Category: ព័ត៌មានសង្គម

  • យានយន្តល្មើសចំនួន ៧០៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ខែមករា

    យានយន្តល្មើសចំនួន ៧០៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែមករាឆ្នាំ២០២៤ បានឱ្យដឹងថា មានគោលដៅចំនួនសរុប ៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨៦៤គ្រឿង រថយន្តធំ ១១គ្រឿង រថយន្តតូច ១២៩គ្រឿង ម៉ូតូ ៧២៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៧០៣ គ្រឿងមានរថយន្តធំ ៥គ្រឿង រថយន្តតូច ៦១គ្រឿង និងម៉ូតូចំនួន ៦៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ៧នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ៧នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់និងរងរបួសធ្ងន់ស្រចំនួន ៧នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ២លើក ស្លាប់ ១នាក់ មិនគោរពសិទ្ធិ ២លើក ស្លាប់ ០នាក់ បត់គ្រោះថ្នាក់ ១លើក ស្លាប់ ០នាក់ ប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ១នាក់ និងស្រវឹង ១លើក ស្លាប់ ០នាក់ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • អាគារសិក្សា ១ខ្នង និងទីចាត់ការ ១ខ្នង អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានបើកការដ្ឋានសាងសង់ នៅក្រុងកែប

    អាគារសិក្សា ១ខ្នង និងទីចាត់ការ ១ខ្នង អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានបើកការដ្ឋានសាងសង់ នៅក្រុងកែប

    កែប៖ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា សោមពិសិដ្ឋ កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ អញ្ជើញចូលរួមបើកការដ្ឋាន កសាងអគារសាលាបឋមសិក្សាវត្តកំពង់ត្រឡាច ១ខ្នង និងអគារទីចាត់ការសាលា ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតនៅក្នុងបរិវេណវត្តកំពង់ត្រឡាច ក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ លោក ខេង យ័ន អភិបាលក្រុងកែប បានឱ្យដឹងថា ថ្ងៃនេះសាលាបឋមសិក្សាវត្តកំពង់ត្រឡាច នឹងទទួលបានអាគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ រួមទាំងអគារ ទីចាត់ការសាលា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា សមិទ្ធផលថ្មីដែលយើងកំពុងដំណើរការសាងសង់នេះ គឺជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតក្នុងឱកាសដែល…

  • រដ្ឋមន្រ្តីការងារបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់បាន ចុះ កិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនៅឡើយទេ

    រដ្ឋមន្រ្តីការងារបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់បាន ចុះ កិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនៅឡើយទេ

    ភ្នំពេញ៖ ស្របពេលដែលមានផ្សព្វផ្សាយ ជ្រើសរើស ពលករ ខ្មែរ ទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនៅឡើយ ពោលគឺ កំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ។ ដូច្នេះ ការចេញទៅធ្វើការនៅប្រទេសអ៊ីស្រាអែលតាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជាករណី ខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់លើបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃទី៣ខែមករានេះថា មុននេះ ខ្ញុំទើបទទួលបាន ព័ត៌មាន អំពីក្មួយៗ និងប្អូនៗករណី បុគ្គលមួយរូបដែលមានឈ្មោះ ក្នុងតេលឡក្រាមថា MEAN Sodara បានបង្កើតតេឡេ ក្រាម កាណាល់ឈ្មោះ “ISRAEL WORK 2024” និងកាណាល់ “ក្រុមជ្រើសរើសពលករទៅធ្វើការនៅប្រទេសអ៊ីស្រាអែល” ដើម្បីជ្រើសរើស និងបញ្ជូនពលករឱ្យទៅធ្វើការងារនៅ ប្រទេស អ៊ីស្រាអែល ។ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ថា ខ្ញុំសូមបញ្ជាក់ជូនសាធារណជនថា បច្ចុប្បន្នកម្ពុជាមិនទាន់បានចុះកិច្ចព្រមព្រៀងក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសអ៊ីស្រអែលនៅឡើយ ។ពោលគឺ យើង កំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាគ្នានៅឡើយ។ ដូច្នេះការចេញទៅធ្វើការនៅប្រទេសអ៊ីស្រាអែលតាមរយៈមេខ្យល់ ឬរូបភាពក្លែងបន្លំឯកសារជាសិស្ស ឬជានិស្សិត គឺជា ករណីខុសច្បាប់ និងជាបទល្មើសនៃការជួញដូរមនុស្ស។ហេតុដូច្នេះ សូមសាធារណជនមេត្តាជ្រាប និងប្រុងប្រយ័ត្ន…

  • ការងារក្នុងស្រុកជាង ២ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ចូលបម្រើការ

    ការងារក្នុងស្រុកជាង ២ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ចូលបម្រើការ

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានជូនដំណឹងដល់សាធារណៈជន នូវឱកាសការងារក្នុងស្រុកចំនួន ២៥,៥៩៧កន្លែង ក្នុងវិស័យសំខាន់ៗបី នៃខេត្តចំនួន ១០ សម្រាប់បងប្អូន ងាយស្រួលជ្រើសរើសចូលបម្រើការងារ។ បើតាមការចេញផ្សាយពីទីភ្ងាក់ងារមុខរបរ និងការងារ បញ្ជាក់ថា ការផ្តល់ឱកាសការងារក្នុងស្រុក សរុប ២៥,៥៩៧កន្លែង ក្នុងនោះមានបីវិស័យ គឺ វិស័យឧស្សាហកម្ម ចំនួន ១៦,៤៨៣កន្លែង, វិស័យសេវាកម្ម ចំនួន ២,៣៣៧កន្លែង និងវិស័យកសិកម្ម ចំនួន ៦,៧៧៧កន្លែង។ បន្ថែមពីនេះ ឱកាសការងារ មាននៅក្នុងខេត្តចំនួន ១០ មានខេត្តកំពង់ស្ពឺ ៩,២២៣កន្លែង ខេត្តរតនគិរី ៦,៦០០កន្លែង ខេត្តកណ្តាល ២,២៥០កន្លែង ខេត្តកំពង់ឆ្នាំង ១,១៥០កន្លែង ខេត្តកំពង់ចាម ១,១០៤កន្លែង ខេត្តក្រចេះ ១,០៩០កន្លែង រាជធានីភ្នំពេញ ១,១០៣កន្លែង ខេត្តពោធិ៍សាត់ ១,០៩៨កន្លែង ខេត្តបន្ទាយមានជ័យ…

