-
នាយឧត្តមសេនីយ៍ គន់ គីម ណែនាំមន្ត្រីពាក់ព័ន្ធ ខិតខំបន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន

(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំមន្ត្រីពាក់ព័ន្ធ ខិតខំបន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដូច្នេះក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ នឹងដាក់ចេញទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានគូសបញ្ជាក់ពីចំណុចសំខាន់ៗ ដែលគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រេចបានក្នុងឆ្នាំ២០២៣ ដូចជា៖ ការបំពាក់គ្រឿងឥស្សរិយយសការពារជាតិ និងឧបត្ថម្ភថវិកាជូនអតីតយុទ្ធជនចំនួន ៣.៤៤៧នាក់ ដែលមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ, ការបើកប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពក្នុងឆ្នាំនេះចំនួន ៨៧សព និងការបើកប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពអតីតយុទ្ធជន បាន ៦១គ្រួសារ ។ ក្រៅពីនេះ គណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ បានសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតបានចំនួន១៩៨លើក ស្មើចំនួន១.៥០២គ្រួសារ…
-
រកឃើញកន្ធាយក្បាលកង្កែបមួយសំបុក មានពងសរុបចំនួន ២៩គ្រាប់

(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេសប្រចាំ ខេត្ត ក្រចេះ នៃអង្គការសមាគមអភិរក្ស សត្វព្រៃ (WCS) បានទទួលកូនកន្ធាយក្បាលកង្កែបចំនួនមួយសម្បុក ពីសមាជិក សហគមន៍នេសាទ ដោយមានការចូលរួមពីក្រុមការងារការពារសម្បុក និងគណៈកម្មការសហគមន៍នេសាទ។ កន្ធាយក្បាលកង្កែបឬល្មិច ដែល មានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantorii ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិត ផុតពូជបំផុត។ បើតាមអង្គការសមាគមអភិរក្សសត្វព្រៃបានឱ្យដឹងកាលពីថ្ងៃទី ២៨ ខែធ្នូថា៖សម្បុកកន្ធាយក្បាលកង្កែបនេះត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣កន្លងមកដែលទទួលបានមានពងសរុបចំនួន ២៩គ្រាប់ដែលជាសម្បុក ទីមួយក្នុងរដូវកាលពងកូនឆ្នាំ២០២៤។ សម្បុកកន្ធាយក្បាលកង្កែបនេះត្រូវបានក្រុម ការងារ បច្ចេកទេសនៃអង្គការសមាគមអភិរក្ស និងក្រុមការងារការពារសម្បុកធ្វើការ វាស់វែង ប្រមូល និងរក្សាទុកនៅទីតាំងភ្ញាស់ដែលមានសុវត្ថិភាព។ សត្វកន្ធាយក្បាលកង្កែបត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទកំពុងរងគ្រោះ ដោយ អនុក្រឹត្យ រាជរដ្ឋាភិបាល លេខ១២៣អនក្រ. បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងក្នុងបញ្ជីក្រហម នៃអង្គការ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជនៅ ទូទាំង សកលលោក។ ប្រភេទសត្វនេះត្រូវបានរកឃើញសារជាថ្មីម្ដងទៀតចន្លោះ ពីស្រុក សំបូរ…
-
អាជ្ញាធរមីនកម្ពុជា ប្តេជ្ញារួមគ្នារំដោះប្រទេសជាតិចេញពីទុក្ខវេទនា និងការគម្រាមកំហែងពីគ្រាប់មីន

កែប៖មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីនបានលើកឡើងថា ការទទួលជោគជ័យរយៈពេល៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា គឺកើតចេញពីការចូលរួមរបស់យើងទាំងអស់គ្នា និងជាអ្នកបង្កើតប្រវត្តិសាស្រ្តនេះសម្រាប់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានថ្លែងឡើងដូចនេះ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ របស់អាជ្ញាធរមីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។ ឯកឧត្តមបានថ្លែងឱ្យដឹងថា ៖ «រដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងបន្តគាំទ្រចំពោះការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងនោះរួមទាំងវិស័យសកម្មភាពមីន»។ ឯកឧត្តមបានបន្តថា រដ្ឋាភិបាលអាណត្តិទី៧ ដែលទើបមានអាយុកាលជាង ៤ ខែ ត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងសមិទ្ធផលសម្រេចបាន និងបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយដឹកនាំប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន ក្នុងនោះរួមទាំងវិស័យសកម្មភាពមីននៅកម្ពុជាផងដែរ។ នាឱកាសនោះ ឯកឧត្តម លី ធុជ បានរំលេចដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជា ទទួលបាននូវកិត្តិយស និងការវាយតម្លៃខ្ពស់ពីរដ្ឋភាគីចំនួន ១៦៤ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នូវសមត្ថភាពរបស់កម្ពុជា ដោយបានបោះឆ្នោតជ្រើសតាំងធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាប្រសិទ្ធនាមថា…
-
អង្គភាពការពារកុមារ គាំទ្រដល់ផែនការក្រសួងសុខាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពជាសកល

ភ្នំពេញ៖អង្គភាពការពារកុមារហៅកាត់CPU បានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសកុមារកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ ការបញ្ជាក់ជំហរនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការងារគួរសម និងពិភាក្សាការងាររវាងឯកឧត្តម កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣។ ប្រភពក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងជំនួបនោះឯកឧត្តម កុយ វ៉ាន់នី បានស្វាគមន៍និងថ្លែងអំណរគុណដល់អង្គភាពការពារកុមា អំពីកិច្ចសហការជាមួយមន្រ្តីនគរបាលជាតិកម្ពុជា ក្នុងការងារស៊ើបអង្កេតបទល្មើសផ្សេងៗប្រឆាំងទៅនឹងកុមារ ព្រមទាំងធ្វើការផ្ដល់វគ្គបណ្ដុះបណ្ដាលស៊ីជម្រៅ លើជំនាញផ្នែកការងារស៊ើបអង្កេតនៃការរំលោភបំពាន និងបទល្មើសផ្សេងៗទៀតដែលបានប្រព្រឹត្តប្រឆាំងទៅនឹងកុមារ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់អង្គភាពការពារកុមារ ជាពិសេស លោកនាយកប្រតិបត្តិអង្គភាព ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ពិសេសកុមារកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ ក្នុងឱកាសនេះលោក James McCabe នាយកប្រតិបត្តិ បានជម្រាបជូនអង្គប្រជុំថា អង្គភាពCPU បានចាប់ផ្តើមដំណើការតាំងពីឆ្នាំ២០១៣ និងធ្វើប្រតិបត្តិការទូទាំង២៥ រាជធានីខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ និងផ្តល់នូវជំនាញស៊ើបអង្កេត និងជំនាញកោសល្យវិច័យបន្ថែមក្នុងករណីធ្ងន់ធ្ងរ។ ពាក់ព័ន្ធកុមារនេះដែរកាលពីថ្ងៃទី២៦ ខែធ្នូ លោកជំទាវ ប្រាក់ សោភ័ណនារី…
-
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្តក្រើនរំឭកដល់កងកម្លាំងនគរបាលជាតិ ខិតខំថែរក្សាសន្តិសុខ និងបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ជាមួយនឹងសមិទ្ធផលគួរឱ្យស្ញប់ស្ញែងក្នុងឆ្នាំ២០២៣ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានក្រើនរំឭលដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ច និងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមទាំងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ការក្រើនរំឭករបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា ធ្វើឡើងតាមរយៈផ្ញើសារជូនពរ ដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានយកឱកាសនេះសម្តែងនូវការកោតសរសើរដល់កងកម្លាំងទាំងអស់ដោយស្មោះចំពោះ កិច្ចខិតខំប្រឹងប្រែង និងពលិកម្មគ្រប់បែបយ៉ាង អស់រយៈពេលពេញមួយឆ្នាំ២០២៣ ក្នុងការបំពេញភារកិច្ចថ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ និងការខិតខំផ្តល់សេវាសាធារណៈ គ្រប់ប្រភេទជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ជាមួយនឹងសមិទ្ធផលគួរឱ្យស្ញប់ស្ញែងដែលសម្រេចបានកន្លងមកដូចបានលើកឡើងខាងលើនេះ ឯកឧត្តម ស សុខា នៅតែបន្តក្រើនរំលឹកដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារទាំងអស់ ត្រូវបន្ត យកចិត្តទុកដាក់បំពេញភារកិច្ច និងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមទាំងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ជាពិសេសត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍នានារបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល…
-
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប រៀបចំទិវា ជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ

កែប៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប កាល ពីថ្ងៃទី២៨ ខែធ្នូ បានរៀបចំប្រារព្ធទិវាជនមានពិការភាព កម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោម ប្រធានបទ “ ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បី សង្គមមួយ មានផាសុកវត្ថុ និងសមធម៌” អមជាមួយពិធីបើកផ្តល់ប្រាក់របបគោល នយោបាយ ចំពោះជនពិកាក្រីក្រនៅក្នុងសហគមន៍ ខេត្តកែប ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល ខេត្ត កែប និងជាប្រធានគណៈកម្មការ គ្រប់គ្រងរបប គោល នយោបាយ ចំពោះជនមានពិការភាព។ លោក ចាន់ សាម៉េង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធ និង យុវនីតិសម្បទា ខេត្ត បានធ្វើរបាយការណ៍បញ្ជាក់ថា កន្លងមក នាយកដ្ឋាន សុខុមាលភាពជនពិការ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកែប បានធ្វើការបណ្តុះបណ្តាល ការងារកំណត់ អត្តសញ្ញាណកម្មពិការភាពតាមគម្រូសង្គម និងសិទ្ធជាមូលដ្ឋាន ដល់…
-
មន្ទីរជំនាញ៖ បដិមាប្រាំអង្គ ដែលប្រជាពលរដ្ឋឃុំអំពិលទឹករើសបាន ពីក្នុងទន្លេមិនមែនជាវត្ថុបុរាណ ទេ ជារូបចម្លងថ្មី

កំពង់ឆ្នាំង៖ ជុំវិញការភ្ញាក់ផ្អើលរឿងបដិមាប្រាំព្រះអង្គដែលប្រជាពលរដ្ឋ បានអះអាងថា ផុសចេញពីក្នុងទន្លេ ត្រូវបានប្រធានមន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា មិនមែនជាវត្ថុបុរាណទេ គឺសុទ្ធតែជារូបចម្លង និងឆ្លាក់ថ្មីទាំងអស់។ការ បញ្ជាក់បែបនេះក្នុងពេល ដែលលោកប្រធានមន្ទីរបានដឹកនាំមន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះចុះ ទៅពិនិត្យបដិមាទាំង៥ អង្គនោះដល់លំនៅឋាន ប្រជាពលរដ្ឋជាម្ចាស់ បដិមា នៅភូមិកៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច កាលពីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោក សុខ ធួក បានលំអិតពីបដិមាទាំងប្រាំអង្គ ថា ទី១. ព្រះពិស្ណុការ ធ្វើអំពី ស្ពាន់មានទម្ងន់ជាង៤,៤០គីឡូក្រាម,មានកម្ពស់០,៥៣ម៉ែត្របដិមានេះប្រហោងក្នុងចាក់ស៊ីម៉ង់ត៍បំពេញរួចផ្សារស្ពាន់ផ្ជិតវិញ(ជារូបចាក់ពុំចម្លងថ្មី)។ រូបទី២.ព្រះអង្គប្រក់នាគ មានទម្ងន់១,៤០គីឡូក្រាម,មាន កម្ពស់០,១៩ម៉ែត្រធ្វើជាស្ពាន់ ពុំមែនជារចនាបទខ្មែរ ទេអាចជារបស់ ប្រទេស ម៉ាឡេស៊ី ឬ ឥណ្ឌូនេស៊ី។ចំណែកបដិមាបីទៀតមាន ព្រះពុទ្ធរូប មានទំងន់ ២,៨គីឡូក្រាម កម្ពស់ ០,២០ម៉ែត្រ, ព្រះភគណេស មានទម្ងន់៥,២០គីឡូក្រាម កម្ពស់០,២០ម៉ែត្រ និង…
-
បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកថវិកា និងអំណោយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតចូលរួម ពិធីបុណ្យ សពប្រជាពលរដ្ឋក្រីក្រនៅឃុំបន្ទាយស្ទោង

