-
យានយន្តល្មើសចំនួន ៦១៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៨ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែមករា ធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១០០គោលដៅ មាន យានយន្តចូលគោលដៅចំនួន ១៦៨៩គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ១៣៩ គ្រឿង ម៉ូតូ ៥៤៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន ៦១៦ គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូច ៨៣គ្រឿង និងម៉ូតូចំនួន ៥៣០ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំង ប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរងរបួស០២នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រទេស កើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ០៤នាក់និងរងរបួសធ្ងន់ ស្រចំនួន ០២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០១លើក ស្លាប់ ០១នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០១នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ និងស្រវឹង ០២លើក ស្លាប់ ០២នាក់៕ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៤៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន១៩ករណី ថ្ងៃទី១៨ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន ៤៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ដឹក ជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២២នាក់ស្រី ០នាក់ ដាំដុះ ១ករណី ឃាត់ ៣នាក់ស្រី ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៧នាក់ស្រី ២នាក់ វត្ថុតាង ដែល ចាប់យកសរុបក្នុងថ្ងៃទី១៨ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) សហមល ១៥៩៤៧៤,៤៧ក្រាម និង១៥កញ្ចប់តូច។ កេតាមីន (Ke) ស្មើ ៣២០,៨៧ក្រាម។ នីមេតាហ្សាប៉ាម (N-zapam) ស្មើ៤៧,០៣ក្រាម ។ កញ្ឆា ស្មើ…
-
ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួចចំនួន ២០នាក់ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុន សែន រុនតាឯក ទទួលបានការអប់រំថែទាំសុខភាព និងអំណោយមនុស្សធម៌

ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និង លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនតូចចំនួន ២០នាក់ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ដែលស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងសារអប់រំសុខភាពស្តីពី អត្ថប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់,…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តយុវជន ឱ្យចូលរួមក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន លើក ទឹក ចិត្តយុវជនឱ្យចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទឱ្យលេច ចេញ ជារូបរាងក្នុងពេលឆាប់ៗនេះ។ កិច្ចប្រជុំការងារគម្រោងលំនៅឋានបុរីជនបទ និងគម្រោង LASED III ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅក្រសួងរៀប ចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងដោយផ្តោតទៅលើការងារផ្ដល់ដីសម្រាប់ បង្កបង្កើន ផល លំនៅឋានដែលមានគុណភាពរឹងមាំ និងសោភណភាពស្របតាម ស្តង់ដារបច្ចេកទេស ព្រមទាំងកសាងភូមិមួយដែលមានគ្រប់ហេដ្ឋា រចនា សម្ព័ន្ធ នៅលើដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ ជូនប្រជាពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន សំដៅលើកកម្ពស់ជីវភាព រស់នៅ ប្រចាំថ្ងៃរបស់ពួកគាត់ឱ្យប្រសើរឡើង។ គួរបញ្ជាក់ថារាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្ដេច ធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិងកំពុងជំរុញការ បង្ខិតគម្លាតរវាងទីជនបទ និងទីក្រុង និងប្រែក្លាយជនបទឱ្យទៅ ជាបុរីជនបទ ក្នុងគោលដៅ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាម ភូមិឃុំនៅទូទាំងប្រទេស៕ដោយ៖ម៉ាដេប៉ូ,រូបភាព៖…
-
ក្រសួងបរិស្ថាន ណែនាំអាជ្ញាធរមូលដ្នាន និងប្រជាពលរដ្ឋ ត្រូវចូល រួមទប់ស្កាត់ ការបំពុលខ្យល់ តាមរយៈវិធានការ ៤ចំណុច