  • ប្រធានគណៈកម្មាធិការសាខាកាកបាទខេត្តបាត់ដំបងផ្តល់អំណោយមនុស្សធម៌ជូនដល់អតីតយុទ្ធជនក្រីក្រ១០៤គ្រួសារ

    ប្រធានគណៈកម្មាធិការសាខាកាកបាទខេត្តបាត់ដំបងផ្តល់អំណោយមនុស្សធម៌ជូនដល់អតីតយុទ្ធជនក្រីក្រ១០៤គ្រួសារ

    បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនិងជា ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ ដំបង បាន អញ្ជើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខនិងបានផ្តល់ អំណោយ មនុស្សធម៌ជូនដល់អតីតយុទ្ធជនកម្ពុជាដែលមានជីវភាពលំបាក ចំនួន ១០៤គ្រួសាររស់នៅក្នុងភូមិ គោករកា ឃុំដូនបា ស្រុកគាស់ក្រឡខេត្តបាត់ដំបង ។ ក្នុងជំនួបកាលពីថ្ងៃទី២ ខែមករា ឯកឧត្តម សុខ លូ បាន នាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្នុងនាមកាកបាទ ក្រហមកម្ពុជា ដែលបានផ្តាំផ្ញើនូវការនឹករលឹកនិងការសាកសួរ សុខ ទុក្ខ ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្តក្នុងកិច្ចការពារបូរណភាពទឹកដីកន្លងមកនិងបានពលីជីវិត ដើម្បី បុព្វហេតុជាតិមាតុភូមិ រហូតធ្វើឱ្យប្រទេសជាតិយើង ទទួលបានសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ឯកឧត្តម សុខ លូ បានថ្លែងបន្តដោយលើកឡើងពីការ ខិតខំ យក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ក្រុមគ្រួសារ និង ប្រជាជនរងគ្រោះនិងងាយរងគ្រោះគ្រប់ប្រភេទ ក្នុងសង្គម…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរងរបួស ១៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរងរបួស ១៣នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ៩នាក់និងរងរបួសធ្ងន់ស្រចំនួន ១៣នាក់ ។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ៨លើក ស្លាប់ ៥នាក់ មិនគោរពសិទ្ធិ ៣លើក ស្លាប់ ៣នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ០នាក់ និងប្រជែងគ្រោះថ្នាក់ ២លើក ស្លាប់ ១នាក់៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ជនសង្ស័យ ១៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១០ករណី ថ្ងៃទី២ ខែមករា

    ជនសង្ស័យ ១៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១០ករណី ថ្ងៃទី២ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ១៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ករណី ទូទាំងប្រទេស នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន   ១៩នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៦នាក់ស្រី ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២,៥៨ក្រាម និង១៣កញ្ចប់តូច។ លទ្ធផលខាងលើ ៤អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ២៤៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២ ខែមករា

    យានយន្តល្មើសចំនួន ២៤៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥២គោលដៅ មានយានយន្តចូលគោលដៅចំនួន៣១១គ្រឿង រថយន្តធំ១គ្រឿង រថយន្តតូច ៣០គ្រឿង ម៉ូតូ ២៨០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន២៤៦ គ្រឿងមានរថយន្តធំ ១គ្រឿង រថយន្តតូច ១៩គ្រឿង និងម៉ូតូចំនួន ២២៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • សត្វកែះ ត្រូវ ព ពោះប្រមាណ ៧-៨ ខែ ទើបបង្កើតកូន

    សត្វកែះ ត្រូវ ព ពោះប្រមាណ ៧-៨ ខែ ទើបបង្កើតកូន

    ភ្នំពេញ៖ បើគិតប្រហាក់ប្រហែលទៅនឹងមនុស្សយើងដែរ ពេលបន្តពូជ សត្វកែះត្រូវពពោះចន្លោះពីប្រាំពីរ ទៅប្រាំបីខែ ហើយវាបង្កើតកូនបានម្តង តែមួយប៉ុណ្ណោះ ក្នុងចន្លោះពីខែកញ្ញា ដល់ខែធ្នូ ។ បើតាមការឱ្យដឹងពី USAID មរតកបៃតងបានឱ្យដឹងនៅថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៤ថា សត្វកែះមានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង វាមានដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោម នៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះលឿង ។ សត្វកែះ មានស្រទាប់រោម វែងៗការពារខ្លួនរបស់ វា ដែលគ្រប ដណ្ដប់ពីលើ ស្រទាប់រោមខ្លីៗដែលនៅជុំជិតស្បែករបស់វា ។ គេអាចសម្គាល់សត្វកែះ ឈ្មោល ដោយវាមានស្នែងពណ៌រាងស្រាលប្រវែង ប្រហែល ១៥ សង់ទីម៉ែត្រ និង កោង ទៅ ខាង ក្រោយ។ សត្វកែះមានទំហំធំ ហើយអាចមានប្រវែងដល់ទៅ ១៨០ សង់ទីម៉ែត្រ និងទម្ងន់ជាង ១៥០ គីឡូក្រាម។ សត្វកែះ…