Category: ព័ត៌មានសង្គម

  • ជនសង្ស័យ ៤៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី១៦ ខែមករា

    ជនសង្ស័យ ៤៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី១៦ ខែមករា

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹង ថា ជនសង្ស័យចំនួន ៤៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៤៦នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៤នាក់ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ៣៣នាក់ស្រី ៨នាក់ដាំដុះ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ស្រី ១នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ៣៤៦,៤៩ក្រាម និង៤កញ្ចប់តូច។ កេតាមីន(Ke) ស្មើ ៩,២០ក្រាម។ កញ្ឆា ស្មើ៣០០០០ក្រាម និង១៣០០ដើម។ លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា សំណេះសំណាល សួរសុខទុក្ខដល់យុវនារី និងកុមារីរងគ្រោះ នៃអង្គការអាហ្វេស៊ីបកម្ពុជា

    ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា សំណេះសំណាល សួរសុខទុក្ខដល់យុវនារី និងកុមារីរងគ្រោះ នៃអង្គការអាហ្វេស៊ីបកម្ពុជា

    ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅល្ងាចថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារសាមគ្គី ជូនយុវនារី និងកុមារីរងគ្រោះ នៃអង្គការអាហ្វេស៊ីបកម្ពុជា និងស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ ជាលើកទី២ របស់គណៈប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ជាមួយកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ និងគូសបញ្ជាក់ពីអត្ថន័យសំខាន់ចំនួន ២ ក្នុងការរៀបចំពិធីពិសាអាហារ សាមគ្តីនាល្ងាចនេះ គឺ ១. ជាការនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគិតគូរពីសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះចៅៗក្មួយៗ កុមារី យុវនារីទាំងអស់ នៃអង្គការអាហ្វេស៊ីបកម្ពុជា និងអត្ថន័យទី២ គឺជាការស្វាគមន៍ចំពោះដំណើរ…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ០៦នាក់ និងរងរបួស ១៥នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ០៦នាក់ និងរងរបួស ១៥នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្ដាលឲ្យមនុស្សស្លាប់ ០៦នាក់និងរងរបួសធ្ងន់ស្រចំនួន ១៥នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៥លើក ស្លាប់ ០៣នាក់ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០១នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ប្រជែងគ្រោះថ្នាក់ ០៣លើក ស្លាប់ ០១នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៥៤៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៥ ខែមករា

    យានយន្តល្មើសចំនួន ៥៤៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៥ ខែមករា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥០គោលដៅ មានយានយន្តចូលគោលដៅចំនួន៦៣៧គ្រឿង រថយន្តធំ០គ្រឿង រថយន្តតូច២៨គ្រឿង ម៉ូតូ ៦០៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៥៤៣គ្រឿងមានរថយន្តធំ០គ្រឿង រថយន្តតូច ២៧គ្រឿង និងម៉ូតូចំនួន ៥១៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៤៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី១៥ ខែមករា

    ជនសង្ស័យ ៤៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី១៥ ខែមករា

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២០ករណី ទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន   ៤៨នាក់ រួមមាន ជួញដូរ ០ករណី ឃាត់ ០នាក់ ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ១៧នាក់ស្រី ៣នាក់ប្រើប្រាស់ ១០ករណី ឃាត់ ៣១នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ១៤,១៩ក្រាម និង១៤កញ្ចប់តូច។ លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ស្នងការនគរបាលខេត្តកំពង់ស្ពឺណែនាំឱ្យអធិការ មេប៉ុស្តិ៍ គ្រប់ស្រុក-ក្រុង បង្រ្កាប លេងល្បែងស៊ីសងគ្រប់ប្រភេទ ពិសេស ល្បែងអេឡិច ត្រូនិក

    ស្នងការនគរបាលខេត្តកំពង់ស្ពឺណែនាំឱ្យអធិការ មេប៉ុស្តិ៍ គ្រប់ស្រុក-ក្រុង បង្រ្កាប លេងល្បែងស៊ីសងគ្រប់ប្រភេទ ពិសេស ល្បែងអេឡិច ត្រូនិក

    កំពង់ស្ពឺ៖ស្នងការនគរបាលខេត្តកំពង់ស្ពឺឧត្តមសេនីយ៍ទោ សម សាមួន បានលើកឡើងថា បៀ អាប៉ោង ជល់មាន់ បើមាន លេង នៅក្នុង មូលដ្ឋានរបស់ខ្លួន មេភូមិ មេឃុំ មេប៉ុស្តិ៍ មិនបាច់ឆ្ងល់អីច្រើនទេ ត្រូវ ធ្វើការ បង្ក្រាបទៅមិនបាច់ពិបាកក្នុងការសុំគោលការណ៍ អីនោះទេ ។មួយទៀតត្រូវពិនិត្យរាល់ឯកសារពាក់ពន្ធ័របស់អ្នកបើកអាជីវកម្មល្បែងស៊ីសងអេឡិចត្រូនិក បើខុសពីច្បាប់អនុញ្ញាត ក៏មិនត្រូវលើកលែងដែរ។ ឧត្តមសេនីយ៍ទោ សម សាមួន បញ្ជាក់បែបនេះនៅក្នុងសន្និបាតបូក សរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពង់ស្ពឺនាពេលកន្លងទៅថ្មីៗនេះ។ ឯកឧត្តមស្នងការបានបន្តថា កន្លងទៅថ្នាក់អធិការ មេប៉ុស្តិ ស្រុក-ក្រុងផ្សេងៗ តែងយល់ថាល្បែងស៊ីសង អេឡិច ត្រូនិក (ឡូតូ) បានអនុញ្ញាតនិងមានច្បាប់ហើយមិនបាច់ទៅពិនិត្យឬបង្ក្រាបទេ ។តែមិនមែនអញ្ចឹងទេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង មហាផ្ទៃ បានអនុញ្ញាតនិងចេញច្បាប់ឱ្យហើយ ប៉ុន្តែត្រូវមើលឯកសារក្រសួង មហា ផ្ទៃមានមួយឃ្លាដែល ក្រសួងបាន កំណត់ ឱ្យ ម្ចាស់ អាជីវកម្ម ទាំងអស់ត្រូវតែទំនាក់ទំនងជាមួយអាជ្ញាធរខេត្តដើម្បីសុំទីតាំងក្នុងការបើកលេង និងនៅក្នុងច្បាប់អនុញ្ញាតរបស់ក្រសួង ហិរញ្ញវត្ថុ បាន កំណត់ឱ្យចេញប៉ុន្មានដងក្នុងមួយថ្ងៃ។…

