-
ជនសង្ស័យ ៥៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី២៤ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ១៣នាក់ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២៧នាក់ស្រី ៤នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់ស្រី ២នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែមករា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ៣៧,៣២ក្រាម និង៣៨កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ១៦កញ្ចប់តូច។ កេតាមីន(Ke) ស្មើ១៩៩៤,៩៤ក្រាម។ ហេរ៉ូអុីន(Heroine) ស្មើ ១៤កញ្ចប់តូច។លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕ដោយ ៖ ប៊ុនធី និង ភារ៉ា
-
អាជ្ញាធរជាតិអប្សរា បានបញ្ចប់រួចរាល់ការជួសជុលប្រាសាទតាព្រហ្មកិល ឱ្យងើបឈរ និងបានបង្ហាញរូបរាងជាថ្មីឡើងវិញ

ភ្នំពេញ៖ ក្រសួងវប្បធម៌បានឱ្យដឹងថាបន្ទាប់ពីបានចំណាយពេលវេលា ជួសជុល អស់រយៈពេ ល ជាច្រើនខែមក នាចុងឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អាជ្ញាធរ ជាតិ អប្សរា បានបញ្ចប់រួចរាល់ការជួសជុលប្រាសាទតាព្រហ្មកិល ឱ្យងើបឈរបង្ហាញ រូបរាងជាថ្មីឡើងវិញ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិជំនាន់ក្រោយ។ បើតាមលោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជា ស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបាន ឱ្យដឹងថា នៅក្នុងដំណើរការជួសជុលប្រាសាទតាព្រហ្មកិល បានចែកចេញជា ពីរដំណាក់កាល ដោយដំណាក់កាលទីមួយ គឺការសិក្សាស្រាវជ្រាវ គូសប្លង់ និង កំណាយស្រាវជ្រាវ។ ដំណាក់កាលទីពីរ បានចាប់ផ្តើមតាំងពីអំឡុងខែមីនា មក ដល់ខែធ្នូ ឆ្នាំ២០២៣ថ្មីៗនេះ បានបញ្ចប់ការងារជួសជុល ធ្វើឱ្យរចនាសម្ព័ន្ធរបស់ ប្រាសាទបានរឹងមាំជាងពេលមុន ដែលធ្លាប់តែទ្រេត បាក់ធ្លាក់ និងទល់ទ្រ ជាញឹក ញាប់ ។ ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិលរូបនេះបានឱ្យដឹងដែរថា៖ ប្រាសាទ នេះ បានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារថ្មខ្លះបានធ្លាក់កប់ដី នៅរាយប៉ាយ ហើយតួរប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាង…
-
កន្ធាយក្បាលកង្កែបដែលប្រភេទសត្វកម្រ មួយក្បាលបានស្លាប់ដោយសារ ជាប់សន្ទូច

(ភ្នំពេញ)៖សត្វកន្ធាយក្បាលកង្កែបដែលជាសត្វកម្រមួយក្បាល បានស្លាប់ ដោយ សារតែវាបានជាប់សន្ទូចអ្នកស្រុកនៅខេត្តក្រចេះ។ការបាត់បង់សត្វកន្ធាយ ក្បាល កង្កែបដែលកំពុងមានពងក្នុងពោះនេះដែរធ្វើឱ្យមានការសោកស្តាយពីសំណាក់អ្នកអភិរក្សសត្វព្រៃ។ អង្គការ WCS បានឱ្យដឹងនៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤នេះថាកាលពីថ្ងៃទី ២៣ខែមករា ឆ្នាំ២០២៤ ក្រុមការងារWCS បានទទួលដំណឹងថាមានសត្វកន្ទាយ ក្បាលកង្កែបមួយក្បាល វ័យជំទង់ ភេទញី មានទម្ងន់២៦ គីឡូក្រាម មានពង នៅក្នុង ពោះ បានងាប់នៅចំណុចកោះអណ្ដែងខ្ចី ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពខាងលើនេះបានបញ្ជាក់ដែរថាក្នុងការធ្វើកោសល្យវិច្ច័យរបស់មន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WCS