Category: ព័ត៌មានសង្គម

  • ជនសង្ស័យ ៧៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួ ន២៥ករណី ថ្ងៃទី៧ ខែមករា

    ជនសង្ស័យ ៧៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួ ន២៥ករណី ថ្ងៃទី៧ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៧៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៥ករណី ទូទាំងប្រទេស នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន   ៧៥នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៨នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៣៤នាក់ស្រី ៣នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ៣៣នាក់ស្រី ៤នាក់ វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី០៧ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២១,៨៩ក្រាម និង៣៧កញ្ចប់តូច។ កេតាមីន (Ke) ស្មើ១១៦៨,៧៩ក្រាម។ អុិចស្តាសុី(mdma) ស្មើ ៣៨,០១ក្រាម ។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៤២៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៧ ខែមករា

    យានយន្តល្មើសចំនួន ៤២៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៧ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៧ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥៨គោលដៅ មានយានយន្តចូលគោលដៅចំនួន៩០៨គ្រឿង រថយន្តធំ០គ្រឿង រថយន្តតូច១៧៤គ្រឿង ម៉ូតូ ៧៣៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤២៥ គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច ៤៥គ្រឿង និងម៉ូតូចំនួន ៣៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៧ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ១៤នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៧ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ១៤នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់និងរងរបួសធ្ងន់ស្រចំនួន ១៤នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០នាក់ មិនប្រ កាន់ស្តាំ ០៤លើក ស្លាប់ ០២នាក់ និងបត់ គ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៣ករណី ថ្ងៃទី៦ ខែមករា

    ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៣ករណី ថ្ងៃទី៦ ខែមករា

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៣ករណី ទូទាំងប្រទេស នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន   ៤៤នាក់ រួមមាន ជួញដូរដឹកជញ្ជូន រក្សាទុក ២១ករណី ឃាត់ ៤០នាក់ស្រី ២នាក់ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១០១,១៤ក្រាម និង១២កញ្ចប់តូច ។ កញ្ឆាស្មើ ២០០០,០ក្រាម ។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៥៣៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៦ ខែមករា

    យានយន្តល្មើសចំនួន ៥៣៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៦ ខែមករា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៦ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧៩គោលដៅ មានយានយន្តចូលគោលដៅចំនួន៩៨៨គ្រឿង រថយន្តធំ៦គ្រឿង រថយន្តតូច១៥១គ្រឿង ម៉ូតូ ៨៣១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៥៣៦ គ្រឿងមានរថយន្តធំ ០៦គ្រឿង រថយន្តតូច ៧៣គ្រឿង និងម៉ូតូចំនួន ៤៥៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៦ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ១៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៦ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ១៣នាក់

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់និងរងរបួសធ្ងន់ស្រចំនួន ១៣នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៤លើក ស្លាប់ ០៤នាក មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់និងកត្តាយាន ០១លើក ស្លាប់ ០១នាក់៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • អំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ផ្ដល់ជូន គ្រួសារសពក្មេង ៣នាក់លង់ទឹកស្ទឹងមង្គលបូរី

    អំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ផ្ដល់ជូន គ្រួសារសពក្មេង ៣នាក់លង់ទឹកស្ទឹងមង្គលបូរី

    ( បន្ទាយមានជ័យ)៖ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នៅរសៀល ថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ សាខាកក្រក ខេត្តដែលមាន ឯកឧត្ដម អ៊ុ រាត្រី ជាប្រធានគណៈកម្មាធិការសាខាបានចាត់អោយ លោក ធូ ស៊ីភ័ណ្ឌ នាយកសាខា ជាតំណាងនិងមានការចូលរួមពីលោករ័ត្ន ដាស៊ីណង់ អនុសាខាស្រុកមង្គលបូរី ព្រមទាំងក្រុមកក្រកឃុំចំណោម បាននាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែក ទុក្ខ និងសួរសុខទុក្ខគ្រួសារសពក្មេងលង់ទឹកស្លាប់ចំនួន ៣នាក់ ។ សូមរំលឹកថា ករណីនេះគឺក្មេងៗបានចុះលេងទឹកក្នុងរដូវប្រាំងដែលស្មានថារាក់ដែរ តែបានលង់ស្លាប់កាលពីរសៀលថ្ងៃសុក្រទី៥ ខែមករា ឆ្នាំ២០២៤ ។ ឈ្មោះសពមានដូចខាងក្រោម÷ ១~ ឈ្មោះ ឃួន ស៊ីវ៉ា ភេទប្រុស អាយុ ៣ ឆ្នាំ ២~ ឈ្មោះ ឃួន ស៊ីវ៉ាយ ភេទប្រុស អាយុ ៣ឆ្នាំ(សព២នាក់ជាបងប្អូនភ្លោះនឹងគ្នា) ៣~ឈ្មោះឈុំ ឆៃរ៉ាត់ ភេទប្រុស អាយុ ២ ឆ្នាំ។…