(ភ្នំពេញ)៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ដោយកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង នៅខណៈដែលរបបខ្យល់មូសុងកំពុងបក់ពី ទិសខាងជើងមកទិសខាងត្បូងនារដូវនេះ។ ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ ក្រសួងបរិស្ថាន បានជូនដំណឹងនិងណែនាំដល់អាជ្ញាធរមូលដ្នាន និងប្រជាពលរដ្ឋចាំបាច់ត្រូវចូលរួមទប់ស្កាត់ការបំពុលខ្យល់តាមរយៈវិធានការ ៤ចំណុចដូចខាងក្រោម៖ ទី១. អាជ្ញាធរត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋមិនឱ្យដុតរានព្រៃ វាលស្មៅ សំណល់ កសិកម្ម គល់ជញ្ជ្រាំង សំរាម-សំណល់រឹង និងការដុតសំណល់ផ្សេងៗទៀត នៅទីចំហឡើយ។ ទី២. អាជ្ញាធរ ត្រូវចាត់វិធានការទប់ស្កាត់សកម្មភាពដុតរានព្រៃ ដុតវាលស្មៅ ដុតសំណល់ កសិកម្ម ដុតសំរាមសំណល់រឹងនៅទីចំហ និងការឆេះនៅទីលាន ចាក់សំរាម។ ទី៣. អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការទប់ស្កាត់ការ ហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។ ទី៤. អាជ្ញាធរ ត្រូវធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ…
-
អាជ្ញាធរជាតិអប្សរា អំពាវនាវដល់អ្នកបើកបរយានយន្តដឹកភ្ញៀវទេសចរឱ្យចតក្នុងចំណតត្រឹមត្រូវ

ភ្នំពេញ៖ នៅថ្ងៃនេះមន្រ្តីអាជ្ញាធរជាតិអប្សរាបានសំណូមពរដល់អ្នកបើករថយន្តគ្រប់ធុននិងរ៉ឺម៉កដឹកភ្ញៀវទេសចរសូមទៅចតយានយន្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅទីនោះឱ្យបានត្រឹមត្រូវ។ លើបណ្ដាញសង្គមផ្លូវការ អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ កញ្ញា នៅ ចិន្តា បានឱ្យដឹងថា បច្ចុប្បន្ន បើទោះបីជាអ្នកបើកបររថយន្ត និងរ៉ឺម៉កដឹកភ្ញៀវទេសចរជាច្រើនបានយល់ដឹង និងធ្វើតាមការណែនាំរបស់បុគ្គលិកដោយចូលចតរថយន្តនៅក្នុងចំណតបានត្រឹមត្រូវក្តី ក៏ប៉ុន្តែអ្នកបើករថយន្តជាពិសេស គឺរ៉ឺម៉កដឹកភ្ញៀវខ្លះ នៅតែមិនព្រមសហការជាមួយអាជ្ញាធរក្នុងការជួយរក្សាសណ្ដាប់ធ្នាប់សារធារណៈនៅឡើយទេ។ ក្រុមអ្នកបើករ៉ឺម៉កខ្លះ នៅតែចតរ៉ឺម៉កនៅលើចិញ្ចើមផ្លូវដែលជាកន្លែងហាមឃាត់ ដើម្បីចាំទទួលយកភ្ញៀវដែលចេញពីទស្សនាអង្គរ និងមួយចំនួនទៀត បានចតរថយន្តឬរ៉ឺម៉កនៅចំផ្លូវចេញ-ចូលរំខានដល់គេឯងជាដើម។ កញ្ញា នៅ ចិន្តា បន្តថា បញ្ហាមួយចំនួនទៀត គឺមានអ្នកលក់អីវ៉ាន់នៅក្នុងចំណតរថយន្តខ្លះតែងតែទៅចោមរោមភ្ញៀវ និងបង្ខំឱ្យទិញសម្ភាររបស់ខ្លួន ប៉ុន្តែ នៅពេលដែលភ្ញៀវមិនទិញគឺបានប្រើពាក្យសម្តីមិនសមរម្យដាក់ភ្ញៀវថែមទៀតផង។ បញ្ហានេះ គឺជាទង្វើគ្មានសុជីវធម៌ដែលធ្វើឱ្យអ្នកទេសចរជាតិ និងអន្តរជាតិមិនសប្បាយចិត្ត។ ប្រភពដដែលបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា សំណូមពរដល់ក្រុមអ្នកបើកបររយានយន្ត ឬរ៉ឺម៉កដឹកភ្ញៀវទេសចរទាំងឡាយដែលមិនទាន់បានគោរពតាមគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវទាំងអស់ សូមមេត្តាយោគយល់ និងសហការជាមួយបុគ្គលិកដែលប្រចាំការនៅទីនោះ ធ្វើយ៉ាងណាចតយានយន្តនៅក្នុងចំណតឱ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយ ដើម្បីរួមគ្នារក្សាសណ្ដាប់ធ្នាប់សាធារណៈឱ្យបានប្រសើរ ព្រមទាំងជាការជួយលើកតម្លៃនៃជនជាតិខ្មែរ ព្រមទាំងអង្គររបស់ខ្មែរឱ្យបានស័ក្ដិសមសម្បត្តិបេតិកភណ្ឌ ដែលល្បីល្បាញបំផុតនៅក្នុងពិភពលោកនេះផង។ ហើយសូមភ្ញៀវទេសចរជាតិទាំងអស់ ដែលបាននាំគ្រួសារមកលេងអង្គរ មាននំចំណីអាហារយកមកទទួលទាននៅតាមតំបន់ឧទ្យានអង្គរ សូមជួយរក្សាបរិស្ថានឱ្យបានស្អាត ដោយពិសាររួចហើយសូមកុំបោះសំរាម ឬក៏ថង់ប្លាស្ទិកចោលរាយប៉ាយនៅតាមទីសាធារណៈ និងឧទ្យានអង្គរ៕ (ប្រភពអាជ្ញាធរជាតិអប្សរា)
-
កែប៖ ផ្លូវប្របមាត់សមុទ្រស្ថាបនាបានជាង ៩០ភាគរយ