បានសន្និដ្ឋានថា សត្វកន្ធាយក្បាល កង្កែបនេះងាប់ដោយសារជាប់សន្ទូចរនង ដោយឃើញមានផ្លែសន្ទូច ទាក់ជាប់ នឹងជើងរបស់វា។ អ្នកអភិរក្សបានឱ្យដឹងថា ជាទូទៅ ផ្លែសន្ទូចដែលមិនបិតនុយ ងាយទាក់ជាប់ សត្វ កន្ធាយក្បាលកង្កែបដោយខ្លួនសត្វកន្ធាយមានលក្ខណៈទន់។ កន្ធាយក្បាល កង្កែបត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ ដោយអនុក្រឹត្យលេខ១២៣អនក្រ ដូចនេះ ការចាប់និងជួញដូរជាអំពើរខុសច្បាប់។ ជាមួយគ្នានេះរដ្ឋបាលជលផល និងអង្គការ WCS បានអំពាវនាវដល់បងប្អូន ប្រជា…
-
យានយន្តល្មើសចំនួន ៦៦៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៣ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៩៣គោលដៅ មាន យានយន្តចូលគោលដៅចំនួន៩៤១គ្រឿង រថយន្តធំ០៩គ្រឿង រថយន្តតូច ១៨០គ្រឿង ម៉ូតូ ៧៥២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦៦៤គ្រឿងមានរថយន្តធំ០៦គ្រឿង រថយន្តតូច ៨៩គ្រឿង និងម៉ូតូចំនួន ៥៦៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ២៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀន ទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី២៣ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យ ដឹងថា ជនសង្ស័យចំនួន ២៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ២៣នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៧នាកស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១២នាក់ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃ ទី២៣ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១២៩,៣៣ក្រាម និង២០កញ្ចប់តូច។ កេតាមីន (Ke) ស្មើ ១,៣០ក្រាម ។ លទ្ធផលខាងលើ ០៩អង្គភាព បានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែមករា បណ្តាលអោយមនុស្សស្លាប់ ៥ នឹងរងរបួស ៧នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្តាលអោយមនុស្សស្លាប់៥ នឹងរងរបួសធ្ងន់ស្រាលចំនួន៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៥លើក ស្លាប់ ០៤នាក់ មិនគោរពសិទ្ធិ ០១លើក ស្លាប់ ០១នាក់ និងងងុយ ០១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
កម្លាំងបញ្ជាការដ្ឋានសឹករងខេត្តកំពង់ធំរៀបចំផែនការ សហការក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុងពេល យុទ្ធនាការឃោសនា និងការបោះឆ្នោត ជ្រើសតាំង ព្រឹទ្ធសភាខាងមុខ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិថ្មីៗ ដែលកើតមានឡើង និងបាន ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋាន តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ពិសេស ត្រៀមសហការក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះ ឆ្នោត ជ្រើសតាំងព្រឹទ្ធសភា នៅពេលខាងមុខ ។ នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាន ប្រគល់ ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់ នាយទាហាន នាយ ទាហានរង និងពលទាហាន មានជាអាទិ៍ ទី១ ត្រូវបន្ត ពង្រឹង ឆន្ទៈមោះមុតដាច់ខាត ក្នុងការការពារជាតិ ការពារបូរណ ភាព ទឹកដី និងគាំទ្រការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រ ចេញពីការបោះឆ្នោត និងការពារឱ្យបានសុខសន្តិភាព។ទី២ បន្តពង្រឹងវិន័យ របស់កងទ័ព…