កំពង់ធំ៖ ពិធីបុណ្យសពលោកយាយ ឡេង ឃន អាយុ៦៨ឆ្នាំ ជា ប្រជាពលរដ្ឋក្រីក្រ ត្រូវបាន ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដឹកនាំសហការី និងអាជ្ញាធរដែនដី នាំយកថវិកានិងអំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូននៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែង នូវការសោកស្តាយ និងចូល រួមរំលែកទុក្ខជាមួយគ្រួសារសព ដែលបានបាត់បង់មនុស្សជាទី ស្រឡាញ់ និងបានបួងសួង សូមឱ្យវិញ្ញាណក្ខន្ធលោកយាយ បានទៅកាន់សុគតិភព។ ចំណែកអំណោយដែលបានឧបត្ថម្ភ មាន អង្ករ មីជាតិ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និង ថវិកាមួយចំនួន…
-
សម្តេច ពិន សែម បានប្រទានសម្ភារៈ ឧបភោគបរិភោគ និងថវិកា មួយចំនួនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

សៀមរាប៖ កាលរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាក បាទ ក្រហម កម្ពុជាខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងក្រុមការងារ បានអញ្ជើញចូលថ្វាយបង្គំទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ពីសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌។អំណោយទាំងនេះ ដើម្បីកាកបាទ ក្រហមកម្ពុជា ខេត្តសៀមរាបយកទៅចែកជូន ប្រជាពលរដ្ឋដែល រងគ្រោះនិងងាយរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗ។ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានថេរដីកាថា ទេយ្យទានដែល បានប្រគល់ជូននេះ គឺជាទឹកព្រះទ័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ និង ទឹកចិត្តឧបាសក ឧបាសិកា ចំណុះវត្តរាជបូណ៌ ដែលរួមសាមគ្គីគ្នាជួយ ដល់ សាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប ដើម្បីឧបត្តម្ភដល់ប្រជា ពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ស្របតាម ពុទ្ធឱវាទ នៃព្រះសម្មាសម្ពុទ្ធនៃយើង ដោយហេតុថាពុទ្ធបរិស័ទទាំងអស់…
-
លោកជំទាវ ម៉ែន នារីសោភ័គ សំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលី ចំនួន ២២នាក់

(ភ្នំពេញ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលី ក្រោយឧត្តមសិក្សា (Australia Awards Scholarship) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ ចំនួន ២២នាក់ ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ ។ លោកជំទាវអគ្គលេខាធិការស្តីទី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខចំពោះក្មួយៗទាំងអស់ និងសូមចូលរួមអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី។ លោកជំទាវ បានគូសបញ្ជាក់ថា ៖ «ការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ នៅលើពិភពលោកនេះ មិនត្រឹមតែជាមោទកភាពសម្រាប់ខ្លួននិស្សិតនិងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទនភាពសម្រាប់សង្គមជាតិទាំងមូលផងដែរ។ ម្យ៉ាងវិញទៀត, ក្មួយនិស្សិតដែលទទួលបានអាហារូបករណ៍នាពេលនេះ ជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពក្នុងការកសាងមូលធនមនុស្សជាស្នូលដ៏សំខាន់។» លោកជំទាវអគ្គលេខាធិការស្តីទី បានផ្តាំផ្ញើនិងលើកទឹកចិត្តក្មួយៗនិស្សិតទំាងអស់ខិតខំសិក្សារៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ មានវិន័យល្អក្នុងការរស់នៅនិងសិក្សា។ បន្ថែមពីនេះត្រូវចេះគោរពស្រឡាញ់គ្នា ចេះយកអាសារជួយទុក្ខធុរៈគ្នា ចេះលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមក ដូចពាក្យចាស់ថា «នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយតែមួយ»។ ជាមួយគ្នានេះ លោកជំទាវ បានលើកឡើងថាក្មួយៗនិស្សិតទំាងអស់…