  • ឯកឧត្តម ញ៉ែម សំអឿន៖ ផ្លូវប្រវែង ៣៨គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិ៧៨ ឆ្ពោះទៅ ឃុំហាត់ប៉ក់ ស្រុកវើនសៃ រាជរដ្ឋាភិបាលសម្រេច ស្ថាបនាក្រាលកៅស៊ូប្រភេទ DBST

    ឯកឧត្តម ញ៉ែម សំអឿន៖ ផ្លូវប្រវែង ៣៨គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិ៧៨ ឆ្ពោះទៅ ឃុំហាត់ប៉ក់ ស្រុកវើនសៃ រាជរដ្ឋាភិបាលសម្រេច ស្ថាបនាក្រាលកៅស៊ូប្រភេទ DBST

    (រតនគិរី )៖ ក្នុងឱកាសដឹកនាំប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក ពាក់ព័ន្ធមួយចំនួនអញ្ជើញចុះពិនិត្យផ្លូវមួយខ្សែប្រវែង ៣៨គីឡូម៉ែត្រនាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានប្រសាសន៍ ថា ផ្លូវប្រវែង ៣៨គីឡូម៉ែត្រស្ថិតក្នុងភូមិសាស្រ្តក្រុងបានលុង ស្រុកអូរជុំ និងស្រុក វើនសៃ គឺស្ថិតក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមជំនួយ ពីសាធារណៈ រដ្ឋ កូរ៉េ តែគម្រោងជំនួយនេះមានរយៈពេលយូរពេកជាហេតុធ្វើអោយ ប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរ និងចរាចរណ៍កសិផលទៅវិញទៅមក ។ ដូច្នេះហើយរាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានសម្រេច កសាងស្ថាបនា ផ្លូវនេះ ដោយក្រាលកៅស៊ូប្រភេទ DBST ដោយ មិន រង់ចាំគម្រោងជំនួយពីសាធារណៈកូរ៉េទៀតឡើយ ពោលគឺ រាជរដ្ឋាភិបាលនឹងចាប់ផ្តើមស្ថាបនាតែម្តង ។ ជាក់ស្តែងថ្ងៃនេះ គឺយើងសម្រេចបើកការដ្ឋាន ស្ថាបនាចំនួន ៥គីឡូ ៦០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ពីចំណុចផ្លូវជាតិលេខ៧៨…

  • ឯកឧត្តម គុយ សុផល អញ្ជើញសម្ពោធឆ្លងសមិទ្ធិផលនានានៅវត្តចំប៉ី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

    ឯកឧត្តម គុយ សុផល អញ្ជើញសម្ពោធឆ្លងសមិទ្ធិផលនានានៅវត្តចំប៉ី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋ មន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង និងលោកជំទាវ សុខ នារី គុយ សុផល កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងសមិទ្ធិផលនានា ដែលប្រព្រឹត្តទៅនៅវត្តចំប៉ី ស្ថិតក្នុងភូមិច្រមុះជ្រូក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទិត មាលា ញាណ ឡេង និងឯកឧត្តម លោកជំទាវ ជាសប្បុរសជននានា ព្រមទាំងមន្ត្រីអ្នកមុខអ្នកការក្រសួងព្រះបរមរាជវាំងជាច្រើនរូប។ ឯកឧត្តម គុយ សុផល មានប្រសាសន៍ថា ថ្លែងនូវការកោតសរសើរ នូវសមិទ្ធផលនានា មានដូចជា ផ្ទាំងគំនូរ ព្រះពុទ្ធបដិមា និងសំណង់សិល្បៈផ្សេងៗ នៅក្នុងវត្តចំប៉ី ស្ថិតក្នុងភូមិច្រមុះជ្រូក ឃុំប្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានលោកជំទាវ ទិត មាលា ភរិយាសពឯកឧត្តម ញាណ…

  • ផ្លែសំរ៉ង កំពុងផ្តល់ប្រាក់កម្រៃខ្ពស់ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិអូរទង់ និងពលរដ្ឋ អាជ្ញាធរមូលដ្ឋានអំពាវនាវឱ្យអភិរក្ស និង ដាំស្តារបន្ថែម

    ផ្លែសំរ៉ង កំពុងផ្តល់ប្រាក់កម្រៃខ្ពស់ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិអូរទង់ និងពលរដ្ឋ អាជ្ញាធរមូលដ្ឋានអំពាវនាវឱ្យអភិរក្ស និង ដាំស្តារបន្ថែម

    (ខេត្តរតនគិរី)៖ សំរ៉ង ជាផ្លៃឈើព្រៃ របស់ខ្មែរយើង ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយបច្ចុប្បន្ននេះប្រជាសហគមន៍តំបន់ការពារធម្មជាតិអូរទង់ស្ថិតនៅឃុំកុកឡាក់ ស្រុក វ៉ឺង សៃ ខេត្ត រតនគិរី ដោយបានអាស្រ័យរើសផ្លែសំរ៉ង ក្នុងនេះគ្រួសារខ្លះ អាច រកប្រាក់កម្រៃចាប់ពី ១លានរហូតដល់ ១០លានរៀលក្នុងមួយរដូវកាលទៀតផង។ ទាក់ទិនក្នុងរឿងនេះ លោក សៅ អ៊ីត ប្រធានសមាគមន៍តំបន់ការពារធម្មជាតិអូរទង់ បានឱ្យដឹងថា៖ ក្រៅពីរបរជាកសិករ និងធ្វើកសិកម្មពលរដ្ឋនៅសហគមន៍របស់ លោក តែងដើររើសគ្រាប់សំរ៉ងសម្រាប់ទុកលក់ក្នុងការរកប្រាក់ចំណូល បង្កើន ជីវភាពគ្រួសារ។ ពួកគាត់អាចរកប្រាក់ចំណូលពីរបរមួយនេះ ក្នុងមួយរដូវ ប្រមាណ ១លានទៅ ២លានរៀល ។ គ្រួសារខ្លះទៀតដែលគេពូកែរើសអាចរកប្រាក់ចំណូល រហូតដល់ ៦លានរៀល និងខ្លះទៀតរហូតដល់ ១០លានរៀល ។ ជាញឹកញាប់ណាស់សហគមន៍របស់លោកតែងណែនាំ ក៏ដូចជាអប់រំផ្សព្វផ្សាយ ឱ្យពលរដ្ឋដែលចូលព្រៃដាច់ខាតមិនត្រូវបំផ្លាញព្រៃឈើ ដាក់អន្ទាក់សត្វព្រៃ ដែលជា ការព្រឹត្តិបទល្មើស និងក៏ដូចជាការបំផ្លិចបំផ្លាញធនធានធម្មជាតិដែលរាជរដ្ឋាភបាល កម្ពុជា កំពុងយកចិត្តទុកដាក់អភិរក្ស និងការពារឱ្យខានតែបានដែលជាប្រយោជន៍ ដល់មនុស្សជំនាន់ក្រោយ។ ប្រធានសមាគមន៍តំបន់ការពារធម្មជាតិអូរទង់រូបនេះបានបញ្ជាក់ប្រាប់ថា៖”ខ្ញុំបានណែនាំឱ្យពួកគាត់កុំឱ្យសម្លាប់សត្វព្រៃ កាប់ឈើ បេះផ្លែសំរ៉ងខ្ចី…