣១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៣១នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៦នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៥នាក់ស្រី ១នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១០នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១៧៥,៧៦ក្រាម និង១៧កញ្ចប់តូច ។ លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៥០៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ ខែមករា

    យានយន្តល្មើសចំនួន ៥០៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨៧គោលដៅ មានយានយន្តចូលគោលដៅចំនួន៧២៣គ្រឿង រថយន្តធំ ២៦គ្រឿង រថយន្តតូច ១២៩គ្រឿង ម៉ូតូ ៥៦៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន៥០៦គ្រឿងមានរថយន្តធំ០២គ្រឿង រថយន្តតូច ៣៧គ្រឿង និងម៉ូតូចំនួន ៤៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមករា បណ្តាលអោយមនុស្សស្លាប់ ៥នាក់ និងរងរបួស ១២នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមករា បណ្តាលអោយមនុស្សស្លាប់ ៥នាក់ និងរងរបួស ១២នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្តាលអោយមនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៥លើក ស្លាប់ ០៣នាក មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០នាក់ បត់គ្រោះថ្នាក់ ០៤លើក ស្លាប់ ០២នាក់ ស្រវឹង ០១លើក ស្លាប់ ០នាក់ និងងងុយ ០១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • អ្នកនាំពាក្យក្រសួងបរិស្ថានបានសម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតសត្វកន្ទាយក្បាលកង្កែប ញីមួយក្បាលដែលជាសត្វដ៏កម្រនៅ ខេត្តក្រចេះ

    អ្នកនាំពាក្យក្រសួងបរិស្ថានបានសម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតសត្វកន្ទាយក្បាលកង្កែប ញីមួយក្បាលដែលជាសត្វដ៏កម្រនៅ ខេត្តក្រចេះ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងបរិស្ថានសម្តែងការសោកស្តាយ ក្រោយពីសត្វកន្ទាយញីមួយក្បាល បានបាត់បង់ជីវិតបន្ទាប់ពីវាបានជាប់សន្ទូចរនងដោយឃើញមានផ្លែសន្ទូចទាក់ជាប់នឹងជើងវារួចមក ។ ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤នេះឱ្យដឹងថា៖” ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ដែលបានឃើញវត្តមានកន្ធាយក្បាលកង្កែប ឬល្មេចនេះ ត្រូវបានស្លាប់ដោយជាប់សន្ទូចរនង។ ជាមួយគ្នានេះមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាបានបន្ថែមថា៖ ដើម្បីការពារ និងអភិក្សប្រភេទសត្វកម្រនេះប្រកបដោយប្រសិទ្ធិភាពនិងទទួលបានជោគជ័យ ត្រូវមានការចូលរួមពីស្ថាប័នជំនាញ និងភាគីពាក់ព័ន្ធនានា តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងការផ្សព្វផ្សាយ ដោយមានការលើកទឹកចិត្ត ការលើកកម្ពស់ជីវភាពប្រជាជន ។ សម្រាប់កិច្ចការពារនេះដែរត្រូវមានការចូលរួមពីភាគីអ្នកពាក់ព័ន្ធទាំងអស់ ពិតជាចាំបាច់ណាស់ដល់ការថែរក្សាកន្ធាយក្បាលកង្កែប កុំឲ្យបាត់បង់ពីពិភពលោក។ ឯកឧត្តម បញ្ជាក់ថា៖កន្ធាយក្បាលកង្កែបគឺជាពូជអម្បូរសត្វអណ្តើក ប៉ុន្តែមិនយឺតដូចអណ្តើកនោះទេ វាអាចវាយប្រហារចំណីលឿនជាងពស់វែកចឹកទៅទៀត។ កន្ធាយក្បាលកង្កែ ឬរមិច ជាប្រភេទសត្វកម្ររងគ្រោះជិតដាច់ពូជ និង ដែលត្រូវបានដាក់ចូលក្នុងបញ្ជីក្រហមរបស់អង្គការអន្តរជាតិខាងអភិរក្សសត្វព្រៃពិភពលោក IUCN។ នៅកម្ពុជា់សត្វប្រភេទនេះ មានការរស់នៅ ក្នុងខេត្តក្រចេះ និង ស្ទឹងត្រែង ។គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១៩បើគិតមកទល់ពេលនេះមានតួលេខដែលសត្វកន្ធាយក្បាលកង្កែបងាប់មានចំនួន ០៣ក្បាលបើគិតទាំងលើកនេះ ដែលត្រូវបានប្រទះឃើញ និងកត់ត្រាចូលក្នុងតារាងទិន្នន័យ។ កាលពីថ្ងៃទី ២៣ខែមករា ឆ្នាំ២០២៤ ក្រុមការងារ WCS បានទទួលដំណឹងថាមានសត្វកន្ទាយក្បាលកង្កែបមួយក្បាល…

  • កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការចាប់ផ្តើមអនុវត្តគម្រោងការចង្ក្រងវិស័យកសិកម្មនិងការប្រែប្រួលអាកាសធាតុនៅអាស៊ី

    កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការចាប់ផ្តើមអនុវត្តគម្រោងការចង្ក្រងវិស័យកសិកម្មនិងការប្រែប្រួលអាកាសធាតុនៅអាស៊ី

    សៀមរាប៖រយៈពេលពីរថ្ងៃចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២៤នាថ្ងៃទី២៤ ខែមករាសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង គម្រោង ស្ដីពី “ការចង្ក្រងវិស័យកសិកម្មនិងការប្រែប្រួល អាកាស ធាតុនៅអាស៊ី” នៅសណ្ឋាគារអង្គរ ប៉ារ៉ាឌី។ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថាគោលបំណងក្នុងកិច្ចប្រជុំសំខាន់ នៃគម្រោងនេះ គឺ ១. ដើម្បីលើកកម្ពស់ការច្នៃប្រឌិតកសិកម្ម នៅ អាស៊ីដោយការបង្កើនសមត្ថភាពច្នៃប្រឌិតរបស់គ្រឹះស្ថាន ទាំងប្រាំនៅប្រទេសកម្ពុជានិងបង់ក្លាដែសដែលជាប្រទេសអភិវឌ្ឍកសិកម្មតិចតួចបំផុតនិងប្រឈមមុខនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ទី២. ដោយការផ្តល់ជូនកសិករ និង អ្នក ប្រកបអាជីវកម្មកសិឧស្សាហកម្ម និងរកដំណោះស្រាយ សម្រាប់ កំណើនអាជីវកម្មប្រកបដោយនិរន្តរភាពនិងបន្សាំភាព ធន់ទៅនឹងអាកាសធាតុ។ទី៣.ពង្រឹងសមត្ថភាពរបស់គ្រឹះ ស្ថាន អប់រំឧត្តមសិក្សាដោយការបណ្តុះបណ្តាលបុគ្គលិកសិក្សារបស់ពួកគេនៅក្នុងវគ្គសិក្សាថ្មីនិងវិធីសាស្រ្តចែកចាយសមស្របនិងជំរុញទំនាក់ទំនងមនុស្សកាន់តែច្រើនតាម រយៈការផ្លាស់ប្តូរ និស្សិត និងបុគ្គលិក ដែលអាចអនុញ្ញាតបានតាមរយៈបណ្ដាញ សកលតំបន់ និង សមាគមនៃគ្រឹះស្ថានឧត្តមសិក្សានៅអាស៊ាន និងសហគមន៍អឺរ៉ុប។ ឯកឧត្តម បានបន្តថា បច្ចុប្បន្នសាកលវិទ្យាល័យ ហេង សំរិន…