កែប៖ ផ្លូវប្របមាត់សមុទ្រ ដែលមានប្រវែង ជាង១២គីឡូម៉ែត្រ ស្ថាបនា ពីទីក្រុងកែបចំណុចផែកោះទន្សាយ ឆ្ពោះទៅតំបន់អង្កោល កាត់ តាម បណ្តោយមាត់សមុទ្រមកទល់ពេលនេះ បានសម្រេចបាន ប្រមាណ ៩៥ភាគរយហើយ។នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងពេល អញ្ជើញ ពិនិត្យ ការក្រាល បេតុងផ្លូវជិះកង់ និងថ្មើរជើង នៃគម្រោងស្ថាបនាផ្លូវប្របមាត់សមុទ្រ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ។ ឯកឧត្តមបញ្ជាក់ថា ផ្លូវនេះជាការស្ថាបនាថ្មីសុទ្ធសាធ បន្ទាប់ពីការ ដោះ ស្រាយផលប៉ះពាល់នានា ដែលជាប់គាំងប្រមាណជាងប្រាំមួយឆ្នាំ រហូត មានការស្រុះស្រួលគ្នារវាងពលរដ្ឋ និងអាជ្ញាធរ។ ការក្រាលកៅស៊ូ បាន សម្រេចរួចរាល់ ។ចំណែកការស្ថាបនាផ្លវូថ្មើរជើងនិ ងជិះកង់ក៏ជិត រួច រាល់ហើយដែរ។ ឯកឧត្តមបានចាត់ទុកការស្ថាបនាផ្លូវនេេះជាសសៃឈាមទេសចរណ៍ដ៏មានសារៈសំខាន់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល តាំង ពីអាណត្តិមុន រហូតមកដល់អាណត្តិថ្មីក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលលោកតែងតែជំរុញឱ្យទូទាំង រាជ ធានីខេត្ត ពង្រីកនូវសក្តានុពលទេសចរណ៍របស់ខ្លួន…
-
យានយន្តល្មើសចំនួន ៣៩១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៦ ខែមករា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥៥គោលដៅ មានយាន យន្តចូលគោលដៅចំនួន៣៩៥គ្រឿង រថយន្តធំ០១គ្រឿង រថយន្តតូច៨៤គ្រឿង ម៉ូតូ ៣១០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុប ចំនួន ៣៩១គ្រឿងមានរថយន្តធំ០១គ្រឿង រថយន្តតូច ៨៤គ្រឿង និងម៉ូតូចំនួន ៣០៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរងរបួស ៦នាក់

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ស្រចំនួន ៦នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០១នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០១នាក់ និងកត្តាយាន ០១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា