-
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១០ ខែមករា៖ មនុស្សបួននាក់ បាត់បង់ជីវិត និងរបួសប្រាំបីនាក់

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មាន ករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួនប្រាំមួយ លើក បណ្ដាលឱ្យមនុស្សបួននាក់បាត់បង់ជីវិត និងរងរបួស ធ្ងន់ស្រាលចំនួនប្រាំបីនាក់។នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្ យមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន , មិនប្រកាន់ស្តាំ , ប្រជែងគ្រោះថ្នាក់ , បត់គ្រោះថ្នាក់ និងកត្តាយាន ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
យានយន្តល្មើសចំនួន ៤៩៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅថ្ងៃទី១០ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងចំណោមគោលដៅចំនួន ៨៦គោលដៅ មាន យានយន្តចូលគោលដៅចំនួន ៧០៤គ្រឿងក្នុងនេះ រថយន្ត ធំ ១៨គ្រឿង, រថយន្តតូច២៣២គ្រឿង, ម៉ូតូ ៤៥៥គ្រឿង ។ ប្រភពដដែលបន្តថាជាមួយគ្នានេះសមត្ថកិច្ចបានរកឃើញយានយន្តល្មើសចំនួន៤៩៥ គ្រឿង(រថយន្តធំ០៦គ្រឿង ,រថយន្តតូច ១០៤គ្រឿង និងម៉ូតូ ៣៨៥គ្រឿង) និងត្រូវបានផាកពិន័យ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងអង្គមីទ្ទីង អបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា នៅមុខទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជា អធិបតី ភាពក្នុងអង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៤) នៅបរិវេណសួនច្បារវិមានឯករាជ្យ ទីរួមខេត្តកំពង់ឆ្នាំង។ អង្គមីទ្ទីងដ៏មហោឡារិកនេះ មានការនិមន្តចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រឹទ្ធសភា និងក្រុមការងារចុះមូលដ្ឋាន គណៈអភិបាល និងក្រុមប្រឹក្សាខេត្ត ស្រុក ប្រធាន អនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីរាជការ អ្នកមុខអ្នកការ ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជន កម្ពុជា និងសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ…
-
សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យយកចិត្ត ទុកដាក់ទប់ ស្កាត់ការ ជ្រៀតចូលគ្រឿងញៀនក្នុងសាលារៀននិង អំពើជួញដូរមនុស្ស

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជា តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បាន បញ្ជាក់ថា បញ្ហាគ្រឿង ញៀន និងអំពើជួញដូរមនុស្សត្រូវតែបន្ដរួមគ្នាដោះស្រាយ និង ត្រូវទប់ ស្កាត់ ឱ្យខាងតែបាន។អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងខេត្ត ត្រូវទប់ស្កាត់រាល់ការជ្រៀតចូលគ្រឿងញៀនទៅក្នុង សាលា រៀន ហើយត្រូវ រួមគ្នាក្នុងការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដែល បញ្ហាទាំងនេះ គឺជាបញ្ហាសកល។ សម្ដេចក្រឡាហោម ស ខេង បានបន្តទៀតថា “ក្នុងសាលារៀនយើង ត្រូវតែមានវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ដើម្បីចៀសវាង និងកុំឱ្យ គ្រឿងញៀនវាចូលមកក្នុងសាលារបស់យើងបាន”។យើងមិនត្រូវ មើលស្រាលដល់សិស្សានុសិស្សនៅតាមអនុ វិទ្យាល័យ នោះទេតែ វាក៏អាច ជាគោលដៅមួយ ដែលគ្រឿងញៀនជ្រៀតចូលបាន បើសិន យើងខ្វះការយកចិត្តទុកដាក់ ក្នុងការរឹតបន្តឹង មិនប្រុងប្រយ័ត្ន ។បើវាជ្រៀតចូលបានដោយមិនបានទប់ស្កាត់ជាមុន វានឹងធ្វើឱ្យប៉ះពាល់ ទៅដល់អនាគតដល់ ក្មួយៗជាសិស្សដែល ជាកូនចៅរបស់យើង និង សង្គមទាំងមូល »។ ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សវិញ សម្ដេចក្រឡាហោម…
-
មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ពង្រឹងកិច្ចការពារសន្តិសុខ សណ្ដា ប់ធ្នាប់ និងបម្រើសេវាសាធារណៈ ឱ្យបានល្អដល់ភ្ញៀវជាតិ និងអន្តរជាតិ

(បន្ទាយមានជ័យ)៖ មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវពង្រឹង ការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ និងបម្រើសេវាសាធារណៈឱ្យបានល្អដល់ ភ្ញៀវ ជាតិ និងអត្តរជាតិដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វាអត្តរជាតិប៉ោយប៉ែត ។ នេះជាការ លើកឡើងរបស់ ឯកឧត្តម គៀត ច័ន្ចថារិទ្ធ រដ្ឋលេខាធិការក្រសួង មហា ផ្ចៃ នាថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ ខណៈអញ្ជើញចុះត្រួតពិនិត្យកន្លែង ប្រថាប់ ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ-ចូល ដើម្បីកាត់បន្ថយការកកស្ចះ អ្នកដំណើរ ចេញ -ចូល ប្រទេស ហើយប៉ុស្តិ៍បានធ្វើបញ្ជារប្រថាប់ត្រា ៨បញ្ជារចេញ និង ៨បញ្ជារចូល ។ ក្នុងឱកាសនោះក៍មានវត្តមាន អគ្គនាយករងអន្តោប្រវេសន៍ ប្រធាននាយកដ្ឋាន ច្រក ទ្វារទី១ អនុប្រធាននាយកដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ នគរ បាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អមដំណើរក្នុងកិច្ចត្រួតពិនិត្យ នោះផងដែរ ។…
-
ជនសង្ស័យ ១០០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ៣២ករណី ថ្ងៃទី៩ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ១០០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការ ឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣២ករណី ទូទាំងប្រទេស នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ១០០នាក់ រួមមាន ៖ជួញដូរ ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ២៣ករណី ឃាត់ ៧៣នាក់ស្រី ២នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ២៦នាក់ស្រី ០នាក់ វត្ថុតាងដែល ចាប់ យក សរុបក្នុងថ្ងៃទី០៩ ខែមករា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ៤៥,៦០ក្រាម និង៥៦កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) សហមើ ២,៣៤ក្រាម ។ កេតាមីន (Ke) ស្មើ ៨,៤៦ក្រាម។ លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី…
-
យានយន្តល្មើសចំនួន ៦០១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៩ ខែមករា

នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥៣គោលដៅ មានយានយន្តចូលគោលដៅចំនួន៨៧៨គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ៦៦គ្រឿង ម៉ូតូ ៨០២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន ៦០១ គ្រឿងមានរថយន្តធំ ០២គ្រឿង រថយន្តតូច ៤៧គ្រឿង និងម៉ូតូចំនួន ៥៥២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៩ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ០១នាក់ និងរងរបួស ០២នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ០១នាក់និងរងរបួសធ្ងន់ស្រចំនួន ០២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០១លើក ស្លាប់ ០នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ កត្តាយាន ០១លើក ស្លាប់ ០១នាក់និង កត្តាផ្លូវ ០១លើក ស្លាប់ ០នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ក្រសួងព័ត៌មានក្រើនរំលឹកពីការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងព័ត៌មានបានធ្វើការក្រើនរំលឹកពីការផ្សាយពាណិជ្ជកម្មផលិតផល គ្រឿងស្រវឹងតាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយនៅ ព្រះរាជាណាចក្រកម្ពុជា ដែលជាម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រភេទ កាសែត ទស្សនាវដ្តី ព្រឹត្តប័ត្រ អាហ្វីស ប៉ាណូ LED Screen សារព័ត៌មានតាមប្រព័ន្ធអនឡាញ និងក្រុមហ៊ុន ផលិត នាំចូល ចែកចាយ និង ក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មផលិតផល គ្រឿងស្រវឹងទាំងអស់ជ្រាបថា បច្ចុប្បន្ន ក្រសួងព័ត៌មាន បានសង្កេតឃើញមាន ការផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និង ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានផ្តល់រង្វាន់ផ្សងសំណាង យ៉ាងច្រើនសន្ធឹកសន្ធាប់ និង បានធ្វើបទសម្ភាសជាមួយអ្នកត្រូវរង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត និងប្រើរូបភាពដើម្បីអូសទាញ ឱ្យប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿង ស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បី ផ្សងយករង្វាន់ធ្វើឱ្យប៉ះពាល់ដល់អនាគត យុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី។ មួយវិញទៀត ផលប៉ះពាល់ដល់សង្គមមួយផ្នែកកើតចេញពីការទទួល ទានគ្រឿងស្រវឹងដោយខ្វះ ការទទួលខុសត្រូវដូចជា គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ សង្គម និងប៉ះពាល់សុខភាព ជាដើម។ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់នូវរាល់ភាពអសកម្មខាងលើ…
-
ការងារអប់រំបណ្តុះបណ្តាលកំណែទម្រង់លើកងកម្លាំង គឺជាការធ្វើ ទំនើប កម្ម ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរ បាល ជាតិ

បាត់ដំបង៖ឧត្តមសេនីយ៍ឯក សុន វុឌ្ឍី អនុប្រធានបណ្ឌិត្យ សភា នគរបាល កម្ពុជាតំណាងនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាកាលពីព្រឹកថ្ងៃទី៩ ខែមករា បានអញ្ជើញពិនិត្យមើលពីវឌ្ឍនភាពនៃការរៀបចំ ហេដ្ឋា រចនាសម្ព័ន្ធ នានា និងអញ្ជើញជា អធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាលនូវកម្រិត បឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី២ ដែលមាន សិស្សនគ របាលជ័យលាភីចំនួន១៩៤នាក់ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង ។ តាមរយៈរបាយការណ៍របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណារ័ត្ន នាយកសាលាស្ដីទីបានបញ្ជាក់ អំពីលទ្ធផលនៃការងារបណ្តុះ បណ្តាល និងវឌ្ឍនភាពនៃដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា របស់សាលា នគរបាលជាតិភូមិភាគ៥ ដែល បាននិងកំពុងរៀបចំ រួមមាន ការជួសជុល ការកែលម្អបំពាក់សម្ភារៈបន្ថែមនិងលាបថ្នាំឡើងវិញ នូវអគាររដ្ឋបាល អគារស្នាក់នៅ អគារអាហារដ្ឋាន ជីកអណ្តូង ចាក់ដី ដាំស្មៅរៀបចំ តារាងបាល់ទាត់ ចាក់សាបបេតុង ពង្រីកកន្លែងហ្វឹកហាត់ក្រៅថ្នាក់ កែលម្អកន្លែងបាញ់គ្រាប់ពិត និងសួនច្បារអមតាមដងផ្លូវ សួនច្បារ នៅតាមតំបន់ និងដាំដើមឈើ ដើម្បីលើកសោភ័ណភាពសាលា…