  • យុទ្ធនាការចុះផ្សព្វផ្សាយបង្កាជំងឺផ្ដាសាយបក្សីនៅស្រុកចំនួនបីនៃខេត្តកំពង់ឆ្នាំងបានបញ្ចប់

    យុទ្ធនាការចុះផ្សព្វផ្សាយបង្កាជំងឺផ្ដាសាយបក្សីនៅស្រុកចំនួនបីនៃខេត្តកំពង់ឆ្នាំងបានបញ្ចប់

    កំពង់ឆ្នាំង៖ យុទ្ធនាការផ្សព្វផ្សាយបង្កាជំងឺផ្ដាសាយបក្សី របស់ ក្រុម ការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង ក្រសួង សុខាភិបាលបានបញ្ចប់កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីផ្សព្វផ្សាយរយៈពេលពីរថ្ងៃ នៅឃុំ ចំនួនបួន ក្នុងស្រុកចំនួនបីនៃទឹកដីខេត្តកំពង់ឆ្នាំង។យុទ្ធនាការ នេះមានការចូលរួមពីប្រជាពលរដ្ឋសហគមន៍និងសិស្សានុសិស្ស យ៉ាង ច្រើនកុះករ។ លោក ឡាយ យឺ មេឃុំចោងម៉ោង ស្រុកទឹកផុស បានបញ្ជាក់ ថាការផ្សព្វផ្សាយបង្កាជំងឺផ្ដាសាយបក្សីមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ សម្រាប់សហគមន៍។តាមរយៈ យុទ្ធនាការបានធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងពីវិធានការ ការពារ មិនឱ្យឆ្លងជំងឺ ដ៏កាចសាហាវនេះ។ ចំណែក លោក ព្រុំ ថន មេឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ក៏បាន ថ្លែងនូវអំណរគុណដល់ក្រុមការងាររបស់ក្រសួងកសិកម្ម មន្ទីរកសិកម្ម ក្រសួងសុខាភិបាលដែលបានយកចិត្ត ទុកដាក់ចុះ មកផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ឱ្យបាន យល់ដឹងពីជំងឺផ្ដាសាយបក្សីព្រោះកន្លងមកពុំទាន់មានក្រុមការងារណាមកផ្សព្វផ្សាយពីជំងឺនេះដល់ឃុំរបស់លោកនោះទេ។ចំណែកយុវសិស្សវិទ្យាល័យទ័ពស្រូវ ក្នុងឃុំបន្ទាយព្រាល ក៏បាន សន្យាថា នឹងយកចំណេះដឹងនេះទៅប្រាប់បន្តដល់មិត្តភក្តិ ឪពុកម្ដាយ ដើម្បីឱ្យពួកគាត់ចេះពីវិធីបង្កាមិនឱ្យឆ្លងជំងឺនេះ។ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឱកាស ផ្សព្វផ្សាយ…

  • យានយន្តល្មើសចំនួន ៤៧២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៤ ខែមករា

    យានយន្តល្មើសចំនួន ៤៧២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៤ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧៧៣គ្រឿង រថយន្តធំ ១៨គ្រឿង រថយន្តតូច ៣០៥គ្រឿង ម៉ូតូ ៤៥០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៤៧២គ្រឿងមានរថយន្តធំ០៩គ្រឿង រថយន្តតូច ១០៦គ្រឿង និងម៉ូតូចំនួន ៣៥៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមករា បណ្តាលអោយមនុស្សស្លាប់ ៤ នឹងរងរបួស ១៦នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមករា បណ្តាលអោយមនុស្សស្លាប់ ៤ នឹងរងរបួស ១៦នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្តាលអោយមនុស្សស្លាប់៤ នឹងរងរបួសធ្ងន់ស្រាលចំនួន១៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៦លើក ស្លាប់ ០៣នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ និងបត់គ្រោះថ្នាក់ ១លើក ស្លាប់ ០នាក់៕ ដោយ ៖ ប៊ុនធី និង ភារ៉ា