  • កិច្ចពិភាក្សាលើបញ្ហាប្រឈមនិងអនុសាសន៍ ជុំវិញដំណើរការបោះឆ្នោ តឆ្នាំ២០២៣

    កិច្ចពិភាក្សាលើបញ្ហាប្រឈមនិងអនុសាសន៍ ជុំវិញដំណើរការបោះឆ្នោ តឆ្នាំ២០២៣

    បន្ទាយមានជ័យ៖ កិច្ចពិភាក្សាលើបញ្ហាប្រឈមនិងអនុសាសន៍ជុំវិញ ដំណើរការបោះឆ្នោតឆ្នាំ២០២៣ រៀបចំដោយគណៈកម្មការ ខុមហ្វ្រែល នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នេះ ដែលមានភ្នាក់ងារ សង្កេតការណ៍ បោះ ឆ្នោត មកពីគណបក្យនយោយចំនួនបួន គណបក្យក្នុងខេត្តចូលរួម។ ក្នុងឱកាសនេះលោក កន សាវង្ស អ្នកសម្របសម្រួល មកពី គណៈកម្មការខុមហ្វ្រែល បានឲ្យដឹងពីកិច្ចពិភាក្សានេះឆ្លុះបញ្ចាំង នូវបញ្ហាជារួមនិងការលើកយកអនុសាសន៍ដែលទាក់ទងដំណើការបោះឆ្នោតនាឆ្នាំ២០២៣ ដោយផ្ដោតសំខាន់លើផល ប្រយោជន៍ សង្គមជាតិ តែប៉ុណ្ណោះ។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កិច្ចពិភាក្សានេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានស្វែងយល់ ពីគ្នាទៅវិញ ទៅ មក ប្រកបដោយភាពថ្លៃថ្នូរលើការពិភាក្សា និងការធ្វើបទបង្ហាញ ពីវាគ្មិនចែករំលែកបទពិសោធន៍រវាងគ្នាក្នុង ក្រុមពិភាក្សារបស់តំណាង គណបក្យនយោបាយនីមួយៗ ។ពោលគឺសំខាន់ការមកជួបជុំពិភាក្សាគ្នា ប្រកបដោយន័យស្ថាបនា ដែល យើងម្នាក់ៗ ប្រកាន់យកតែជំហរត្រឹម ត្រូវនិយម ។គិតផលប្រយោជន៍ជាតិជាធំ និងសុខសន្តិភាព ដ្បិត សន្តិភាព ដែលបានមកនេះ គឺដោយសារការបង្រួបបង្រួមជាតិនិង ក្រោមនយោបាយ ឈ្នះ…

  • ជនសង្ស័យ ៦៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀនទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី១៤ ខែមករា

    ជនសង្ស័យ ៦៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀនទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី១៤ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន ៦៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២១ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៦៤នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ២នាក់ស្រីដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ៥១នាក់ស្រី ៣នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ស្រី ០នាក់ វត្ថុតាងដែល ចាប់យកសរុបក្នុងថ្ងៃទី១៤ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ៤៥,៤៦ក្រាម និង៣២កញ្ចប់តូច។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៥០០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៤ ខែមករា

    យានយន្តល្មើសចំនួន ៥០០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៤ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៩០គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ១៦៤គ្រឿង ម៉ូតូ ៤២៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥០០គ្រឿងមានរថយន្តធំ០១គ្រឿង រថយន្តតូច ៨០គ្រឿង និងម៉ូតូចំនួន ៤១៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ក្រសួងបរិស្ថានស្នើដល់អភិបាលរាជធានី ខេត្ត ជំរុញ ចាត់ វិធាន ការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់នារដូវប្រាំងនេះ

    ក្រសួងបរិស្ថានស្នើដល់អភិបាលរាជធានី ខេត្ត ជំរុញ ចាត់ វិធាន ការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់នារដូវប្រាំងនេះ

    ភ្នំពេញ៖ក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែ មករា ឆ្នាំ ២០២៤ នេះបានស្នើដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ចូលរួមក្នុងការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយកា រ បំពុលខ្យល់សាធារណៈ។ យោងតាមលិខិតជម្រាបជូនអភិបាលរាជធានី ខេត្ត ក្រសួង បរិស្ថានបានបញ្ជាក់ថា រៀងរាល់ឆ្នាំនៅរដូវប្រាំងចាប់ពីខែធ្នូ ដល់ខែមេសា គុណភាពខ្យល់នៅតាមបណ្តា រាជធានី ខេត្ត ទូទាំងប្រទេសមានការធ្លាក់ចុះ ។ជាពិសេសកំណើន កំហាប់ ភាគល្អិតនិចលអណ្តែតក្នុងខ្យល់ (PM10 និង PM2.5) អាចមានកម្រិតលើសស្តង់ដាកំណត់ ដែលជាហានិភ័យ បង្ក ការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។ក្រសួងបរិស្ថានបញ្ជាក់បន្ថែមថា ប្រភពនិង សកម្មភាព សំខាន់ ៗ ដែលបង្កឱ្យមានកំណើនកំហាប់ភាគល្អិតនិចលនេះ រួមមាន ភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់ កសិកម្ម ការ ដុតរានព្រៃ ការដុតគល់ជញ្ជាំង ការដុតសំរាម សំណល់រឹង នៅទីចំហ និងការឆេះនៅទីលានចាក់សំរាម ការបញ្ចេញ ផ្សែងពីរោងចក្រ ឧស្សាហកម្ម យានយន្ត ព្រមទាំងការ…