-
ជនសង្ស័យ ៥៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី២២ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិ បានឲ្យ ដឹងថា ជនសង្ស័យចំនួន ៥៤នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២៧នាក់ស្រី ២នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ២៧នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៥,៨៥ក្រាម និង២៧កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ ១កញ្ចប់តូច ។ លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន ៤៦៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២២ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨២គោលដៅ មានយានយន្តចូលគោលដៅចំនួន៦៣១គ្រឿង រថយន្តធំ០១គ្រឿង រថយន្តតូច១៨៥គ្រឿង ម៉ូតូ ៤៤៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤៦៧គ្រឿងមានរថយន្តធំ០១គ្រឿង រថយន្តតូច ៧៧គ្រឿង និងម៉ូតូចំនួន ៣៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
សត្វផ្សោត ជាថនិកសត្វទឹក ដកដង្ហើមក្នុងបរិយាកាសដូចមនុស្ស និងវាមិនមែនជាត្រីទេ

ភ្នំពេញ៖ វាជារឿងចម្លែកណាស់ដែលយើងនិយាយទៅដល់សត្វមួយប្រភេទ វារស់នៅក្នុងទឹក ហើយវាលង់ទឹកស្លាប់ នោះវាមិនគួរឱ្យជឿសោះឡើយ ប៉ុន្តែវាមិនមែនជាត្រីទេ។ សុំជម្រាបថាផ្សោតមិនមែនជាត្រីទេ សត្វផ្សោតគឺជាថនិកសត្វទឹក ដកដង្ហើមក្នុងបរិយកាសដូចមនុស្សយើង។អញ្ចឹងហើយបើសិនពួកវាជាប់មងហើយ វាមិនអាចចេញមកដកដង្ហើមលើផ្ទៃទឹកបាន វាត្រូវតែលង់ទឹកស្លាប់ ។ តាមរយៈនេះដែរដោយសារឃើញពីភាពចាំបាច់ទើបរាជរដ្ឋាភិបាលកម្ពុជាចង់រក្សាឱ្យបាននូវការរស់រានមានជីវិតរបស់សត្វផ្សោត ទើបមិនអនុញ្ញាតិឱ្យប្រជានេសាទប្រើប្រាស់នៅក្នុងតំបន់ស្នួលទេ ។ នេះជាការលើកឡើងបញ្ជាក់ពីសំណាក់ លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផល ។ លោក ផៃ សុម៉ានី ដែលជាមន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលជលផល និងជាអ្នកជំនាញមួយរូបទៅលើសត្វផ្សោតបានចាត់ទុក បញ្ហាប្រឈមរបស់សត្វផ្សោតនាពេលបច្ចុប្បន្ននោះគឺ មងជាដើមចមដ៏សំខាន់ ដែលធ្វើឱ្យសត្វផ្សោតស្លាប់ ។ ពីព្រោះថា សត្វផ្សោតជាថនិកសត្វទឹក ដែលវាដកដង្ហើមក្នុងបរិយាកាស វាបំបៅកូនដោយទឹកដោះ ។ ពាក្យថា ដកដង្ហើមក្នុងបរិយាកាសមានន័យថាបើសិនក្នុងករណីខ្លួនវាក្នុងទឹក វាជាប់មង ក្នុងទឹករយៈពេល ១៣ដល់ ១៥នាទី ហើយវាមិនអាចឡើងមកលើផ្ទៃទឹកដកដង្ហើមនោះ វានឹងលង់ទឹកស្លាប់ដូចមនុស្សយើងដែរ ។ លោកបានធ្វើការពន្យលជុំវិញបញ្ហានេះថា៖ បច្ចុប្បន្នការគ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គក្នុងនេះរដ្ឋបាលជលផល កំពុងសហការជាមួយរដ្ឋបាល ខេត្ត ក្រចេះ និងស្ទឹងត្រែងដោយបានផ្តោតសំខាន់ទៅលើដងទន្លេដែលមានចម្ងាយ ១៨០គីឡូម៉ែត្រ ចាប់ពីក្បាលកោះទ្រង់ក្នុង ខេត្ត ក្រចេះ…